វ៉ាក់សាំងជំងឺ COVID-19

ក្រោយពេលមានវិធានការតាមបទប្បញ្ញត្តិរបស់ Food and Drug Administration (FDA, រដ្ឋបាលចំណីអាហារ និងឱសថ) មក Centers for Disease Control and Prevention (CDC, មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ) បានណែនាំឱ្យប្រើវ៉ាក់សាំងជំងឺ COVID-19 ស៊េរី mRNA ឆ្នាំ 2023-2024 ថ្មីសម្រាប់អ្នកគ្រប់គ្នាដែលមានអាយុ 6 ខែឡើងទៅដែលកំណត់គោលដៅលើប្រភេទបំប្លែងខ្លួនបន្តពី omicron គឺ XBB.1.5។ វ៉ាក់សាំងជំងឺ COVID-19 ពីរវ៉ាឡង់លែងត្រូវបានអនុញ្ញាត ឬមានសម្រាប់ប្រើនៅសហរដ្ឋអាមេរិកទៀតហើយ។ ការណែនាំវ៉ាក់សាំងជំងឺ COVID-19 ថ្មីមានដូចខាងក្រោម៖

  • មារអាយុ 6 ខែ – 4 ឆ្នាំដែលមិនបានចាក់វ៉ាក់សាំងត្រូវបានណែនាំឱ្យចាក់ 3 ដូសនៃវ៉ាក់សាំង Pfizer ស៊េរី mRNA ថ្មី ឬ 2 ដូសនៃវ៉ាក់សាំង Moderna ស៊េរី mRNA ថ្មី។
  • កុមារអាយុ 6 ខែ – 4 ឆ្នាំដែលបានចាក់វ៉ាក់សាំងពីមុនត្រូវបានណែនាំឱ្យចាក់ 1 ឬ 2 ដូសនៃវ៉ាក់សាំងជំងឺ COVID-19 ស៊េរី mRNA ថ្មី (ពេលវេលា និងចំនួនដូសដែលត្រូវចាក់គឺអាស្រ័យលើវ៉ាក់សាំងជំងឺ COVID-19 ដែលបានចាក់ពីមុន)។
  • អ្នកគ្រប់គ្នាដែលមានអាយុ 5 ឆ្នាំឡើងទៅដោយមិនគិតពីការចាក់វ៉ាក់សាំងពីមុនត្រូវបានណែនាំឱ្យចាក់ 1 ដូសនៃវ៉ាក់សាំងជំងឺ COVID-19 ស៊េរី mRNA ថ្មីយ៉ាងតិច 2 ខែ ក្រោយពេលចាក់ដូសចុងក្រោយនៃវ៉ាក់សាំងជំងឺ COVID-19 ណាក៏ដោយ។
  • បុគ្គលអាយុ 12 ឆ្នាំឡើងទៅដែលបានចាក់វ៉ាក់សាំងជំងឺ COVID-19 ពីមុន (និងមិនបានចាក់វ៉ាក់សាំងជំងឺ COVID-19 ស៊េរី mRNA ថ្មីនៅពេលថ្មីៗនេះនៅឡើយទេ) អាចពិចារណាចាក់ 1 ដូសនៃវ៉ាក់សាំងជំងឺ COVID-19 ស៊េរី Novavax ឆ្នាំ 2023-2024 ដើម្បីបង្កើនប្រសិទ្ធភាពក្រោយពេលចាក់ដូសចុងក្រោយនៃវ៉ាក់សាំងជំងឺ COVID-19 យ៉ាងតិច 2 ខែ។
  • បុគ្គលអាយុ 12 ឆ្នាំឡើងទៅដែលមិនបានចាក់វ៉ាក់សាំងអាចពិចារណាចាក់ 2 ដូសនៃវ៉ាក់សាំងជំងឺ COVID-19 ស៊េរី Novavax ឆ្នាំ 2023-2024 ដើម្បីបង្កើនប្រសិទ្ធភាពដោយចាក់មុនក្រោយគ្នា 3 សប្ដាហ៍។

តើខ្ញុំ​ចាំបាច់ត្រូវ​ដឹង​អ្វីខ្លះ​ដើម្បី​ទទួលបាន​វ៉ាក់សាំង​ជំងឺ COVID-19?

តើខ្ញុំទទួលបានវ៉ាក់សាំងដោយរបៀបណា?

ចូល​ទៅកាន់​កម្មវិធី​ស្វែងរកទីតាំង​ចាក់វ៉ាក់សាំង​ ដើម្បីស្វែងរក​និង​កំណត់ពេល​ណាត់ជួប​។

អ្នកក៏អាច​ផ្ញើ​ ZIP កូដ​តាមសារជាអក្សរទៅកាន់​លេខ​ 438-829 (GET VAX) សម្រាប់​ទីតាំង​វ៉ាក់សាំង​ដែល​នៅជិត​អ្នក​។

តើមានការចំណាយសម្រាប់វ៉ាក់សាំងជំងឺ COVID-19 ដែរទេ?

អំឡុងពេលឆ្លងរាលដាលជាសកលនៃជំងឺ COVID-19 រដ្ឋាភិបាលសហព័ន្ធនៃសហរដ្ឋអាមេរិកបានទិញវ៉ាក់សាំងជំងឺ COVID-19 ទាំងអស់ ហើយបានផ្ដល់ជូនមនុស្សគ្រប់គ្នាដែលចង់ចាក់ដោយឥតគិតថ្លៃ។ ដោយសារពេលនេះភាពអាសន្នផ្នែកសុខភាពសាធារណៈនៃជំងឺ COVID-19 បានបញ្ចប់ វ៉ាក់សាំងជំងឺ COVID-19 ត្រូវបានរំពឹងថាអនុវត្តតាមវិធីស្រដៀងគ្នានឹងវ៉ាក់សាំងផ្សេងទៀតដែរ ដែលមានន័យថាវ៉ាក់សាំងនេះនឹងត្រូវបានទិញដោយគ្លីនិក និងមន្ទីរពេទ្យដោយផ្ទាល់សម្រាប់មនុស្សពេញវ័យ។ វ៉ាក់សាំងជំងឺ COVID-19 នឹងនៅតែមានផ្ដល់ជូន ប៉ុន្តែអាចនឹងត្រូវចំណាយប្រាក់សម្រាប់មនុស្សពេញវ័យមួយចំនួនដើម្បីចាក់។

ដូចវ៉ាក់សាំងផ្សេងទៀតដែរ វ៉ាក់សាំងជំងឺ COVID-19 នឹងទំនងជារ៉ាប់រងដោយគម្រោងធានារ៉ាប់រងភាគច្រើន។ វ៉ាក់សាំងជំងឺ COVID-19 នឹងបន្តមានផ្ដល់ជូនដោយឥតគិតថ្លៃសម្រាប់កុមារគ្រប់រូបក្នុងរដ្ឋវ៉ាស៊ីនតោនរហូតដល់ពួកគេមានអាយុ 19 ឆ្នាំតាមរយៈកម្មវិធី វ៉ាក់សាំងសម្រាប់កុមារ (ជាភាសាអង់គ្លេសប៉ុណ្ណោះ)។ កម្មវិធីសម្រាប់មនុស្សពេញវ័យក៏មានផងដែរ ដែលអាចជួយរ៉ាប់រងថ្លៃចាក់វ៉ាក់សាំង ប្រសិនបើពួកគេមិនមានធានារ៉ាប់រងសុខភាព ឬគម្រោងរបស់ពួកគេមិនរ៉ាប់រងលើវ៉ាក់សាំងនេះ។ សូមចូលទៅកាន់ HHS.gov (ជាភាសាអង់គ្លេសប៉ុណ្ណោះ) សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីទាំងនេះ។

វ៉ាក់សាំងជំងឺ COVID-19 នឹងបន្តផ្ដល់ជូនដោយឥតគិតថ្លៃសម្រាប់មនុស្សគ្រប់រូប ដរាបណាវ៉ាក់សាំងដែលសហព័ន្ធបានទិញនៅមានក្នុងស្តុក។

តើអ្វីជា Bridge Access Program?

Bridge Access Program (កម្មវិធីតំណភ្ជាប់លទ្ធភាព) ផ្ដល់ជាបណ្ដោះអាសន្ននូវវ៉ាក់សាំងជំងឺ COVID-19 ថ្មីឆ្នាំ 2023-2024 ដោយឥតគិតថ្លៃដល់មនុស្សពេញវ័យដែលមានអាយុ 19 ឆ្នាំឡើងទៅដែលគ្មានធានារ៉ាប់រងសុខភាព និងមនុស្សពេញវ័យដែលធានារ៉ាប់រងរបស់ខ្លួនមិនរ៉ាប់រងការចំណាយលើជំងឺ COVID-19 ទាំងអស់រហូតដល់ខែធ្នូ ឆ្នាំ 2024។  ដើម្បីស្វែងរកទីតាំងឱសថស្ថានដែលចូលរួមក្នុងកម្មវិធីនេះ សូមចូលមើល www.Vaccines.gov (ជាភាសាអង់គ្លេស និងអេស្ប៉ាញប៉ុណ្ណោះ)។

តើអ្វីជា Bridge Access Program? ឬតើខ្ញុំនៅតែអាចចាក់វ៉ាក់សាំងជំងឺ COVID-19 បានទេ បើខ្ញុំមិនមានធានារ៉ាប់រង?

កាលពីសប្ដាហ៍មុន Health and Human Services (HHS) បានប្រកាសប្រាប់ពី Bridge Access Program សម្រាប់វ៉ាក់សាំងជំងឺ COVID-19 និងការព្យាបាលតាមរយៈ CDC។ Bridge Access Program មានគោលដៅរក្សាលទ្ធភាពទទួលបានវ៉ាក់សាំងជំងឺ COVID-19 ឱ្យនៅទូលំទូលាយសម្រាប់ប្រជាជនអាមេរិកដែលមិនមានធានារ៉ាប់រងរាប់លាននាក់។ កម្មវិធីនេះបានបន្តរ៉ាប់រងដោយឥតគិតថ្លៃសម្រាប់មនុស្សពេញវ័យប្រមាណ 25-30 លាននាក់ដែលកុំអីត្រូវបាត់បង់លទ្ធភាពទទួលបានវ៉ាក់សាំងជំងឺ COVID-19 ក្នុងតម្លៃសមរម្យទៅហើយ ដោយសារបច្ចុប្បន្នការចែកចាយវ៉ាក់សាំងបានក្លាយទៅជាការដាក់លក់លើទីផ្សារ។

តើវ៉ាក់សាំង COVID-19 ណាខ្លះដែលមានផ្តល់ជូននាពេលបច្ចុប្បន្ន?

