ការធ្វើតេស្តនៅសាលារៀន

ហេតុអ្វីត្រូវធ្វើតេស្ត?

រួមជាមួយនឹងវិធានការសុវត្ថិភាពផ្សេងទៀតដូចជាការចាក់វ៉ាក់សាំង ការពាក់ម៉ាស់ និងការរក្សាគម្លាតសង្គម ការធ្វើតេស្តគឺជាឧបករណ៍ ដ៏សំខាន់ និងមានភ័ស្តុតាង បញ្ជាក់ថានឹង ាក់កំហិតទៅលើការឆ្លងរាលដាលនៃជំងឺ COVID-19។

ភាពជាដៃគូ ដកបន្ទុកចេញពីសាលារៀន

Washington State Department of Health (ក្រសួងសុខាភិបាលរដ្ឋវ៉ាស៊ីនតោន) កំពុងធ្វើការជាមួយដៃគូនានាដើម្បីជួយបង្កើតបរិយាកាសសិក្សាក្នុងថ្នាក់រៀនដោយផ្ទាល់ដែលមានសុវត្ថិភាព តាមរយៈ Learn to Return program (កម្មវិធីរបស់ Learn to Return)។ Learn to Return (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ) ជួយសាលារៀនឲ្យផ្ដល់ការធ្វើតេស្តជំងឺ COVID-19 ដែលមានភាពងាយស្រួល ដល់សិស្សនៅទីតាំង។

DOH កំពុងសហការជាដៃគូជាមួយនឹង Washington Office of the Superintendent of Public Instruction (OSPI, ការិយាល័យស្នងការការណែនាំសាធារណៈនៃរដ្ឋវ៉ាស៊ីនតោន) និងគម្រោង Health Commons Project ដែលមិនស្វែងរកប្រាក់ចំណេញ ដើម្បីនាំយក Learn to Return ទៅកាន់ មណ្ឌលសិក្សាធិការជាង 300 រួមទាំងសាលារៀនឯកជន សាលារៀនរដ្ឋឯករាជ្យ និងសាលារៀនសម្រាប់សិស្សកុលសម្ព័ន្ធ នៅទូទាំងរដ្ឋ។

សម្រាប់សាលារៀន

Learn to Return:

ដើម្បីស្វែងយល់បន្ថែម រដ្ឋបាលនិងបុគ្គលិករបស់សាលារៀនអាចចូលទៅកាន់ ទំព័រសម្រាប់រដ្ឋបាល និងបុគ្គលិករបស់សាលារៀន (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ) នៃ Learn to Return បាន។

ចាប់ផ្ដើមមណ្ឌលសិក្សាធិការរបស់អ្នកដោយការចុះឈ្មោះ (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ)

ការចូលទៅប្រើប្រាស់នៅគ្រប់កម្រិតនៃកម្មវិធីរបស់ Learn to Return គឺជាគន្លឹះដើម្បីធានាបាននូវភាពជោគជ័យក្នុងការធ្វើតេស្តរបស់សាលារៀន។ ដើម្បីលើកកម្ពស់ភាពងាយស្រួលក្នុងការចូលរួម Public Readiness and Emergency Preparedness Act (PREP Act, ច្បាប់ស្ដីពីការត្រៀមរួចរាល់ជាសាធារណៈ និងការត្រៀមខ្លួនសម្រាប់ពេលមានអាសន្ន - ជាភាសាអង់គ្លេសតែប៉ុណ្ណោះ) របស់សហព័ន្ធ បានផ្ដល់ជូនសាលារៀននូវសិទ្ធិអំណាចក្នុងការអនុវត្តការធ្វើតេស្តដោយគ្មានរបាំងផ្លូវច្បាប់ដូចជាអាជ្ញាប័ណ្ណថែទាំសុខភាព។ លើសពីនោះទៅទៀតច្បាប់ស្ដីពី PREP ការពារសាលារៀនប្រឆាំងទៅនឹងភាពមិនប្រាកដប្រជា និងហានិភ័យផ្លូវច្បាប់ តាមរយៈការការពារអភ័យឯកសិទ្ធិទូលំទូលាយ ពីបណ្ដឹងនិងទំនួលខុសត្រូវ។

សម្រាប់ឪពុកម្ដាយ/អាណាព្យាបាល និងសិស្ស

Learn to Return:

  • ត្រូវបាន បង្កើតឡើង ដោយឥតគិតថ្លៃពីក្រុមគ្រួសារ
  • តាមការស្ម័គ្រចិត្ត
  • ជួយការពារកូនរបស់អ្នកនៅសាលារៀន
  • រក្សាឲ្យសាលាបន្តបើកសម្រាប់ការសិក្សានៅក្នុងថ្នាក់ដោយផ្ទាល់
  • អនុញ្ញាតឲ្យមានការបន្តចូលរួមនៅក្នុងកីឡា និងសកម្មភាពក្រៅកម្មវិធីសិក្សា
  • រក្សាអត្តសញ្ញាណកូនរបស់អ្នកជាការសម្ងាត់
  • ប្រើប្រាស់ការធ្វើតេស្តត្បាររាក់ៗមានភាពងាយស្រួល ដោយធ្វើយ៉ាងណាឲ្យកូនរបស់អ្នកមានភាពស្រណុកក្នុងខ្លួន

ដើម្បីស្វែងយល់បន្ថែម ឪពុកម្ដាយ និងសិស្សអាចចូលទៅកាន់ ទំព័រសម្រាប់ឪពុកម្ដាយ និងសិស្ស (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ) នៃ Learn to Return បាន។

ពីទំព័រព័ត៌មានរបស់ Washington State Department of Health (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ)