បានធ្វើបច្ចុប្បន្នភាពខ្លឹមសារលើកចុងក្រោយថ្ងៃទី 27 ខែមិថុនា ឆ្នាំ 2022
- កុមារអាយុ 5-11 ឆ្នាំគួរតែចាក់ដូសជំរុញបន្ទាប់ពីចាក់វ៉ាក់សាំង ស៊េរីចម្បងគ្រប់ចំនួនបាន 5 ខែ។ កុមារដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយគួរតែចាក់ដូសជំរុញបន្ទាប់ពីចាក់ស៊េរីចម្បងបានយ៉ាងតិច 3 ខែ។
- អ្នកគ្រប់គ្នាដែលមានអាយុ 12 ឆ្នាំឡើងទៅគួរតែចាក់ដូសជំរុញបន្ទាប់ពីចាក់វ៉ាក់សាំង Pfizer ឬ Moderna ស៊េរីចម្បងគ្រប់ចំនួនបាន 5 ខែ ឬបន្ទាប់ពីចាក់វ៉ាក់សាំង Johnson & Johnson (J&J) តែមួយលើកបាន 2 ខែ។
- អ្នកគ្រប់គ្នាដែលមានអាយុ 50 ឆ្នាំឡើងទៅគួរតែចាក់ដូសជំរុញទី 2 បន្ទាប់ពីចាក់ដូសជំរុញទី 1 បាន 4 ខែ។
- បុគ្គលអាយុ 12 ឆ្នាំឡើងទៅដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយកម្រិតមធ្យម ឬធ្ងន់ធ្ងរគួរតែចាក់ដូសជំរុញទី 2 បន្ទាប់ពីចាក់ដូសជំរុញទី 1 បាន 4 ខែ។
- បុគ្គលអាយុ 18 ឆ្នាំឡើងទៅដែលបានចាក់វ៉ាក់សាំងចម្បង និងដូសជំរុញនៃវ៉ាក់សាំង J&J កាលពី 4 ខែកន្លងទៅអាចចាក់ដូសជំរុញទី 2 នៃវ៉ាក់សាំងជំងឺ COVID-19 ស៊េរី mRNA បាន។
ប្រសិនបើអ្នកបានចាក់… | អ្នកដែលគួរតែចាក់ដូសជំរុញ | ពេលវេលាដែលត្រូវចាក់ដូសជំរុញ | ប្រភេទដូសជំរុញដែលត្រូវចាក់ | តើខ្ញុំអាចចាក់ដូសជំរុញទី 2 បានទេ? |
---|---|---|---|---|
Pfizer-BioNTech | បុគ្គលអាយុ 5 ឆ្នាំឡើង | យ៉ាងហោចណាស់ 5 ខែ បន្ទាប់ពីចាក់ស៊េរីដំបូងរួចរាល់ |
Pfizer ឬ Moderna ជាអាទិភាព* បុគ្គលអាយុ 17 ឆ្នាំចុះក្រោមអាចចាក់បានតែវ៉ាក់សាំង Pfizer ប៉ុណ្ណោះ |
ឥឡូវនេះ មនុស្សអាយុលើស 50 ឆ្នាំ និងបុគ្គលដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ (ជាភាសាអង់គ្លេសប៉ុណ្ណោះ) មួយចំនួនអាចចាក់ដូសជំរុញបន្ថែមនៃវ៉ាក់សាំងជំងឺ COVID-19 ស៊េរី mRNA បានហើយ បន្ទាប់ពីចាក់ដូសជំរុញរបស់ខ្លួនលើកចុងក្រោយបាន 4 ខែឡើងទៅ។ |
Moderna | បុគ្គលអាយុ 18 ឆ្នាំឡើង | យ៉ាងហោចណាស់ 5 ខែ បន្ទាប់ពីចាក់ស៊េរីដំបូងរួចរាល់ | Pfizer ឬ Moderna ជាអាទិភាព* | ឥឡូវនេះ មនុស្សអាយុលើស 50 ឆ្នាំ និងបុគ្គលដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ (ជាភាសាអង់គ្លេសប៉ុណ្ណោះ) មួយចំនួនអាចចាក់ដូសជំរុញបន្ថែមនៃវ៉ាក់សាំងជំងឺ COVID-19 ស៊េរី mRNA បានហើយ បន្ទាប់ពីចាក់ដូសជំរុញរបស់ខ្លួនលើកចុងក្រោយបាន 4 ខែឡើងទៅ។ |
Johnson & Johnson | បុគ្គលអាយុ 18 ឆ្នាំឡើង | យ៉ាងហោចណាស់ 2 ខែ បន្ទាប់ពីចាក់ស៊េរីដំបូងរួចរាល់ | Pfizer ឬ Moderna ជាអាទិភាព* |
ឥឡូវនេះ មនុស្សអាយុលើស 50 ឆ្នាំ និងបុគ្គលដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ (ជាភាសាអង់គ្លេសប៉ុណ្ណោះ) មួយចំនួនអាចចាក់ដូសជំរុញបន្ថែមនៃវ៉ាក់សាំងជំងឺ COVID-19 ស៊េរី mRNA បានហើយ បន្ទាប់ពីចាក់ដូសជំរុញរបស់ខ្លួនលើកចុងក្រោយបាន 4 ខែឡើងទៅ។ ឥឡូវនេះ មនុស្សពេញវ័យដែលបានចាក់វ៉ាក់សាំងចម្បង និងដូសជំរុញនៃវ៉ាក់សាំង Janssen សម្រាប់ជំងឺ COVID-19 របស់យីហោ Johnson & Johnson យ៉ាងហោចណាស់ 4 ខែកន្លងទៅអាចចាក់ដូសជំរុញទី 2 ដោយប្រើវ៉ាក់សាំងជំងឺ COVID-19 ស៊េរី mRNA បានហើយ។ |
