កម្មវិធី WA Notify (ការជូនដំណឹងរដ្ឋវ៉ាស៊ីនតោន) (ហៅកាត់ផងដែរថា Washington Exposure Notifications (ការផ្តល់ដំណឹងពីការប្រឈមនឹងការឆ្លងជំងឺនៅរដ្ឋវ៉ាស៊ីនតោន) គឺជាឧបករណ៍ឥតគិតថ្លៃដែលដំណើរការតាមទូរសព្ទស្មាតហ្វូន ដើម្បីផ្តល់ដំណឹងដល់អ្នកប្រើប្រាស់ថាតើពួកគេអាចបានប្រឈមទៅនឹងការឆ្លងជំងឹ COVID-19 ដែរឬអត់ ដោយមិនមានការចែករំលែកព័ ត៌មានផ្ទាល់ខ្លួនណាមួយឡើយ។ វាមានលក្ខណៈឯកជនទាំងស្រុង និងមិនដឹងថាតើអ្នកជានរណា ឬតាមដានថាតើអ្នកទៅទីណានោះទេ។
តើខ្ញុំបន្ថែមកម្មវិធី WA Notify នៅលើទូរសព្ទរបស់ខ្ញុំយ៉ាងដូចម្តេច?

នៅលើទូរសព្ទអាយហ្វូន ត្រូវបើកដំណើរការកម្មវិធី Exposure Notifications នៅក្នុង Setting (ការកំណត់)៖
- ចូលទៅកាន់ Setting (ការកំណត់)
- ស្ក្រូលចុះក្រោមទៅកាន់ពាក្យ Exposure Notifications
- ចុចលើពាក្យ “Turn On Exposure Notifications (បើកការជួនដំណឹងអំពីការប្រឈមនឹងការឆ្លងជំងឺ)”
- ជ្រើសរើសពាក្យ United States (សហរដ្ឋអាមេរិក)
- ជ្រើសរើសពាក្យ Washington (វ៉ាស៊ីនតោន)

នៅលើទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការអ៊ែនដ្រយ៖
- សូមចូលទៅកាន់ Google Play Store
- ហើយទាញយកកម្មវិធី WA Notify
នៅលើប្រព័ន្ធប្រតិបត្តិការអ៊ែនដ្រយ ឬទូរសព្ទអាយហ្វូន សូមស្គែនកូដ QR៖

តើវាមានដំណើរការដូចម្តេច?
នៅពេលអ្នកដំណើរការកម្មវិធី WA Notify ទូរសព្ទរបស់អ្នក ធ្វើការផ្លាស់ប្តូរលេខកូដចៃដន្យ ឬលេខកូដអានាមិកជាមួយទូរសព្ទរបស់មនុស្សដែលនៅក្បែរអ្នក ដែលពួកគេក៏ដំណើរការកម្មវិធី WA Notify នេះដែរ។ កម្មវិធីនេះប្រើប្រាស់បច្ចេកវិទ្យាប៊្លូធូសថាមពលទាបដែលថែរក្សានូវឯកជនភាពរបស់អ្នក និងផ្លាស់ប្តូរលេខកូដចៃដន្យទាំងនេះ ដោយមិនបង្ហាញព័ត៌មានណាមួយអំពីអ្នកឡើយ។ ប្រសិនបើអ្នកប្រើប្រាស់កម្មវិធី WA Notify ផ្សេងទៀតដែលអ្នកបាននៅក្បែរកាលពីពីរសប្តាហ៍មុន ធ្វើតេស្តវិជ្ជមានរកឃើញជំងឺ COVID-19 ហើយអនុវត្តតាមជំហានក្នុងការផ្តល់ដំណឹងជាអានាមិកទៅដល់អ្នកផ្សេងទៀត នោះអ្នកនឹងទទួលបានការផ្តល់ដំណឹងអានាមិកមួយប្រាប់ថា អ្នកបានប្រឈមទៅនឹងការឆ្លងជំងឺដែលអាចកើតមាន។ នេះអនុញ្ញាតឲ្យអ្នកទទួលបានការថែទាំដែលអ្នកត្រូវការយ៉ាងឆាប់រហ័ស និងជួយការពារអ្នកពីការឆ្លងរីករាលដាលនៃជំងឺ COVID-19 ទៅមនុស្សដែលនៅជុំវិញអ្នក។
ការគណនាមួយនឹងប្រើប្រាស់គណិតវិទ្យាដើម្បីកំណត់ពីហេតុការណ៍ដែលអាចចម្លងជំងឺ COVID-19 ដែលអាចកើតមាន ពីមនុស្សដែលស្ថិតនៅចម្ងាយសុវត្ថិភាព ឬក្នុងចម្ងាយជិតគ្រប់គ្រាន់ដែលអ្នកមិនចាំបាច់ត្រូវការក្រើនរំលឹកនោះទេ។ កម្មវិធីWA Notify នឹងគ្រាន់តែផ្តល់ដំណឹងដល់អ្នកថាតើអ្នកអាចនឹងបានប្រឈមនឹងការឆ្លងជំងឺដែរឬទេ។ ដូច្នេះ ការមិនទទួលបានការជូនដំណឹង ក៏មិនអីដែរ។
កម្មវិធី WA Notify មានផ្តល់ជូនច្រើនជាង 30ភាសា ដើម្បីឲ្យ អ្នកស្នាក់នៅទីក្រុងវ៉ាស៊ីនតោនជាច្រើននាក់អាចចូលទៅប្រើប្រាស់កម្មវិធីនេះបានតាមដែលអាចធ្វើបាន។
វិធីស្នើសុំលេខកូដផ្ទៀងផ្ទាត់សម្រាប់លទ្ធផលវិជ្ជមានជំងឺ COVID-19 នៅផ្ទះ
អ្នកប្រើប្រាស់កម្មវិធី WA Notify (ការជូនដំណឹងរដ្ឋវ៉ាស៊ីនតោន) ដែលបានទិញប្រអប់ឧបករណ៍ធ្វើតេស្តនៅតាមបញ្ជរ ហើយទទួលបានលទ្ធផលវិជ្ជមានជំងឺ COVID-19 ឥឡូវនេះអាចស្នើសុំលេខកូដផ្ទៀងផ្ទាត់ក្នុងកម្មវិធីWA Notify បានហើយ។
ដើម្បីស្នើសុំលេខកូដផ្ទៀងផ្ទាត់តាមឧបករណ៍ប្រើប្រាស់៖
ចំពោះប្រព័ន្ធ Android៖
- បើកកម្មវិធី WA Notify ហើយជ្រើសរើស “Share your test result to help stop the spread of COVID-19 (ចែករំលែកលទ្ធផលធ្វើតេស្តរបស់អ្នកដើម្បីជួយបញ្ឈប់ការរីករាលដាលនៃជំងឺ COVID-19)”។
- ជ្រើសរើស “Continue (បន្ត)” បន្ទាប់មកជ្រើសរើស “I need a code (ខ្ញុំត្រូវការលេខកូដ)។”
- បញ្ចូលលេខទូរសព្ទនៃឧបករណ៍របស់អ្នកដែលប្រើប្រាស់កម្មវិធី WA Notify និងកាលបរិច្ឆេទនៃការធ្វើតេស្តរកឃើញវិជ្ជមានជំងឺ COVID-19 របស់អ្នក។
- ជ្រើសរើស “Send Code (ផ្ញើលេខកូដ)”។
ចំពោះទូរសព្ទ iPhone៖
- ចូលទៅកាន់ Settings (ការកំណត់) ហើយបើក Exposure Notifications (ប្រព័ន្ធជូនដំណឹងអំពីការប្រឈមនឹងការឆ្លងជំងឺ)។
- ជ្រើសរើស “Share a COVID-19 Diagnosis (ចែករំលែករោគវិនិច្ឆ័យជំងឺ COVID-19)។”
- ជ្រើសរើស “Continue (បន្ត)” បន្ទាប់មកជ្រើសរើស “Didn’t get a code? Visit WA State Dept. of Health Website (មិនបានទទួលលេខកូដមេនទេ? ចូលទៅកាន់គេហទំព័ររបស់ក្រសួងសុខាភិបាលនៃរដ្ឋវ៉ាស៊ីនតោន ។"
