លទ្ធភាពទទួលបានឧបករណ៍ធ្វើតេស្ត
- តើខ្ញុំអាចទទួលការធ្វើតេស្តជំងឺ COVID-19 នៅកន្លែងណា?
-
សូមសាកល្បងធ្វើតាមជម្រើសខាងក្រោម៖
- ទាន់នៅមានក្នុងស្តុក សូមកុម្ម៉ង់ឧបករណ៍ធ្វើតេស្តឥតគិតថ្លៃពី Say Yes! COVID Test (ព្រមធ្វើតេស្តរកជំងឺ COVID!) (ជាភាសាអង់គ្លេស) ឬទូរសព្ទទៅលេខ 1-800-525-0127 រួចចុចសញ្ញា # ដើម្បីទទួលបានជំនួយផ្នែកភាសា។ កុម្ម៉ង់បានតែមួយប៉ុណ្ណោះក្នុងមួយគ្រួសារ។
- កុម្ម៉ង់ឧបករណ៍ធ្វើតេស្តឥតគិតថ្លៃពីកម្មវិធីរបស់សហព័ន្ធនៅ COVIDTests.gov (ជាភាសាអង់គ្លេស)។ កុម្ម៉ង់បានតែមួយប៉ុណ្ណោះក្នុងមួយគ្រួសារ។
- ទិញឧបករណ៍ធ្វើតេស្តនៅផ្ទះពីហាងលក់រាយ និងឱសថស្ថានក្នុងតំបន់។
- ប្រសិនបើអ្នកមានធានារ៉ាប់រងសុខភាព ឥឡូវនេះក្រុមហ៊ុនធានារ៉ាប់រងភាគច្រើននឹងសងប្រាក់ដល់អ្នកវិញសម្រាប់ការធ្វើតេស្តនៅផ្ទះរហូតដល់ 8 ដងក្នុងមួយខែ សម្រាប់មនុស្សម្នាក់ៗក្នុងគម្រោងរបស់អ្នក។ សូមអានព័ត៌មានបន្ថែមនៅទីនេះ (ជាភាសាអង់គ្លេស)។
- ធ្វើតេស្តនៅទីតាំងធ្វើតេស្តដែលនៅជិតអ្នក (ជាភាសាអង់គ្លេស)។
ប្រសិនបើអ្នកត្រូវការជំនួយក្នុងការស្វែងរកទីតាំងធ្វើតេស្តដែលនៅជិតអ្នក សូមសាកសួរក្រសួងសុខាភិបាលក្នុងតំបន់ ឬមណ្ឌលរបស់អ្នក (ជាភាសាអង់គ្លេស)។ អ្នកក៏អាចទូរសព្ទទៅលេខ 1-800-525-0127 រួចចុចសញ្ញា # ផងដែរ។ នៅពេលមានអ្នកលើកទូរសព្ទ សូមប្រាប់ភាសារបស់អ្នក ដើម្បីប្រើសេវាកម្មបកប្រែផ្ទាល់មាត់។
- ខ្ញុំមិនមានអ៊ីនធឺណិតប្រើទេ / គេហទំព័រមិនមានជាភាសារបស់ខ្ញុំទេ។ តើខ្ញុំកុម្ម៉ង់ឧបករណ៍ឥតគិតថ្លៃនៅរដ្ឋវ៉ាស៊ីនតោនដោយរបៀបណា?
-
សូមទូរសព្ទទៅលេខ 1-800-525-0127 បន្ទាប់មកចុចសញ្ញា #។ យើងមានផ្ដល់ជូនជំនួយផ្នែកភាសា។ មជ្ឈមណ្ឌលហៅទូរសព្ទអាចកុម្ម៉ង់ជំនួសអ្នកបានតាមរយៈប្រព័ន្ធទំនាក់ទំនងតាមអ៊ីនធឺណិតនៃរដ្ឋវ៉ាស៊ីនតោន និងសហព័ន្ធ។
- តើខ្ញុំចាំបាច់ត្រូវដឹងអ្វីខ្លះអំពីផតថលអនឡាញ Say Yes! COVID Test?
-
កម្មវិធីនេះគឺជាកិច្ចខិតខំប្រឹងប្រែងសហការរវាងរដ្ឋវ៉ាស៊ីនតោន National Institutes of Health (វិទ្យាស្ថានសុខភាពជាតិ) និង Centers for Disease Control and Prevention (មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ)។ ទាន់នៅមានក្នុងស្តុក ប្រជាជននៅទូទាំងរដ្ឋវ៉ាស៊ីនតោន អាចបញ្ជាទិញឈុតឧបករណ៍ធ្វើតេស្តរហ័សរកមើល COVID-19 ចំនួនពីរ ដោយមានដឹកជញ្ជូនផ្ទាល់ទៅដល់ផ្ទះរបស់ពួកគេ ពីក្រុមហ៊ុន Amazon។
មានតែការបញ្ជាទិញពីរប៉ុណ្ណោះដែលអាចធ្វើឡើងសម្រាប់អាសយដ្ឋានគ្រួសារមួយ/លំនៅឋានមួយ ក្នុងមួយខែ ហើយការបញ្ជាទិញនីមួយៗមានឧបករណ៍ធ្វើតេស្តរហ័សចំនួន 5។ រាល់ការបញ្ជាទិញ និងការដឹកជញ្ជូនគឺឥតគិតថ្លៃ។
សម្រាប់សំណួរពាក់ព័ន្ធនឹងឧបករណ៍ធ្វើតេស្តផ្ទាល់ ឬរបៀបប្រើវា សូមចូលទៅកាន់ ជំនួយការផ្នែកឌីជីថលសម្រាប់កម្មវិធី Say Yes! COVID Test ឬហៅទៅលេខ 1-833-784-2588 ។
- តើអ្នកអាចបញ្ជាទិញទាំង Say YES! COVID Test ពី DOHនិងឈុតឧបករណ៍ធ្វើតេស្តសហព័ន្ធដែរឬទេ?
-
ប្រាកដណាស់ ប្រសិនបើអ្នករស់នៅក្នុងរដ្ឋវ៉ាស៊ីនតោន អ្នកអាចធ្វើការបញ្ជាទិញបានទាំងនៅគេហទំព័រ Say Yes! COVID Test និងនៅគេហទំព័រសហព័ន្ធ ដើម្បីទទួលបានឈុតឧបករណ៍ធ្វើតេសរហ័សរកមើលជំងឺ COVID-19 នៅផ្ទះ។
- តើខ្ញុំអាចទៅកន្លែងណា ប្រសិនបើខ្ញុំមានសំណួរបន្ថែម?
-
ប្រសិនបើអ្នកមានសំណួរបន្ថែមអំពីកម្មវិធី DOH Say Yes! COVID Test (DOH និយាយយល់ព្រម! ការធ្វើតេស្ត COVID) សូមចូលទៅកាន់ទំព័រសំណួរចោទសួរជាញឹកញាប់ ឬហៅទៅខ្សែទូរសព្ទបន្ទាប់ DOH COVID-19 តាមលេខ 1-800-525-0127 (មានជំនួយផ្នែកភាសាសម្រាប់ផ្ដល់ជូន)។ សម្រាប់សំណួរអំពីកម្មវិធីធ្វើតេស្តរបស់សហព័ន្ធ សូមចូលទៅកាន់ទំព័រសំណួរចោទសួរជាញឹកញាប់។
- តើខ្ញុំនឹងទទួលបានឧបករណ៍ធ្វើតេស្តឥតគិតថ្លៃរបស់ខ្ញុំនៅពេលណា?
-
ឧបករណ៍ធ្វើតេស្តដែលបានស្នើសុំតាមរយៈកម្មវិធី (Say YES! COVID Test (ព្រមធ្វើតេស្តរកជំងឺ COVID!) ឬ Federal Program (កម្មវិធីសហព័ន្ធ)) ជាធម្មតានឹងដឹកជញ្ជូនក្នុងចន្លោះពេល 1-2 សប្ដាហ៍ បន្ទាប់ពីកុម្ម៉ង់រួច។
- បន្ទាប់ពីអនុវត្តតាមជម្រើសធ្វើតេស្តដែលបានណែនាំ ខ្ញុំនៅតែរកមិនឃើញកន្លែងធ្វើតេស្តដដែល។ តើខ្ញុំធ្វើដូចម្តេច ប្រសិនបើខ្ញុំគិតថាខ្ញុំមានផ្ទុកជំងឺ COVID-19?