*វ៉ាក់សាំងស៊េរី mRNA គឺជាអាទិភាព ប៉ុន្តែវ៉ាក់សាំងជំងឺ COVID-19 ប្រភេទ Johnson & Johnson នៅតែអាចប្រើបាន ប្រសិនបើអ្នកមិនអាច ឬមិនចង់ចាក់វ៉ាក់សាំងផ្សេងទៀត។
ដូសសម្រាប់បុគ្គលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ
ប្រសិនបើអ្នកមានប្រព័ន្ធភាពស៊ាំចុះខ្សោយកម្រិតមធ្យមឬធ្ងន់ធ្ងរ នោះការណែនាំនឹងមានភាពខុសគ្នា។
បើអ្នកបានចាក់… |
តើខ្ញុំគួរតែចាក់ដូសបន្ថែមដែរទេ? |
តើខ្ញុំអាចចាក់ដូសជំរុញបានទេ? |
ដូសសរុប |
---|---|---|---|
Pfizer៖ ចាក់ 2 ដូសមុនក្រោយគ្នា 21 ថ្ងៃសម្រាប់អាយុ 5 ឆ្នាំឡើងទៅ |
បាទ/ចាស បុគ្គលអាយុ 5 ឆ្នាំឡើងទៅដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយកម្រិតមធ្យមឬធ្ងន់ធ្ងរគួរតែចាក់ដូសបន្ថែមបន្ទាប់ពីចាក់វ៉ាក់សាំងលើកទី 2 បាន 28 ថ្ងៃ។ |
បាទ/ចាស ដូសជំរុញស៊េរី mRNA នៃវ៉ាក់សាំង Pfizer ត្រូវបានណែនាំឱ្យចាក់បន្ទាប់ពីចាក់ដូសចុងក្រោយឱ្យទាន់សភាពការណ៍បាន 3 ខែសម្រាប់បុគ្គលអាយុ 5-11 ឆ្នាំ។ ដូសជំរុញស៊េរី mRNA ទី 2 មិនត្រូវបានណែនាំឱ្យចាក់សម្រាប់បុគ្គលអាយុ 5-11 ឆ្នាំទេ។ |
4 |
បាទ/ចាស ដូសជំរុញស៊េរី mRNA ត្រូវបានណែនាំឱ្យចាក់បន្ទាប់ពីចាក់ដូសចុងក្រោយឱ្យទាន់សភាពការណ៍បាន 3 ខែសម្រាប់បុគ្គលអាយុ 12 ឆ្នាំឡើងទៅ។ ដូសជំរុញស៊េរី mRNA ទី 2 គួរតែចាក់បន្ទាប់ពីចាក់ដូសជំរុញទី 1 បាន 4 ខែសម្រាប់បុគ្គលអាយុ 12 ឆ្នាំឡើងទៅ។ បុគ្គលអាយុ 17 ឆ្នាំចុះក្រោមអាចចាក់បានតែវ៉ាក់សាំង Pfizer ប៉ុណ្ណោះ។ |
5 |
||
Pfizer៖ ចាក់ 3 ដូសសម្រាប់កុមារអាយុ 6 ខែដល់ 4 ឆ្នាំ។ ចាក់ 2 ដូសដំបូងនៅមុនក្រោយគ្នាចំនួន 21 ថ្ងៃ ហើយចាក់ដូសទី 3 បន្ទាប់ពីដូសទី 2 បាន 8 សប្ដាហ៍។ | ទេ កុមារអាយុ 6 ខែដល់ 4 ឆ្នាំដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយកម្រិតមធ្យមឬធ្ងន់ធ្ងរ មិនគួរចាក់ដូសបន្ថែមនៃស៊េរីចម្បងទេនៅពេលនេះ។ | ទេ ដូសជំរុញស៊េរី mRNA មិនត្រូវបានណែនាំឱ្យចាក់សម្រាប់កុមារអាយុ 6 ខែដល់ 4 ឆ្នាំទេនៅពេលនេះ។ | 3 |
Moderna៖ ចាក់ 2 ដូសមុនក្រោយគ្នា 28 ថ្ងៃសម្រាប់អាយុ 6 ខែដល់ ឡើងទៅ |
បាទ/ចាស បុគ្គលអាយុ 6 ខែដល់ ឡើងទៅដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយកម្រិតមធ្យមឬធ្ងន់ធ្ងរគួរតែចាក់ដូសបន្ថែមបន្ទាប់ពីចាក់វ៉ាក់សាំងលើកទី 2 បាន 28 ថ្ងៃ។ |
ទេ ដូសជំរុញស៊េរី mRNA មិនត្រូវបានអនុញ្ញាតឱ្យចាក់លើមនុស្សអាយុ 6 ខែដល់ 17 ឆ្នាំទេនៅពេលនេះ សម្រាប់មនុស្សដែលបានចាក់វ៉ាក់សាំង Moderna ជាស៊េរីចម្បង។ | 3 |