វ៉ាក់សាំងបីប្រភេទត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ក្នុងពេលមានអាសន្ន ឬត្រូវបានអនុម័តពេញលេញដោយ U.S. Food and Drug Administration (FDA, រដ្ឋបាលចំណីអាហារនិងឱសថ) របស់សហរដ្ឋអាមេរិក។ បច្ចុប្បន្នវ៉ាក់សាំងទាំងនេះត្រូវបានផ្តល់ជូននៅក្នុងរដ្ឋ Washington។ អ្នកបានចាក់វ៉ាក់សាំងជំងឺ COVID-19 ទាន់សភាពការណ៍ (ជាភាសាអង់គ្លេស និងអេស្ប៉ាញប៉ុណ្ណោះ) ប្រសិនបើអ្នកបានចាក់ដូសថ្មីបំផុតដែលបានណែនាំសម្រាប់អ្នកដោយ CDC។

តើវ៉ាក់សាំង COVID-19 ណាខ្លះដែលមានផ្តល់ជូននាពេលបច្ចុប្បន្ន?

វ៉ាក់សាំងជំងឺ COVID-19 ស៊េរី Pfizer-BioNTech សម្រាប់មនុស្សអាយុ 6 ខែដល់ 4 ឆ្នាំគឺជាស៊េរីវ៉ាក់សាំងដែលមាន 3 ដូស។ 2 ដូសដំបូងត្រូវចាក់មុនក្រោយគ្នាចំនួន 21 ថ្ងៃ ហើយដូសទី 3 ត្រូវចាក់ក្រោយពីដូសទី 2 យ៉ាងតិច 8 សប្ដាហ៍។
វ៉ាក់សាំងជំងឺ COVID-19 ស៊េរី Pfizer-BioNTech សម្រាប់មនុស្សអាយុ 5 ឆ្នាំឡើងទៅគឺជាវ៉ាក់សាំងឆ្នាំ 2023-2024 ថ្មីដែលមាន 1 ដូស។

វ៉ាក់សាំងជំងឺ COVID-19 ប្រភេទ Pfizer-BioNTech (Comirnaty)៖

វ៉ាក់សាំងជំងឺ COVID-19 ស៊េរី Pfizer-BioNTech សម្រាប់មនុស្សអាយុ 6 ខែដល់ 4 ឆ្នាំគឺជាស៊េរីវ៉ាក់សាំងដែលមាន 3 ដូស។ 2 ដូសដំបូងត្រូវចាក់មុនក្រោយគ្នាចំនួន 21 ថ្ងៃ ហើយដូសទី 3 ត្រូវចាក់ក្រោយពីដូសទី 2 យ៉ាងតិច 8 សប្ដាហ៍។

វ៉ាក់សាំងជំងឺ COVID-19 ស៊េរី Pfizer-BioNTech សម្រាប់មនុស្សអាយុ 5 ឆ្នាំឡើងទៅគឺជាវ៉ាក់សាំងឆ្នាំ 2023-2024 ថ្មីដែលមាន 1 ដូស។

វ៉ាក់សាំង COVID-19 ប្រភេទ​ Moderna (Spikevax)៖

វ៉ាក់សាំងជំងឺ COVID-19 ស៊េរី Moderna សម្រាប់មនុស្សអាយុ 6 ខែដល់ 4 ឆ្នាំគឺជាស៊េរីមាន 2 ដូសដែលចាក់មុនក្រោយគ្នា 1 ខែ។ 

វ៉ាក់សាំងជំងឺ COVID-19 ស៊េរី Moderna សម្រាប់មនុស្សអាយុ 5 ឆ្នាំឡើងទៅគឺជាវ៉ាក់សាំងឆ្នាំ 2023-2024 ថ្មីដែលមាន 1 ដូស។

វ៉ាក់សាំង COVID-19 ប្រភេទ Novavax៖

បុគ្គលអាយុ 12 ឆ្នាំឡើងទៅដែលបានចាក់វ៉ាក់សាំងជំងឺ COVID-19 ពីមុន (និងមិនបានចាក់វ៉ាក់សាំងជំងឺ COVID-19 ស៊េរី mRNA ថ្មីនៅពេលថ្មីៗនេះនៅឡើយទេ) អាចពិចារណាចាក់ 1 ដូសនៃវ៉ាក់សាំងជំងឺ COVID-19 ស៊េរី Novavax ឆ្នាំ 2023-2024 ដើម្បីបង្កើនប្រសិទ្ធភាពក្រោយពេលចាក់ដូសចុងក្រោយនៃវ៉ាក់សាំងជំងឺ COVID-19 យ៉ាងតិច 2 ខែ។

បុគ្គលអាយុ 12 ឆ្នាំឡើងទៅដែលមិនបានចាក់វ៉ាក់សាំងអាចពិចារណាចាក់ 2 ដូសនៃវ៉ាក់សាំងជំងឺ COVID-19 ស៊េរី Novavax ឆ្នាំ 2023-2024 ដើម្បីបង្កើនប្រសិទ្ធភាពដោយចាក់មុនក្រោយគ្នា 3 សប្ដាហ៍។

តើខ្ញុំអាចទទួលបានវ៉ាក់សាំងជំងឺ COVID-19 ដែរឬទេ ប្រសិនបើខ្ញុំមានផ្ទៃពោះ បំបៅដោះកូន ឬមានគម្រោងមានផ្ទៃពោះ?

បាទ/ចាស ទិន្នន័យបង្ហាញថាវ៉ាក់សាំងជំងឺ COVID-19 គឺមានសុវត្ថិភាពអំឡុងពេលមានផ្ទៃពោះ។ Centers for Disease Control and Prevention (CDC, មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​) (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ), American College of Obstetricians and Gynecologists (ACOG, មហាវិទ្យាល័យ​សម្ភព​និង​រោគស្ត្រី​អាមេរិកាំង​), និង Society for Maternal-Fetal Medicine (SMFM, ​អង្គការ​សង្គមវេជ្ជសាស្ត្រ​មាតានិងទារក​) (ជាភាសាអង់គ្លេ​ស​តែប៉ុណ្ណោះ​) ណែនាំ​វ៉ាក់សាំង​ជំងឺ​ COVID-19 សម្រាប់​មនុស្ស​ដែល​មានផ្ទៃពោះ បំបោះដោះកូន​ ឬ​មានគម្រោ​ង​មានផ្ទៃពោះ។ ការសិក្សា​មួយចំនួន​បង្ហាញថា ប្រសិនបើអ្នកបានចាក់វ៉ាក់សាំង​ កូនរបស់អ្នក​ថែមទាំងអាច​ទទួលបាន​អង្គបដិបក្ខ​ប្រាណ​​ប្រឆាំង​នឹង​ជំងឺ​ COVID-19 ទៀតផង តាមរយៈការមានផ្ទៃពោះ​និង​ការបំបៅដោះកូន​។ អ្នកមានផ្ទៃពោះ​ដែលមិនបាន​ចាក់វ៉ាក់សាំង​ ដែល​មាន​ជំងឺ​ COVID-19 មាន​ហានិភ័យ​​ខ្ពស់​ប្រឈមនឹងស្ថានភាព​សុខភាព​​ធ្ងន់ធ្ងរ ដូចជា​ការកើត​កូនមុនពេលកំណត់​ ឬការកើត​កូន​ស្លាប់ក្នុងផ្ទៃ។​​​​ លើសពីនេះទៀត អ្នកដែលមាន​ជំងឺ​ COVID-19 ខណៈ​ពេល​មានផ្ទៃពោះ​ គឺ​អាចនឹង​ត្រូវ​ការ​ឧបករណ៍ទ្រទ្រង់ជីវិត​ទំនើប​និងបំពង់ខ្យល់​ដង្ហើម ពីរ​ឬ​បីដង​លើស​ពីធម្មតា​។

ដើម្បី​មើល​ធនធាន​ច្រើន​ទៀត​អំពី​ការ​ចាក់​វ៉ាក់សាំង​ជំងឺ COVID-19 ខណៈ​ពេល​មានផ្ទៃពោះ និង​កំពុង​បំបៅ​ដោះ​កូន សូម​មើល​ព័ត៌មាន​ថ្មីៗនៅ​លើ​គេហទំព័រ​ One Vax, Two Lives

តើខ្ញុំអាចទទួលបានវ៉ាក់សាំងជំងឺ COVID-19 ដែរឬទេ ប្រសិនបើខ្ញុំទទួលការចាក់វ៉ាក់សាំងទូទៅ

បាទ/ចាស Advisory Committee on Immunization Practices (ACIP, គណៈកម្មាការប្រឹក្សា​យោបល់​លើ​ការអនុវត្ត​ការចាក់វ៉ាក់សាំង) បានផ្លាស់ប្តូរ​ការណែនាំ​របស់ពួកគេ​នៅថ្ងៃទី​12 ខែ​ឧសភា ឆ្នាំ​2021។ នៅពេលនេះ​ អ្នកអាច​ទទួលបានវ៉ាក់សាំងជំងឺ​ COVID-19 ក្នុងពេល​តែ​មួយដែលអ្នកចាក់​វ៉ាក់សាំង​ផ្សេងទៀត​ដែរ​។

អ្នក​មិនចាំបាច់​ត្រូវការ​កំណត់ពេល​ ចាក់វ៉ាក់សាំង​តាមសាលាដែលបានតម្រូវ​ (ជាភាសាអង់គ្លេស​តែប៉ុណ្ណោះ​) ឬ​វ៉ាក់សាំង​ដែលបានណែនាំ​ផ្សេងទៀត​ ដាច់ដោយឡែក​ពី​​ការចាក់វ៉ាក់សាំង​ COVID-19 ទេ​។ ការណាត់ជួប​ពិគ្រោះលើ​​វ៉ាក់សាំងជំងឺ​​ COVID-19 គឺជាឱកាស​មួយទៀតដែល​អ្នក​ឲ្យកូនរបស់អ្នក​ទទួលបានវ៉ាក់សាំង​តាមការណែនាំ​ដែលអ្នកមិនទាន់បានទទួលកន្លង​មក​។

តើអ្វីជាប័ណ្ណកំណត់ត្រាការចាក់វ៉ាក់សាំង?