- បញ្ចូលលេខទូរសព្ទនៃឧបករណ៍របស់អ្នកដែលប្រើប្រាស់កម្មវិធី WA Notify និងកាលបរិច្ឆេទនៃការធ្វើតេស្តរកឃើញវិជ្ជមានជំងឺ COVID-19 របស់អ្នក។
- ជ្រើសរើស “Continue (បន្ត)។”
អ្នកនឹងទទួលបានការជូនដំណឹងដែលបង្ហាញលើអេក្រង់ និងសារជាអក្សរដែលមានតំណភ្ជាប់ផ្ទៀងផ្ទាត់របស់អ្នក។ អ្នកគ្រាន់តែត្រូវចុចថេបលើការជូនដំណឹង ឬចុចតំណភ្ជាប់នៅក្នុងសារជាអក្សរដើម្បីអនុវត្តតាមជំហាននានានៅក្នុងកម្មវិធី WA Notify ដើម្បីជូនដំណឹងជាអនាមិកដល់អ្នកប្រើប្រាស់ផ្សេងទៀតអំពីការប្រឈមនឹងការឆ្លងជំងឺដែលអាចកើតមាន។ ក្រោយពេលស្នើសុំលេខកូដផ្ទៀងផ្ទាត់របស់អ្នកនៅក្នុងកម្មវិធី WA Notify រួច សូមទូរសព្ទទៅខ្សែទូរសព្ទបន្ទាន់ផ្នែកជំងឺ COVID-19 របស់រដ្ឋតាមរយៈលេខ 1-800-525-0127បន្ទាប់មកសូមចុចសញ្ញា # ដើម្បីរាយការណ៍ពីលទ្ធផលវិជ្ជមានរបស់អ្នកទៅកាន់ Department of Health (DOH, ក្រសួងសុខាភិបាល)។
ប្រសិនបើអ្នកមិនអាចស្នើសុំលេខកូដផ្ទៀងផ្ទាត់នៅក្នុង កម្មវិធី WA Notify បានទេ អ្នក គួរតែទូរសព្ទទៅកាន់ខ្សែទូរសព្ទបន្ទាន់ផ្នែកជំងឺ COVID-19 តាមរយៈលេខ 1-800-525-0127បន្ទាប់មកចុចសញ្ញា # ហើយប្រាប់ឲ្យបុគ្គលិកខ្សែទូរសព្ទបន្ទាន់ដឹងថាអ្នកគឺជាអ្នកប្រើប្រាស់កម្មវិធី WA Notify។ បុគ្គលិកខ្សែទូរសព្ទបន្ទាន់អាចផ្ដល់ជូនអ្នកនូវតំណភ្ជាប់ផ្ទៀងផ្ទាត់មួយដែលអ្នកអាចប្រើប្រាស់ដើម្បីជូនដំណឹងដល់អ្នកប្រើប្រាស់កម្មវិធី WA Notify ផ្សេងទៀតដែលពួកគេអាចបានប្រឈមនឹងការឆ្លងជំងឺ។
របៀបក្នុងការរាយការណ៍អំពីលទ្ធផលតេស្តវិជ្ជមានជំងឺ COVID-19 នៅផ្ទះ
អ្នកដែលបានទិញប្រអប់ឧបករណ៍ធ្វើតេស្តនៅតាមបញ្ជរ ហើយទទួលបានលទ្ធផលវិជ្ជមាន គួរតែទូរសព្ទទៅកាន់ខ្សែទូរសព្ទបន្ទាន់ផ្នែកជំងឺ COVID-19 លេខ 1-800-525-0127 បន្ទាប់មកចុចសញ្ញា # (ចុចលេខ 7 សម្រាប់ភាសាអេស្ប៉ាញ) ភ្លាមៗនៅពេលដែលពួកគេទទួលបានលទ្ធផល។ សូមចូលទៅកាន់ទំព័រ Contact Us (ទាក់ទងមកយើង) សម្រាប់ម៉ោងខ្សែទូរសព្ទបន្ទាន់។ យើងមានផ្ដល់ជូនជំនួយផ្នែកភាសា។
សូមបញ្ជាក់៖ កម្មវិធី WA Notify គឺជាឧបករណ៍ជូនដំណឹងអំពីការប្រឈមនឹងការឆ្លងជំងឺ។ វាមិនមែនបង្កើតឡើងសម្រាប់ឱ្យអ្នកប្រើប្រាស់បញ្ចូលលទ្ធផលតេស្តរបស់ពួកគេនោះទេ។
តើឯកជនភាពរបស់ខ្ញុំត្រូវបានការពារដែរឬទេ?
កម្មវិធី WA Notify គឺផ្អែកលើបច្ចេកវិទ្យា Google Apple Exposure Notification ដែលបានបង្កើតឡើងដើម្បីការពារឯកជនភាពរបស់អ្នក។ វាដំណើរការស្របជាមួយកម្មវិធីផ្សេងទៀត ដោយមិនប្រមូល ឬបង្ហាញប្រាប់ពីទីតាំងឬទិន្នន័យផ្ទាល់ខ្លួនឡើយ ហើយមិនចាំបាច់ត្រូវដឹងថាតើអ្នកជានរណាឬនៅកន្លែងណា ទើបដំណើរការប្រកបដោយប្រសិទ្ធភាពនោះទេ។ ដោយគ្រាន់តែប្រើប្រាស់ថាមពលប៊្លូធូសបន្តិចបន្តួចប៉ុណ្ណោះ ថ្មទូរសព្ទរបស់អ្នកមិនរងការប៉ះពាល់ទេ។
ការចូលរួមរបស់អ្នក គឺជាការស្ម័គ្រចិត្តទាំងស្រុង។ អ្នកប្រើប្រាស់ អាចជ្រើសរើសចូលរួម ឬចាកចេញពីកម្មវិធីបានគ្រប់ពេល។ សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបការពារឯកជនភាពរបស់អ្នកប្រើប្រាស់ សូមមើល គោលនយោបាយឯកជនភាពរបស់កម្មវិធី WA Exposure Notifications។
តើការផ្តល់ដំណឹងនេះមានលក្ខណៈដូចម្តេច?
មានការផ្តល់ដំណឹងពីរប្រភេទដែលអ្នកអាចនឹងទទួលបាន។ អ្នកដែលធ្វើតេស្តវិជ្ជមាន នឹងទទួលបានសារជាអក្សរអំពីតំណភ្ជាប់ផ្ទៀងផ្ទាត់ និង/ឬ ការផ្តល់ដំណឹងដែលបង្ហាញលើអេក្រង់។ អ្នកប្រើប្រាស់កម្មវិធី WA Notify ដែលអាចនឹងបានប្រឈមទៅនឹងការឆ្លងជំងឺ នឹងទទួលបានការជូនដំណឹងអំពីការប្រឈមនឹងការឆ្លងជំងឺ។ ស្វែងយល់អំពីការផ្តល់ដំណឹងទាំងនេះ និង មើលឃើញថាតើពួកវាមានលក្ខណៈដូចម្តេច។
តើវាមានប្រយោជន៍ដូចម្តេចខ្លះ?
ការសិក្សាថ្មីៗដោយ University of Washington (ជាភាសារអង់គ្លេសតែប៉ុណ្ណោះ) បានរកឃើញថា កាលណាមនុស្សដែលប្រើប្រាស់កម្មវិធីផ្តល់ដំណឹងអំពីការប្រឈមនឹងការឆ្លងជំងឺកាន់តែច្រើន អត្ថប្រយោជន៍មានកាន់តែទូលំទូលាយ។ លទ្ធផលបង្ហាញថាកម្មវិធី WA Notify បានជួយសង្គ្រោះអាយុជីវិតមនុស្សប្រមាណ 40-115 នាក់ ហើយអាចនឹងបានបង្ការករណីឆ្លងជំងឺCOVID-19 ប្រមាណ 5,500 ករណីនៅអំឡុងពេលបួនខែដំបូងដែលកម្មវិធីនេះបានដាក់ឲ្យដំណើរការ។ គំរូទិន្នន័យបង្ហាញថា សូម្បីតែមនុស្សចំនួនតិចតួចដែលប្រើប្រាស់កម្មវិធី WA Notify ក៏អាចនឹងកាត់បន្ថយការឆ្លងជំងឺ COVID-19 និងការស្លាប់បាត់បង់ជីវិតផងដែរ ដែលបង្ហាញឲ្យឃើញច្បាស់ថាកម្មវិធីWA Notify គឺជាឧបករណ៍ដែលសក្តិសមឥតខ្ចោះក្នុងការបង្ការការឆ្លងរាលដាលនៃជំងឺ COVID-19។
ចង់ជួយផ្សព្វផ្សាយពាក្យអំពី កម្មវិធី WA Notify (ការជូនដំណឹងនៅក្នុងរដ្ឋវ៉ាស៊ីនតោន) ដែរឬទេ?