បាទ/ចាស ដូសជំរុញស៊េរី mRNA ត្រូវបានណែនាំឱ្យចាក់បន្ទាប់ពីចាក់ដូសចុងក្រោយឱ្យទាន់សភាពការណ៍បាន 3 ខែ។ ដូសជំរុញស៊េរី mRNA ទី 2 គួរតែចាក់បន្ទាប់ពីចាក់ដូសជំរុញទី 1 បាន 4 ខែសម្រាប់បុគ្គលអាយុ 18 ឆ្នាំឡើងទៅ។ |
5 | ||
Johnson & Johnson៖ អនុញ្ញាតឱ្យចាក់ 1 ដូសសម្រាប់អាយុ 18 ឆ្នាំឡើងទៅ |
បាទ/ចាស បុគ្គលអាយុ 18 ឆ្នាំឡើងទៅដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយកម្រិតមធ្យមឬធ្ងន់ធ្ងរគួរតែចាក់ដូសបន្ថែមជាមួយវ៉ាក់សាំងស៊េរី mRNA បន្ទាប់ពីចាក់ដូសទី 1 នៃវ៉ាក់សាំង J&J បាន 28 ថ្ងៃ។ |
បាទ/ចាស ដូសជំរុញស៊េរី mRNA ត្រូវបានណែនាំឱ្យចាក់បន្ទាប់ពីចាក់ដូសចុងក្រោយឱ្យទាន់សភាពការណ៍បាន 2 ខែសម្រាប់បុគ្គលអាយុ 18 ឆ្នាំឡើងទៅ។ ប្រសិនបើអ្នកបានចាក់ដូសចម្បង និងដូសជំរុញនៃវ៉ាក់សាំង J&J នោះដូសជំរុញទី 2 នៃវ៉ាក់សាំងស៊េរី mRNA គួរតែចាក់បន្ទាប់ពីចាក់ដូសជំរុញទី 1 បាន 4 ខែ។ |
4 |
សំណួរចោទសួរជាញឹកញាប់
- តើខ្ញុំត្រូវតែចាក់វ៉ាក់សាំងប្រភេទយីហោដូចគ្នាសម្រាប់ដូសជំរុញរបស់ខ្ញុំដែរទេ?
-
អ្នកអាចចាក់វ៉ាក់សាំងផ្សេងសម្រាប់ដូសជំរុញរបស់អ្នកក្រៅពីវ៉ាក់សាំងដែលអ្នកបានចាក់សម្រាប់ស៊េរីដំបូងបាន។ CDC បានធ្វើការសម្រេចក្រោយពីមានការត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្នលើទិន្នន័យចុងក្រោយបំផុត (Moderna, Johnson & Johnson, ដូសជំរុញលាយ និងដូចគ្នា) និងពិភាក្សាដោយប្រុងប្រយ័ត្ន និងយ៉ាងហ្មត់ចត់ជុំវិញដូសជំរុញ។
បុគ្គលអាយុ 17 ឆ្នាំចុះក្រោមអាចចាក់បានតែវ៉ាក់សាំង Pfizer ប៉ុណ្ណោះសម្រាប់ដូសជំរុញរបស់ពួកគេ។
- ហេតុអ្វីបានជាដូសជំរុញមានសារៈសំខាន់?
-
ដូសជំរុញជួយផ្តល់ការការពារជាបន្តប្រឆាំងនឹងជំងឺធ្ងន់ធ្ងរចំពោះអ្នកដែលមានហានិភ័យខ្ពស់ក្នុងការកើតជំងឺ COVID-19 កាលពីមុន ដូសជំរុញត្រូវបានណែនាំសម្រាប់តែក្រុមមនុស្សមានហានិភ័យខ្ពស់ដែលអាចនឹងកើតជំងឺ COVID-19 ធ្ងន់ធ្ងរប៉ុណ្ណោះ ប៉ុន្តែគេបានបន្ថែមការណែនាំដោយអ្នកគ្រប់គ្នាដែលមានអាយុ 5 ឆ្នាំឡើងទៅគួរតែចាក់ដូសជំរុញផងដែរ ដើម្បីបង្កើនការការពារប្រឆាំងនឹងជំងឺ COVID-19។
ការចាក់ដូសជំរុញមានសារៈសំខាន់ខ្លាំងណាស់ ដោយសារមានវីរុសឆ្លងប្រភេទបំប្លែងខ្លួនថ្មីកាន់តែច្រើន និងករណីជំងឺ COVID-19 មានការកើនឡើងនៅទូទាំងសហរដ្ឋអាមេរិក។
វ៉ាក់សាំងជំងឺ COVID-19 ដែលត្រូវបានអនុញ្ញាត ឬអនុម័តនៅសហរដ្ឋអាមេរិកនៅតែមានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយហានិភ័យនៃការកើតជំងឺធ្ងន់ធ្ងរ ការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់ដោយសារជំងឺ COVID-19 ថែមទាំងប្រឆាំងនឹងប្រភេទបំប្លែងខ្លួនថ្មីទៀតផង។ ទោះយ៉ាងណា វ៉ាក់សាំងបច្ចុប្បន្នអាចថមថយប្រសិទ្ធភាពក្នុងការការពារបន្តិចម្ដងៗ។ ដូសជំរុញនឹងបង្កើនការការពារដោយវ៉ាក់សាំងជំងឺ COVID-19 និងជួយឱ្យមានភាពស៊ាំកាន់តែយូរ។
- តើអ្នកនៅតែជាមនុស្សដែលបានចាក់វ៉ាក់សាំងស៊េរីចម្បងដដែលមែនទេ?
