ការចាក់វ៉ាក់សាំងដល់យុវជន

Decorative

សុវត្ថិភាព & ស័ក្តិសិទ្ធភាពវ៉ាក់សាំង

ការឲ្យកូនរបស់អ្នកទទួលការចាក់វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​ COVID-19 អាច៖

  • ជួយកាត់បន្ថយហានិភ័យដល់ពួកគេពីការឆ្លងជំងឺ COVID-19
  • កាត់បន្ថយឱកាសរបស់ពួកគេក្នុងការមានជំងឺធ្ងន់ធ្ងរ ប្រសិនបើពួកគេពិតជាត្រូវឆ្លងជំងឺ COVID-19 នោះ
  • កាត់បន្ថយឱកាសក្នុងការចាំបាច់ត្រូវចូលសម្រាកពេទ្យ និងកាត់បន្ថយហានិភ័យនៃការស្លាប់ដោយសារជំងឺ COVID-19 
  • បន្ថែមចំនួនមនុស្សនៅក្នុងសហគមន៍ដែលពួកគេទទួលបានការការពារពីជំងឺ COVID-19 ដោយធ្វើឲ្យជំងឺនេះកាន់តែពិបាកក្នុងការរីករាលដាល
Decorative

សំណួរចោទសួរជាញឹកញាប់សម្រាប់ឪពុកម្តាយនិងអាណាព្យាបាល

ហេតុអ្វីបានជាខ្ញុំបារម្ភខ្លាចក្រែងកូនរបស់ខ្ញុំកើតជំងឺ COVID-19?

តាំងពីចាប់ផ្ដើមមានការឆ្លងជំងឺរាតត្បាតមក កុមារជាង 15 លាននាក់នៅសហរដ្ឋអាមេរិកបានឆ្លងជំងឺ COVID-19។វីរុសបំប្លែងខ្លួនថ្មីនៃជំងឺ COVID-19 បច្ចុប្បន្នបង្កឱ្យមានការចម្លង និងការសម្រាកព្យាបាលក្នុងមន្ទីរពេទ្យច្រើនបំផុតនៅសហរដ្ឋអាមេរិក។ 

ពិតមែនតែជំងឺ COVID-19 ជារឿយៗមានសភាពស្រាលលើខ្លួនកុមារជាងមនុស្សពេញវ័យ ប៉ុន្តែកុមារនៅតែអាចឈឺធ្ងន់ និងចម្លងជំងឺទៅមិត្តភក្តិនិងគ្រួសារដែលមានប្រព័ន្ធភាពស៊ាំអន់ខ្សោយ ឬងាយរងគ្រោះដោយប្រការផ្សេងទៀត។ ពាក់កណ្ដាលនៃចំនួនកុមារស្លាប់ដោយសារជំងឺ COVID-19 ដែលបានរាយការណ៍នៅសហរដ្ឋអាមេរិកគឺជាកុមារដែលមិនមានបញ្ហាសុខភាពស្រាប់ទេ។
កុមារដែលបានឆ្លងជំងឺ COVID-19 អាចកើតមាន “ជំងឺ COVID-19 រយៈពេលវែង” ឬរោគសញ្ញាកើតមានឥតស្រាកស្រាន ដែលជារឿយៗមានដូចជាការពិបាកផ្ចង់អារម្មណ៍ អស់កម្លាំង ឈឺក្បាល វិលមុខ និងថប់ដង្ហើម។ ការចាក់វ៉ាក់សាំងគឺជាវិធីដ៏ល្អបំផុតក្នុងការបន្តឲ្យកុមារមានសុខភាពល្អ និងមានសុវត្ថិភាព។ 