សូមពិនិត្យមើលប្រអប់ឧបករណ៍កម្មវិធី WA Notify របស់យើងសម្រាប់ការផ្ញើសារតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ផ្ទាំងរូបភាព គំរូវិទ្យុនិងការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ និងអ្វីៗជាច្រើនទៀត។
សំណួរចោទសួរជាញឹកញាប់ផ្សេងៗ
- ញុំបានទទួលការផ្តល់ដំណឹង និង/ឬ សារជាអក្សរពី Washington State Department of Health (DOH, ក្រសួងសុខាភិបាលរដ្ឋវ៉ាស៊ីនតោន)។ ហេតុអ្វី?
-
DOH ផ្ញើសារជាអក្សរ និង/ឬ ការផ្តល់ដំណឹងដល់នរណាម្នាក់ដែលបានធ្វើតេស្តវិជ្ជមានឃើញមានជំងឺ COVID-19 នាពេលថ្មីៗនេះ ដើម្បីឲ្យអ្នកប្រើប្រាស់កម្មវិធី WA Notify អាចផ្តល់ដំណឹងយ៉ាងឆាប់រហ័សនិងជាអនាមិក ទៅដល់អ្នកប្រើប្រាស់ផ្សេងទៀតអំពីលទ្ធភាពអាចប្រឈមទៅនឹងការឆ្លងជំងឺ។ ស្វែងយល់អំពីការផ្តល់ដំណឹងទាំងនេះ និង មើលឃើញថាតើពួកវាមានលក្ខណៈដូចម្តេច។
ប្រសិនបើអ្នកទទួលបានការផ្តល់ដំណឹងទាំងពីរនេះ អ្នកគ្រាន់តែចាំបាច់ត្រូវចុចថេបលើការផ្តល់ដំណឹង ឬ ចុចតំណភ្ជាប់នៅក្នុងសារជាអក្សរ និងអនុវត្តតាមជំហាននានានៅក្នុងកម្មវិធី WA Notify ដើម្បីផ្តល់ដំណឹងជាអនាមិកដល់អ្នកប្រើប្រាស់ផ្សេងទៀតអំពីការប្រឈមនឹងការឆ្លងជំងឺដែលអាចកើតមាន។
- តើខ្ញុំត្រូវការកម្មវិធី WA Notify ដែរឬទេ ប្រសិនបើខ្ញុំបានចាក់វ៉ាក់សាំងរួចហើយ?
-
បាទ/ចាស។ ទោះបីជាក្រោយពេលអ្នកបានចាក់វ៉ាក់សាំងគ្រប់ចំនួនប្រឆាំងនឹងជំងឺ COVID-19 ហើយក៏ដោយ ក៏អ្នកនៅតែចំាបាច់ត្រូវអនុវត្តតាមបម្រុងប្រយ័ត្នអំពីជំងឺនេះតាមធម្មតាដដែល។ វ៉ាក់សាំងគឺជាវិធីដ៏មានប្រសិទ្ធភាពមួយក្នុងការការពារខ្លួនអ្នក ប៉ុន្តែនៅតែមានហានិភ័យតិចតួចដែលអ្នកអាចនឹងធ្លាក់ខ្លួនឆ្លងជំងឺ ឬចម្លងជំងឺទៅអ្នកដទៃដែលមិនទាន់បានចាក់វ៉ាក់សាំងនៅឡើយ។
- ខ្ញុំបានទទួលការជូនដំណឹងមួយអំពីការចែកចាយទិន្នន័យកម្មវិធី WA Notify របស់ខ្ញុំទៅដល់ផ្នែកសុខភាពសាធារណៈ។ ហេតុអ្វី?
-
Washington State Department of Health (DOH) ចង់ដឹងថាតើកម្មវិធី WA Notify កំពុងដំណើរការល្អកម្រិតណា ដើម្បីឲ្យយើងអាចធ្វើការកែលម្អខ្លះៗតាមការចាំបាច់ចំពោះឧបករណ៍នេះ។ ប្រសិនបើអ្នកយល់ព្រមចែករំលែកទិន្នន័យកម្មវិធី WA Notify របស់អ្នក ឯកជនភាពរបស់អ្នកនៅតែបន្តទទួលបានការការពារយ៉ាងពេញលេញ។ គ្មានព័ត៌មានផ្ទាល់ខ្លួនណាមួយ ត្រូវបានប្រមូលឬចែករំលែកនោះទេ ហើយក៏គ្មានវិធីក្នុងការកំណត់អត្តសញ្ញាណរបស់អ្នកនោះដែរ។ មានតែ DOH ប៉ុណ្ណោះដែលអាចចូលប្រើប្រាស់ទិន្នន័យនេះបាន ហើយមានតែនៅកម្រិតថ្នាក់រដ្ឋប៉ុណ្ណោះ។
- ប្រសិនបើអ្នកប្រើកម្មវិធី WA Notify យល់ព្រមចែករំលែកទិន្នន័យរបស់ពូកគេ តើមានអ្វីខ្លះត្រូវបានប្រមូល?
-
ប្រសិនបើអ្នកយល់ព្រមចែករំលែកទិន្នន័យ ឯកជនភាពរបស់អ្នកនៅតែបន្តទទួលបានការការពារយ៉ាងពេញលេញ។ គ្មានព័ត៌មានផ្ទាល់ខ្លួនណាមួយ ត្រូវបានប្រមូលឬចែករំលែកនោះទេ ដូច្នេះគ្មានវិធីក្នុងការកំណត់អត្តសញ្ញាណរបស់អ្នកនោះទេ។ មានតែ Washington State Department of Health ប៉ុណ្ណោះដែលអាចមើលឃើញទិន្នន័យនេះនៅថ្នាក់រដ្ឋបាន ដែលនឹងរួមមាន៖
- មនុស្សជាច្រើនដែលយល់ព្រមចែករំលែកទិន្នន័យរបស់ពួកគេពីកម្មវិធី WA Notify។ នេះជួយយើងឲ្យដឹងថាតើគំរូសំណាករបស់យើងបង្ហាញជាតំណាងដូចម្តេចខ្លះ។
- Exposure Notifications ជាច្រើន បានទទួលដោយអ្នកប្រើកម្មវិធី WA Notify។ នេះជួយយើងឲ្យមើលឃើញទំនោរនៅក្នុងការឆ្លងរីករាលដាលនៃជំងឺ COVID-19។
- មនុស្សជាច្រើនដែលចុចលើការជូនដំណឹងអំពីការប្រឈមទៅនឹងការឆ្លងជំងឺ។ នេះជួយឲ្យយើងស្វែងយល់ថាតើមនុស្សមានឆន្ទៈកម្រិតណានៅក្នុងការពិចារណាលើការណែនាំផ្នែកសុខភាពសាធារណៈ។
មនុស្សជាច្រើនដែលបាននៅជិតបុគ្គលដែលបានធ្វើតេស្តវេជ្ជមានរកឃើញជំងឺ COVID-19 ប៉ុន្តែមិនបានស្ថិតនៅជិតគ្រប់គ្រាន់ឬក្នុងរយៈពេលវែងគ្រប់គ្រាន់រហូតដល់ទទួលបានការជូនដំណឹងអំពីការប្រឈមនឹងជំងឺនោះទេ។ នេះជួយយើងឲ្យពិចារណាថាតើកម្រិតអាហ្គារីតដែលកំណត់អំពីការប្រឈមនឹងជំងឹនៅក្នុងកម្មវិធី WA Notify គួរតែកែសម្រួលដែរឬអត់។
- នៅពេលខ្ញុំបើកដំណើរការកម្មវិធី WA Notify លើទូរសព្ទអាយហ្វូនរបស់ខ្ញុំ តើខ្ញុំគួរបើកឬបិទប៊ូតុងបង្ហាញ“Availability Alerts (ការក្រើនរំលឹកអំពីតំបន់ដែលមានប្រើកម្មវិធីជូនដំណឹង)” ដែរឬទេ?