-
គួរឱ្យសោកស្ដាយដែលអ្នកកំពុងជួបបញ្ហាពិបាកក្នុងការស្វែងរកទីតាំងធ្វើតេស្តរកមើលជំងឺ COVID-19។ យើងដឹងថាស្តុកមានចំនួនកំណត់នៅទូទាំងប្រទេសនាពេលបច្ចុប្បន្ន។
ប្រសិនបើអ្នកមានរោគសញ្ញាជំងឺ COVID-19 ឬបានប្រឈមនឹងការឆ្លងជំងឺ COVID-19 ហើយបារម្ភថាប្រហែលជាបានឆ្លង យើងសូមណែនាំចំណុចខាងក្រោម៖
- អនុវត្តតាមការណែនាំដូចគ្នាទៅនឹងចំណុចប្រការដែលត្រូវធ្វើ ប្រសិនបើអ្នកធ្វើតេស្តវិជ្ជមានរកឃើញជំងឺ COVID-19។
- ប្រសិនបើអ្នកមិនអាចនៅដាច់ដោយឡែកបានទេ អ្នកគួរតែធ្វើដូចខាងក្រោម៖
- ពាក់ម៉ាស់ដែលអាចបិទច្រមុះ និងមាត់របស់អ្នកបានជិតល្អ នៅគ្រប់ពេលដែលអ្នកនៅក្បែរអ្នកដទៃនៅក្រៅផ្ទះរបស់អ្នក (យកល្អគួរប្រើម៉ាស់ KN95, KF-94 ឬម៉ាស់ពេទ្យ 3 ស្រទាប់ ប្រសិនបើអាច)។
- រក្សាគម្លាតរាងកាយយ៉ាងហោចណាស់ 6 ហ្វ៊ីត/2 ម៉ែត្រពីអ្នកដទៃ។
- លាងសម្អាតដៃរបស់អ្នកជាប្រចាំ។
- ជៀសវាងកន្លែងមានមនុស្សច្រើន និងការជួបជុំគ្នាច្រើន។
- គ្រួសារខ្ញុំមានមនុស្សច្រើនជាងបួននាក់។ តើខ្ញុំអាចមានលទ្ធភាពទទួលបានការធ្វើតេស្តសម្រាប់សមាជិកទាំងអស់នៃគ្រួសារដោយរបៀបណា?
-
- អ្នកអាចមានលទ្ធភាពទទួលបានពីរឈុតឧបករណ៍ធ្វើតេស្តក្នុងមួយខែ (រហូតដល់ឧបករណ៍ធ្វើតេស្តចំនួន 5) តាមគេហទំព័រកម្មវិធី Say YES! COVID Test របស់រដ្ឋវ៉ាស៊ីនតោន។
- អ្នកអាចមានលទ្ធភាពទទួលបានឈុតឧបករណ៍ធ្វើតេស្តបន្ថែម (ឧបករណ៍ធ្វើតេស្តចំនួន 4) ពីកម្មវិធីសហព័ន្ធតាម COVIDtests.gov។
- អ្នកអាចទិញឧបករណ៍ធ្វើតេស្តនៅផ្ទះបន្ថែមពីហាងលក់រាយ និងឱសថស្ថានក្នុងតំបន់ ឬតាមអ៊ីនធឺណិត។
- អ្នកអាចធ្វើតេស្ត PCR នៅទីតាំងធ្វើតេស្តដែលនៅក្បែរអ្នកបាន។ ស្វែងរកនៅទីនេះ។
- តើខ្ញុំប្រើប្រាស់ឈុតឧបករណ៍ធ្វើតេស្តរបៀបណា?
-
ការអនុវត្តតាមការណែនាំនៅក្នុងឈុតឧបករណ៍ធ្វើតេស្តរហ័សនៅផ្ទះ ដើម្បីទទួលបានលទ្ធផលត្រឹមត្រូវបំផុតគឺមានសារៈសំខាន់។ ទាក់ទងក្រុមហ៊ុនផលិតឧបករណ៍ធ្វើតេស្ត (ព័ត៌មានរបស់ពួកគេនឹងមាននៅលើប្រអប់) ជាមួយនឹងសំណួរជាក់លាក់មួយចំនួន។
ភាពអវិជ្ជមានមិនត្រឹមត្រូវអាចនឹងកើតឡើងជាមួយនឹងការធ្វើតេស្តរហ័ស។ ឈុតឧបករណ៍ធ្វើតេស្តមួយចំនួនអាចរួមបញ្ចូលប្រដាប់ធ្វើតេស្តចំនួនពីរ (អ្នកគួរតែធ្វើតាមការណែនាំនៅលើប្រអប់សម្រាប់ពេលវេលាដែលត្រូវធ្វើតេស្ត)។
ការធ្វើតេស្តទូទៅ
- តើនរណាខ្លះគួរធ្វើតេស្ត?
-
ធ្វើតេស្តនៅពេលអ្នកមានអារម្មណ៍ថាឈឺ។ COVID-19 មានរោគសញ្ញាជាច្រើនប្រភេទ ដូច្នេះប្រសិនបើអ្នកមានអារម្មណ៍មិនស្រួលខ្លួន យកល្អគួរតែធ្វើតេស្តឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ធ្វើតេស្តនៅពេលដែលអ្នកបានប៉ះពាល់ជាមួយនរណាម្នាក់ដែលបានធ្វើតេស្តវិជ្ជមាន COVID-19 ។ ធ្វើតេស្តភ្លាមៗ ប្រសិនបើអ្នកកំពុងបង្ហាញរោគសញ្ញា។ ប្រសិនបើអ្នកមិនបង្ហាញរោគសញ្ញាទេ សូមរង់ចាំប្រាំថ្ងៃបន្ទាប់ពីការប៉ះពាល់ បន្ទាប់មកធ្វើតេស្ត។
អាជីវកម្ម និងកន្លែងរៀបចំព្រឹត្តិការណ៍នៅរដ្ឋវ៉ាស៊ីនតោន អាចនឹងមានលក្ខខណ្ឌតម្រូវក្នុងការធ្វើតេស្ត និង/ឬការចាក់វ៉ាក់សាំង មុនពេលចូលទៅក្នុងគ្រឹះស្ថាន ឬព្រឹត្តិការណ៍ណាមួយ។ ទូរសព្ទទៅជាមុន ឬពិនិត្យមើលគេហទំព័ររបស់ពួកគេ មុនពេលអ្នកចូលជួប។
អ្នកប្រហែលជាត្រូវធ្វើតេស្តមុន និង/ឬក្រោយពេលធ្វើដំណើរ។ ពិនិត្យមើលគោលការណ៍ស្ដីពីការធ្វើដំណើរចុងក្រោយបំផុតរបស់ Centers for Disease Control and Prevention (CDC, មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ)។
នៅពេលអ្នកទៅប្រមូលផ្តុំជាមួយមនុស្សមួយក្រុម ជាពិសេសអ្នកដែលមានហានិភ័យនៃជំងឺធ្ងន់ធ្ងរ ឬប្រហែលជាមិនបានចាក់វ៉ាក់សាំង COVID-19 របស់ពួកគេគ្រប់ដូស ។
- តើមានអ្វីកើតឡើង ប្រសិនបើខ្ញុំធ្វើតេស្តវិជ្ជមាន?