កុមារដែលឆ្លងជំងឺ COVID-19 អាចនឹងមានហានិភ័យកាន់តែខ្ពស់ ប្រឈមទៅនឹង ប្រជុំរោគសញ្ញារលាកចម្រុះលើប្រព័ន្ធរាងកាយ (MIS-C) (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ) ។ MIS-C គឺជាស្ថានភាពជំងឺមួយដែលផ្នែកផ្សេងៗនៃរាងកាយអាចមានការហើមរលាក រួមទាំងបេះដូង សួត ក្រលៀន ខួរក្បាល ស្បែក ភ្នែក ឬសរីរាង្គក្រពះពោះវៀន។ ពិតមែនតែគេនៅមិនទាន់ដឹងនៅឡើយអំពីបុព្វហេតុអ្វីខ្លះដែលបង្កជំងឺ MIS-C ប៉ុន្តែកុមារជាច្រើនដែលមានជំងឺ MIS-C បានកើតជំងឺ COVID-19 ឬបានស្ថិតនៅក្បែរអ្នកដែលមានជំងឺ COVID-19។ MIS-C អាចមានភាពធ្ងន់ធ្ងរ ថែមទាំងគ្រោះថ្នាក់ដល់ជីវិតទៀតផង ប៉ុន្តែកុមារភាគច្រើនដែលបានធ្វើរោគវិនិច្ឆ័យឃើញមានអាការជំងឺនេះ បានជាសះស្បើយដោយការថែទាំវេជ្ជសាស្ត្រ។

តើធ្វើម៉េចទើបយើងដឹងថា វ៉ាក់សាំងទាំងនេះមានសុវត្ថិភាព និងប្រសិទ្ធភាពសម្រាប់កុមារ?

Centers for Disease Control and Prevention (CDC, មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ) បានពង្រីក និងពង្រឹងសមត្ថភាពរបស់ប្រទេសក្នុងការតាមដានសុវត្ថិភាពវ៉ាក់សាំង ដើម្បីឱ្យប្រាកដថាវ៉ាក់សាំងជំងឺ COVID-19 មានសុវត្ថិភាព។ ជាលទ្ធផល អ្នកជំនាញផ្នែកសុវត្ថិភាពវ៉ាក់សាំងអាចតាមដាន និងរកឃើញបញ្ហាដែលប្រហែលជាមិនបានរកឃើញអំឡុងពេលពិសោធសាកល្បងវេជ្ជសាស្ត្រលើវ៉ាក់សាំងជំងឺ COVID-19 ។

តើវ៉ាក់សាំងនេះតម្រូវចាំបាច់សម្រាប់ការចូលរៀននៅសាលាថ្នាក់មត្តេយ្យដល់ថ្នាក់ទី12 ដែរឬទេ?

Washington State Board of Health (ក្រុមប្រឹក្សា​សុខាភិបាល​នៃ​រដ្ឋ​វ៉ាស៊ីនតោន) (ជា​ភាសាអង់គ្លេស) ពោល​គឺ​មិនមែន Department of Health (ក្រសួងសុខាភិបាល) ទេ​ដែល​មាន​សិទ្ធិ​អំណាច​ក្នុង​ការបង្កើត​លក្ខខណ្ឌ​តម្រូវ​ចំពោះ​ការ​ចាក់​វ៉ាក់សាំង​សម្រាប់​កុមារ​នៅ​សាលារៀន​ថ្នាក់​មត្តេយ្យ​ដល់​ថ្នាក់​ទី 12 តាម Revised Code of Washington (RCW, ច្បាប់​រដ្ឋ​វ៉ាស៊ីនតោន​ដែល​បាន​កែប្រែ) 28A.210.140 ។ មិន​មាន​លក្ខខណ្ឌ​តម្រូវ​អំពី​វ៉ាក់សាំង​ជំងឺ COVID-19 ចំពោះ​សាលារៀន ឬមណ្ឌល​ថែទាំ​កុមារ​នៅពេល​នេះ​ទេ។

តើខ្ញុំចាំបាច់ត្រូវបង់ប្រាក់សម្រាប់វ៉ាក់សាំងនេះដែរឬទេ?

ទេ។ កុមារទាំងអស់ដែលមានអាយុ 18 ឆ្នាំចុះក្រោមមានសិទ្ធិចាក់វ៉ាក់សាំងជំងឺ COVID-19 តាមរយៈ Childhood Vaccine Program (កម្មវិធីវ៉ាក់សាំងកុមារ) ដោយមិនគិតថ្លៃសម្រាប់អ្នកជំងឺ។

ប្រសិនបើអ្នកមានការធានារ៉ាប់រងសាធារណៈឬឯកជន អ្នកផ្តល់សេវាវ៉ាក់សាំងរបស់អ្នកអាចនឹងចេញវិក្កយបត្រទូទាត់ទៅដល់ពួកគេ ដើម្បីទទួលបានសំណងទូទាត់មកវិញសម្រាប់ថ្លៃផ្តល់វ៉ាក់សាំង។ 

តើផលរំខានទូទៅនៃវ៉ាក់សាំង COVID-19 លើកុមារមានអ្វីខ្លះ?