អ្នកគួរតែទទួលបានក្រដាសប័ណ្ណចាក់វ៉ាក់សាំងមួយសន្លឹក នៅពេលអ្នកចាក់វ៉ាក់សាំង COVID-19 ដូសទីមួយរបស់អ្នក។ ប័ណ្ណនេះនឹងប្រាប់អ្នកថាតើវ៉ាក់សាំងប្រភេទណាដែលអ្នកបានចាក់ (Comirnaty/Pfizer-BioNTech, Spikevax/Moderna ឬ Johnson & Johnson) និងកាលបរិច្ឆេទដែលអ្នកបានចាក់វា។

ប្រសិនបើអ្នកចាក់ដូសបន្ថែម អ្នកគួរតែយកកាតកត់ត្រាការចាក់វ៉ាក់សាំងរបស់អ្នកទៅជាមួយសម្រាប់ការណាត់ជួបផងដែរ។ អ្នកផ្ដល់សេវាវ៉ាក់សាំងរបស់អ្នកនឹងកត់ត្រាដូសនោះ។

នេះជាគន្លឺះមានប្រយោជន៍ខ្លះៗដែលត្រូវចងចាំនៅពេលនិយាយពីការរក្សាទុកប័ណ្ណចាក់វ៉ាក់សាំងរបស់អ្នក៖
•    សូមរក្សាទុកប័ណ្ណចាក់វាក់សាំងរបស់អ្នកនៅចន្លោះពេលចាក់ដូស និងក្រោយពេលចាក់រួច។
•    សូមថតរូបទាំងផ្នែកខាងមុខនិងខាងក្រោយនៃប័ណ្ណរបស់អ្នកដើម្បីរក្សាវាក្នុងទម្រង់ឌីជីថល។
•    ពិចារណាផ្ញើវាតាមអ៊ីមែលរបស់អ្នក បង្កើតអាល់ប៊ុម ឬបញ្ចូលថេករូបថតនោះដើម្បីឱ្យអ្នកងាយស្រួលស្វែងរកវាម្ដងទៀត។
•    សូមធ្វើការថតចម្លង ប្រសិនបើអ្នកចង់ដាក់វាតាមខ្លួន។ 

ប្រសិនបើអ្នកបាត់បង់ប័ណ្ណចាក់វ៉ាក់សាំងរបស់អ្នក សូមឡុកចូល MyIR (My Immunization Registry, ការចុះបញ្ជីការចាក់វ៉ាក់សាំងរបស់ខ្ញុំ) (មានជាភាសាអង់គ្លេសប៉ុណ្ណោះ) ដើម្បីពិនិត្យមើលកំណត់ត្រាការចាក់វ៉ាក់សាំង COVID-19 របស់អ្នក បន្ទាប់មកថតរូបលើអេក្រង់ ឬថតរូបព័ត៌មាននោះ។ ប្រសិនបើអ្នកមិនមានគណនីទេ អ្នកអាចចុះឈ្មោះប្រើ MyIR គ្រប់ពេល។
សូមចងចាំថា ការផ្ទៀងផ្ទាត់កំណត់ត្រារបស់អ្នកតាមរយៈ MyIR មិនអាចធ្វើឡើងភ្លាមៗបានទេ ហើយបច្ចុប្បន្ននេះអាចចូលប្រើប្រាស់ជាភាសាអង់គ្លេសតែប៉ុណ្ណោះ។ 

ជំនួយតាមទូរសព្ទដោយផ្ទាល់មានផ្តល់ជូន​ដើម្បីផ្តល់ជំនួយ​តាមរយៈ MyIRmobile ឬសំណួរ​អំពី​កំណត់ត្រា​ការចាក់វ៉ាក់សាំងដោយ​ហៅទៅខ្សែ​ទូរសព្ទបន្ទាន់ស្ដីពីជំងឺ​ COVID-19 របស់ Department of Health (ក្រសួងសុខាភិបាល) តាមរយៈ 833-VAX-HELP ឬ​ទំនាក់ទំនង​តាម​អ៊ីមែលតាមរយៈ waiisrecords@doh.wa.gov

សុវត្ថិភាពនិងប្រសិទ្ធភាព

ហេតុអ្វីខ្ញុំគួរទទួលវ៉ាក់សាំង COVID-19?

វាជា​ជម្រើសផ្តាច់មុខរបស់អ្នក​ក្នុងការ​ទទួល​វ៉ាក់សាំង COVID-19 ប៉ុន្តែ​ យើង​ត្រូវ​ការ​ឲ្យ​មនុស្ស​ច្រើននាក់តាមដែល​អាច​ធ្វើបាន​ ទៅទទួល​វ៉ាក់សាំង​ដើម្បីបញ្ចប់​ជំងឺ​រាតត្បាតនេះ​។ វីរុស​ COVID-19 ពិបាក​នឹងឆ្លងរាលដាលណាស់​ ​នៅពេល​មនុស្ស​ជាច្រើននៅក្នុង​សហគមន៍មានភាព​ស៊ាំ​ទៅនឹង​ជំងឺ​ – តាមរយៈការចាក់វ៉ាក់សាំង ឬ ការឆ្លង​ជំងឺ​នាពេលថ្មីៗ​។ អត្រាចាក់វ៉ាក់សាំងរបស់​យើងកាន់តែ​ខ្ពស់ អត្រា​ឆ្លងជំងឺ​របស់យើង​កាន់តែទាប។​

វ៉ាក់សាំងជំងឺ​ COVID-19 អាច​ការពារ​អ្នក​តាមមធ្យោបាយ​ជាច្រើន​ដូចជា​៖

  • វ៉ាក់សាំងទាំងនេះកាត់បន្ថយ​ឱកាស​ក្នុងការ​ឈឺ​ធ្ងន់ធ្ងរ​ ប្រសិនបើអ្នក​មានជំងឺ​ COVID-19
  • ការ​​ចាក់​​​វ៉ាក់សាំងបានគ្រប់ចំនួន​ កាត់បន្ថយ​ឱកាស​នៃ​ការចូលសម្រាក​ពេទ្យ​ និង​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ស្លាប់​ដោយសារ​ជំងឺ COVID-19​​
  • ការចាក់​វ៉ាក់សាំងបង្កើន​​ចំនួនមនុស្ស​នៅក្នុង​សហគមន៍​ដែល​ពួកគេទទួលបានការការពារ​ ធ្វើ​ឲ្យជំងឺ​​នេះ​ពិបាកនឹង​​ឆ្លង​​រីករាលដាលណាស់។​​​
  • អ្នក​ជំនាញ​បន្តសិក្សា​ទៅលើសមត្ថភាពនៃ​វ៉ាក់សាំង​ក្នុងការ​ការពារ​មនុស្សមិនឲ្យ​ចម្លង​វីរុស​​​នេះ​ទៅអ្នកដទៃ​។

នៅពេលណាអ្នក​បាន​ចាក់វ៉ាក់សាំង​គ្រប់ចំនួន​ ពេលនោះក៏នៅតែ​​អាច​មានជំងឺ​ COVID-19 ដដែល ប៉ុន្តែ​វា​មានឱកាស​តិចតួចជាង​​ករណីដែលអ្នក​បាន​វ៉ាក់សាំង​។

មនុស្សដែល​មិន​បាន​ចាក់វ៉ាក់សាំង​ទេ​ នៅតែអាចឆ្លង​វីរុស និង​​ចម្លង​វីវុស​នេះ​ទៅអ្នកដទៃ។ មនុស្ស​មួយចំនួន​មិនអាច​ទទួល​វ៉ាក់សាំងបានទេ​​ ដោយសារហេតុផលវេជ្ជសាស្ត្រ​មួយចំនួន​ ហើយនេះ​អាច​ឲ្យពួកគេ​ងាយរង​គ្រោះយ៉ាង​ខ្លាំង​ទៅនឹង​ជំងឺ COVID-19។​​ ប្រសិនបើអ្នកមិន​បាន​ចាក់វ៉ាក់សាំងទេ អ្នក​ក៏មានហានិភ័យ​កាន់តែ​ខ្ពស់​​ប្រឈម​ទៅនឹង​ការចូលសម្រាក​ពេទ្យ​ ឬ​ការស្លាប់​ដោយសារ វ៉ារ្យង់​ COVID-19 (ជាភាសាអង់គ្លេស​តែប៉ុណ្ណោះ)។ ការចាក់វ៉ាក់សាំង​ជួយការពារអ្នក​ និង​គ្រួសារ​របស់អ្នក​ អ្នកជិតខាង និង​សហគមន៍​របស់អ្នក​។

ហេតុអ្វីខ្ញុំគួរទទួលវ៉ាក់សាំង COVID-19 ប្រសិនបើមនុស្សភាគច្រើនអាចរួចផុតពីជំងឺនេះ?

ការស្លាប់មិនមែនជា​ហានិភ័យ​តែ​មួយ​គត់​ពីការកើ់តមានជំងឺ​ COVID-19 នោះទេ​។ មនុស្ស​ភាគច្រើនដែល​មានជំងឺ​ COVID-19 មានរោគសញ្ញា​ស្រាល​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ ​វីរុស​នេះ​ពិតជា​មិនអាច​ព្យាករណ៍​បានឡើយ​ ហើយយើង​ដឹង​ថា​ វ៉ារ្យ៉ង់​ COVID-19 (ជាភាសាអង់គ្លេសតែ​ប៉ុណ្ណោះ) មួយចំនួនអាចធ្វើ​ឲ្យអ្នក​ឈឺកាន់​តែខ្លាំង​។ មនុស្ស​មួយចំនួន​អាចធ្លាក់ខ្លួន​ឈឺ​ខ្លាំង​ ឬ​ស្លាប់​ដោយសារ COVID-19 សូម្បីតែ​មនុស្ស​វ័យក្មេង​ដែល​មិន​មានស្ថានភាព​ជំងឺ​រ៉ាំរ៉ៃ​ក៏ដោយ​។​​​ មនុស្ស​មួយចំនួន​ទៀត ត្រូវបាន​ស្គាល់ថា​ជា​ “ក្រុមអ្នកធ្លាប់កើត​ជំងឺ ​COVID” អាចនឹង​មាន​រោគសញ្ញា​ដែល​កើត​មាន​រយៈពេលច្រើនខែ​ និង​ប៉ះពាល់ដល់​គុណភាព​ជីវិតរស់នៅរបស់ពួកគេ​។ យើង​ក៏មិនដឹង​ដែរ​អំពី​ផល​ប៉ះពាល់រយៈពេលវែងទាំងអស់​​នៃ​ជំងឺ COVID-19 ដោយសារតែ​វាជាវីរុស​​ថ្មី​។ ការចាក់វ៉ាក់សាំង​ គឺជា​ការបង្ការ​ដ៏ល្អបំផុតរបស់​យើង​ប្រឆាំង​ទៅនឹង​វីរុស​នេះ​។ បើទោះបីជា​អ្នកនៅក្មេង​និងមានសុខភាពល្អក្តី ក៏​អ្នក​គួរតែទទួល​វ៉ាក់សាំងជំងឺ COVID-19 ដែរ​។

វ៉ារ្យ៉ង់ COVID-19 ជាអ្វី?