-
បាទ/ចាស។ ការចាក់វ៉ាក់សាំងដល់អ្នកគ្រប់គ្នាដែលមានសិទ្ធិទទួលបានដោយចាក់ស៊េរីដំបូង (វ៉ាក់សាំង COVID របស់ក្រុមហ៊ុន Johnson & Johnson 1 ដូស ឬរបស់ក្រុមហ៊ុន Pfizer ឬ Moderna 2 ដូស) នៅតែជាអាទិភាពចម្បង។ មនុស្សពេញវ័យដែលមិនបានចាក់វ៉ាក់សាំងមានអត្រានៃការព្យាបាលនៅមន្ទីរពេទ្យខ្ពស់ជាងមនុស្សពេញវ័យដែលបានចាក់វ៉ាក់សាំងពី 10 ទៅ 22 ដង។ បុគ្គលដែលបានចាក់វ៉ាក់សាំងរួចគឺមិនងាយនឹងឈឺធ្ងន់ (ឬមិនឈឺទាល់តែសោះ) ដោយសារជំងឺ COVID-19 ទេ បើប្រៀបធៀបជាមួយបុគ្គលដែលមិនបានចាក់វ៉ាក់សាំង។ ការចាក់វ៉ាក់សាំងក៏អាចជួយបង្ការមិនឱ្យបុគ្គលនានាធ្លាក់ខ្លួនឈឺ និងមិនឱ្យមានរោគសញ្ញារយៈពេលយូរ ដែលត្រូវបានរាយការណ៍ដោយបុគ្គលដែលបានឈឺដោយសារ COVID-19 រហូតដល់ 50%។
- ប្រសិនបើយើងត្រូវការការចាក់វ៉ាក់សាំងដូសជំរុញ តើនេះមានន័យថាវ៉ាក់សាំងមិនមានប្រសិទ្ធភាពទេឬ?
-
ទេ។ វ៉ាក់សាំងជំងឺ COVID-19 បច្ចុប្បន្នដែលយើងមាននៅសហរដ្ឋអាមេរិកកំពុងមានប្រសិទ្ធភាពល្អក្នុងការបង្ការជំងឺធ្ងន់ធ្ងរ ការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់ ថែមទាំងបង្ការវីរុសបំប្លែងខ្លួនថ្មីទៀតផង។ ទោះយ៉ាងណា អ្នកជំនាញផ្នែកសុខភាពសាធារណៈកំពុងមើលឃើញថា ការការពារប្រឆាំងនឹងជំងឺ COVID-19 កម្រិតស្រាលនិងមធ្យមមានការថយចុះ ជាពិសេសក្នុងចំណោមមនុស្សដែលមានហានិភ័យខ្ពស់។
- ប្រសិនបើខ្ញុំមិនចាក់ដូសជំរុញទេ តើខ្ញុំនៅតែត្រូវបានចាត់ទុកថាបានចាក់វ៉ាក់សាំងពេញលេញដែរឬទេ?
-
- បុគ្គលម្នាក់បានចាក់វ៉ាក់សាំងគ្រប់ចំនួន បន្ទាប់ពីចាក់ដូសដែលបានណែនាំទាំងអស់ក្នុងស៊េរីចម្បងនៃវ៉ាក់សាំងជំងឺ COVID-19 របស់ខ្លួនបាន 2 សប្ដាហ៍។
- បុគ្គលម្នាក់បានចាក់វ៉ាក់សាំងជំងឺ COVID-19 ទាន់សភាពការណ៍ ប្រសិនបើគាត់បានចាក់ដូសដែលបានណែនាំទាំងអស់ក្នុងស៊េរីចម្បង និងដូសជំរុញទាំងអស់ នៅពេលដែលអាចចាក់បាន។
- តើខ្ញុំត្រូវបង្ហាញយ៉ាងដូចម្តេចថាខ្ញុំមានសិទ្ធិទទួលបានវ៉ាក់សាំងដូសជំរុញ?
-
អ្នកអាចរាយការណ៍ដោយខ្លួនឯងថាអ្នកមានសិទ្ធិទទួលបានវ៉ាក់សាំងដូសជំរុញ។ អ្នកមិនចាំបាច់បង្ហាញការណែនាំពីអ្នកផ្តល់សេវាថែទាំសុខភាពឡើយ។
សូមយកប័ណ្ណចាក់វ៉ាក់សាំងរបស់អ្នក ទៅកាន់ការណាត់ចាក់វ៉ាក់សាំងដូសជំរុញ ដើម្បីឲ្យអ្នកផ្តល់សេវាអាចបញ្ជាក់ថាអ្នកទទួលបានការចាក់ស៊េរីវ៉ាក់សាំង Pfizer ពីរដូសរួចមកហើយ។ ប្រសិនបើអ្នកមិនមានប័ណ្ណទេ អ្នកផ្តល់សេវាអាចរកមើលកំណត់ត្រារបស់អ្នកបាន។
- តើដូសវ៉ាក់សាំងបន្ថែម និងដូសវ៉ាក់សាំងជំរុញមានភាពខុសគ្នាដូចម្តេចខ្លះ?
