សេចក្ដីជូនដំណឹងអំពីការមិនរើសអើង

របៀបដាក់បណ្ដឹងតវ៉ា

ការរើសអើងគឺខុសច្បាប់

Washington State Department of Health (DOH, ក្រសួងសុខាភិបាលនៃរដ្ឋវ៉ាស៊ីនតោន) គោរពតាមច្បាប់សហព័ន្ធស្ដីពីការមិនរើសអើងជាធរមានទាំងអស់ រួមទាំងចំណងជើងទី VI នៃ Civil Rights Act (ច្បាប់ស្ដីពីសិទ្ធិពលរដ្ឋ), Americans with Disabilities Act (ADA, ច្បាប់ស្ដីពីជនជាតិអាមេរិកដែលមានពិការភាព) និងច្បាប់មិនរើសអើងផ្សេងទៀត។ DOH មិនរើសអើងដោយផ្អែកលើជាតិសាសន៍ ពណ៌សម្បុរ ដើមកំណើត ពិការភាព ឬលក្ខណៈផ្សេងទៀតដែលត្រូវបានការពារក្រោមច្បាប់សហព័ន្ធឡើយ។

បន្ថែមពីនេះ DOH អនុលោមតាម Washington Law Against Discrimination (ច្បាប់រដ្ឋវ៉ាស៊ីនតោនប្រឆាំងនឹងការរើសអើង) [Revised Code of Washington (RCW, ច្បាប់រដ្ឋវ៉ាស៊ីនតោនដែលបានកែប្រែ) លេខ 49.60] និងមិនរើសអើងដោយផ្អែកលើជាតិសាសន៍ លិទ្ធិ ពណ៌សម្បុរ ដើមកំណើត សញ្ជាតិឬស្ថានភាពអន្តោប្រវេសន៍ ភេទ ស្ថានភាពយោធាឬអតីតយុទ្ធជនដែលត្រូវបានបញ្ឈប់ដោយការគោរព និន្នាការផ្លូវភេទ អត្តសញ្ញាណយេនឌ័រ ការបង្ហាញយេនឌ័រ ការមានពិការភាពខាងញាណ ផ្លូវចិត្ត ឬផ្លូវកាយ ឬការប្រើឆ្កែនាំផ្លូវដែលត្រូវបានបង្ហាត់ ឬសត្វជំនួយដោយមនុស្សដែលមានពិការភាព។

DOH ហាមឃាត់ដាច់ខាតមិនឱ្យសងសឹក និងបំភ័យបុគ្គលដែលចូលរួមក្នុងសកម្មភាពដែលត្រូវបានការពារ ដូចជាដាក់បណ្ដឹងតវ៉ាលើការរើសអើង ឬចូលរួមការស៊ើបអង្កេត។ Civil Rights & ADA Program [កម្មវិធីក្រោម ច្បាប់ស្ដីពីជនពិការអាមេរិក) និងសិទ្ធិពលរដ្ឋ] នឹងត្រួតពិនិត្យបណ្ដឹងតវ៉ាពីបទសងសឹក និង/ឬបំភ័យដែលដាក់ដោយអតិថិជនរបស់ DOH ប្រឆាំងនឹងបុគ្គលិក និងអ្នកផ្ដល់សេវារបស់ខ្លួន។

យោងតាម Code of Federal Regulations (CFR, ក្រមនៃបទប្បញ្ញត្តិសហព័ន្ធ) ចំណងជើងទី 40 ផ្នែកទី 5 និងទី 7, DOH ក៏មិនរើសអើងដោយផ្អែកលើភេទនៅក្នុងកម្មវិធីអប់រំ ឬសកម្មភាពដែលខ្លួនប្រតិបត្តិការដែរ។ DOH ធានាថាគ្មានបុគ្គលណាម្នាក់ត្រូវបានដកចេញ ឬរងការប្រព្រឹត្តខុសគ្នា ដោយសារតែលក្ខណៈទាំងនេះឡើយ។

ជំនួយ និងសេវាកម្មឥតគិតថ្លៃ

Washington State Department of Health ផ្ដល់ជំនួយ និងសេវាកម្មឥតគិតថ្លៃដល់មនុស្សដែលមានពិការភាព ដើម្បីប្រាស្រ័យទាក់ទងជាមួយយើងដោយប្រសិទ្ធភាពដូចជា៖

  • អ្នកបកប្រែភាសាសញ្ញាផ្ទាល់មាត់ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់
  • សំណេរព័ត៌មានជាទម្រង់ផ្សេងទៀត (អក្សរធំៗ សំឡេង ទម្រង់អេឡិចត្រូនិកដែលអាចប្រើបាន ឬទម្រង់ផ្សេងទៀត)

Washington State Department of Health ក៏ផ្ដល់សេវាផ្នែកភាសាឥតគិតថ្លៃដល់មនុស្សដែលមានភាសាគោលមិនមែនជាភាសាអង់គ្លេសដែរដូចជា៖

  • អ្នកបកប្រែផ្ទាល់មាត់ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់
  • ព័ត៌មានដែលសរសេរជាភាសាផ្សេងទៀត

ប្រសិនបើអ្នកត្រូវការជំនួយទាក់ទងនឹងសេវាកម្មទាំងនេះ សូមទាក់ទងទៅលោក Javier Ruiz តាម៖

