តើអ្នកបានទទួលសារជាអក្សរ ឬការជូនដំណឹងតាមទូរសព្ទពី Washington state Department of Health (DOH, ក្រសួងសុខាភិបាល) នៃរដ្ឋវ៉ាស៊ីនតោនដែរទេ?
មានសារជាអក្សរ/ការជូនដំណឹងពីរប្រភេទដែលអ្នកអាចនឹងទទួលបានតាមទូរសព្ទ។
ការជូនដំណឹងអំពីការធ្វើតេស្តវិជ្ជមានជំងឺ COVID-19
DOH ផ្ញើការជូនដំណឹង និង/ឬសារជាអក្សរដែលមានតំណភ្ជាប់ផ្ទៀងផ្ទាត់ទៅកាន់លេខទូរសព្ទទាំងអស់ដែលពាក់ព័ន្ធនឹងលទ្ធផលតេស្តឃើញវិជ្ជមានជំងឺ COVID-19 ដែលត្រូវបានរាយការណ៍ទៅកាន់ DOH។ ការជូនដំណឹងនេះផ្ដល់ព័ត៌មានអំពីរបៀបក្នុងការជូនដំណឹងជាលក្ខណៈអនាមិកទៅអ្នកប្រើប្រាស់ WA Notify ផ្សេងទៀតថាពួកគេអាចប្រឈមនឹងការឆ្លងជំងឺ COVID-19។
ប្រសិនបើអ្នកជាអ្នកប្រើប្រាស់កម្មវិធី WA Notify អ្នកគ្រាន់តែចុចលើការជូនដំណឹងនោះ ឬចុចតំណភ្ជាប់នៅក្នុងសារជាអក្សរនោះ ហើយអនុវត្តតាមជំហានទាំងអស់នៅក្នុងកម្មវិធី WA Notify ដើម្បីជូនដំណឹងជាលក្ខណៈអនាមិកដល់អ្នកប្រើប្រាស់ផ្សេងទៀតអំពីការប្រឈមនឹងការឆ្លងជំងឺដែលអាចកើតមាន។
ប្រសិនបើអ្នកមិនមែនជាអ្នកប្រើប្រាស់កម្មវិធី WA Notify ទេ អ្នកមិនបាច់ខ្វល់ពីសារជាអក្សរនោះទេ។ ប្រសិនបើអ្នកចង់ស្វែងយល់បន្ថែមអំពីកម្មវិធី WA Notify រួមទាំងរបៀបបញ្ចូលកម្មវិធីនេះក្នុងទូរសព្ទរបស់អ្នក សូមចូលទៅកាន់គេហទំព័រ WANotify.org
អ្នកប្រើប្រាស់កម្មវិធី WA Notify ដែលប្រើឈុតឧបករណ៍ស្វ័យតេស្ត (ឬហៅម្យ៉ាងទៀតថា ឧបករណ៍ធ្វើតេស្តនៅផ្ទះ) ហើយធ្វើតេស្តឃើញវិជ្ជមានជំងឺ COVID-19 អាចស្នើសុំលេខកូដផ្ទៀងផ្ទាត់ ដើម្បីជូនដំណឹងជាលក្ខណៈអនាមិកទៅអ្នកប្រើប្រាស់កម្មវិធី WA Notify ផ្សេងទៀតថាពួកគេអាចប្រឈមនឹងការឆ្លងជំងឺ COVID-19។ សូមចូលទៅកាន់ផ្នែក “របៀបជូនដំណឹងទៅអ្នកដទៃ ប្រសិនបើអ្នកធ្វើតេស្តឃើញវិជ្ជមានជំងឺ COVID-19 តាមរយៈស្វ័យតេស្ត” នៅលើគេហទំព័រ WANotify.org។
ការជូនដំណឹងអំពីការប្រឈមនឹងការឆ្លងជំងឺ COVID-19 ដែលអាចកើតមាន
អ្នកប្រើប្រាស់កម្មវិធី WA Notify ដែលអាចប្រឈមនឹងការឆ្លងជំងឺនឹងទទួលការជូនដំណឹងអំពីការប្រឈមនឹងការឆ្លងជំងឺ។
តើសារជាអក្សរនិងការផ្តល់ដំណឹងនេះមានលក្ខណៈដូចម្តេច?