-
អនុវត្តតាមការណែនាំរបស់ Centers for Disease Control and Prevention (CDC, មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ) និងការណែនាំរបស់ DOH ហើយនៅដាច់ដោយឡែកក្នុងផ្ទះ ដាច់ឆ្ងាយពីអ្នកដទៃ។ ការប៉ះពាល់ផ្ទាល់ទាំងអស់គួរតែធ្វើចត្តាឡីស័ក។
- អ្នកគ្រប់គ្នាដែលបានស្មានទុកជាមុន ឬបានបញ្ជាក់ថាមានផ្ទុកជំងឺ COVID-19 គួរតែនៅផ្ទះ ហើយនៅដាច់ដោយឡែកពីអ្នកដទៃឱ្យបានយ៉ាងហោចណាស់ 5 ថ្ងៃពេញ (ថ្ងៃទីមួយដែលចេញរោគសញ្ញា ឬថ្ងៃធ្វើតេស្តវិជ្ជមានសម្រាប់បុគ្គលដែលគ្មានរោគសញ្ញាត្រូវរាប់ជាថ្ងៃទី 0)។ ពួកគេគួរតែពាក់ម៉ាស់ នៅពេលនៅជិតអ្នកដទៃក្នុងផ្ទះ និងនៅទីសាធារណៈឱ្យបាន 5 ថ្ងៃទៀត។
- ប្រសិនបើបុគ្គលណាម្នាក់មានលទ្ធភាពធ្វើតេស្ត និងចង់ធ្វើតេស្ត នោះវិធីល្អបំផុតគឺត្រូវប្រើតេស្តអង់ទីសែននៅចុងបញ្ចប់នៃរយៈពេលនៅដាច់ដោយឡែក 5 ថ្ងៃរបស់អ្នក។ យកតែសំណាកធ្វើតេស្តបានហើយ ប្រសិនបើអ្នកគ្មានគ្រុនក្ដៅរយៈពេល 24 ម៉ោងដោយមិនប្រើថ្នាំបញ្ចុះកម្ដៅ ហើយរោគសញ្ញាផ្សេងទៀតរបស់អ្នកបានធូរស្បើយ (ការលែងដឹងក្លិននិងរសជាតិអាចបន្តមានច្រើនសប្ដាហ៍ឬខែ បន្ទាប់ពីជាសះស្បើយ និងមិនបាច់ពន្យារពេលបញ្ចប់ការនៅដាច់ដោយឡែកទេ)។
- ប្រសិនបើការធ្វើតេស្តរបស់អ្នកមានលទ្ធផលវិជ្ជមាន អ្នកគួរតែបន្តនៅដាច់ដោយឡែករហូតដល់ថ្ងៃទី 10។
- ប្រសិនបើការធ្វើតេស្តរបស់អ្នកមានលទ្ធផលអវិជ្ជមាន អ្នកអាចបញ្ចប់ការនៅដាច់ដោយឡែកបាន ប៉ុន្តែត្រូវបន្តពាក់ម៉ាស់ដែលតឹងណែនល្អនៅក្បែរអ្នកដទៃក្នុងផ្ទះ និងនៅទីសាធារណៈរហូតដល់ថ្ងៃទី 10។
ដើម្បីរាយការណ៍អំពីលទ្ធផលធ្វើតេស្តវិជ្ជមានជំងឺ COVID-19 នៅផ្ទះ និងទទួលបានសេវាថែទាំ សូមហៅទៅខ្សែទូរសព្ទបន្ទាន់អំពីជំងឺ COVID របស់រដ្ឋវ៉ាស៊ីនតោនលេខ 1-800-525-0127។ យើងមានផ្ដល់ជូនជំនួយផ្នែកភាសា។
ប្រសិនបើអ្នកបានទាញយក ឬបានបើក WA Notify (កម្មវិធីជូនដំណឹងអំពីការប្រឈមនឹងការឆ្លងជំងឺនៅរដ្ឋវ៉ាស៊ីនតោន) នៅលើទូរសព្ទស្មាតហ្វូនរបស់អ្នករួចហើយ អ្នកក៏អាចប្រើកម្មវិធីនេះដើម្បីរាយការណ៍អំពីលទ្ធផលធ្វើតេស្តវិជ្ជមានបានផងដែរ។
ព័ត៌មានបន្ថែមមាននៅទីនេះ៖ ប្រការដែលត្រូវធ្វើ ប្រសិនបើអ្នកធ្វើតេស្តវិជ្ជមាន។
- បន្ទាប់ពីមានការប៉ះពាល់ តើមនុស្សម្នាក់នឹងមានតេស្តវិជ្ជមាននៅពេលណា?