DOH Civil Rights & ADA Program
PO Box 47890, Olympia, WA 98504-47890
(833) 428-3703
ផ្ញើអ៊ីមែលទៅ Civil Rights Program៖ Civil.Rights@doh.wa.gov

អ្នកសម្របសម្រួលដែលគ្មានការរើសអើង

DOH បានចាត់តាំងលោក Javier Ruiz ដែលជាអ្នកគ្រប់គ្រង Civil Rights & ADA Program ឱ្យធ្វើជាអ្នកសម្របសម្រួលដែលគ្មានការរើសអើងរបស់ខ្លួន ដើម្បីធានាថាមានការអនុលោមតាមកាតព្វកិច្ចគោរពសិទ្ធិពលរដ្ឋរបស់ DOH រួមទាំងការដោះស្រាយបណ្ដឹងតវ៉ាលើការរើសអើង។ អតិថិជនរបស់ DOH គ្រប់រូបអាចទាក់ទងទៅលោក Javier Ruiz ប្រសិនបើមានសំណួរពាក់ព័ន្ធនឹងសិទ្ធិទទួលបានសេវាកម្មរបស់ DOH ដោយស្មើភាពគ្នា និងកាតព្វកិច្ចគោរពសិទ្ធិពលរដ្ឋរបស់ DOH។

បណ្ដឹងតវ៉ាលើការរើសអើង

ប្រសិនបើអ្នកជឿជាក់ថា DOH ខកខានក្នុងការផ្ដល់សេវាកម្មទាំងនេះ ឬបានចូលរួមការរើសអើងដោយផ្អែកលើជាតិសាសន៍ ពណ៌សម្បុរ ដើមកំណើត អាយុ ពិការភាព ភេទ ឬក្រុមមនុស្សដែលត្រូវបានការពារផ្សេងទៀត អ្នកអាចដាក់បណ្ដឹងតវ៉ាទៅ Civil Rights & ADA Program ក្នុងចន្លោះពេល 180 ថ្ងៃក្រោយពេលកើតហេតុ។

អ្នកអាចដាក់បណ្ដឹងតវ៉ាជាលាយលក្ខណ៍អក្សរដោយប្រើទម្រង់បែបបទបណ្ដឹង តាមអ៊ីមែល ប្រៃសណីយ៍ មកផ្ទាល់ ឬតាមទូរសព្ទបាន៖

ស្វែងយល់បន្ថែមអំពីនីតិវិធីដាក់បណ្ដឹងតវ៉ាលើការរើសអើង

ជម្រើសបណ្ដឹងតវ៉ាបន្ថែម

U.S. Department of Health and Human Services (HHS)

អ្នកអាចដាក់បណ្ដឹងសិទ្ធិពលរដ្ឋទៅ Office for Civil Rights (ការិយាល័យផ្នែកសិទ្ធិពលរដ្ឋ) នៃ Department of Health and Human Services (HHS, ក្រសួងសុខាភិបាល និងសេវាជួយមនុស្ស) តាមរយៈ ច្រកបណ្ដឹងតវ៉ានៃ Office for Civil Rights (ជាភាសាអង់គ្លេស) ឬតាមប្រៃសណីយ៍ ឬតាមទូរសព្ទ៖

U.S. Department of Health and Human Services
200 Independence Avenue SW, Room 509F, HHH Building, Washington, D.C. 20201
1-800-368-1019, 800-537-7697 (TDD)

ស្វែងយល់បន្ថែមអំពីរបៀបដាក់បណ្ដឹងតវ៉ាទៅ HHS (ជាភាសាអង់គ្លេស)។

U.S. Environmental Protection Agency (EPA)

ប្រសិនបើបណ្ដឹងតវ៉ាជាប់ពាក់ព័ន្ធនឹងអ្នកទទួលមូលនិធិពី Environmental Protection Agency (EPA, ទីភ្នាក់ងារការពារបរិស្ថាន) អ្នកអាចដាក់បណ្ដឹងតវ៉ាទៅ EPA តាមរយៈ៖

U.S. Environmental Protection Agency
Office of External Civil Rights Compliance
1200 Pennsylvania Avenue, N.W., Washington, DC 20460
អ៊ីមែល៖ Title_VI_Complaints@epa.gov

ស្វែងយល់បន្ថែមអំពីរបៀបដាក់បណ្ដឹងតវ៉ាទៅ EPA

Washington State Human Rights Commission (WSHRC)

WSHRC អនុវត្តច្បាប់ Washington Law Against Discrimination, ច្បាប់ RCW ជំពូកទី 49.60។ អ្នកអាចដាក់បណ្ដឹងតវ៉ាតាមច្រកអនឡាញរបស់ WSHRC (ជាភាសាអង់គ្លេស និងអេស្ប៉ាញ) ឬតាមរយៈ៖

Washington State Human Rights Commission
PO Box 42490, Olympia, WA 98504-2490
អ៊ីមែល៖ frontdesk@hum.wa.gov

ស្វែងយល់បន្ថែមអំពីរបៀបដាក់បណ្ដឹងតវ៉ាទៅ WSHRC (ជាភាសាអង់គ្លេស និងអេស្ប៉ាញ)។