វីរុស​បំប្លែង​ខ្លួន (ប្រែប្រួល​) នៅពេលពួកវា​ចម្លង​ពីមនុស្ស​ម្នាក់ទៅមនុស្ស​ម្នាក់ទៀត​។ ‘វ៉ារ្យ៉ង់​' គឺជា​ប្រភេទ​មេរោគ​បំប្លែងនៃ​វីរុសនេះ​។ វ៉ារ្យ៉ង់មួយចំនួន​​បាត់ទៅវិញ​ ហើយ​វ៉ារ្យ៉ង​មួយចំនួន​បន្ត​រីករាលដាលនៅក្នុង​សហគមន៍។

Centers for Disease Control and Prevention (CDC, មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ) (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ​) កំណត់​សម្គាល់​វ៉ារ្យ៉ង់​វីរុស​នេះ​ថា​ជារឿង​គួរ​ឲ្យបារម្ភ​។ បច្ចុប្បន្ន​ វ៉ារ្យ៉ង់​មួយចំនួន​គឺគួរ​ឲ្យបារម្ភ​ណាស់​ ដោយសារតែ​ពួកវា​រីករាលដាលយ៉ាង​ឆាប់​រហ័ស​និង​កាន់​តែ​ងាយស្រួល​ ដែលបណ្តាល​មានការឆ្លង​ជំងឺ​ COVID-19 កាន់តែ​ខ្លាំង​។

តើយើងដឹងបានដូចម្តេចថាវ៉ាក់សាំងនេះមានសុវត្ថិភាព?

Centers for Disease Control and Prevention (CDC, មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ) បាន​ពង្រីក និង​ពង្រឹង​សមត្ថភាព​របស់​ប្រទេស​ក្នុង​ការ​តាមដាន​សុវត្ថិភាព​វ៉ាក់សាំង ដើម្បី​ឱ្យ​ប្រាកដ​ថា​វ៉ាក់សាំង​ជំងឺ COVID-19 មាន​សុវត្ថិភាព។ ជា​លទ្ធផល អ្នកជំនាញ​ផ្នែក​សុវត្ថិភាព​វ៉ាក់សាំង​អាច​តាមដាន និង​រក​ឃើញ​បញ្ហា​ដែល​ប្រហែលជា​មិនបាន​រក​ឃើញ​អំឡុង​ពេល​ពិសោធ​សាកល្បង​វេជ្ជសាស្ត្រ​លើ​វ៉ាក់សាំង​ជំងឺ COVID-19។

តើវាមានន័យយ៉ាងណា នៅពេលដែលវ៉ាក់សាំងទទួលបានការអនុម័តរបស់ FDA?

សម្រាប់ការអនុម័តពេញលេញ​ FDA​ ពិនិត្យ​មើល​ទិន្នន័យ​ក្នុង​រយៈពេលវែង​ជាងការពិនិត្យ​មើល​​សម្រាប់​ការអនុញ្ញាត​ឲ្យ​ប្រើប្រាស់​ក្នុងគ្រាមានអាសន្ន​។ ដើម្បីឲ្យវ៉ាក់សាំង​ទទួលបាន​ការអនុម័តពេញលេញ​ ទិន្នន័យត្រូវតែ​បង្ហាញ​ពីកម្រិត​ខ្ពស់នៃ​សុវត្ថិភាព​ ប្រសិទ្ធភាព​​ និង​ការគ្រប់​គ្រង​​គុណភាព​នៅក្នុង​ការផលិត​វ៉ាក់សាំង​។

ការអនុញ្ញាតឲ្យ​ប្រើប្រាស់​ក្នុងគ្រា​មានអាសន្ន​ (EUA) អនុញ្ញាត​ឲ្យ​ FDA អាចមានលទ្ធភាព​ផ្តល់​​ជូនផលិត​ផល​នៅអំឡុងពេល​ស្ថានភាព​មានអាសន្ន​ដែលបានប្រកាស​​ មុនពេល​វា​ទទួលបានអាជ្ញាប័ណ្ណពេញលេញ​។ គោលបំណង​របស់​ EUA គឺ​ដើម្បី​ធានា​ថា​មនុស្ស​អាច​ទទួលបាន​វ៉ាក់សាំ​ងសង្គ្រោះ​ជីវិត​​ នៅមុនពេល​វិភាគទិន្នន័យរយៈពេលវែង​។ ប៉ុន្តែ​ EUA នៅតែ​តម្រូវ​ឲ្យ​មានការ​ត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់​បំផុត​ទៅលើទិន្នន័យ​វេជ្ជសាស្ត្រ​—ត្រឹមតែរយៈពេល​មួយ​ខ្លីជាងនេះ​តែប៉ុណ្ណោះ​។ EUA ដែល​បានផ្តល់ជូនដោយ FDA ត្រូវបាន​ឆ្លងកាត់ការត្រួតបន្ថែម​ទៀតពី​ Scientific Safety Review Workgroup (ក្រុមការងារត្រួតពិនិត្យសុវត្ថិភាពវិទ្យាសាស្ត្រ) ដែលជាផ្នែកមួយនៃ Western States Pact (កិច្ចព្រមព្រៀងនៃរដ្ឋភាគខាងលិច) (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ)។

តើអ្វីជា Western States Pact?

ក្រុមការងារនេះបានផ្ដល់ការវាយតម្លៃពីអ្នកជំនាញមួយកម្រិតទៀតពាក់ព័ន្ធនឹងសុវត្ថិភាពវ៉ាក់សាំង។ គណៈកម្មការនេះរួមមានអ្នកជំនាញដែលតែងតាំងដោយរដ្ឋជាសមាជិកទាំងអស់ និងអ្នកវិទ្យាសាស្ត្រដែលត្រូវបានទទួលស្គាល់ថ្នាក់ជាតិដែលមានឯកទេសខាងវ៉ាក់សាំង និងសុខភាពសាធារណៈ។ ដើម្បីចាត់វិធានការដោយមានការសម្របសម្រួល និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋនៅភាគខាងលិច នៅពេលដែលជំងឺ COVID-19 ត្រូវបានប្រកាសភាពអាសន្នផ្នែកសុខភាព គណៈកម្មការនេះបានត្រួតពិនិត្យទិន្នន័យដែលមានជាសាធារណៈទាំងអស់ ទន្ទឹមគ្នានឹងការត្រួតពិនិត្យរបស់សហព័ន្ធលើវ៉ាក់សាំង 4 ប្រភេទដែលយើងមានផ្ដល់ជូនក្នុងរដ្ឋវ៉ាស៊ីនតោននៅពេលបច្ចុប្បន្ន។ ស្របពេលដែលយើងឈានដល់ដំណាក់កាលស្រាកស្រាន្តពីការឆ្លងរាលដាលជាសកល Western States Pact (កតិកាសញ្ញានៃរដ្ឋភាគខាងលិច) បានរំសាយ ហើយការផ្ដល់សិទ្ធិអនុញ្ញាតឱ្យប្រើវ៉ាក់សាំងទាំងអស់នៅរដ្ឋភាគខាងលិចនឹងត្រូវសម្រេចដោយ Food and Drug Administration (FDA, រដ្ឋបាលចំណីអាហារនិងឱសថ) ហើយការណែនាំសម្រាប់វ៉ាក់សាំងនឹងធ្វើឡើងដោយ Centers for Disease Control and Prevention (CDC, មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ)។

សូមអានលទ្ធផលរកឃើញ​របស់​ Western States Scientific Safety Review Workgroup៖

តើវ៉ាក់សាំងជំងឺ COVID-19 នឹងមានប្រសិទ្ធភាពយ៉ាងដូចម្តេចនៅក្នុងខ្លួនរបស់ខ្ញុំ?

មើលវីដេអូ​នេះ​ស្តីពី​របៀប​ដែលវ៉ាក់សាំង​មានប្រសិទ្ធ​ភាព​នៅក្នុង​រាងកាយ​របស់អ្នក​ (ជាភាសាអង់គ្លេស​ប៉ុណ្ណោះ​)។

វ៉ាក់សាំង mRNA (វ៉ាក់សាំងជំងឺ COVID-19 ប្រភេទ​​ Pfizer និង Moderna)

វ៉ាក់សាំង​ពីរប្រភេទ​ដែលមានផ្តល់ជូន​ គឺ​មានឈ្មោះថាវ៉ាក់សាំង​​ RNA នាំ​សារ​ (mRNA)។

វ៉ាក់សាំង mRNA បង្ហាត់កោសិការបស់អ្នកឲ្យបង្កើតចំណែកមួយនៃ​ប្រូតេអ៊ីនបន្លា​នៃវីរុសកូរ៉ូណាដែលគ្មានគ្រោះថា្នក់។ ប្រព័ន្ធភាពស៊ាំរបស់អ្នកឃើញថាប្រូតេអ៊ីននោះមិនមែនស្ថិតនៅទីនោះទេ​ ហើយរាងកាយរបស់អ្នកនឹងចាប់ផ្ដើមបង្កើតអង្គបដិបក្ខប្រាណ។ អង្គបដិបក្ខប្រាណទាំងនេះចងចាំពីរបៀបក្នុងការប្រយុទ្ធជាមួយជំងឺ COVID-19 ប្រសិនបើអ្នកបានឆ្លងមេរោគនៅពេលអនាគត។ នៅពេលដែលអ្នកទទួលបានការចាក់វ៉ាក់សាំង គឺអ្នកកសាងភាពស៊ាំនឹងជំងឺ COVID-19 ដោយមិនចាំបាច់ទទួលរងជំងឺនោះទេ។ ពេល​បំពេញ​មុខងាររបស់ខ្លួន mRNA ក៏​បំបែកខ្លួន ហើយរាងកាយ​ជួយវា​ឲ្យ​​មានការលូតលាស់​​ក្នុងរយៈពេល​ពីរឬបីថ្ងៃ​។

វ៉ាក់សាំងប្រភេទរងនៃប្រូតេអ៊ីន (វ៉ាក់សាំង Novavax សម្រាប់ជំងឺ COVID-19)