-
បិទប៊ូតុងក៏បានដែរ។ ទោះបីមានការណែនាំឲ្យអ្នកបើកប៊ូតុង ប្រសិនបើអ្នកធ្វើដំណើរនៅក្រៅរដ្ឋវ៉ាស៊ីនតោនសម្រាប់រយៈពេលវែងក៏ដោយ។ នៅពេលបើកប៊ូតុងបង្ហាញ Availability Alerts អ្នកគួរតែទទួលបានការជូនដំណឹងនៅពេលអ្នកធ្វើដំណើរទៅកាន់ទីតាំងមួយដែលមានបច្ចេកវិទ្យាជូនដំណឹងអំពីការប្រឈមនឹងការឆ្លងជំងឺ ផ្សេងទៀតក្រៅពីកម្មវិធី WA Notify។ អ្នកប្រើទូរសព្ទអាយហ្វូន អាចបញ្ចូលបន្ថែមតំបន់ជាច្រើន ប៉ុន្តែអាចកំណត់បានតែតំបន់មួយប៉ុណ្ណោះឲ្យមានដំណើរការក្នុងមួយពេល។ អ្នកមិនចាំបាច់លុបចោលតំបន់មួយដើម្បីឲ្យមានដំណើរការនៅតំបន់ថ្មីមួយទៀតនោះទេ។ អ្នកប្រើប្រព័ន្ធប្រតិបត្តិការអ៊ែនដ្រយ ក៏អាចដំឡើងកម្មវិធីការជូនដំណឹងអំពីការប្រឈមនឹងការឆ្លងជំងឺផងដែរ ដូចគ្នាទៅនឹងកម្មវិធី WA Notify ពីរដ្ឋចម្រុះជាច្រើនដែរ ប៉ុន្តែមានតែកម្មវិធីមួយប៉ុណ្ណោះដែលប្រើបច្ចេកវិទ្យាត្រូវគ្នាជាមួយកម្មវិធី WA Notify ដែលបានកំណត់ឲ្យដំណើរការក្នុងមួយពេល។
- តើខ្ញុំចាំបាច់ត្រូវជ្រើសរើសចូលរួមដើម្បីប្រើប្រាស់កម្មវិធី WA Notify ដែរឬទេ?
-
បាទ/ចាស។ កម្មវិធី WA Notify គឺពុំមានគិតប្រាក់ ហើយគឺជាការស្ម័គ្រចិត្ត។ លើសពីនេះទៀត អ្នកអាចចាកចេញពីកម្មវិធីនេះបានគ្រប់ពេល។ គ្រាន់តែបិទលក្ខណៈពិសេសនៃកម្មវិធី ឬលុបចោលកម្មវិធីនេះប៉ុណ្ណោះ គឺជាការស្រេច។ រាល់លេខកូដចៃដន្យទាំងអស់ដែលទូរសព្ទបានរក្សាទុកពីអ្នកប្រើប្រាស់កម្មវិធីនេះផ្សេងទៀតដែលនៅក្បែរអ្នក នឹងត្រូវបានលុបចោល និងមិនអាចយកត្រឡប់មកវិញបានឡើយ។
- តើកម្មវិធី WA Notify គឺជាកម្មវិធីតាមដានការប្រាស្រ័យទាក់ទងគ្នាមែនឬទេ?
-
ទេ។ កម្មវិធី WA Notify មិនតាមដាន ឬអង្កេតមើលព័ត៌មានអំពីមនុស្សដែលអ្នកបាននៅក្បែរនោះទេ ដូច្នេះ វាមិនធ្វើការ "តាមដានលើការប្រាស្រ័យទាក់ទងគ្នា" នោះទេ។ ការតាមដានទំនាក់ទំនង កំណត់អត្តសញ្ញាណបុគ្គលដែលបានធ្វើតេស្តវិជ្ជមានរកឃើញជំងឺ COVID-19 ថាពួកគេអាចនឹងបានប្រឈមនឹងការឆ្លងជំងឺ។ កម្មវិធីនេះមិនប្រមូល ឬផ្លាស់ប្តូរព័ត៌មានផ្ទាល់ខ្លួនណាមួយនោះទេ ដូច្នេះ វាមិនអាចឲ្យនរណាម្នាក់ដឹងថាតើអ្នកបានប្រាស្រ័យទាក់ទងជាមួយនរណាម្នាក់នោះទេ។
- "ការប្រឈមទៅនឹងជំងឺ" ជាអ្វី?
-
ការប្រឈមទៅនឹងជំងឺ កើតមាននៅពេលអ្នកបានចំណាយពេលច្រើនគួរឲ្យកត់សម្គាល់នៅក្បែរអ្នកប្រើប្រាស់កម្មវិធី WA Notify ដទៃទៀត ដែលក្រោយមក ពួកគេធ្វើតេស្តវិជ្ជមានរកឃើញជំងឺ COVID-19។ នេះអនុវត្តតាម ការណែនាំពី Centers for Disease Control and Prevention (CDC, មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ) បច្ចុប្បន្ន អំពីការរក្សាគម្លាតឆ្ងាយពីគ្នា និងការឆ្លងជំងឺ COVID-19។ ដើម្បីកំណត់ពីការប្រឈមនឹងការឆ្លងជំងឺ កម្មវិធី WA Notify ប្រើប្រាស់អាល់ហ្គោរីតគណនាស្របតាមនិយមន័យរបស់ CDC អំពីការប៉ះពាល់ជិតស្និទ្ធ – ក្នុងរយៈចម្ងាយ 6ហ្វីត (2ម៉ែត្រ) ក្នុងរយៈពេល 15នាទីឡើងទៅ នៅអំឡុងពេលឆ្លងជំងឺ – និងអាចកែសម្រួលដោយមន្ត្រីសុខាភិបាលសាធារណៈ។
- តើមានអ្វីកើតឡើង បើសិនជាកម្មវិធី WA Notify ប្រាប់ខ្ញុំថាខ្ញុំអាចនឹងរងការប្រឈមទៅនឹងការឆ្លងជំងឺ?
-
ប្រសិនបើកម្មវិធី WA Notify ចាប់បានថា អ្នកអាចនឹងរងការប្រឈមទៅនឹងការឆ្លងជំងឺ ការជូនដំណឹងនៅលើទូរសព្ទរបស់អ្នក នឹងនាំអ្នកទៅកាន់គេហទំព័រដែលមានព័ត៌មានស្តីពីប្រការដែលអ្នកត្រូវអនុវត្តបន្ទាប់។ នេះរួមបញ្ចូលនូវរបៀប និងទីកន្លែងដែលត្រូវទទួលការធ្វើតេស្ត ព័ត៌មានអំពីការថែទាំខ្លួនអ្នក និងអ្នកដែលនៅក្បែរអ្នកឲ្យមានសុវត្ថិភាព និងធនធាននានាក្នុងការឆ្លើយទៅនឹងសំណួររបស់អ្នក។ សំខាន់បំផុតត្រូវអាន និងអនុវត្តតាមការណែនាំទៅលើគេហទំព័រដោយប្រុងប្រយ័ត្ន។
- តើមនុស្សនឹងដឹងថាតើខ្ញុំធ្វើតេស្តវិជ្ជមានរកឃើញជំងឺ COVID-19 ដែរឬទេ?
-
ទេ។ កម្មវិធី WA Notify មិនចែករំលែកព័ត៌មានណាមួយអំពីអ្នកទៅដល់នរណាម្នាក់ផ្សេងទៀតទេ។ នៅពេលបុគ្គលម្នាក់ទទួលបានការជូនដំណឹងអំពីការប្រឈមទៅនឹងការឆ្លងជំងឺដែលអាចកើតមាន ពួកគេគ្រាន់តែដឹងថាអ្នកដែលពួកគេបាននៅក្បែរក្នុងរយៈពេល 14ថ្ងៃចុងក្រោយ បានធ្វើតេស្ដវិជ្ជមានរកឃើញជំងឺ COVID-19 តែប៉ុណ្ណោះ។ ពួកគេនឹងមិនដឹងថាបុគ្គលនោះជានរណា ឬការប្រឈមទៅនឹងការឆ្លងជំងឺនោះបានកើតឡើងនៅកន្លែងណានោះទេ។
- តើខ្ញុំចាំបាច់ត្រូវបង់ប្រាក់សម្រាប់កម្មវិធី WA Notify ដែរឬទេ?
-
ទេ។ កម្មវិធី WA Notify គឺពុំមានគិតប្រាក់ទេ។
- តើកម្មវិធី WA Notify នឹងជួយដល់រដ្ឋវ៉ាស៊ីនតោនយ៉ាងដូចម្តេច?