ហានិភ័យសុខភាព​ក្នុងករណីកុមារ​ឆ្លងជំងឺ​ COVID-19 គឺ​ខ្ពស់ខ្លាំង​ជាង​ហានិភ័យនៃ​ផលរំខាន​របស់​វ៉ាក់សាំង​។

ដូចគ្នា​ទៅនឹងវ៉ាក់សាំង​ធម្មតា​ផ្សេងទៀត​ដែរ​​ ផលរំខានទូទៅបំផុត​រួមមានការឈឺដៃ អស់កម្លាំង ឈឺក្បាល និងឈឺចុកចាប់​សាច់ដុំ។ រោគសញ្ញា​ទាំងនេះគឺស្រាល​ជាធម្មតា​។

នៅក្នុង​ការពិសោធន៍​សាកល្បងបែបគ្លីនិក​ (ជា​ភាសា​អង់គ្លេស​​តែប៉ុណ្ណោះ) កុមារភាគច្រើន​បានរាយការណ៍​អំពីផលរំខាន​នានា​ក្រោយ​ដូសទីពីរ​ ជា​ជាង​ដូស​ទីមួយ​។ ផលរំខានជាទូទៅមានកម្រិតធ្ងន់ធ្ងរ​​ពីស្រាល​ទៅមធ្យម និង​បានកើត​មាន​ក្នុងរយៈពេល​ពីរថ្ងៃ​ក្រោយការចាក់វ៉ាក់សាំង​ និង​ភាគច្រើនបាត់ទៅវិញ​ក្នុងរយៈពេល​មួយថ្ងៃ​ទៅពីរ​ថ្ងៃ​។

តើមានសារធាតុផ្សំអ្វីខ្លះនៅក្នុងវ៉ាក់សាំង mRNA?

សារធាតុ​ផ្សំ​នៅក្នុង​វ៉ាក់សាំង​ mRNA គឺធម្មតា​បំផុត​សម្រាប់​វ៉ាក់សាំង​។ វ៉ាក់សាំងផ្ទុកនូវសារធាតុផ្សំសកម្ម mRNA ​​ជាមួយនឹង​សារធាតុ​ផ្សេងទៀត​ដូចជា​ខ្លាញ់ អំបិល និងស្ករ ដែលការពារសារធាតុផ្សំសកម្ម​ ជួយឲ្យវាមានប្រសិទ្ធភាពល្អនៅក្នុងរាងកាយ និងការពារ​វ៉ាក់សាំង​នៅអំឡុងពេល​រក្សា​ទុក​និង​ដឹកជញ្ជូន​។

វ៉ាក់សាំង​ mRNA មិន​ មានផ្ទុក​​កោសិកា​មនុស្ស​ (រួមទាំង​កោសិកាគភ៌​) វីរុស​ COVID-19 ជាតិជ័រ សារធាតុ​រក្សាទុកបានយូរ ឬអនុផល​ផលិត​ចេញ​ពីសត្វ​មួយចំនួន​ រួមទាំង​ផលិត​ផល​សាច់ជ្រូក ឬ ជេឡាធីនផងដែរ​​។​​​ វ៉ាក់សាំងនេះ​មិន​ត្រូវបានបណ្តុះ​នៅក្នុង​ស៊ុត និង​មិនមាន​ផទុកផលិតផល​ស៊ុត​ទេ​។

មើល​សំណួរចម្លើយ​នេះ, ទំព័រ​គេហទំព័រ​ពី Children's Hospital of Philadelphia (មន្ទីរពេទ្យ​កុមារហ្វ៊ីឡាដែលហ្វ្យា៉) (ជា​ភាសា​អង់គ្លេស​ប៉ុណ្ណោះ​​) សម្រាប់ព័ត៌មាន​បន្ថែមអំពី​សារធាតុ​ផ្សំ​។

តើយីហោផលិតផលវ៉ាក់សាំងមួយណាដែលកូនរបស់ខ្ញុំអាចទទួលបាន?