មួយក្នុងចំណោមវ៉ាក់សាំងជំងឺ COVID-19 ដែលត្រូវបានអនុញ្ញាតដោយ Food and Drug Administration (FDA, រដ្ឋបាលចំណីអាហារនិងឱសថ) គឺវ៉ាក់សាំងប្រភេទរងនៃប្រូតេអ៊ីន។ វ៉ាក់សាំងប្រភេទរងនៃប្រូតេអ៊ីនមានបំណែកនៃវីរុស (ប្រូតេអ៊ីន) ដែលបង្កជំងឺ COVID-19 (បង្កើតឡើងដោយមិនប្រើវីរុសរស់) ដោយមានសារធាតុបន្ថែមដើម្បីជួយឱ្យវ៉ាក់សាំងមានប្រសិទ្ធភាពកាន់តែខ្ពស់នៅក្នុងរាងកាយ។ បន្ទាប់ពីប្រព័ន្ធភាពស៊ាំរបស់អ្នកដឹងពីរបៀបប្រតិកម្មនឹងប្រូតេអ៊ីនបន្លាហើយ វានឹងអាចប្រតិកម្មយ៉ាងរហ័សទៅនឹងវីរុសជាក់ស្ដែង ហើយការពារអ្នកពីជំងឺ COVID-19។ វ៉ាក់សាំងប្រភេទរងមិនអាចបង្កការចម្លងពីវីរុសដែលបង្កជំងឺ COVID-19 ទេ ហើយក៏មិនធ្វើអន្តរកម្មជាមួយ DNA របស់យើងដែរ។

វ៉ាក់សាំងប្រភេទរងនៃវីរុសដែលមានផ្ដល់ជូនគឺជាវ៉ាក់សាំង 2 ដូស។ ជាធម្មតា វាត្រូវការពេលប្រហែល 2 សប្ដាហ៍បន្ទាប់ពីដូសទី 2 ដើម្បីទទួលបានការការពារពេញលេញ។

ជួនកាល វ៉ាក់សាំងអាចបង្កឲ្យមានគ្រុនក្ដៅបន្តិចបន្តួច ឬរោគសញ្ញាស្រដៀងជំងឺផ្ដាសាយ ប៉ុន្តែរោគសញ្ញាទាំងនេះមិន​មានគ្រោះថ្នាក់ទេ។

សម្រាប់ព័ត៌មានបន្ថែម សូមមើល​ធនធានទាំងនេះ​៖ ព័ត៌មានសង្ខេបនៃវ៉ាក់សាំងជំងឺ COVID-19 និង​ វ៉ាក់សាំង​ COVID-19៖ ប្រការដែលត្រូវដឹង​

នៅពេលដែលមានមនុស្សក្នុងសហគមន៍មានចំនួនច្រើន​គ្រប់គ្រាន់អាចការពារទប់ទល់នឹង​ពីវីរុសកូរ៉ូណានេះបាន វីរុសនេះ​នឹង​គ្មានកន្លែង​សម្ងំលាក់ខ្លួន​បានទេ​។ នេះមានន័យថា យើងអាចបញ្ឈប់ការឆ្លងលឿនជាងមុន និងឈានកាន់តែខិតជិតជាងមុនបន្ដិចទៅដល់ការបញ្ចប់ការឆ្លងរាតត្បាតនេះ។

តើវ៉ាក់សាំង COVID-19 ត្រូវបានផលិតឡើងដូចម្តេច?

រូបភាព​វីដេអូខ្លី​នេះ​ពន្យល់អំពី​ របៀបដែល​វ៉ាក់សាំង​ COVID ត្រូវបានផលិតឡើង​ (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ)។

តើវ៉ាក់សាំង mRNA ជាអ្វី?

RNA​ នាំសារ​ ឬ វ៉ាក់សាំង mRNA គឺជា​ប្រភេទវ៉ាក់សាំងថ្មីមួយ។ វ៉ាក់សាំង mRNA បង្ហាត់កោសិ​ការបស់អ្នកពីរបៀបបង្កើតចំណែកមួយនៃ "ប្រូតេអ៊ីនបន្លា" ដែលគ្មានគ្រោះថា្នក់។ ប្រូតេអ៊ីន​បន្លា​គឺជា​អ្វីដែលអ្នក​មើលឃើញ​លើ​ផ្ទៃ​ខាងក្រៅ​របស់​វីរុស​កូរ៉ូណា​។ ប្រព័ន្ធភាពស៊ាំរបស់អ្នកឃើញថាប្រូតេអ៊ីននោះមិនមែនស្ថិតនៅទីនោះ ហើយរាងកាយរបស់អ្នកនឹងចាប់ផ្ដើមកសាង​ការឆ្លើយតប​នឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ និង​បង្កើត​អង្គបដិបក្ខប្រាណ។ នេះ​គឺ​ស្រដៀង​គ្នានឹង​អ្វីដែលកើតឡើង​នៅពេល​យើង​ឆ្លង​ជំងឺ​ COVID-19 "តាមធម្មជាតិ​"។ ពេល​បំពេញ​មុខងាររបស់ខ្លួន mRNA ក៏​បំបែកខ្លួន ហើយរាងកាយ​ជួយវា​ឲ្យ​​មានការលូតលាស់​​ក្នុងរយៈពេល​ពីរឬបីថ្ងៃ​។

ទោះបីជា​យើង​បានប្រើប្រាស់ mRNA សម្រាប់​ប្រភេទ​ថែទាំ​វេជ្ជសាស្ត្រ​​ឬ​បសុពេទ្យ​ផ្សេងទៀតកាលពីមុនមកក្តី ក៏ការបង្កើត​វ៉ាក់សាំង​ដោយប្រើ​វិធីសាស្ត្រ​នេះ​គឺជា​ការបោះជំហាន​ដ៏ធំ​ឆ្ពោះ​ទៅមុខ​នៅក្នុងផ្នែកវិទ្យាសាស្ត្រ​ និងអាច​មានន័យថា វ៉ាក់សាំង​នាពេលអនាគត​អាច​នឹងត្រូវបានបង្កើត​ឡើង​កាន់​តែ​ងាយស្រួលជាងមុន​។

អ្នកអាច​អាន​បន្ថែមទៀត​អំពី​ របៀបដែល​វ៉ាក់សាំង​ mRNA មានប្រសិទ្ធភាព​ នៅលើ​គេហទំព័រ​របស់​ CDC (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ)។

តើអ្វីជាវ៉ាក់សាំងប្រភេទរងនៃប្រូតេអ៊ីន?

មួយក្នុងចំណោមវ៉ាក់សាំងជំងឺ COVID-19 ដែលត្រូវបានអនុញ្ញាតដោយ Food and Drug Administration (FDA, រដ្ឋបាលចំណីអាហារនិងឱសថ) គឺវ៉ាក់សាំងប្រភេទរងនៃប្រូតេអ៊ីន។ វ៉ាក់សាំងប្រភេទរងនៃប្រូតេអ៊ីនមានបំណែកនៃវីរុស (ប្រូតេអ៊ីន) ដែលបង្កជំងឺ COVID-19 (បង្កើតឡើងដោយមិនប្រើវីរុសរស់) ដោយមានសារធាតុបន្ថែមដើម្បីជួយឱ្យវ៉ាក់សាំងមានប្រសិទ្ធភាពកាន់តែខ្ពស់នៅក្នុងរាងកាយ។ បន្ទាប់ពីប្រព័ន្ធភាពស៊ាំរបស់អ្នកដឹងពីរបៀបប្រតិកម្មនឹងប្រូតេអ៊ីនបន្លាហើយ វានឹងអាចប្រតិកម្មយ៉ាងរហ័សទៅនឹងវីរុសជាក់ស្ដែង ហើយការពារអ្នកពីជំងឺ COVID-19។ វ៉ាក់សាំងប្រភេទរងមិនអាចបង្កការចម្លងពីវីរុសដែលបង្កជំងឺ COVID-19 ទេ ហើយក៏មិនធ្វើអន្តរកម្មជាមួយ DNA របស់យើងដែរ។

តើអ្វីជាឱសថជំនួយ?

ឱសថជំនួយនៅក្នុងវ៉ាក់សាំង Novavax គឺជាសារធាតុបន្ថែមសម្រាប់ជួយពង្រឹងប្រតិកម្មនៃភាពស៊ាំរបស់រាងកាយ។

តើមានសារធាតុផ្សំអ្វីខ្លះនៅក្នុងវ៉ាក់សាំង?

សារធាតុ​ផ្សំ​នៅក្នុង​វ៉ាក់សាំង​ COVID-19 គឺធម្មតា​បំផុត​សម្រាប់​វ៉ាក់សាំង​។ វ៉ាក់សាំងផ្ទុកនូវសារធាតុផ្សំសកម្ម mRNA ឬ អាដេណូវីរុស​ដែលបានកែប្រែ​​ជាមួយនឹង​សារធាតុ​ផ្សេងទៀត​ដូចជា​ខ្លាញ់ អំបិល និងស្ករ ដើម្បីការពារសារធាតុផ្សំសកម្ម​ ជួយឲ្យវាមានប្រសិទ្ធភាពល្អនៅក្នុងរាងកាយ និងការពារ​វ៉ាក់សាំង​នៅអំឡុងពេល​រក្សា​ទុក​និង​ដឹកជញ្ជូន​។

វ៉ាក់សាំង Novavax សម្រាប់ជំងឺ COVID-19 គឺជាវ៉ាក់សាំងផ្សំឡើងពីប្រភេទរងនៃប្រូតេអ៊ីនដែលមានសារធាតុបន្ថែម រួមជាមួយជាតិខ្លាញ់និងស្ករ ដើម្បីជួយឱ្យវ៉ាក់សាំងមានប្រសិទ្ធភាពកាន់តែខ្ពស់នៅក្នុងរាងកាយ។ វ៉ាក់សាំងនេះមិនប្រើ mRNA ទេ។

វ៉ាក់សាំង Pfizer វ៉ាក់សាំង Moderna និងវ៉ាក់សាំង Johnson and Johnson and Novavax មិនមាន​ផ្ទុក​​កោសិកា​មនុស្ស​ (រួមទាំង​កោសិកាគភ៌) វីរុស​ COVID-19 ជាតិជ័រ សារធាតុ​រក្សាទុកបានយូរ ឬអនុផល​ផលិត​ចេញ​ពីសត្វ​មួយចំនួន​ រួមទាំង​ផលិត​ផល​សាច់ជ្រូក ឬ ជេឡាធីន​ផងដែរ​។​​​ វ៉ាក់សាំងនេះ​មិន​ត្រូវបានបណ្តុះ​នៅក្នុង​ស៊ុត និង​មិនមាន​ផទុកផលិតផល​ស៊ុត​ទេ​។

មើល​សំណូរចម្លើយ​នេះ៖ ទំព័រ​គេហទំព័រ​ពីមន្ទីរពេទ្យ​កុមារ​ភី​ឡាឌែល​ហ្វៀ​ (ភាសាអង់គ្លេស​) សម្រាប់ព័ត៌មាន​បន្ថែមអំពី​សារធាតុ​ផ្សំ​។ អ្នកក៏អាច​មើលតារាង​សារធាតុផ្សំ​ទាំងស្រុង​នៅក្នុង​ប័ណ្ណ​​​ព័ត៌មានវ៉ាក់សាំងប្រភេទ​​ Pfizer, Moderna (ភាសាអង់គ្លេស), Novavax, និង​ Johnson & Johnson.។

តើវ៉ាក់សាំងជំងឺ COVID-19 បណ្ដាលឲ្យមិនអាចមានកូនបានដែរឬទេ?