-
ការសិក្សាថ្មីៗដោយ University of Washington (ជាភាសារអង់គ្លេសតែប៉ុណ្ណោះ) បានរកឃើញថា កាលណាមនុស្សដែលប្រើប្រាស់កម្មវិធីផ្តល់ដំណឹងអំពីការប្រឈមនឹងការឆ្លងជំងឺកាន់តែច្រើន អត្ថប្រយោជន៍មានកាន់តែទូលំទូលាយ។ លទ្ធផលបង្ហាញថាកម្មវិធី WA Notify បានជួយសង្គ្រោះអាយុជីវិតមនុស្សប្រមាណ 40 ទៅ 115នាក់ ហើយអាចនឹងបានបង្ការករណីឆ្លងជំងឺ COVID-19 ប្រមាណ 5,500ករណី នៅអំឡុងពេលបួនខែដំបូងដែលកម្មវិធីនេះបានដាក់ឲ្យដំណើរការ។ គំរូទិន្នន័យបង្ហាញថា សូម្បីតែមនុស្សចំនួនតិចតួចដែលប្រើប្រាស់កម្មវិធី WA Notify ក៏អាចនឹងកាត់បន្ថយការឆ្លងជំងឺ COVID-19 និងការស្លាប់បាត់បង់ជីវិតផងដែរ ដែលបង្ហាញឲ្យឃើញច្បាស់ថាកម្មវិធី WA Notify គឺជាឧបករណ៍ដែលសក្តិសមឥតខ្ចោះក្នុងការបង្ការការឆ្លងរាលដាលនៃជំងឺ COVID-19។
- តើកម្មវិធី WA Notify មានដំណើរការដែរទេ ប្រសិនបើខ្ញុំធ្វើដំណើរចេញក្រៅរដ្ឋ?
-
បាទ/ចាស។ ប្រសិនបើអ្នកធ្វើដំណើរទៅកាន់រដ្ឋមួយជាមួយនឹងកម្មវិធីដែលប្រើប្រាស់បច្ចេកវិទ្យា Apple/Google ទូរសព្ទរបស់អ្នកនឹងបន្តផ្លាស់ប្តូរលេខកូដចៃដន្យជាមួយអ្នកប្រើប្រាស់កម្មវិធីនៅក្នុងរដ្ឋនោះ។ គ្មានការចាំបាច់ត្រូវផ្លាស់ប្តូរអ្វីមួយនៅក្នុងការកំណត់កម្មវិធីរបស់អ្នកឡើយ។ ប្រសិនបើអ្នកផ្លាស់ទីលំនៅទៅក្រៅរដ្ឋវ៉ាស៊ីនតោនសម្រាប់រយៈពេលវែង អ្នកគួរតែពិនិត្យមើលជម្រើសនៅក្នុងរដ្ឋថ្មីរបស់អ្នក ដើម្បីទទួលបានការគាំទ្រតាមមូលដ្ឋាន និងការក្រើនរំលឹកនានា។
- ហេតុអ្វីបានជាយើងត្រូវការទាំងការតាមដានការប្រាស្រ័យទាក់ទងគ្នា និងកម្មវិធី WA Notify?
-
ការតាមដានការប្រាស្រ័យទាក់ទងគ្នា ធ្លាប់ជាអន្តរាគមន៍សុខភាពសាធារណៈដ៏មានប្រសិទ្ធភាពរាប់ទសវត្សរ៍មកហើយ។ កម្មវិធី WA Notify គាំទ្រដល់ការងារនេះជាសម្ងាត់។ នេះគឺជាឧទាហរណ៍៖ ប្រសិនបើអ្នកធ្វើតេស្តវិជ្ជមានរកឃើញជំងឺ COVID-19 មន្ត្រីសុខភាពសាធារណៈ អាចនឹងទូរសព្ទ និងស្នើសុំឲ្យអ្នកប្រាប់អំពីការប្រាស្រ័យទាក់ទងគ្នាជិតស្និទ្ធនាពេលថ្មីៗរបស់អ្នក។ អ្នកមិនអាចប្រាប់ឈ្មោះមនុស្សចម្លែកដែលអ្នកបានអង្គុយក្បែរនៅលើរថយន្តក្រុងបានទេ។ បើអ្នកទាំងពីរប្រើកម្មវិធី WA Notify បុគ្គលចម្លែកនៅតាមរថយន្តក្រុង អាចនឹងទទួលបានការក្រើនរំលឹកជាអានាមិកអំពីការប្រឈមនឹងការឆ្លងជំងឺដែលអាចកើតមាន និងចាត់វិធានការដើម្បីបង្ការការរីករាលដាលនៃជំងឺ COVID-19 ទៅដល់មិត្តភក្តិ និងគ្រួសាររបស់ពួកគេ។ ដូចគ្នាទៅនឹងការលាងដៃនិងពាក់ម៉ាស់ដែរ ពួកវានីមួយៗសុទ្ធតែជួយបញ្ឈប់ការរីករាលដាលនៃជំងឺ COVID-19 បើអនុវត្តរួមគ្នា ពួកវានឹងមានប្រសិទ្ធភាពកាន់តែខ្ពស់។
- តើកម្មវិធី WA Notify ចំណាយពេលច្រើនប៉ុណ្ណាក្នុងការផ្តល់ដំណឹងដល់អ្នកប្រើប្រាស់កម្មវិធីផ្សេងទៀត?
-
អ្នកប្រើប្រាស់កម្មវិធីដែលអាចនឹងរងការប្រឈមទៅនឹងការឆ្លងជំងឺ COVID-19 ដោយអ្នកប្រើប្រាស់កម្មវិធីផ្សេងទៀត នឹងទទួលបានការផ្តល់ដំណឹងក្នុងរយៈពេល 24ម៉ោង ក្រោយពេលដែលអ្នកប្រើប្រាស់កម្មវិធីដែលមានវិជ្ជមានជំងឺ COVID និងអនុវត្តតាមជំហាននៅក្នុងកម្មវិធី WA Notify ដើម្បីផ្តល់ដំណឹងជាអនាមិកទៅដល់អ្នកប្រើប្រាស់កម្មវិធី WA Notify ផ្សេងទៀត។
- តើវាអាចទទួលបានការក្រើនរំលឹកចម្រុះពីកម្មវិធី WA Notify ដែរឬទេ?
-
អ្នកប្រើប្រាស់កម្មវិធីដែលអាចនឹងរងការប្រឈមទៅនឹងការឆ្លងជំងឺ COVID-19 ដោយអ្នកប្រើប្រាស់កម្មវិធីផ្សេងទៀត នឹងទទួលបានការផ្តល់ដំណឹងក្នុងរយៈពេល 24ម៉ោង ក្រោយពេលដែលអ្នកប្រើប្រាស់កម្មវិធីដែលមានវិជ្ជមានជំងឺ COVID និងអនុវត្តតាមជំហាននៅក្នុងកម្មវិធី WA Notify ដើម្បីផ្តល់ដំណឹងជាអនាមិកទៅដល់អ្នកប្រើប្រាស់កម្មវិធី WA Notify ផ្សេងទៀត។
- តើខ្ញុំបង្ហាញប្រាប់ដល់កម្មវិធី WA Notify យ៉ាងដូចម្តេច ប្រសិនបើខ្ញុំធ្វើតេស្តវិជ្ជមានរកឃើញជំងឺ COVID?