-
- ដូសបន្ថែមគឺសម្រាប់អ្នកជំងឺដែលបានចាក់ស៊េរីវ៉ាក់សាំង mRNA គ្រប់ចំនួន 2 ដូស (Pfizer ឬ Moderna) ប៉ុន្តែភាពស៊ាំមិនមានការឆ្លើយតបខ្លាំងគ្រប់គ្រាន់។
- ដូសជំរុញគឺសម្រាប់អ្នកជំងឺ នៅពេលដែលភាពស៊ាំរបស់ពួកគេទំនងជាចុះខ្សោយ បន្ទាប់ពីចាក់ស៊េរីវ៉ាក់សាំងដំបូង។
បច្ចុប្បន្ន ក្រុមខាងក្រោមត្រូវបានណែនាំឱ្យចាក់ដូសជំរុញនៃវ៉ាក់សាំង COVID-19។
អ្នកដែលត្រូវចាក់ ពេលដែលត្រូវចាក់ ដូសបន្ថែម បុគ្គលដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ និងបានចាក់វ៉ាក់សាំងស៊េរី mRNA ដែលមាន 2 ដូសសម្រាប់ជំងឺ COVID-19 គួរតែចាក់ដូសបន្ថែមនៃស៊េរីចម្បង។
យ៉ាងហោចណាស់ 28 ថ្ងៃ បន្ទាប់ពីចាក់ដូសទី 2 នៃវ៉ាក់សាំង COVID-19 ប្រភេទ mRNA រួច ឬដូសទី 1 នៃវ៉ាក់សាំង Johnson & Johnson ។ ដូសបន្ថែមបន្ទាប់ពី J&J ត្រូវតែជាវ៉ាក់សាំង mRNA ។ ដូសជំរុញ បុគ្គលអាយុចាប់ពី 18 ឆ្នាំឡើងដែលបានចាក់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Johnson & Johnson ជាស៊េរីដំបូងរបស់ពួកគេ។ យ៉ាងហោចណាស់ពីរខែ បន្ទាប់ពីចាក់ដូសទីមួយរបស់អ្នក។
យ៉ាងហោចណាស់ 2 ខែ សម្រាប់អ្នកជំងឺដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយពីកម្រិតមធ្យមទៅធ្ងន់ធ្ងរ បន្ទាប់ពីបានចាក់ដូសបន្ថែម (ទី 2) រួច។
បុគ្គលអាយុចាប់ពី 5 ឆ្នាំឡើងដែលបានចាក់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech ជាស៊េរីដំបូងរបស់ពួកគេ។
យ៉ាងហោចណាស់ប្រាំខែ បន្ទាប់ពីចាក់ដូសទីពីរនៃវ៉ាក់សាំងស៊េរី mRNA រួច។
យ៉ាងហោចណាស់ 3 ខែ សម្រាប់អ្នកជំងឺដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយពីកម្រិតមធ្យមទៅធ្ងន់ធ្ងរ បន្ទាប់ពីបានចាក់ដូសបន្ថែម (ទី 3) រួច។
បុគ្គលអាយុចាប់ពី 18 ឆ្នាំឡើងដែលបានចាក់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Moderna ជាស៊េរីដំបូងរបស់ពួកគេ។ យ៉ាងហោចណាស់ប្រាំខែ បន្ទាប់ពីចាក់ដូសទីពីរនៃវ៉ាក់សាំងស៊េរី mRNA រួច។
យ៉ាងហោចណាស់ 3 ខែ សម្រាប់អ្នកជំងឺដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយពីកម្រិតមធ្យមទៅធ្ងន់ធ្ងរ បន្ទាប់ពីបានចាក់ដូសបន្ថែម (ទី 3) រួច។
ឥឡូវនេះ មនុស្សអាយុលើស 50 ឆ្នាំ និងបុគ្គលដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ (ជាភាសាអង់គ្លេសប៉ុណ្ណោះ) មួយចំនួនអាចចាក់ដូសជំរុញបន្ថែមនៃវ៉ាក់សាំងជំងឺ COVID-19 ស៊េរី mRNA បានហើយ បន្ទាប់ពីចាក់ដូសជំរុញរបស់ខ្លួនលើកចុងក្រោយបាន 4 ខែឡើងទៅ។ អនុវត្តតាមវិធានការនៃបទប្បញ្ញត្តិរបស់ Food and Drug Administration (FDA, រដ្ឋបាលចំណីអាហារនិងឱសថ) (ជាភាសាអង់គ្លេសប៉ុណ្ណោះ) Western States Scientific Safety Review Workgroup (ក្រុមការងារត្រួតពិនិត្យសុវត្ថិភាពផ្នែកវិទ្យាសាស្ត្រនៃរដ្ឋភាគខាងលិច) បានបញ្ចូលខ្លឹមសារពិភាក្សាដើម្បីឱ្យស្របនឹងការណែនាំរបស់ Centers for Disease Control and Prevention (មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ) អំពីដូសជំរុញបន្ថែម (ជាភាសាអង់គ្លេសប៉ុណ្ណោះ)។
- តើប្រព័ន្ធភាពស៊ាំចុះខ្សោយមានន័យដូចម្ដេច?