មិនមានភ័ស្តុតាងវិទ្យាសាស្ត្រ​ដែលបង្ហាញថា​វ៉ាក់សាំង​បណ្ដាលឲ្យមិនអាចមានកូនបាន​ ឬអសមត្ថភាព​ផ្លូវភេទ​នោះទេ​។ នៅពេលដែលវ៉ាក់សាំងចូលដល់ក្នុងរាងកាយរបស់អ្នក វានឹងធ្វើការជាមួយ​ប្រព័ន្ធភាពស៊ាំរបស់អ្នកដើម្បីបង្កើត​អង្គបដិបក្ខប្រាណ ដើម្បីប្រយុទ្ធប្រឆាំងនឹង​វីរុសកូរ៉ូណា។ ដំណើរការនេះ​មិនពាក់ព័ន្ធ​នឹង​សរីរាង្គ​បន្តពូជរបស់អ្នកទេ។

Centers for Disease Control and Prevention (CDC, មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ) (ជាភាសាអង់គ្លេស​), American College of Obstetricians and Gynecologists (ACOG) (ជាភាសាអង់គ្លេស​) និង​ Society for Maternal-Fetal Medicine (SMFM) (ជាភាសាអង់គ្លេស​​) ណែនាំ​វ៉ាក់សាំង​ជំងឺ​ COVID-19 សម្រាប់​មនុស្ស​ដែល​មានផ្ទៃពោះ បំបៅដោះកូន​ ឬ​មានគម្រោង​មានផ្ទៃពោះ។ មនុស្ស​ជាច្រើនដែល​បានចាក់វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​ COVID-19 ចាប់តាំងពីពេលនោះមក បាន​មានផ្ទៃពោះ ឬ​សម្រាលកូន​ដែលមានសុខភាព​ល្អ​។

បច្ចុប្បន្ននេះ​ គ្មា​ន​ភ័ស្តុតាង​ណាមួយ​បង្ហាញថា​​វ៉ាក់សាំង​ណាមួយ រួមទាំង​វ៉ាក់សាំង​ COVID-19 ផងដែរ​ បង្កឲ្យមានបញ្ហា​មិនអាច​មានកូន​បានសម្រាប់បុរស​នោះទេ។ ការសិក្សា​ស្រាវជ្រាវ​ថ្មី​តូច​មួយ​​ទៅលើមនុស្ស​ប្រុស​ដែលមានសុខភាព​ល្អ​ចំនួន​ 45នាក់​ (ជាភាសាអង់គ្លេស​) ដែលបានទទួល​វ៉ាក់សាំង​ mRNA សម្រាប់ជំងឺ​ COVID-19 (ឧ.ទា​. Pfizer-BioNTech ឬ​ Moderna) បានពិនិត្យ​មើល​បុគ្គលិក​លក្ខណៈស្ពែម​ ដូចជា​បរិមាណ​និង​ចលនា មុននិងក្រោយពេល​ចាក់វ៉ាក់សាំង​។ ការស្រាវជ្រាវ​បានរកឃើញ​ថា​ គ្មានការប្រែប្រួល​គួរឲ្យកត់សម្គាល់​នៅក្នុងបុគ្គលិក​​លក្ខណៈស្ពែម​ទាំងនេះ​ទេ ក្រោយពេល​ចាក់វ៉ាក់សាំង​។

ការគ្រុនក្តៅ​បណ្តាលមកពីរ​ជំងឺ​ មានពាក់ព័ន្ធនឹង​ជំងឺ​រយៈពេលខ្លី​នៅក្នុង​ការផលិត​ស្ពែម​នៅក្នុង​ខ្លួន​បុរសដែលមានសុខភាព​ល្អ​។ បើទោះបីជា​គ្រុនក្តៅ​អាចមានផលរំខាន​បណ្តោះអាសន្ន​នៃ​ការចាក់វ៉ាក់សាំង​ជំងឺ​ COVID-19 ក៏មិនមាន​ភ័ស្តុតាង​បច្ចុប្បន្ន​ដែល​បង្ហាញ​ថា​គ្រុនក្តៅ​ក្រោយការចាក់វ៉ាក់សាំង​ COVID ប៉ះពាល់​ដល់​ការផលិត​ស្ពែម​នោះទេ​។

សូមមើល​ព័ត៌មាន​ស្តីពី​វ៉ាក់សាំង​ COVID-19 សម្រាប់អ្នក​ដែលមានបំណងចង់​មានកូន​ (ជាភាសាអង់គ្លេស​តែប៉ុណ្ណោះ) របស់ CDC​ សម្រាប់ព័ត៌មានបន្ថែម​។ អ្នកក៏អាច​មើល​គេហទំព័រ​ គេទំព័រ​ស្តីពី​វ៉ាក់សាំង COVID-19 របស់ CDC (ជាភាសាអង់គ្លេស​តែប៉ុណ្ណោះ) សម្រាប់ព័ត៌មាន​ពិត​អំពី​វ៉ាក់សាំង​។

តើរោគសញ្ញាប្រភេទអ្វីខ្លះដែលមានភាពធម្មតា ក្រោយការទទួលវ៉ាក់សាំង?

ដូចគ្នា​ទៅនឹងវ៉ាក់សាំង​ធម្មតា​ផ្សេងទៀត​ដែរ​​ ផលរំខានទូទៅនានារួមមានការឈឺដៃ អស់កម្លាំង ឈឺក្បាល និងឈឺចុកចាប់​សាច់ដុំ។

រោគសញ្ញា​ទាំងនេះ​គឺជា​សញ្ញា​មួយបង្ហាញថា​​វ៉ាក់សាំង​កំពុង​មានប្រសិទ្ធភាព​។ នៅក្នុង​ការពិសោធន៍​សាកល្បង​លើវ៉ាក់សាំង​ប្រភេទ​ Pfizer និង​ Moderna ផលរំខាន​ទាំងនេះ​បានកើតឡើង​ក្នុងរយៈពេល​ពីរថ្ងៃ​បន្ទាប់​ពី​ការ​ទទួល​ចាក់វ៉ាក់សាំង​ និងមានរយៈពេលប្រហែលមួយថ្ងៃ។ ផលរំខាន​ក្រោយ​ការចាក់ដូសទីពីរ ​គឺមានភាព​ធម្មតាជាង​ការចាក់ដូសទីមួយ។ 

សម្រាប់​រាល់វ៉ាក់សាំង​ទាំងបីប្រភេទ​ អ្នកដែលមាន​អាយុ​លើសពី​ 55ឆ្នាំ​ អាច​រាយការណ៍​ប្រាប់​អំពី​ផលប៉ះពាល់ ​តិចតួច​ជាងអ្នក​មានវ័យក្មេងជាងនេះ​។

អ្នកអាច​នឹង​មើលឃើញ​ពាក្យចរចាមអារ៉ាម​មួយចំនួន​អំពី​ផលរំខាន​ មិនពិត​តាមអនឡាញ​ ឬនៅលើ​បណ្តាញ​ព័ត៌មានសង្គម​។ គ្រប់ពេលវេលាដែល​​អ្នកមើលឃើញ​ការបញ្ជាក់អះអាង​អំពី​ផល​រំខាន ត្រូវ​ប្រាកដថា​​អ្នកត្រូវ​​ពិនិត្យមើល​ប្រភព​នៃ​ការ​អះអាង​នោះត្រឹមត្រូវ​ឬអត់។

តើមានអ្វីកើតឡើង ប្រសិនបើខ្ញុំមានជំងឺក្រោយទទួលវ់ាក់សាំង COVID-19?

ដូចទៅនឹងវ៉ាក់សាំងទូទៅ​ផ្សេងទៀតដែរ​ ការចាក់វ៉ាក់សាំង COVID-19 ជាទូទៅតែ​ងកើត​មានផលរំខាន ដូចជា​ឈឺដៃ គ្រុនក្ដៅ ឈឺក្បាល ឬអស់កម្លាំង បន្ទាប់ពីការ​ចាក់វ៉ាក់សាំង។ ទាំងនេះគឺជាសញ្ញាដែលបញ្ជាក់ថាវ៉ាក់សាំងកំពុងមានប្រសិទ្ធភាព។ ស្វែងយល់បន្ថែមអំពីផលប៉ះពាល់ដែលអាចមាន បន្ទាប់ពីចាក់វ៉ាក់សាំងជំងឺ COVID-19។

ប្រសិនបើអ្នកឈឺ​ក្រោយទទួលវ៉ាក់សាំង អ្នកគួរតែ​រាយការណ៍​អំពីហេតុការណ៍​អាក្រក់​នោះទៅកាន់​ Vaccine Adverse Event Reporting System (VAERS, ប្រព័ន្ធ​រាយការណ៍​អំពីហេតុការ​ណ៍អាក្រក់នៃ​វ៉ាក់សាំង)​ (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ)។ “ហេតុការណ៍អាក្រក់​” គឺជា​បញ្ហាសុខភាព​ណាមួយ ឬ​ផលរំខាន​ដែល​កើត​មាន​ក្រោយ​ការចាក់វ៉ាក់សាំង​។ សម្រាប់ព័ត៌មា​នបន្ថែមអំពី VAERS សូមមើល​ "តើ​ VAERS ជាអ្វី​?" ខាងក្រោម

តើ VAERS ជាអ្វី?

VAERS គឺជា​ប្រព័ន្ធ​ព្រមាន​ដើមដំបូង​ដែល​គ្រប់គ្រង​ដោយ​មជ្ឈមណ្ឌល​គ្រប់គ្រងនិង​បង្ការ​ជំងឺ​ (CDC) និង​ រដ្ឋបាល​ចំណីអាហារ​និង​ឱសថ​ (FDA)។ VAERS អាចជួយ​តាមចាប់សញ្ញា​បញ្ហា​ដែលអាច​នឹង​មានពាក់ព័ន្ធនឹង​វ៉ាក់សាំង​។

បុគ្គល (អ្នកផ្តល់សេវាថែទាំសុខភាព អ្នកជំងឺ​ និងអ្នកថែទាំ​) អាច​ រាយការណ៍​អំពី​ប្រតិកម្មតបដែលអាចកើតមាន​ទៅកាន់​ VAERS (ជាភាសាងអង់គ្លេសតែប៉ុណ្ណោះ)។

មានដែនកំណត់នៅក្នុង​ប្រព័ន្ធនេះ​។ របាយការណ៍ VAERS មិន​មែនមានន័យថា​វ៉ាក់សាំង​បានបណ្តាល​ឲ្យ​មាន​ប្រតិកម្ម​តបឬ​លទ្ធផល​អ្វីនោះទេ​។ វាគ្រាន់តែ​មានន័យ​ថា​ ការចាក់វ៉ាក់សាំង​បានប្រព្រឹត្ត​មុនគេ​។

VAERS ត្រូវបានបង្កើត​ឡើង​ដើម្បី​ជួយ​អ្នកវិទ្យាសាស្ត្រ​ឲ្យ​កត់សម្គាល់​នូវ​ទំនោរ​ ឬ​មូលហេតុ​ដែលពួកគេ​គួរតែ​អង្កេតស្រាវជ្រា​វអំពីបញ្ហា​ដែលអាច​​កើត​មាន។​ វាមិនមែនជា​តារាង​លទ្ធផល​នៃ​ការចាក់វ៉ាក់សាំង​ដែលបានផ្ទៀងផ្ទាត់នោះទេ​។

នៅពេល​អ្នក​ធ្វើការរាយការណ៍​ទៅកាន់​ VAERS អ្នកជួយ​ឲ្យ​ CDC និង​ FDA កំណត់អំពី​ក្តីកង្វល់ផ្នែកសុខភាពដែលអាច​កើត​មាន​​ និងធ្វើឲ្យប្រាកដ​ថា​វ៉ាក់សាំង​មានសុវត្ថិភាព​។ ប្រសិនបើបញ្ហា​កើត​មាន ពួកគេ​នឹង​ចាត់វិធានការ និង​ជូនដំណឹង​ដល់អ្នកផ្តល់សេវាថែទាំ​អំពី​បង្ហាដែលអាចកើត​មាន​។

តើខ្ញុំអាចទទួលបានវ៉ាក់សាំងជំងឺ COVID-19 ដែរឬទេ ប្រសិនបើខ្ញុំបានកើតជំងឺ COVID-19?

បាទ/ចាស​ Advisory Committee on Immunization Practices (ACIP, គណៈកម្មាធិការក្រុមប្រឹក្សាស្ដីពីការអនុវត្តការចាក់ថ្នាំបង្ការ​) ណែនាំអ្នកដែលធ្លាប់កើតជំងឺ COVID-19 ពីមុនមកឲ្យទទួលវ៉ាក់សាំង។

ទិន្នន័យបង្ហាញថា វាមិនមែនជារឿងទូទៅទេដែលនឹងឆ្លងជំងឺ COVID-19 ម្ដងទៀតក្នុងរយៈពេល 90ថ្ងៃបន្ទាប់ពីអ្នកបានឆ្លងជំងឺ ដូច្នេះអ្នកអាចនឹង​មានការការពារខ្លះៗហើយ (ដែលហៅថាភាពស៊ាំធម្មជាតិ)។ ក៏ប៉ុន្តែ យើងមិនដឹងថាតើភាពស៊ាំធម្មជាតិអាចនឹងមានប្រសិទ្ធភាពបានយូរ​ប៉ុណ្ណានោះទេ។

អ្នកដែលកំពុងមានជំងឺ COVID-19 គួរតែរង់ចាំទទួលការចាក់វ៉ាក់សាំងរហូត​ដល់​ពួកគេបាន​ធូរស្បើយ ហើយ​រយៈពេលនៅដាច់ដោយឡែករបស់ពួកគេ​​បានបញ្ចប់។

អ្នកដែលបានរកឃើញថាឆ្លងជំងឺ COVID-19 ក្នុងពេលថ្មីៗនេះ ក៏គួរតែរង់ចាំទទួលការចាក់វ៉ាក់សាំងនេះនៅពេលបានបញ្ចប់រយៈពេល​ធ្វើចតា្ដឡីស័ក ប្រសិនបើពួកគេអាចដាក់ខ្លួនឯងឲ្យនៅដាច់​ដោយឡែកពីអ្នកដទៃដោយសុវត្ថិភាពបាន​។ ប្រសិនបើមានហានិភ័យខ្ពស់ដែលពួ​កគេអាចចម្លងដល់អ្នកដទៃ ពួកគេអាចនឹងទទួលបានការចាក់វ៉ាក់សាំងក្នុងអំឡុងពេលចត្តាឡី​ស័កដើម្បីការពារការចម្លងនៃជំងឺនេះ។

សូម​មើល​ទំព័រ​អំពី​ការ​នៅ​ដាច់ដោយឡែក និង​ការ​ធ្វើ​ចត្តាឡីស័​កសម្រាប់​ជំងឺ COVID-19 របស់​យើង ដើម្បី​ដឹងពី​គោលការណ៍​ណែនាំ​ស្ដីពី​ការ​នៅ​ដាច់ដោយឡែក និង​ការ​ធ្វើ​ចត្តាឡីស័​ក។

តើខ្ញុំអាចទទួលបានវ៉ាក់សាំងជំងឺ COVID-19 ដែរឬទេ ប្រសិនបើខ្ញុំមានប្រតិកម្មអាលែកហ្ស៊ីទៅនឹងវ៉ាក់សាំងណាមួយកាលពីមុន?

វ៉ាក់សាំង​គួរតែ​កុំ​ផ្តល់​ទៅឲ្យមនុស្ស​ដែល​មាន​ប្រវត្តិធ្លាប់កើត​មានប្រតិកម្ម​អាលែកហ្ស៊ីធ្ងន់ធ្ងរ​ដែ​លធ្លាប់បានដឹង​ ដូចជា​ប្រតិកម្មថ្នាំ​ជាដើម ទៅនឹង​ដូសថ្នាំ​វ៉ាក់សាំង​ mRNA ឬ​វ៉ាក់សាំង​វិចទ័រ​វីរុស​ពីមុនមក ឬ​ទៅនឹង​សារធាតុផ្សំ​នៃ​វ៉ាកសាំង COVID-19 ប្រភេទ​ Pfizer-BioNTech/Comirnaty, Moderna (ជាភាសាអង់គ្លេស), Novavax 

អ្នកដែលធ្លាប់​មានប្រិតកម្ម​អាលែកហ្ស៊ី​ធ្ងន់ធ្ងរ​ទៅនឹង​វ៉ាក់សាំង​ឬ​ការព្យាបាល​​ដោយការចាក់ថ្នាំ​ នៅតែ​អាច​ទទួលវ៉ាក់សាំងនេះ​បានដែរ​។ ប៉ុន្តែ អ្នកផ្តល់សេវាគួរ​ធ្វើការ​វាយតម្លៃ​អំពីហានិភ័យ​ និងពិគ្រោះយោបល់​ជាមួយ​ពួកគេ​អំពី​ហានិភ័យដែលអាច​កើត​មាន។ ប្រសិនបើ​អ្នកជំងឺ​សម្រេ​ច​ចិត្ត​ទទួល​វ៉ាក់សាំង​ អ្នកផ្តល់សេវា​គួរ​តែ​តាមដាន​ពួកគេ​រយៈពេល​ 30នាទី ​ដើម្បីត្រួតពិនិត្យ​មើលប្រតិកម្ម​កើតមានភ្លាមៗ​ណាមួយ​។

Advisory Committee on Immunization Practices (ACIP) ណែនាំឲ្យអ្នកផ្តល់សេវា​ តាមដានគ្រប់អ្នកជំងឺ​ទាំងអស់រយៈពេលយ៉ាង​តិច​ 15នាទី​ ក្រោយពេល​ទទួល​​វ៉ាក់សាំង ​ដើម្បីត្រួតពិនិត្យ​មើល​ប្រតិកម្ម​អាលែកហ្ស៊ី។ មើល​ ការពិចារណាផ្នែកវេជ្ជសាស្ត្រ​បណ្តោះអាសន្ន​សម្រាប់វ៉ាក់សាំង​ mRNA របស់ ACIP (ជាភាសាអង់គ្លេស​) សម្រាប់ព័ត៌មានបន្ថែម​។

សាលារៀន និងមណ្ឌលថែទាំកុមារ

តើមនុស្សអាយុក្រោម 18 ឆ្នាំអាចចាក់វ៉ាក់សាំងបានដែរឬទេ?

នៅពេលនេះ យីហោវ៉ាក់សាំង Pfizer-BioNTech (Pfizer) និងវ៉ាក់សាំង Moderna សម្រាប់ជំងឺ COVID-19 ត្រូវបានអនុញ្ញាតសម្រាប់កុមារអាយុ 6 ខែឡើងទៅ។ វ៉ាក់សាំង Novavax មាន​ផ្ដល់​ជូន​សម្រាប់​បុគ្គល​អាយុ 12 ឆ្នាំ​ឡើង​ទៅតាម Emergency Use Authorization (EUA, ការ​ផ្ដល់​សិទ្ធិ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ក្នុង​ពេល​មាន​អាសន្ន)។

យុវជនអាយុ​ក្រោម 17 ឆ្នាំ​ អាច​ត្រូវការ​ការយល់ព្រម​ពី​ឪពុកម្តាយ​ឬ​អាណាព្យាបាល​ (មានជាភាសាអង់គ្លេស​ប៉ុណ្ណោះ​) ដើម្បី​ចាក់វ៉ាក់សាំង​ លើកលែងតែ​ពួកគេ​ទទួលបានការអនុគ្រោះ​តាមផ្លូវ​ច្បាប់។

សូមចូលមើលគេហទំព័ររបស់យើងអំពី Vaccinating Youth (ការចាក់វ៉ាក់សាំង​ដល់​យុវជន) ដើម្បីទទួលបានព័ត៌មានបន្ថែម។

សាកសួរគ្លីនិក​វ៉ាក់សាំង​អំពី​លក្ខខណ្ឌតម្រូវ​របស់ពួកគេ​សម្រាប់​បង្ហាញ​ភ័ស្តុតាង​អំពី​ការយល់ព្រម​របស់ឪពុកម្តាយ​ ឬ​ការអនុគ្រោះតាម​ផ្លូវច្បាប់។

តើរដ្ឋតម្រូវឱ្យមានការចាក់វ៉ាក់សាំង COVID-19 សម្រាប់ការចូលសាលាពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី12 ដែរឬទេ?