-
ប្រសិនបើអ្នកធ្វើតេស្តវិជ្ជមានរកឃើញជំងឺ COVID-19 ហើយមាននរណាម្នាក់មកពី Department of Health (DOH, ក្រសួងសុខាភិបាល) របស់រដ្ឋវ៉ាស៊ីនតោន ឬអាជ្ញាធរសុខភាពសាធារណៈក្នុងមូលដ្ឋានរបស់អ្នកទាក់ទងទៅអ្នក នោះពួកគេនឹងសាកសួរថាតើអ្នកកំពុងប្រើប្រាស់កម្មវិធី WA Notify ដែរឬអត់។ ប្រសិនបើអ្នកកំពុងប្រើប្រាស់ ពួកគេនឹងផ្ញើតំណភ្ជាប់ផ្ទៀងផ្ទាត់ និង/ឬការជូនដំណឹងមួយ ហើយជួយអ្នកឲ្យអនុវត្តតាមជំហានក្នុងការបញ្ចូលវាទៅក្នុងកម្មវិធី WA Notify។ តំណភ្ជាប់ ឬការជូនដំណឹងនេះ មិនជាប់ពាក់ព័ន្ធនឹងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទេ។ DOH គ្មានវិធីអាចដឹងបានទេថានរណាខ្លះនឹងទទួលបានការជូនដំណឹងតាមកម្មវិធីអំពីការប្រឈមនឹងការឆ្លងជំងឺនៅពេលអ្នកអនុវត្តតាមជំហាននេះ។ ការជូនដំណឹងអំពីការប្រឈមនឹងការឆ្លងជំងឺនឹងមិនរួមបញ្ចូលព័ត៌មានអំពីអ្នកនោះទេ។ កាលណាមនុស្សកាន់តែច្រើនធ្វើការបញ្ជាក់ជាអនាមិកនូវលទ្ធផលរបស់ពួកគេនៅក្នុងកម្មវិធី WA Notify នោះយើងអាចបង្ការការឆ្លងរីករាលដាលនៃជំងឺ COVID-19 បានកាន់តែល្អប្រសើរ។
ប្រសិនបើអ្នកបានធ្វើតេស្តវិជ្ជមាន ហើយនៅតែបន្តត្រូវការបញ្ជាក់ លទ្ធផលរបស់អ្នកជាអនាមិកនៅក្នុងកម្មវិធី WA Notify សូមមើលមើលយោងទៅផ្នែក “How to request a verification code for positive at-home COVID-19 test results (វិធីស្នើសុំលេខកូដផ្ទៀងផ្ទាត់សម្រាប់លទ្ធផលវិជ្ជមានជំងឺ COVID-19 នៅផ្ទះ)” នៃទំព័រនេះសម្រាប់ជំហានដើម្បីស្នើសុំលេខកូដផ្ទៀងផ្ទាត់ ដើម្បីជូនដំណឹងជាអនាមិកដល់អ្នកប្រើប្រាស់កម្មវិធី WA Notify ផ្សេងទៀតអំពីការប្រឈមទៅនឹងការឆ្លងជំងឺដែលអាចកើតមាន។
ក្រោយពេលស្នើសុំលេខកូដផ្ទៀងផ្ទាត់របស់អ្នកនៅក្នុងកម្មវិធី WA Notify រួចហើយ សូមទូរសព្ទទៅខ្សែទូរសព្ទបន្ទាន់ផ្នែកជំងឺ COVID-19 របស់រដ្ឋតាមរយៈលេខ 1-800-525-0127 បន្ទាប់មកសូមចុចសញ្ញា # ដើម្បីរាយការណ៍ពីលទ្ធផលវិជ្ជមានរបស់អ្នកទៅកាន់ DOH ។
- តើមានអ្វីដែលខ្ញុំចាំបាច់ត្រូវអនុវត្តដែរឬទេ បន្ទាប់ពីបន្ថែមកម្មវិធី WA Notify ទៅក្នុងទូរសព្ទរបស់ខ្ញុំ?
-
វិធានការបន្ថែម មានភាពចាំបាច់តែនៅពេលដែល៖
- អ្នកធ្វើតេស្តវិជ្ជមានរកឃើញជំងឺ COVID-19 ឬ
- អ្នកទទួលបានការជូនដំណឹងថាអ្នកអាចនឹងរងការប្រឈមនឹងការឆ្លងជំងឺ។
ប្រសិនបើអ្នកធ្វើតេស្តវិជ្ជមានរកឃើញជំងឺ COVID-19 ហើយមាននរណាម្នាក់មកពី Washington State Department of Health (DOH) ឬអាជ្ញាធរសុខភាពសាធារណៈក្នុងមូលដ្ឋានរបស់អ្នក ទាក់ទងទៅអ្នក នោះពួកគេនឹងសាកសួរថាតើអ្នកកំពុងប្រើប្រាស់កម្មវិធី WA Notify ដែរឬអត់។ប្រសិនបើអ្នកកំពុងប្រើប្រាស់ ពួកគេនឹងផ្ញើតំណភ្ជាប់ផ្ទៀងផ្ទាត់ និង/ឬការជូនដំណឹងមួយ ហើយជួយអ្នកឲ្យអនុវត្តតាមជំហានក្នុងការបញ្ចូលវាទៅក្នុងកម្មវិធី WA Notify។ តំណភ្ជាប់ ឬការជូនដំណឹងនេះ មិនជាប់ពាក់ព័ន្ធនឹងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទេ។ DOH គ្មានវិធីអាចដឹងបានទេថានរណាខ្លះនឹងទទួលបានការជូនដំណឹងតាមកម្មវិធីអំពីការប្រឈមនឹងការឆ្លងជំងឺនោះ។ ការជូនដំណឹងអំពីការប្រឈមនឹងការឆ្លងជំងឺនឹងមិនរួមបញ្ចូលព័ត៌មានអំពីអ្នកនោះទេ។ កាលណាមនុស្សកាន់តែច្រើនធ្វើការបញ្ជាក់ជាអនាមិកនូវលទ្ធផលរបស់ពួកគេនៅក្នុងកម្មវិធី WA Notify នោះយើងអាចបង្ការការឆ្លងរីករាលដាលនៃជំងឺ COVID-19 បានកាន់តែល្អប្រសើរ។
ប្រសិនបើអ្នកបានធ្វើតេស្តវិជ្ជមាន ហើយត្រូវការលេខកូដផ្ទៀងផ្ទាត់ សូមមើលយោងទៅផ្នែក “How to request a verification code for positive at-home COVID-19 test results (វិធីស្នើសុំលេខកូដផ្ទៀងផ្ទាត់សម្រាប់លទ្ធផលវិជ្ជមានជំងឺ COVID-19 នៅផ្ទះ)” នៃទំព័រនេះសម្រាប់ជំហានក្នុងការស្នើសុំលេខកូដផ្ទៀងផ្ទាត់ដើម្បីជូនដំណឹងជាអនាមិកដល់អ្នកប្រើប្រាស់កម្មវិធីWA Notify ផ្សេងទៀតអំពីការប្រឈមទៅនឹងការឆ្លងជំងឺដែលអាចកើតមាន។
ក្រោយពេលស្នើសុំកូដផ្ទៀងផ្ទាត់នៅក្នុងកម្មវិធី WA Notify រួចហើយ សូមទូរសព្ទទៅខ្សែទូរសព្ទបន្ទាន់ផ្នែកជំងឺ COVID-19 របស់រដ្ឋតាមរយៈលេខ 1-800-525-0127 បន្ទាប់មកសូមចុចសញ្ញា # ដើម្បីរាយការណ៍ពីលទ្ធផលវិជ្ជមានរបស់អ្នកទៅកាន់ DOH ។
នថាអ្នកអាចនឹងរងការប្រឈមទៅនឹងការឆ្លងជំងឺ ការជូនដំណឹងនៅលើទូរសព្ទរបស់អ្នក នឹងនាំអ្នកទៅកាន់គេហទំព័រដែលមានព័ត៌មានស្តីពីប្រការដែលអ្នកត្រូវអនុវត្តបន្ទាប់។ នេះរួមបញ្ចូលនូវរបៀប និងទីកន្លែងដែលត្រូវទទួលការធ្វើតេស្ត ព័ត៌មានអំពីការថែទាំខ្លួនអ្នក និងអ្នកដែលនៅក្បែរអ្នកឲ្យមានសុវត្ថិភាព និងធនធាននានាក្នុងការឆ្លើយទៅនឹងសំណួររបស់អ្នក។ សំខាន់បំផុតត្រូវអាន និងអនុវត្តតាមការណែនាំទៅលើគេហទំព័រដោយប្រុងប្រយ័ត្ន។ ការជូនដំណឹងនេះ នឹងមិនរួមបញ្ចូលព័ត៌មានអំពីអ្នកដែលអាចនឹងធ្លាប់បានប្រឈមជាមួយអ្នក ឬអំពីទីកន្លែងនោះទេ។ វាមានភាពអនាមិកទាំងស្រុង។
- តើការប្រើប្រាស់កម្មវិធី WA Notify នឹងស៊ីថ្មខ្លាំង ឬប្រើទិន្នន័យច្រើនដែរឬទេ?
-
ទេ។ វាត្រូវបានបង្កើតឡើងដើម្បីឲ្យមានផលប៉ះពាល់តិចតួចបំផុតទៅលើទិន្នន័យ និងអាយុកាលប្រើប្រាស់ថ្មរបស់អ្នក ដោយប្រើប្រាស់បច្ចេកវិទ្យាប៊្លូធូសថាមពលទាប។
- តើខ្ញុំចាំបាច់ត្រូវបន្តបើកប៊្លូធូសដើម្បីឲ្យកម្មវិធី WA Notify មានដំណើរការដែរឬទេ?
-
បាទ/ចាស។ កម្មវិធី WA Notify ប្រើប្រាស់ប្ល៊ូធូសថាមពលទាប ដូច្នេះ ប៊្លូធូសត្រូវតែបន្តមានដំណើរការជានិច្ចដើម្បីឲ្យប្រព័ន្ធចាប់បានអ្នកប្រើប្រាស់ផ្សេងទៀតដែលនៅក្បែរនោះ។
- តើខ្ញុំចាំបាច់ត្រូវបើកកម្មវិធី WA Notify នៅលើទូរសព្ទរបស់ខ្ញុំដើម្បីឲ្យវាមានដំណើរការដែរឬទេ?
-
ទេ។ កម្មវិធី WA Notify នឹងដំណើរការស្របគ្នាជាមួយកម្មវិធីផ្សេងទៀត។
- តើកម្មវិធី WA Notify ដំណើរការលើទូរសព្ទស្មាតហ្វូនចាស់ៗដែរឬទេ?
-
អ្នកប្រើទូរសព្ទអាយហ្វូន អាចប្រើកម្មវិធី WA Notify បាន ប្រសិនបើប្រព័ន្ធប្រតិបត្តិការរបស់អ្នកគឺជា៖
- ប្រព័ន្ធប្រតិបត្តិការ iOS វឺសិន 13.7 ឬថ្មីជាងនេះ (សម្រាប់ទូរសព្ទអាយហ្វូន 6s, 6s Plus, SE ឬថ្មីជាងនេះ)
- ប្រព័ន្ធប្រតិបត្តិការ iOS វឺសិន 12.5 (សម្រាប់ទូរសព្ទអាយហ្វូន 6, 6 plus, 5s)
អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការអ៊ែនដ្រយ អាចប្រើប្រាស់កម្មវិធី WA Notify ប្រសិនបើទូរសព្ទស្មាតហ្វូនប្រព័ន្ធកម្មវិធីអ៊ែនដ្រយរបស់អ្នកដំណើរការកម្មវិធីប៊្លូធូសថាមពលទាប និងប្រព័ន្ធប្រតិបត្តិការអ៊ែនដ្រយ វឺសិន 6 (API 23) ឬខ្ពស់ជាងនេះ។
- តើខ្ញុំចាំបាច់ត្រូវមានអាយុ 18 ឆ្នាំដែរឬទេ ដើម្បីប្រើប្រាស់កម្មវិធី WA Notify?
-
ទេ។ កម្មវិធី WA Notify មិនដឹងឬពិនិត្យលើអាយុរបស់អ្នកនោះទេ។
- តើបច្ចេកវិទ្យានេះនឹងមានដំណើរការដែរឬទេ ប្រសិនបើខ្ញុំឲ្យទូរសព្ទរបស់ខ្ញុំទៅនរណាម្នាក់ប្រើប្រាស់?
-
កម្មវិធី WA Notify មិនអាចប្រាប់ថានរណាបាននិងកំពុងប្រើប្រាស់ទូរសព្ទនោះទេ នៅពេលប្រឈមទៅនឹងការឆ្លងជំងឺដែលអាចកើតមាន។ ប្រសិនបើអ្នកឲ្យទូរសព្ទរបស់អ្នកទៅគេប្រើប្រាស់ អ្នកដែលប្រើប្រាស់ទូរសព្ទនោះចាំបាច់ត្រូវអនុវត្តតាមការណែនាំផ្នែកសុខភាពសាធារណៈ ប្រសិនបើកម្មវិធី WA Notify បង្កាញអំពីការប្រឈមដែលអាចកើតមានទៅនឹងជំងឺ COVID-19។
- តើកម្មវិធី WA Notify ដំណើរការលើឧបករណ៍ផ្សេងៗដូចជា iPads ឬនាឡិកាដៃឆ្លាតវៃដែរឬទេ?
-
ទេ។ ក្របខណ្ឌនៃកម្មវិធី Exposure Notification ត្រូវបានបង្កើតឡើងយ៉ាងជាក់លាក់សម្រាប់ទូរសព្ទស្មាតហ្វូន និងមិនដំណើរការលើឧបករណ៍ iPads ឬថេប្លេតនោះទេ។
- តើរដ្ឋវ៉ាស៊ីនតោនកំពុងធ្វើអ្វីខ្លះដើម្បីផ្តល់លទ្ធភាពឲ្យទទួលបានបច្ចេកវិទ្យានេះទៅដល់អ្នកដែលមិនមានទូរសព្ទស្មាតហ្វូន?
-
កម្មវិធី WA Notify មិនមែនជាវិធីតែមួយគត់ក្នុងការជួយបង្ការការឆ្លងរីករាលដាលនៃជំងឺ COVID-19 នោះទេ។ ការតាមដានការប្រាស្រ័យទាក់ទង និងការខិតខំប្រឹងប្រែងផ្សេងទៀត ផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋនៅក្នុងរដ្ឋវ៉ាស៊ីនតោនគ្រប់រូប បើទោះបីជាពួកគេមិនមានទូរសព្ទស្មាតហ្វូនក៏ដោយ។ វ៉ាក់សាំងគឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការបញ្ឈប់ការឆ្លងរាលដាលនៃជំងឺ COVID-19 ហើយការពាក់ម៉ាស់ ការក្សាគម្លាតឆ្ងាយពីគ្នា និងការកំណត់ទំហំនៃការជួបជុំគ្នា គឺជាវិធីផ្សេងទៀតដែលមនុស្សគ្រប់រូបអាចជួយបញ្ឈប់ការឆ្លងរីករាលដាលនៃជំងឺ COVID-19។
Lifeline program (កម្មវិធីបញ្ចុះតម្លៃការប្រើប្រាស់ទូរសព្ទ) របស់រដ្ឋាភិបាលសហព័ន្ធផ្តល់ឥណទានថ្លៃសេវាទូរសព្ទប្រចាំខែសម្រាប់អ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ មនុស្សមួយចំនួនដែលចូលរួមជាមួយនឹងអ្នកផ្តល់សេវាបណ្តាញឥតខ្សែ ក៏អាចនឹងទទួលបានទូរសព្ទស្មាតហ្វូនមួយគ្រឿងឥតគិតថ្លៃផងដែរ។ ស្វែងយល់បន្ថែមអំពីកម្មវិធី អ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ របៀបដាក់ពាក្យសុំ និងការចូលរួមជាមួយអ្នកផ្តល់សេវាបណ្តាញឥតខ្សែ (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ)។
ចាំថា ការទទួលវ៉ាក់សាំង COVID-19 គឺជាវិធីដ៏ល្អបំផុតក្នុងការបញ្ឈប់ការឆ្លងរាលដាល។
- ហេតុអ្វីបានជាកម្មវិធី WA Notify មើលទៅហាក់ដូចជាកំពុងតែស៊ីថ្មខ្លាំងយ៉ាងដូច្នេះ?
-
តាមពិត វាប្រហែលជាមិនដូច្នោះទេ។ ការប្រើប្រាស់ថ្មនៅលើឧបករណ៍របស់អ្នក បង្ហាញអំពីភាគរយនៃថ្មដែលប្រើប្រាស់រៀងរាល់ថ្ងៃ រួមទាំងកម្មវិធីនានាដូចជាកម្មវិធី WA Notify ជាដើម។ កម្មវិធីភាគច្រើន មិនដំណើរការនៅពេលយប់ទេ។ កម្មវិធី WA Notify ក៏មិនដំណើរការដូច្នោះដែរ ប៉ុន្តែវាពិតជាពិនិត្យមើលលេខកូដចៃដន្យប៉ុន្មានម៉ោងម្តង សម្រាប់ការផ្ទៀងផ្ទាត់ជាមួយនឹងអ្នកប្រើប្រាស់ដែលមានរោគសញ្ញាវិជ្ជមាន ដើម្បីឲ្យវាអាចក្រើនរំលឹកអ្នកចំពោះការប្រឈមនឹងការឆ្លងជំងឺណាមួយដែលអាចកើតមាន។ ដូច្នេះ ឧបមាថាបើសិនជាគ្មានកម្មវិធីផ្សេងទៀតកំពុងដំណើរការនៅពេលអ្នកកំពុងគេងនោះទេ កម្មវិធី WA Notify អាចនឹងបង្ហាញភាគរយខ្ពស់នៃថ្មដែលប្រើប្រាស់នៅអំឡុងពេលនោះ។ នោះមិនមានន័យថាកម្មវិធី WA Notify កំពុងស៊ីថ្មខ្លាំងនោះទេ – គ្រាន់តែជាភាគរយនៃបរិមាណថ្មតិចតួចដែលបានស៊ីតែប៉ុណ្ណោះ។
- រដ្ឋវ៉ាស៊ីនតោនបានបញ្ចេញកម្មវិធី WA Notify ច្រើនជាង 30ភាសា ដូច្នេះតើហេតុអ្វីបានជាខ្ញុំមើលឃើញវាតែជាភាសាអង់គ្លេសនិងភាសាអេស្ប៉ាញនៅក្នុងកម្មវិធី Google Play Store យ៉ាងដូច្នោះ?