-
បុគ្គលដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ និងបានចាក់វ៉ាក់សាំងស៊េរី mRNA ដែលមាន 2 ដូសសម្រាប់ជំងឺ COVID-19 គួរតែចាក់ដូសបន្ថែមនៃស៊េរីចម្បង។
ប្រសិនបើអ្នកមានបញ្ហាសុខភាពខាងក្រោម អ្នកត្រូវបានចាត់ទុកថាមានប្រព័ន្ធភាពស៊ាំចុះខ្សោយពីកម្រិតមធ្យមទៅធ្ងន់ធ្ងរ ហើយអាចទទួលបានអត្ថប្រយោជន៍ពីដូសបន្ថែមនៃវ៉ាក់សាំង COVID-19។ នេះរាប់បញ្ចូលទាំងបុគ្គលដែល៖
- កំពុងទទួលការព្យាបាលជំងឺមហារីកសកម្មទៅលើដុំសាច់ ឬមហារីកឈាម
- បានទទួលការវះកាត់ប្តូរសរីរាង្គ និងកំពុងប្រើប្រាស់ថ្នាំដើម្បីទប់ប្រព័ន្ធភាពស៊ាំ
- បានទទួលការវះកាត់ប្តូរកោសិកាដើមក្នុងរយៈពេល 2 ឆ្នាំចុងក្រោយ ឬកំពុងប្រើប្រាស់ថ្នាំដើម្បីទប់ប្រព័ន្ធភាពស៊ាំ
- មានបញ្ហាកង្វះភាពស៊ាំចម្បងពីកម្រិតមធ្យមទៅធ្ងន់ធ្ងរ (ដូចជាជំងឺពីកំណើតដីស្សក (DiGeorge Syndrome) ជំងឺវីស្កុតអាល់ឌ្រីច (Wiskott-Aldrich Syndrome) ជាដើម)
- បានឆ្លងវីរុសហ៊ីវធ្ងន់ធ្ងរ ឬមិនបានព្យាបាល
- កំពុងទទួលការព្យាបាលសកម្មដោយប្រើឱសថប្រភេទស្តេរ៉ូអ៊ីតដែលមានកម្រិតដូសថ្នាំខ្ពស់ ឬឱសថផ្សេងទៀតដែលអាចទប់ការឆ្លើយតបនៃភាពស៊ាំ។
ទោះបីជាវ៉ាក់សាំងដែលយើងទទួលបានមានប្រសិទ្ធភាព 90% ប្រឆាំងនឹងប្រភេទវីរុសភាគច្រើនក៏ពិតមែន ប៉ុន្តែការសិក្សាស្រាវជ្រាវបង្ហាញថាបុគ្គលដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយពីកម្រិតមធ្យមទៅធ្ងន់ធ្ងរ មិនមែនសុទ្ធតែអាចបង្កើតភាពស៊ាំរឹងមាំទាំងអស់នោះទេ។ ដូសទីបីមិនត្រូវបានចាត់ទុកថាជាដូសជំរុញទេ ប៉ុន្តែវាគឺជាដូសបន្ថែមសម្រាប់បុគ្គលដែលមិនបានបង្កើតភាពស៊ាំគ្រប់គ្រាន់ក្រោយពីចាក់ស៊េរីវ៉ាក់សាំងដែលមានពីរដូស។
- តើអ្វីជាបញ្ហាសុខភាពដែលមានស្រាប់?
-
មនុស្សគ្រប់វ័យដែលមានបញ្ហាដូចខាងក្រោម (មានជាភាសាអង់គ្លេសប៉ុណ្ណោះ) ងាយនឹងឈឺធ្ងន់ដោយសារជំងឺ COVID-19 ណាស់។ ឈឺធ្ងន់មានន័យថា បុគ្គលដែលមានផ្ទុកជំងឺ COVID-19 អាចនឹង៖
- ព្យាបាលនៅមន្ទីរពេទ្យ
- ត្រូវការសង្គ្រោះបន្ទាន់
- ត្រូវការបំពង់អុកស៊ីសែនជាជំនួយសម្រាប់ដកដង្ហើម
- ស្លាប់
វ៉ាក់សាំង COVID-19 (ដូសដំបូង និងដូសជំរុញ) និងវិធានការបង្ការផ្សេងទៀតសម្រាប់ COVID-19 មានសារៈសំខាន់ណាស់ ជាពិសេសប្រសិនបើអ្នកមានវ័យចំណាស់ ឬមានបញ្ហាសុខភាពច្រើនឬធ្ងន់ធ្ងរ រួមទាំងបញ្ហាសុខភាពក្នុងបញ្ជីនេះ។ បញ្ជីនេះមិនបានរួមបញ្ចូលគ្រប់បញ្ហាសុខភាពទាំងអស់ ដែលធ្វើឱ្យអ្នកមានហានិភ័យកាន់តែខ្ពស់ក្នុងការធ្លាក់ខ្លួនឈឺធ្ងន់ដោយសារជំងឺ COVID-19 ទេ។ ប្រសិនបើអ្នកមានបញ្ហាសុខភាពដែលមិនបានរួមបញ្ចូលនៅទីនេះ សូមពិគ្រោះជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកអំពីវិធីប្រសើរបំផុតក្នុងការគ្រប់គ្រងបញ្ហាសុខភាពរបស់អ្នក និងការពារខ្លួនអ្នកពីជំងឺ COVID-19។
- មហារីក
- ជំងឺតម្រងនោមរ៉ាំរ៉ៃ
- ជំងឺថ្លើមរ៉ាំរ៉ៃ