ការផ្តល់ដំណឹងអំពីការធ្វើតេស្តវិជ្ជមានរកឃើញជំងឺ COVID-19
រូបភាពនៃសារជាអក្សរនិងការផ្តល់ដំណឹង

ខ្លឹមសារនៃការផ្តល់ដំណឹងនិងសារជាអក្សរ
ចែករំលែកលទ្ធផលវិភាគរោគ COVID-19 របស់អ្នក
ចុចទីនេះដើម្បីអនុញ្ញាតឲ្យនរណាម្នាក់ដឹងជាអនាមិកថា អ្នកអាចនឹងបានឆ្លងជំងឺ COVID-19។ អនុវត្តតាមជំហាននេះដើម្បីជួយសហគមន៍របស់អ្នកឲ្យរក្សាបានសុវត្ថិភាព។ ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក នឹងមិនត្រូវបានចែករំលែកទេ។
រូបភាពនៃសារជាអក្សរនិងការផ្តល់ដំណឹង

ខ្លឹមសារនៃការផ្តល់ដំណឹងនិងសារជាអក្សរ
Message from (Mensaje del) WA Dept. of Health:
This number was given for a recent COVID-19 test. If this phone uses WANotify AND belongs to the person tested, please click the link within 24 hours. Follow the steps to anonymously alert others who may have been exposed.
https://us-wa.en.expressly/v?c=8w5io5c38ipo24fc
Se dio este numéro para una prueba reciente de COVID-19. Si este teléfono usa WANotify Y es de quien se hizo la prueba, haga clic en el enlace en las próximas 24 horas. Siga los pasos para alertar anónimamente a quienes tal vez hayan sido expuestos.
NOT the person tested? Need more information? Visit wanotify.org/text
¿NO es quien se hizo la prueba? ¿Desea más información? Visite notificawa.org/texto
រូបភាពនៃសារជាអក្សរនិងការផ្តល់ដំណឹង

ខ្លឹមសារនៃការផ្តល់ដំណឹងនិងសារជាអក្សរ
Message from WA Dept. of Health:
If this phone uses WANotify AND belongs to the person tested, please click the link within 24 hours. Follow the steps to anonymously alert others who may have been exposed.
https://us-wa.en.expressly/v?c=5b56h13n80q9onll
NOT the person tested? Need more information? Visit wanotify.org/text.
រូបភាពនៃសារជាអក្សរនិងការផ្តល់ដំណឹង

ខ្លឹមសារនៃការផ្តល់ដំណឹងនិងសារជាអក្សរ
Mensaje del Departamento de Salud del Estado de Washington:
Si este teléfono usa WANotify Y es de quien se hizo la prueba, haga clic en el enlace en las próximas 24 horas. Siga los pasos alertar anónimamente a quienes tal vez hayan sido expuestos.
https://us-wa.en.expressly/v?c=dvo8iije3v33saoj
¿NO es quien se hizo la prueba? ¿Desea más información? Visite notificawa.org/texto.
ការផ្តល់ដំណឹងអំពីការប្រឈមនឹងការឆ្លងជំងឺ COVID-19 ដែលអាចកើតមាន
រូបភាពនៃសារជាអក្សរនិងការផ្តល់ដំណឹង

ខ្លឹមសារនៃការផ្តល់ដំណឹងនិងសារជាអក្សរ
អ្នកអាចនឹងបានឆ្លងជំងឺ COVID-19 ។
ថ្មីៗនេះ អ្នកបាននៅក្បែរនរណាម្នាក់ដែលបានធ្វើតេស្តវិជ្ជមានជំងឺ COVID-19។ អ្វីដែលអ្នកធ្វើបន្ទាប់គឺសំខាន់ ហើយយើងនៅទីនេះដើម្បីជួយ។ ប៉ះដើម្បីស្វែងយល់បន្ថែម។
តើខ្ញុំគួរធ្វើដូចម្ដេច ប្រសិនបើខ្ញុំបានទទួលសារជាអក្សរ ឬការជូនដំណឹង?