-
កម្មវិធី WA Notify ដំណើរការផ្អែកលើភាសាដែលបានកំណត់តាមលំនាំដើមនៅលើទូរសព្ទរបស់អ្នកប្រើប្រាស់។ មានវឺសិនកម្មវិធី WA Notify តែមួយគត់ ប៉ុន្តែជាឧទាហរណ៍ ផ្ទាំងលោតផ្តល់ដំណឹងអំំពីការប្រឈមនឹងការឆ្លងជំងឺ នឹងបង្ហាញជាភាសាតាមការចង់បានរបស់អ្នកប្រើប្រាស់ សម្រាប់ភាសានៅក្នុងរដ្ឋវ៉ាស៊ីនតោន ច្រើនជាង 30ភាសាដែលបានអនុវត្ត។
- ខ្ញុំបានទទួលការជូនដំណឹង និង/ឬ សារជាអក្សរ ប៉ុន្តែបុគ្គលដែលបានធ្វើតេស្ត គឺជាសមាជិកគ្រួសារ ឬសមាជិកក្នុងផ្ទះ។ តើខ្ញុំគួរធ្វើដូចម្តេច?
-
អ្នកប្រើប្រាស់កម្មវិធី WA Notify ដែលធ្វើតេស្តវិជ្ជមាន គួរតែអនុវត្តតាមជំហានទាំងឡាយដើម្បីជូនដំណឹងជាអនាមិកដល់អ្នកផ្សេងដែលពួកគេអាចនឹងមានការប្រឈម ដូច្នេះអ្នកគួរតែកុំអើពើជាមួយនឹងសារជាអក្សរ ឬការជូនដំណឹងដែលមិនផ្តោតចំពោះអ្នក។
ប្រសិនបើសមាជិកគ្រួសារឬសមាជិកក្នុងផ្ទះរបស់អ្នកគឺជាអ្នកប្រើប្រាស់កម្មវិធី WA Notify បានធ្វើតេស្តវិជ្ជមាន និងនៅតែចាំបាច់ត្រូវបញ្ជាក់អំពីលទ្ធផលរបស់ពួកគេនៅក្នុងកម្មវិធី WA Notify ពួកគេអាចធ្វើតាមជំហាននៅក្នុងផ្នែក “How to request a verification code for positive at-home COVID-19 test results (វិធីស្នើសុំលេខកូដផ្ទៀងផ្ទាត់សម្រាប់លទ្ធផលវិជ្ជមានជំងឺ COVID-19 នៅផ្ទះ)” នៃទំព័រនេះ។
អ្នកដែលបានទិញប្រអប់ឧបករណ៍ធ្វើតេស្តនៅតាមបញ្ជរ ហើយទទួលបានលទ្ធផលវិជ្ជមាន គួរតែទូរសព្ទទៅកាន់ខ្សែទូរសព្ទបន្ទាន់ជំងឺ COVID-19 លេខ 1-800-525-0127 បន្ទាប់មកចុចសញ្ញា # (ចុចលេខ 7 សម្រាប់ភាសាអេស្ប៉ាញ) ភ្លាមៗនៅពេលដែលពួកគេទទួលបានលទ្ធផល។ សូមចូលទៅកាន់ ទំព័រContact Us (ទាក់ទងមកយើង) សម្រាប់ម៉ោងខ្សែទូរសព្ទបន្ទាន់។ យើងមានផ្ដល់ជូនជំនួយផ្នែកភាសា។
- តើខ្ញុំមានពេលប៉ុន្មានដើម្បីចុចថេបផ្តល់ដំណឹង ឬដំណើរការតំណភ្ជាប់ផ្ទៀងផ្ទាត់នេះ?
-
អ្នកមានពេល 24ម៉ោង ក្រោយទទួលបានការជូនដំណឹង ឬសារជាអក្សរដើម្បីអនុវត្តតាមជំហាន ដើម្បីជូនដំណឹងដល់អ្នកផ្សេងទៀតនៅក្នុងកម្មវិធី WA Notify។ ប្រសិនបើអ្នកមិនអាចចុចលើការជូនដំណឹង ឬចុចលើតំណផ្ទៀងផ្ទាត់ក្នុងរយៈពេលនោះបានទេ អ្នកអាចស្នើសុំលេខកូដផ្ទៀងផ្ទាត់នៅក្នងកម្មវិធី WA Notify ដោយធ្វើតាមជំហាន នៅក្នុងផ្នែក “How to request a verification code for positive at-home COVID-19 test results (វិធីស្នើសុំលេខកូដផ្ទៀងផ្ទាត់សម្រាប់លទ្ធផលវិជ្ជមានជំងឺ COVID-19 នៅផ្ទះ)” នៃទំព័រនេះ។ ក្រោយពេលស្នើសុំកូដផ្ទៀងផ្ទាត់នៅក្នុងកម្មវិធី WA Notify រួចហើយ សូមទូរសព្ទទៅខ្សែទូរសព្ទបន្ទាន់ផ្នែកជំងឺ COVID-19 របស់រដ្ឋតាមរយៈលេខ 1-800-525-0127 បន្ទាប់មកសូមចុចសញ្ញា # ដើម្បីរាយការណ៍ពីលទ្ធផលវិជ្ជមានរបស់អ្នកទៅកាន់ DOH ។ អ្នកក៏អាចស្នើសុំតំណភ្ជាប់បានផងដែរ នៅពេលមាន អ្នកដែលមកពី DOH ឬអាជ្ញាធរផ្នែកសុខភាពក្នុងមូលដ្ឋានទាក់ទងមកកាន់អ្នកពាក់ព័ន្ធនឹងលទ្ធផលតេស្តជំងឺ COVID-19 របស់អ្នក។
- ហេតុអ្វីបានជារដ្ឋវ៉ាស៊ីនតោនជ្រើសរើសយកដំណោះស្រាយនេះ?
-
រដ្ឋវ៉ាស៊ីនតោន បានបង្កើតក្រុមត្រួតពិនិត្យប្រចាំរដ្ឋ រួមមានអ្នកជំនាញផ្នែកសន្តិសុខ អ្នកជំនាញផ្នែកសេរីភាពពលរដ្ឋ និងសមាជិកសហគមន៍មួយចំនួន ដើម្បីពិនិត្យមើលដំណោះស្រាយ Apple/Google។ ក្រុមនេះបានណែនាំការប្រើប្រាស់ផ្អែកលើភាពអាចទុកចិត្តបានដែលមានការបញ្ជាក់ច្បាស់លាស់របស់ប្រព័ន្ធកម្មវិធី ការការពារទិន្នន័យយ៉ាងហ្មត់ចត់ និងការប្រើប្រាស់ដោយរដ្ឋផ្សេងទៀត។
- តើខ្ញុំអាចរកឃើញកាលបរិច្ឆេទនៃការប៉ះពាល់របស់ខ្ញុំទៅនឹងជំងឺនៅក្នុងកម្មវិធី WA Notify បានដូចម្តេច?
-
នៅលើទូរសព្ទ iPhone៖
- ចូលទៅកាន់ Settings (ការកំណត់)
- ជ្រើសរើស Exposure Notifications (ប្រព័ន្ធជូនដំណឹងអំពីការប្រឈមទៅនឹងការឆ្លងជំងឺ) ឬវាយបញ្ចូល Exposure Notifications (ប្រព័ន្ធជូនដំណឹងអំពីការប្រឈមទៅនឹងការឆ្លងជំងឺ) ទៅក្នុងរបារស្វែងរក
- កាលបរិច្ឆេទនៃការប៉ះពាល់របស់អ្នកទៅនឹងជំងឺដែលអាចកើតមាន នឹងបង្ហាញនៅខាងក្រោម “You may have been exposed to COVID-19 (អ្នកអាចនឹងបានប៉ះពាល់នឹងជំងឺ COVID-19)”
នៅលើប្រព័ន្ធ Android៖
- បើកកម្មវិធី WA Notify
- ជ្រើសរើស See Details (មើលព័ត៌មានលម្អិត) ខាងក្រោម “Possible exposure reported (លទ្ធភាពអាចប៉ះពាល់នឹងជំងឺដែលបានរាយការណ៍) ”
- កាលបរិច្ឆេទនៃលទ្ធភាពអាចប៉ះពាល់នឹងជំងឺរបស់អ្នក នឹងបង្ហាញនៅខាងក្រោម “Possible Exposure Date (កាលបរិច្ឆេទនៃលទ្ធភាពអាចប៉ះពាល់នឹងជំងឺ)”