- ជំងឺសួតរ៉ាំរ៉ៃ
- ជំងឺភ្លេចភ្លាំង ឬបញ្ហាសរសៃប្រសាទផ្សេងទៀត
- ជំងឺទឹកនោមផ្អែម (ប្រភេទទី 1 ឬទី 2)
- ជំងឺមិនគ្រប់ទឹក
- បញ្ហាបេះដូង
- ឆ្លងវីរុសហ៊ីវ
- ស្ថានភាពប្រព័ន្ធភាពស៊ាំចុះខ្សោយ (ប្រព័ន្ធភាពស៊ាំទ្រុឌទ្រោម)
- បញ្ហាសុខភាពផ្លូវចិត្ត
- លើសទម្ងន់ និងធាត់ពេក
- មានផ្ទៃពោះ
- ជំងឺគោលិការាងកណ្ដៀវ ឬថាល់ឡាសសេមៀ
- ជក់បារី ពោលគឺកំពុងជក់ ឬបានផ្ដាច់
- វះកាត់ប្តូរកោសិកាដើមរបស់ឈាម ឬសរីរាង្គរឹង
- ជំងឺដាច់សរសៃឈាមខួរក្បាល ឬជំងឺសរសៃឈាមខួរក្បាលដែលប៉ះពាល់ដល់លំហូរឈាមទៅខួរក្បាល
- បញ្ហាប្រើប្រាស់សារធាតុ
- ជំងឺរបេង
- តើវ៉ាក់សាំង Pfizer-BioNTech ឬ Moderna (mRNA)
ត្រូវការប៉ុន្មានដូសសម្រាប់អ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយកម្រិតមធ្យម ឬធ្ងន់ធ្ងរ ហើយតើប្រភេទវ៉ាក់សាំង់ COVID-19 ដំបូងគឺជាវ៉ាក់សាំង mRNA មួយណា? -
- ចំពោះវ៉ាក់សាំង COVID-19 ប្រភេទ Pfizer-BioNTech ដូសទី 2 សម្រាប់អ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយកម្រិតមធ្យម ឬធ្ងន់ធ្ងរគឺត្រូវមានគម្លាតរយៈពេល 21 ថ្ងៃ (3 សប្តាហ៍) បន្ទាប់ពីការចាក់ដូសទី 1 រីឯដូសទី 3 ត្រូវមានគម្លាតរយៈពេលយ៉ាងហោចណាស់ 28 ថ្ងៃ (4 សប្តាហ៍) បន្ទាប់ពីដូសទី 2 ហើយដូសទី 4 (ដូសជំរុញ) ឥឡូវនេះត្រូវបានណែនាំឱ្យមានគម្លាតចាក់យ៉ាងតិច 3 ខែបន្ទាប់ពីចាក់ដូសទី 3 ។
- ចំពោះវ៉ាក់សាំង COVID-19 ប្រភេទ Moderna ដូសទី 2 សម្រាប់អ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយកម្រិតមធ្យម ឬធ្ងន់ធ្ងរគឺត្រូវមានគម្លាតរយៈពេល 28 ថ្ងៃ បន្ទាប់ពីការចាក់ដូសទី 1 រីឯដូសទី 3 ត្រូវមានគម្លាតរយៈពេលយ៉ាងហោចណាស់ 28 ថ្ងៃ បន្ទាប់ពីដូសទី 2 ហើយដូសទី 4 (ដូសជំរុញ) ឥឡូវនេះត្រូវបានណែនាំឱ្យមានគម្លាតចាក់យ៉ាងតិច 3 ខែបន្ទាប់ពីចាក់ដូសទី 3 ។
- អ្នកក៏អាចចាក់ដូសជំរុញទី 2 នៃវ៉ាក់សាំងជំងឺ COVID-19 របស់យីហោ Pfizer-BioNTech បានផងដែរ ប្រសិនបើអ្នកមានអាយុ 12 ឆ្នាំឡើងដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយក្នុងប្រភេទមួយចំនួន បន្ទាប់ពីចាក់ដូសជំរុញទី 1 នៃវ៉ាក់សាំងជំងឺ COVID-19 ដែលមានការអនុញ្ញាត ឬអនុម័តមួយណាក៏ដោយយ៉ាងហោចណាស់ 4 ខែ។ អ្នកក៏អាចចាក់ដូសជំរុញទី 2 នៃវ៉ាក់សាំងជំងឺ COVID-19 របស់យីហោ Moderna បានផងដែរ ប្រសិនបើអ្នកមានអាយុ 18 ឆ្នាំឡើងដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយក្នុងប្រភេទមួយចំនួន បន្ទាប់ពីចាក់ដូសជំរុញទី 1 នៃវ៉ាក់សាំងជំងឺ COVID-19 ដែលមានការអនុញ្ញាត ឬអនុម័តមួយណាក៏ដោយយ៉ាងហោចណាស់ 4 ខែ។
- តើអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយកម្រិតមធ្យម ឬធ្ងន់ធ្ងរ ដែលបានចាក់វ៉ាក់សាំង J&J/Janssen ជាវ៉ាក់សាំងដំបូងរបស់ពួកគេសម្រាប់ជំងឺ COVID-19 គួរចាក់វ៉ាក់សាំងសរុបប៉ុន្មានដូស?