នៅពេលនេះ យីហោវ៉ាក់សាំង Pfizer-BioNTech (Pfizer) និងវ៉ាក់សាំង Moderna សម្រាប់ជំងឺ COVID-19 ត្រូវបានអនុញ្ញាតសម្រាប់កុមារអាយុ 6 ខែឡើងទៅ។ វ៉ាក់សាំង Novavax មានផ្ដល់ជូនសម្រាប់បុគ្គលអាយុ 12 ឆ្នាំឡើងទៅតាម Emergency Use Authorization (EUA, ការផ្ដល់សិទ្ធិអនុញ្ញាតឱ្យប្រើប្រាស់ក្នុងពេលមានអាសន្ន)។ កុមារអាយុ 6 ខែដល់ 4 ឆ្នាំត្រូវតែចាក់វ៉ាក់សាំងពីក្រុមហ៊ុនផលិតតែមួយសម្រាប់ដូសទាំងអស់។ កុមារអាយុ 5 ឆ្នាំឡើងទៅអាចចាក់វ៉ាក់សាំងពីក្រុមហ៊ុនផលិត ឬម៉ាកណាក៏បានដែលមានផ្ដល់ជូនបច្ចុប្បន្ន ដោយមិនគិតពីចំនួនដូសដែលបានចាក់ពីមុន។

តើកូនរបស់ខ្ញុំនឹងត្រូវការចាក់ដូសថ្មី ក្រោយពេលចាក់វ៉ាក់សាំងស៊េរីដំបូងរបស់គាត់ដែរទេ?

Centers for Disease Control and Prevention (CDC, មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ) ណែនាំឱ្យគ្រប់គ្នាដែលមានអាយុ 6 ខែឡើងទៅចាក់យ៉ាងតិច 1 ដូសនៃវ៉ាក់សាំងជំងឺ COVID-19 ថ្មីឆ្នាំ 2023-2024។ វ៉ាក់សាំងថ្មីគួរតែចាក់នៅយ៉ាងតិច 2 ខែក្រោយពីដូសចុងក្រោយ ប្រសិនបើបានចាក់វ៉ាក់សាំងពីមុន។ កុមារអាយុ 6 ខែដល់ 4 ឆ្នាំអាចនឹងត្រូវការច្រើនដូស អាស្រ័យលើចំនួនដូសដែលបានចាក់ពីមុន។

តើកូនរបស់ខ្ញុំនឹងត្រូវការដូសជំរុញដែរទេ?

បាទ/ចាស ដូសជំរុញស៊េរី mRNAថ្មីដែលមានពីរវ៉ាឡង់ត្រូវបានណែនាំឱ្យចាក់បន្ទាប់ពីចាក់ដូសចុងក្រោយឱ្យទាន់សភាពការណ៍បាន 2 ខែសម្រាប់មនុស្សអាយុ 6 ខែឡើងទៅ។ ឥឡូវនេះ វ៉ាក់សាំងជំងឺ COVID-19 ស៊េរី Pfizer សម្រាប់កុមារអាយុ 6 ខែដល់ 4 ឆ្នាំនឹងមានវ៉ាក់សាំង Pfizer មួយវ៉ាឡង់ចំនួន 2 ដូស និងវ៉ាក់សាំង Pfizer ពីរវ៉ាឡង់ចំនួន 1 ដូស។  ឥឡូវនេះ កុមារអាយុ 6 ខែដល់ 4 ឆ្នាំដែលមិនទាន់ចាប់ផ្ដើមចាក់វ៉ាក់សាំង Pfizer ស៊េរីចម្បងដែលមាន 3 ដូស ឬមិនបានចាក់ដូសទី 3 នៃវ៉ាក់សាំងស៊េរីចម្បងរបស់ខ្លួននឹងត្រូវចាក់វ៉ាក់សាំង Pfizer ស៊េរីថ្មី។  កុមារអាយុ 6 ខែដល់ 4 ឆ្នាំដែលបានចាក់វ៉ាក់សាំង Pfizer ស៊េរីចម្បងគ្រប់ចំនួន 3 ដូសរួចរាល់ហើយនឹងមិនមានសិទ្ធិចាក់ដូសបន្ថែម ឬដូសជំរុញនៅពេលនេះទេ។