-
នៅពេលដែលមនុស្សម្នាក់បានឆ្លង COVID-19 ការធ្វើតេស្ត PCR ប្រហែលជាមិនបង្ហាញវត្តមានរបស់មេរោគក្នុងរយៈពេលប្រាំថ្ងៃបន្ទាប់ពីការប៉ះពាល់។ ដូច្នេះ អ្នកអាចមានជំងឺនេះ ប៉ុន្តែតេស្តអាចនឹងមិនបង្ហាញឲ្យឃើញវាក្នុងមួយរយៈពេល។ ការកំណត់ពេលគឺជាគន្លឹះសម្រាប់ការទទួលបានលទ្ធផលធ្វើតេសវិជ្ជមាន។ ប្រសិនអ្នកប្រហែលជាធ្លាប់ប៉ះពាល់នឹង COVID-19 ប៉ុន្តែមិនឈឺ ការធ្វើតេស្តយ៉ាងហោចណាស់ 5 ថ្ងៃបន្ទាប់ពីការប៉ះពាល់ចុងក្រោយគឺជាការអនុវត្តល្អជាងគេ។ ការធ្វើតេស្តអង់ទីសែន ជាទូទៅមានភាពត្រឹមត្រូវបំផុត នៅពេលដែលមនុស្សមានរោគសញ្ញា ប៉ុន្តែអាចប្រើសម្រាប់មនុស្សដែលគ្មានរោគសញ្ញាក្នុងកាលៈទេសៈមួយចំនួនបាន។
- តើយូរប៉ុនណាទើបទទួលបានលទ្ធផល?
-
វាអាស្រ័យលើប្រភេទនៃការធ្វើតេស្ត និងកន្លែងដែលសំណាកត្រូវបានបញ្ជូនទៅធ្វើតេស្ត។ លទ្ធផលសម្រាប់ការធ្វើតេស្តអង់ទីសែនអាចឱ្យលទ្ធផលត្រឡប់មកវិញលឿនបំផុតត្រឹម 10 នាទី។ សម្រាប់ការធ្វើតេស PCR វាអាចនឹងត្រូវការពេលពីរបីថ្ងៃ។
- តើការធ្វើតេស្តមួយណាល្អបំផុត?
-
ការធ្វើតេស្តល្អបំផុតគឺជាការធ្វើតេស្តដែលមានផ្ដល់ជូនដល់អ្នក។ នោះមានន័យថាប្រសិនបើអ្នកមានឧបករណ៍ធ្វើតេស្តនៅផ្ទះ សូមធ្វើវាទៅ។ ប្រសិនបើអ្នកឃើញមានការណាត់ជួបដែលមានផ្ដល់ជូនសម្រាប់កន្លែងធ្វើតេស្ត សូមធ្វើការណាត់ជួប។ ករណីលើកលែងមួយគឺនៅពេលតម្រូវឱ្យមានការធ្វើតេស្តជាក់លាក់មួយសម្រាប់សេណារីយ៉ូណាមួយ (ឧទាហរណ៍ការធ្វើដំណើរ)។
- តើខ្ញុំគួរមានឧបករណ៍ធ្វើតេស្តច្រើនទេ?
-
ជាការល្អក្នុងការមានឧបករណ៍ធ្វើតេស្តមួយចំនួននៅនឹងខ្លួន។ បញ្ជាទិញឧបករណ៍ធ្វើតេស្តនៅពេលមានឧបករណ៍ទាំងនេះនៅលើគេហទំព័ររបស់រដ្ឋាភិបាល។ ប្រសិនបើអ្នកកំពុងដើរទិញអីវ៉ាន់ ហើយឃើញមានឧបករណ៍ធ្វើតេស្ត សូមទិញពីរបីទុក។ ប៉ុន្តែត្រូវធ្វើជាអ្នកជិតខាងដ៏ល្អ ហើយប្រើការវិនិច្ឆ័យឲ្យបានល្អបំផុត។ ការស្តុកទុកឧបករណ៍តេស្តជាច្រើនរារាំងដល់លទ្ធភាពក្នុងការធ្វើតេស្តសម្រាប់អ្នកផ្សេងទៀត ដែលអាចនឹងត្រូវការវា ហើយអ្នកប្រឈមនឹងការធ្វើឱ្យឧបករណ៍ធ្វើតេស្តផុតកំណត់មុនពេលអ្នកអាចប្រើវាបាន។