-
- សម្រាប់ដូសបន្ថែម (ទី 2) គួរមានគម្លាតរយៈពេលចាក់យ៉ាងហោចណាស់ 28 ថ្ងៃ (4 សប្តាហ៍) បន្ទាប់ពីចាក់ដូស J&J/Janssen ។ ដូសជំរុញ ដូស (ទី 3) គួរមានគម្លាតរយៈពេលយ៉ាងហោចណាស់ 2 ខែបន្ទាប់ពីដូស mRNA បន្ថែម។
- ដូសបន្ថែមត្រូវតែជាវ៉ាក់សាំង COVID-19 ប្រភេទ mRNA ហើយវ៉ាក់សាំង COVID-19 ប្រភេទ mRNA គួរតែប្រើសម្រាប់ជាដូសជំរុញ ដោយសារតែមានការព្រួយបារម្ភអំពីការកើនឡើងហានិភ័យនៃជំងឺ Thrombosis with Thrombocytopenia Syndrome (TTS, រោគសញ្ញានៃឈាមកកក្នុងសរសៃឈាមដែលមានប្លាកែតថយចុះ) នៅពេលចាក់វ៉ាក់សាំង J&J/Janssen ។ TTS គឺកម្រកើតមានណាស់ ប៉ុន្តែធ្ងន់ធ្ងរដែលបណ្តាលឱ្យមានការកកឈាម ឬបញ្ហាជាមួយនឹងការកកឈាម។
- ឥឡូវនេះ មនុស្សពេញវ័យដែលបានចាក់វ៉ាក់សាំងចម្បង និងដូសជំរុញនៃវ៉ាក់សាំង Janssen សម្រាប់ជំងឺ COVID-19 របស់យីហោ Johnson & Johnson យ៉ាងហោចណាស់ 4 ខែកន្លងទៅអាចចាក់ដូសជំរុញទី 2 ដោយប្រើវ៉ាក់សាំងជំងឺ COVID-19 ស៊េរី mRNA បានហើយ។
- តើអ្វីជាហេតុផលសម្រាប់ការកាត់បន្ថយគម្លាតរយៈពេលចាក់ដូសជំរុញពី 5 ខែ មក 3 ខែ សម្រាប់អ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយកម្រិតមធ្យម ឬធ្ងន់ធ្ងរ?
-
អ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយកម្រិតមធ្យម ឬធ្ងន់ធ្ងរ ប្រហែលមិនអាចបង្កើតភាពស៊ាំការពារបានបន្ទាប់ពីចាក់ដូសបឋមនោះទេ សូម្បីតែនៅពេលដែលបានចាក់វ៉ាក់សាំងបឋម mRNA 3 ដូសតាមការណែនាំហើយក៏ដោយ។ ពួកគេក៏ទំនងជាបាត់បង់ភាពស៊ាំការពារផងដែរនៅពេលណាមួយ ហើយប្រហែលជាត្រូវចាក់ដូសជំរុញឱ្យបានឆាប់។ ទិន្នន័យដំបូងពីការសិក្សាតូចៗជាច្រើនបង្ហាញថា អ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយកម្រិតមធ្យម ឬធ្ងន់ធ្ងរ ជារឿយៗបង្កើតនូវកម្រិតអង្គបដិប្រាណ ដែលកើនឡើងម្តងទៀត បន្ទាប់ពីចាក់ដូសជំរុញក្នុងគម្លាតរយៈពេលតិចជាង 5 ខែ។ មិនមានភស្តុតាងណាមួយនៃការកើនឡើងនៃការព្រួយបារម្ភអំពីសុវត្ថិភាពនោះទេ។ បច្ចុប្បន្ននេះ មានការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺ COVID-19 នៅក្នុងសហរដ្ឋអាមេរិក ហើយការប៉ះពាល់ជាមួយអ្នកឆ្លងគឺពិបាកក្នុងការជៀសវាងណាស់។ ដូច្នេះហើយ ការចាក់ដូសជំរុញឱ្យបានឆាប់តាមដែលអាចធ្វើបាន គឺសមហេតុផលសម្រាប់អ្នកដែលមានហានិភ័យខ្ពស់បំផុតសម្រាប់ផលវិបាកធ្ងន់ធ្ងរ។
- តើអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយកម្រិតមធ្យម ឬធ្ងន់ធ្ងរត្រូវការចំណារ/វេជ្ជបញ្ជា ឬឯកសារផ្សេងទៀតពីវេជ្ជបណ្ឌិត ដើម្បីចាក់ដូសទាំងនេះដែរឬទេ?
-
ទេ បុគ្គលម្នាក់ៗអាចបញ្ជាក់អត្តសញ្ញាណដោយខ្លួនឯង និងចាក់បានគ្រប់ដូសនៅគ្រប់ទីកន្លែងដែលមានផ្តល់វ៉ាក់សាំង។ វានឹងជួយធានាថាមិនមានឧបសគ្គបន្ថែមក្នុងការចូលប្រើប្រាស់សម្រាប់ប្រជាជននេះទេ។ ប្រសិនបើបុគ្គលដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយមានសំណួរអំពីស្ថានភាពសុខភាពជាក់លាក់របស់ពួកគេ ពួកគេអាចពិភាក្សាថាតើការចាក់វ៉ាក់សាំងបន្ថែមសមស្របសម្រាប់ពួកគេដែរឬទេ ជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់ពួកគេ។