អ្នកប្រើប្រាស់កម្មវិធី WA Notify គួរតែចុចលើតំណភ្ជាប់នៅក្នុងសារជាអក្សរ ឬចុចលើការជូនដំណឹងនោះ ហើយអនុវត្តតាមជំហានទាំងអស់ដើម្បីបញ្ជាក់លទ្ធផលរបស់ខ្លួននៅក្នុងកម្មវិធីនេះជាលក្ខណៈអនាមិក។ ការធ្វើបែបនេះនឹងជូនដំណឹងជាលក្ខណៈអនាមិកទៅអ្នកប្រើប្រាស់កម្មវិធី WA Notify ផ្សេងទៀតថាថ្មីៗនេះពួកគេបាននៅជិតអ្នក ហើយអាចប្រឈមនឹងការឆ្លងជំងឺ COVID-19។ ការអនុញ្ញាតឱ្យអ្នកប្រើប្រាស់កម្មវិធី WA Notify ធ្វើការបញ្ជាក់ជាលក្ខណៈអនាមិកអំពីលទ្ធផលរបស់ពួកគេអាចបង្ការការឆ្លងរាលដាលជំងឺ COVID-19 បានកាន់តែឆាប់រហ័ស។ ផ្នែកសុខភាពសាធារណៈនៅតែអាចទាក់ទង និងផ្តល់លេខកូដ ឬតំណភ្ជាប់សម្រាប់ផ្ទៀងផ្ទាត់ក្នុងអំឡុងដំណើរការស្រាវជ្រាវករណីឆ្លងជំងឺ។
សូមទាក់ទងវេជ្ជបណ្ឌិតថែទាំបឋម ឬអ្នកផ្តល់សេវាធ្វើតេស្ត ប្រសិនបើ៖
- អ្នកបានទទួលសារជាអក្សរ និង/ឬការផ្តល់ដំណឹង ប៉ុន្តែមិនបានទទួលលទ្ធផលតេស្តផ្លូវការរបស់អ្នក ឬ
- អ្នកមានសំណួរអំពីលទ្ធផលតេស្តរបស់អ្នក
សំណួរទូទៅ
- ប្រសិនបើកម្មវិធី WA Notify មិនដឹងថាខ្ញុំជានរណា តើខ្ញុំទទួលបានសារជាអក្សរ និង/ឬការផ្តល់ដំណឹងយ៉ាងដូចម្តេច?
-
សារជាអក្សរ និង/ឬការផ្តល់ដំណឹងត្រូវបានផ្ញើដោយ DOH មិនមែនផ្តល់ដោយកម្មវិធី WA Notify ទេ។ DOH ផ្ញើសារជាអក្សរ និង/ឬការផ្តល់ដំណឹងទៅអ្នកគ្រប់គ្នាដែលបានតេស្តវិជ្ជមានជំងឺរកឃើញ COVID-19 ព្រោះយើងមិនដឹងថានរណាខ្លះប្រើប្រាស់កម្មវិធី WA Notify នោះទេ។ ប្រសិនបើអ្នកមិនប្រើប្រាស់កម្មវិធី WA Notify អ្នកអាចមិនអើពើនឹងសារជាអក្សរ និង/ឬការផ្តល់ដំណឹង។
- តើ DOH ដឹងដោយរបៀបណាថាត្រូវផ្ញើសារជាអក្សរ ឬការជូនដំណឹងទៅនរណាខ្លះ?
-
តាមច្បាប់ លទ្ធផលធ្វើតេស្តវិជ្ជមានពីជំងឺឆ្លងជាច្រើនប្រភេទត្រូវតែរាយការណ៍ជូនរដ្ឋ រួមជាមួយព័ត៌មានទំនាក់ទំនង។ DOH ប្រើប្រាស់ព័ត៌មាននេះដើម្បីអនុវត្តការស្រាវជ្រាវកណីរឆ្លងជំងឺ និងការតាមដានការប៉ះពាល់ (ជាភាសាអង់គ្លេសប៉ុណ្ណោះ) ដើម្បីបញ្ឈប់ការឆ្លងរាលដាលនៃជំងឺ។ ជូនដំណឹងដល់អ្នករាល់គ្នាដែលធ្វើតេស្តឃើញវិជ្ជមាន ដើម្បីអនុញ្ញាតឲ្យអ្នកប្រើប្រាស់កម្មវិធី WA Notify ចាត់វិធានការបានឆាប់រហ័ស និងជូនដំណឹងជាលក្ខណៈអនាមិកដល់អ្នកដទៃអំពីការប្រឈមនឹងការឆ្លងជំងឺដែលអាចកើតមាន។
- ខ្ញុំមិនប្រើប្រាស់កម្មវិធី WA Notify ទេ។ ហេតុអ្វីបានជាអ្នកផ្ញើសារជាអក្សរមកខ្ញុំ?