តើកូនរបស់ខ្ញុំត្រូវការប៉ុន្មានដូស?
  • កុមារអាយុ 6 ខែដល់ 4 ឆ្នាំចាក់វ៉ាក់សាំងស៊េរី Pfizer ដែលមាន 3 ដូស ឬវ៉ាក់សាំងស៊េរី Moderna ដែលមាន 2 ដូស។
  • កុមារអាយុ 5 ឆ្នាំឡើងទៅចាក់តែ 1 ដូសនៃវ៉ាក់សាំង Pfizer ឬ Moderna។

កុមារអាយុ 6 ខែឡើងទៅដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយកម្រិតមធ្យម ឬធ្ងន់ធ្ងរគួរតែចាក់ស៊េរីដែលមាន 3 ដូស និងអាចចាក់ដូសបន្ថែមក្រោយពេលចាក់ដូសចុងក្រោយយ៉ាងតិច 2 ខែ។  សូមពិនិត្យមើលគោលការណ៍ណែនាំរបស់ Centers for Disease Control and Prevention (CDC, មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ) (ជាភាសាអង់គ្លេស និងអេស្ប៉ាញប៉ុណ្ណោះ) សម្រាប់មនុស្សមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។ 

តើខ្ញុំគួរតែពិភាក្សាជាមួយនរណា ប្រសិនបើខ្ញុំមានសំណួរអំពីវ៉ាក់សាំងនេះ?

ពិភាក្សាជាមួយ​គ្រូពេទ្យកុមារ​របស់កូនអ្នក​ ឬ​អ្នកផ្តល់សេវា​វេជ្ជសាស្ត្រ​ដែល​ទុកចិត្តបានផ្សេងទៀត​ ពិភាក្សាជាមួយ​បុគ្គលិក​សុខភាព​តាមសហគមន៍​ ឬ​អានព័ត៌មាន​នៅលើ​ www.CovidVaccineWA.org

តើខ្ញុំអាចយកកូនខ្ញុំទៅចាក់វ៉ាក់សាំងនៅកន្លែងណា?

រដ្ឋ​ Washington ​ផ្ដល់​វ៉ាក់សាំង​ដែល​បាន​ណែនាំ​ទាំងអស់​ដោយ​ឥតគិតថ្លៃ​សម្រាប់​កុមារ​ដែល​មាន​អាយុ​រហូតដល់ 18 ឆ្នាំ។ សូម​សាកសួរ​គ្រូពេទ្យ​កុមារ ឬគ្លីនិក​ជាប្រចាំ​របស់​កូន​អ្នក​ថា​តើ​ពួក​គេ​ផ្តល់​វ៉ាក់សាំង​ជំងឺ COVID-19 ឬអត់។

គ្រួសារ​ដែល​មិន​មាន​អ្នកផ្ដល់​សេវា​ថែទាំ​សុខភាព​អាច​ហៅ​ទៅ​ខ្សែ​ទូរសព្ទ​បន្ទាន់​របស់ Help Me Grow WA តាមរយៈ​លេខ 1-800-322-2588 ឬចូល​ទៅកាន់​គេហទំព័រ ParentHelp123.org ដើម្បី​ស្វែងរក​អ្នកផ្ដល់​សេវា​ថែទាំ​សុខភាព គ្លីនិក ឬធន​ធាន​ផ្នែក​សុខភាព​ផ្សេងទៀត។ សេវាកម្ម​នេះ​ពុំ​មានការ​គិតថ្លៃ​ទេ ហើយ​យើង​មាន​ផ្ដល់​ជូន​ជំនួយ​ផ្នែក​ភាសា។