Washington State Board of Health (ក្រុមប្រឹក្សា​សុខាភិបាល​នៃ​រដ្ឋ​វ៉ាស៊ីនតោន) (ជា​ភាសាអង់គ្លេស) ពោល​គឺ​មិនមែន Department of Health (ក្រសួងសុខាភិបាល) ទេ​ដែល​មាន​សិទ្ធិ​អំណាច​ក្នុង​ការបង្កើត​លក្ខខណ្ឌ​តម្រូវ​ចំពោះ​ការ​ចាក់​វ៉ាក់សាំង​សម្រាប់​កុមារ​នៅ​សាលារៀន​ថ្នាក់​មត្តេយ្យ​ដល់​ថ្នាក់​ទី 12 តាម Revised Code of Washington (RCW, ច្បាប់​រដ្ឋ​វ៉ាស៊ីនតោន​ដែល​បាន​កែប្រែ) 28A.210.140 ។ មិន​មាន​លក្ខខណ្ឌ​តម្រូវ​អំពី​វ៉ាក់សាំង​ជំងឺ COVID-19 ចំពោះ​សាលារៀន ឬមណ្ឌល​ថែទាំ​កុមារ​នៅពេល​នេះ​ទេ។

តើកូនរបស់ខ្ញុំទទួលបានការចាក់ថ្នាំបង្ការផ្សេងទៀតបានដែរឬទេ នៅពេលពួកគេទទួលការចាក់វ៉ាក់សាំង COVID-19 របស់ពួកគេ?

នៅពេលនេះ​ មនុស្ស​អាច​ទទួល​វ៉ាក់សាំង COVID-19 ក្នុងរយៈពេល​ 14ថ្ងៃ​បន្ទាប់ពីការចាក់វ៉ាក់សាំង​ផ្សេងទៀត រួមទាំងនៅថ្ងៃ​តែ​មួយ​ផងដែរ​។

តើនឹងមានភាពបទបែនណាមួយនៅក្នុងលក្ខខណ្ឌតម្រូវចំពោះការចាក់ថ្នាំបង្ការតាមសាលារៀនសម្រាប់ឆ្នាំសិក្សា2023-2024 ដោយសារតែជំងឺរាតត្បាត COVID-19 ដែរឬទេ?

ក្រុមប្រឹក្សា​សុខាភិបាល​រដ្ឋ​កំណត់ថា​តើគួរតែ​មាន​ការផ្លាស់ប្តូរណាមួយ​ទៅលើ​លក្ខខណ្ឌតម្រូវ​ចំពោះការចាក់ថ្នាំបង្ការ​តាមសាលារៀនដែរឬទេ​។ នៅពេលនេះ លក្ខខណ្ឌតម្រូវ​ចំពោះការ​ចាក់ថ្នាំបង្ការ​តាមសាលារៀន​ នឹង​នៅតែ​រក្សាទុកដដែល​។ កុមារនឹងចាំបាច់ត្រូវ​បំពេញតាមលក្ខខណ្ឌតម្រូវ​ចំពោះការចាក់វ៉ាក់សាំង​ មុនពេល​ពួកគេអាចចូលរៀននៅថ្ងៃ​បវេសនកាល​ដំបូងបាន​។

ជីវិតក្រោយការចាក់វ៉ាក់សាំង

តើខ្ញុំនឹងត្រូវការបង្ហាញភ័ស្តុតាងអំពីការចាក់វ៉ាក់សាំងដែរឬទេ?

អ្នកប្រហែលជាត្រូវបង្ហាញភ័ស្តុតាងថាអ្នកបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 នៅតំបន់ អាជីវកម្ម ឬព្រឹត្តិការណ៍មួយចំនួន។

ដូច្នេះ​ ត្រូវ​ចាត់ទុក​ក្រដាស​ប័ណ្ណ​ចាក់វ៉ាក់សាំង​របស់អ្នក ប្រៀប​ដូចទៅនឹង​សំបុត្រកំណើត​​ ឬ​​ឯកសារ​ផ្លូវការ​ផ្សេងទៀតដែរ​! ថតរូបថត​ប័ណ្ណ​ ហើយ​រក្សាទុកវានៅផ្ទះ​។ អានបន្ថែមទៀតអំពី​ប័ណ្ណចាក់វ៉ាក់សាំង​ និង​កំណត់ត្រា​ការចាក់ថ្នាំបង្ការ​

ចុះបើខ្ញុំមិនបានចាក់វ៉ាក់សាំងជំងឺ COVID-19 ទាន់សភាពការណ៍?

ប្រសិនបើអ្នកមិនបានចាក់វ៉ាក់សាំងជំងឺ COVID-19 ទាន់សភាពការណ៍ទេ៖

  • ស្វែងរកវ៉ាក់សាំងជំងឺ COVID-19 ឥតគិតថ្លៃដែលនៅក្បែរអ្នក!
  • ពិចារណាពាក់ម៉ាស់តឹងណែនល្អនៅមជ្ឈដ្ឋានក្នុងអគារសាធារណៈដែលមានមនុស្សកកកុញ។
  • ធ្វើតេស្ត​រកមើល​ជំងឺ COVID-19 ប្រសិនបើអ្នកមានរោគសញ្ញា។
  • ប្រសិនបើ​អ្នកធ្វើ​ដំណើរ សូម​ធ្វើតេស្ត​រកមើល​ជំងឺ COVID-19 នៅមុន​ពេល និង​ក្រោយពេល​ធ្វើដំណើរ។
តើខ្ញុំអាចឈឹដោយសារជំងឺ COVID-19 ដែរឬទេ ក្រោយពេលខ្ញុំចាក់វ៉ាក់សាំង?

វ៉ាក់សាំងមានប្រសិទ្ធភាព​ខ្ពស់​ ប៉ុន្តែ​មិនមែន​ 100% ទេ​។ ប្រសិនបើអ្នកមាន រោគសញ្ញា​ដូចជំងឺ ​COVID-19 (ជាភាសាអង់គ្លេស)​ អ្នកគួរតែ​ស្ថិតនៅ​ឆ្ងាយ​ពីអ្នកដទៃ​ ហើយទាក់ទង​ទៅកាន់អ្នកផ្តល់សេវាថែទាំ​សុខភាព​របស់អ្នក​។ ពួកគេ​អាចណែនាំ​ការធ្វើតេស្តជំងឺ​ COVID-19។​

សម្រាប់​ព័ត៌មានអំពីការធ្វើតេស្ត​ជំងឺ​ COVID-19 សូមមើលព័ត៌មានអំពីការធ្វើតេស្ត ។

តើខ្ញុំគួរធ្វើអ្វី ប្រសិនបើខ្ញុំបានប៉ះពាល់ជាមួយនឹងជំងឺ COVID-19?

សូមមើលទំព័រអំពីការនៅដាច់ដោយឡែក និងការធ្វើចត្តាឡីស័កសម្រាប់ជំងឺ COVID-19 របស់យើង ដើម្បីដឹងពីគោលការណ៍ណែនាំស្ដីពីការនៅដាច់ដោយឡែក និងការធ្វើចត្តាឡីស័ក។

តើខ្ញុំអាចគ្រប់គ្រងភាពតានតឹងក្នុងចិត្ត និងការថប់បារម្ភពាក់ព័ន្ធនឹងជំងឺ COVID-19 បានដូចម្តេច?

យើង​យល់ថា​ជំងឺ​រាតត្បាត​អាច​ប៉ះពាល់ដល់​សុខភាព​ផ្លូវកាយ​និង​ផ្លូវចិត្ត​របស់អ្នក​។ មិនមែនអ្នកតែម្នាក់​​ឯង​នោះទេ។ មនុស្ស​ជាច្រើន​នាក់នៅក្នុងរដ្ឋ​វ៉ាស៊ីនតោន​កំពុង​ដោះស្រាយ​បញ្ហា​ភាព​តានតឹង​ក្នុងចិត្ត​ និង​ភាព​ថប់បារម្ភ​ពាក់ព័ន្ធនឹងគ្រោះអាសន្ន​ផ្នែកហិរញ្ញវត្ថុនិងការងារ​ ការបិទ​ផ្អាកដំណើរការសាលារៀន ការដាក់ឲ្យនៅដាច់ដោយឡែក​ ក្តីកង្វល់ផ្នែកសុខភាព ទុក្ខសោ​កនិងការបាត់បង់ និង​ជាច្រើនទៀត។​ នេះរួមមាន​ភាពថប់បារម្ភ​បន្ថែមទៀត​ដែលអាចកើត​មាន​ជាមួយនឹង​ការ​ត្រឡប់​ចូលទៅកាន់សកម្មភាពសាធារណៈឡើងវិញ​។

នេះ​គឺជា​ធនធានមួយចំនួនដែលអាច​ជួយគ្រប់គ្រង​ភាពធុញថប់ក្នុងចិត្ត​ និង​ភាព​ថប់បារម្ភបាន​។

ធនធាននិងព័ត៌មានបន្ថែ

ធនធានជំងឺ COVID-19 សម្រាប់ក្រុមជាក់លាក់នានា

កុមារ និងយុវជន​

អ្នកបំបៅ​ដោះកូន​ និង​/ឬ​អ្នកមានផ្ទៃ​ពោះ​

ជនអន្ដោប្រវេសន៍ និងជនភៀសខ្លួន

មិនអាចចេញពីផ្ទះបាន​

ធនធាន​បន្ថែមពាក់ព័ន្ធនឹង​សហគមន៍ អាចរកបាន​នៅលើ​ ទំព័រសមភាព​និង​ការ​ចូលរួម​នៅក្នុង​វ៉ាក់សាំង​ (ជាភាសាអង់គ្លេស​)

សំណួររបស់ខ្ញុំមិនត្រូវបានឆ្លើយទេនៅទីនេះ។ តើខ្ញុំអាចស្វែងយល់បន្ថែមទៀតបានដោយរបៀបណា?

សំណួរ​តាមបណ្តាញ​ផ្សព្វផ្សាយ​អាច​ត្រូវបានផ្ញើ​ទៅកាន់​ covid.vaccine@doh.wa.gov