-
DOH ផ្ញើសារជាអក្សរ និង/ឬ ការផ្តល់ដំណឹងបង្ហាញលើអេក្រង់ ទៅដល់លេខទូរសព្ទដែលបានប្រើប្រាស់ដោយអ្នកដែលបានធ្វើតេស្តវិជ្ជមានឃើញមានជំងឺ COVID-19 នាពេលថ្មីៗ។
DOH គ្រាន់តែដឹងថានរណាធ្វើតេស្តវិជ្ជមាន - យើងមិនដឹងថានរណាប្រើប្រាស់កម្មវិធី WA Notify ទេ។ តាមរយៈការផ្ញើសារទៅមនុស្សគ្រប់គ្នា យើងអាចជួយអ្នកប្រើប្រាស់កម្មវិធី WA Notify ឲ្យផ្តល់ដំណឹងជាអនាមិកដល់អ្នកដទៃផ្សេងទៀតអំពីការប្រឈមនឹងការឆ្លងជំងឺ COVID-19 ដែលអាចកើតមាន បានរហ័សជាងមុន និងអាចជួយសង្គ្រោះជីវិតមនុស្សបាន។
ប្រសិនបើអ្នកមិនប្រើប្រាស់កម្មវិធី WA Notify អ្នកមិនចាំបាច់ធ្វើអ្វីទេ។ ប្រសិនបើអ្នកចង់ស្វែងយល់បន្ថែមអំពីកម្មវិធី WA Notify រួមទាំងរបៀបបញ្ចូលកម្មវិធីនេះក្នុងទូរសព្ទរបស់អ្នក សូមចូលទៅកាន់គេហទំព័រ WANotify.org
- តើលេខទូរសព្ទមួយណាដែលវាផ្ញើសារមក?
-
លេខទូរសព្ទដែល DOH នឹងផ្ញើមក គឺលេខ 1-844-986-3040។
- ខ្ញុំបានទទួលការជូនដំណឹង និង/ឬ សារជាអក្សរ ប៉ុន្តែបុគ្គលដែលបានធ្វើតេស្ត គឺជាសមាជិកគ្រួសារ ឬសមាជិកក្នុងផ្ទះ។ តើខ្ញុំគួរធ្វើដូចម្តេច?
-
អ្នកប្រើប្រាស់កម្មវិធី WA Notify ដែលបានធ្វើតេស្តឃើញវិជ្ជមានគួរតែអនុវត្តតាមជំហាននានា ដើម្បីជូនដំណឹងជាលក្ខណៈអនាមិកដល់អ្នកដទៃដែលប្រហែលជាបានប្រឈមនឹងការឆ្លងជំងឺ ដូច្នេះអ្នកមិនគួរអើពើនឹងសារជាអក្សរ ឬការជូនដំណឹងដែលមិនពាក់ព័ន្ធនឹងអ្នកទេ។
ប្រសិនបើសមាជិកគ្រួសារ ឬសមាជិកក្នុងផ្ទះរបស់អ្នកគឺជាអ្នកប្រើប្រាស់កម្មវិធី WA Notify, បានធ្វើតេស្តឃើញវិជ្ជមាន និងនៅតែត្រូវការបញ្ជាក់លទ្ធផលនៅក្នុងកម្មវិធី WA Notify ពួកគេអាចអនុវត្តតាមជំហាននានានៅក្នុងផ្នែក “របៀបជូនដំណឹងទៅអ្នកដទៃ ប្រសិនបើអ្នកធ្វើតេស្តឃើញវិជ្ជមានជំងឺ COVID-19 តាមរយៈស្វ័យតេស្ត” នៅលើគេហទំព័រ WANotify.org។
- តើខ្ញុំមានពេលប៉ុន្មានដើម្បីចុចថេបផ្តល់ដំណឹង ឬដំណើរការតំណភ្ជាប់ផ្ទៀងផ្ទាត់នេះ?