អ្នក​ក៏អាច​ចូល​ទៅកាន់​គេហទំព័រ VaccineLocator.doh.wa.gov ហើយ​ប្រើ​តម្រង​ដើម្បី​មើល​បញ្ជី​ទីតាំងនៅ​ជិត​អ្នក​ដែល​មាន​វ៉ាក់សាំង​សម្រាប់​កុមារ​បាន​ផង​ដែរ។ អ្នកក៏អាចប្រើផែនទីអ្នកផ្ដល់សេវាបានផងដែរ ដើម្បីដឹងពីអ្នកផ្ដល់សេវាដែលបានទទួលវ៉ាក់សាំងសម្រាប់ផ្គត់ផ្គង់ជាសាធារណៈតាមរយៈ Childhood Vaccine Program (កម្មវិធីវ៉ាក់សាំងកុមារ) និង Adult Vaccine Program (កម្មវិធីវ៉ាក់សាំងមនុស្សពេញវ័យ)។ សូមទាក់ទងទៅអ្នកផ្ដល់សេវាជាមុន ដើម្បីដឹងថាមានវ៉ាក់សាំងក្នុងស្តុកឬអត់ និងសួរព័ត៌មានបន្ថែម ដើម្បីដឹងពីគោលការណ៍ពាក់ព័ន្ធនឹងការអនុវត្ត។

តើកូនរបស់ខ្ញុំអាចទទួលវ៉ាក់សាំង COVID-19 ដែរឬទេ នៅពេលពួកគេទទួលវ៉ាក់សាំងផ្សេងទៀតដូជជាវ៉ាក់សាំងសម្រាប់គ្រុនផ្តាសាយធំជាដើម?

បាទ/ចាស។ នៅពេលនេះ​ កូនរបស់​អ្នកអាច​ទទួលបានវ៉ាក់សាំងជំងឺ​ COVID-19 ក្នុងពេល​តែ​មួយដែលពួកគេ​ចាក់​វ៉ាក់សាំង​ផ្សេងទៀត​ដែរ​។

អ្នក​មិនចាំបាច់​ត្រូវ​កំណត់ពេល​ ចាក់វ៉ាក់សាំង​តាមសាលាដែលបានតម្រូវ​ (ជាភាសាអង់គ្លេស​តែប៉ុណ្ណោះ​) ឬ​វ៉ាក់សាំង​ដែលបានណែនាំ​ផ្សេងទៀត​ ដាច់ដោយឡែក​ពី​​ការចាក់វ៉ាក់សាំង​ COVID-19 ទេ​។ ការណាត់ជួប​ចាក់​វ៉ាក់សាំងជំងឺ​​ COVID-19 គឺជាឱកាស​មួយទៀតដែល​អ្នក​ឲ្យកូនរបស់អ្នក​ទទួលបានវ៉ាក់សាំង​តាមការណែនាំ​ដែលអ្នកមិនទាន់បានទទួលកន្លង​មក​។

តើវ៉ាក់សាំងជំងឺ COVID-19 ត្រូវបានតម្រូវចាំបាច់សម្រាប់កូនរបស់ខ្ញុំដើម្បីបានចូលទៅកាន់មណ្ឌលថែទាំកុមារ ឬកម្មវិធីបោះជំរុំកុមារពេលថ្ងៃដែរឬទេ?

Washington State Board of Health (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ) សម្រេចថាតើ​វ៉ាក់សាំង​មួយណាដែល​​តម្រូវ​ចាំបាច់​សម្រាប់​សាលារៀន​និង​មណ្ឌល​ថែទាំកុមារ។ គ្មានលក្ខខណ្ឌតម្រូវ​សម្រាប់សាលារៀន​ឬ​មណ្ឌលថែទាំ​កុមារ​សម្រាប់​វ៉ាក់សាំង​ជំងឺ COVID-19 នៅពេលនេះទេ​។​

សម្រាប់ជំរុំថែទាំ​កុមារ​ពេលថ្ងៃ​ សូមសាកសួរ​ទៅកាន់​ស្ថាប័នដែល​ដំណើរការ​ជំរុំថែទាំ​កុមារ​​ ដើម្បីស្វែងយល់​ថា​លក្ខខណ្ឌតម្រូវ​របស់ពួកគេ​មានអ្វីខ្លះ​។