-
អ្នកមានពេល 24ម៉ោង ក្រោយទទួលបានការជូនដំណឹង ឬសារជាអក្សរក្នុងការអនុវត្តតាមជំហាននានា ដើម្បីជូនដំណឹងដល់អ្នកដទៃនៅក្នុងកម្មវិធី WA Notify។ ប្រសិនបើអ្នកមិនអាចចុចលើការជូនដំណឹង ឬចុចលើតំណភ្ជាប់សម្រាប់ផ្ទៀងផ្ទាត់ក្នុងពេលនោះបានទេ អ្នកអាចស្នើសុំលេខកូដផ្ទៀងផ្ទាត់នៅក្នុងកម្មវិធី WA Notify ដោយអនុវត្តតាមជំហាននានាក្នុងផ្នែក “របៀបជូនដំណឹងទៅអ្នកដទៃ ប្រសិនបើអ្នកធ្វើតេស្តឃើញវិជ្ជមានជំងឺ COVID-19 តាមរយៈស្វ័យតេស្ត” នៅលើគេហទំព័រ WANotify.org។
- តើមនុស្សលើសពីម្នាក់ អាចប្រើសារជាអក្សរ ឬការផ្តល់ដំណឹងដើម្បីដំណើរការតំណភ្ជាប់ផ្ទៀងផ្ទាត់នៅក្នុងកម្មវិធី WA Notify បានដែរឬទេ?
-
ទេ ប្រសិនបើសមាជិកគ្រួសារ ឬសមាជិកក្នុងផ្ទះរបស់អ្នកគឺជាអ្នកប្រើប្រាស់កម្មវិធី WA Notify, បានធ្វើតេស្តឃើញវិជ្ជមាន និងនៅតែត្រូវការបញ្ជាក់លទ្ធផលនៅក្នុងកម្មវិធី WA Notify ពួកគេអាចអនុវត្តតាមជំហាននានានៅក្នុងផ្នែក “របៀបជូនដំណឹងទៅអ្នកដទៃ ប្រសិនបើអ្នកធ្វើតេស្តឃើញវិជ្ជមានជំងឺ COVID-19 តាមរយៈស្វ័យតេស្ត” នៅលើគេហទំព័រ WANotify.org។
- តើខ្ញុំអាចរកឃើញកាលបរិច្ឆេទនៃការប៉ះពាល់របស់ខ្ញុំទៅនឹងជំងឺនៅក្នុងកម្មវិធី WA Notifyបានដូចម្តេច?
-
នៅលើទូរសព្ទ iPhone៖
- ចូលទៅកាន់ Settings (ការកំណត់)
- ជ្រើសរើស Exposure Notifications (ប្រព័ន្ធជូនដំណឹងពីការប៉ះពាល់) ឬវាយបញ្ចូល Exposure Notifications ទៅក្នុងរបារស្វែងរក
- កាលបរិច្ឆេទប្រហាក់ប្រហែលនៃការប្រឈមនឹងការឆ្លងជំងឺនឹងបង្ហាញនៅក្រោមផ្នែក “You may have been exposed to COVID-19 (អ្នកប្រហែលជាបានប្រឈមនឹងការឆ្លងជំងឺ COVID-19)”
នៅលើប្រព័ន្ធ Android៖
- បើកកម្មវិធី WA Notify
- ជ្រើសរើស See Details (មើលព័ត៌មានលម្អិត) ខាងក្រោម “Possible exposure reported (លទ្ធភាពអាចប៉ះពាល់នឹងជំងឺដែលបានរាយការណ៍)”
- កាលបរិច្ឆេទប្រហាក់ប្រហែលនៃការប្រឈមនឹងការឆ្លងជំងឺនឹងបង្ហាញនៅក្រោមផ្នែក “Possible Exposure Date (កាលបរិច្ឆេទនៃលទ្ធភាពប្រឈមនឹងការឆ្លងជំងឺ)”