វ៉ាក់សាំងជំងឺ COVID-19

CDC ណែនាំ (ជាភាសាអង់គ្លេសប៉ុណ្ណោះ) ឱ្យគ្រប់គ្នាដែលមានអាយុ 6 ខែឡើងទៅគួរតែចាក់វ៉ាក់សាំងជំងឺ COVID-19 ឆ្នាំ 2023-2024 ថ្មី។

ថ្ងៃទី 28 ខែកុម្ភៈ ឆ្នាំ 2024 - Centers for Disease Control and Prevention (CDC) ណែនាំ (ជាភាសាអង់គ្លេសប៉ុណ្ណោះ) ឱ្យមនុស្សពេញវ័យដែលមានអាយុ 65 ឆ្នាំឡើងទៅចាក់ដូសបន្ថែមនៃវ៉ាក់សាំងជំងឺ COVID-19 ឆ្នាំ 2023-2024 ថ្មី។ ការណែនាំនេះទទួលស្គាល់ថាមានហានិភ័យកាន់តែខ្ពស់នៃការឈឺធ្ងន់ដោយសារជំងឺ COVID-19 ចំពោះមនុស្សចាស់ រួមជាមួយទិន្នន័យដែលមាននាពេលបច្ចុប្បន្នអំពីប្រសិទ្ធភាពវ៉ាក់សាំង។

មនុស្សដែលចាក់វ៉ាក់សាំងទាន់សភាពការណ៍មានហានិភ័យនៃការឈឺធ្ងន់ សម្រាកព្យាបាលក្នុងមន្ទីរពេទ្យ និងស្លាប់ដោយសារជំងឺ COVID-19 ទាបជាងមនុស្សដែលមិនបានចាក់វ៉ាក់សាំង ឬចាក់មិនគ្រប់ចំនួនដូសដែលណែនាំដោយ Centers for Disease Control and Prevention (CDC, មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ)។

  • អ្នកគ្រប់គ្នាដែលមានអាយុ 5-64 ឆ្នាំគួរតែចាក់វ៉ាក់សាំងជំងឺ COVID-19 ថ្មី 1 ដូស ដើម្បីការពារកុំឱ្យឈឺធ្ងន់ដោយសារជំងឺ COVID-19។
  • កុមារអាយុ 6 ខែ–4 ឆ្នាំអាចនឹងត្រូវចាក់ច្រើនដូសនៃវ៉ាក់សាំងជំងឺ COVID-19 ដើម្បីឱ្យទាន់សភាពការណ៍ និងគួរតែមានយ៉ាងតិច 1 ដូសនៃវ៉ាក់សាំងជំងឺ COVID-19 ថ្មី។
  • មនុស្សពេញវ័យអាយុ 65 ឆ្នាំឡើងទៅគួរតែចាក់ 2 ដូសនៃវ៉ាក់សាំងជំងឺ COVID-19 ឆ្នាំ 2023-2024 ថ្មី មុនក្រោយគ្នាយ៉ាងតិច 4 ខែ។
  • មនុស្សដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយកម្រិតមធ្យម ឬធ្ងន់ធ្ងរអាចចាក់ដូសបន្ថែមនៃវ៉ាក់សាំងជំងឺ COVID-19 ថ្មីបាន។

សំណួរចោទសួរជាញឹកញាប់

ហេតុអ្វីខ្ញុំគួរទទួលវ៉ាក់សាំង COVID-19?

វ៉ាក់សាំងជំងឺ COVID-19 អាចការពារអ្នកតាមមធ្យោបាយជាច្រើនដូចជា៖

  • វ៉ាក់សាំងទាំងនេះកាត់បន្ថយឱកាសក្នុងការឈឺធ្ងន់ធ្ងរ ប្រសិនបើអ្នកមានជំងឺ COVID-19
  • ការចាក់វ៉ាក់សាំងបានគ្រប់ចំនួន កាត់បន្ថយឱកាសនៃការចូលសម្រាកពេទ្យ និងកាត់បន្ថយហានិភ័យនៃការស្លាប់ដោយសារជំងឺ COVID-19
  • ការចាក់វ៉ាក់សាំងជំងឺ COVID-19 ឱ្យទាន់សភាពការណ៍ជួយកាត់បន្ថយហានិភ័យនៃការវិវឌ្ឍជាជំងឺ COVID រយៈពេលវែង (ជាភាសាអង់គ្លេស និងអេស្ប៉ាញប៉ុណ្ណោះ)។
  • ការចាក់វ៉ាក់សាំងបង្កើនចំនួនមនុស្សនៅក្នុងសហគមន៍ដែលពួកគេទទួលបានការការពារ ធ្វើឲ្យជំងឺនេះពិបាកនឹងឆ្លងរីករាលដាលណាស់។
  • នកជំនាញបន្តសិក្សាទៅលើសមត្ថភាពនៃវ៉ាក់សាំងក្នុងការការពារមនុស្សមិនឲ្យចម្លងវីរុសនេះទៅអ្នកដទៃ។

មនុស្សដែលមិនបានចាក់វ៉ាក់សាំងទេ នៅតែអាចឆ្លងវីរុស និងចម្លងវីវុសនេះទៅអ្នកដទៃ។ មនុស្សមួយចំនួនមិនអាចទទួលវ៉ាក់សាំងបានទេ ដោយសារហេតុផលវេជ្ជសាស្ត្រមួយចំនួន ហើយនេះអាចឲ្យពួកគេងាយរងគ្រោះយ៉ាងខ្លាំងទៅនឹងជំងឺ COVID-19។ ប្រសិនបើអ្នកមិនបានចាក់វ៉ាក់សាំងទេ អ្នកក៏មានហានិភ័យកាន់តែខ្ពស់ប្រឈមទៅនឹងការចូលសម្រាកពេទ្យ ឬការស្លាប់ដោយសារ វ៉ារ្យង់ COVID-19 (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ)។ ការចាក់វ៉ាក់សាំងជួយការពារអ្នក និងគ្រួសាររបស់អ្នក អ្នកជិតខាង និងសហគមន៍របស់អ្នក។

តើខ្ញុំអាចចាក់វ៉ាក់សាំងនៅកន្លែងណា? 

សូមស្វែងរកវ៉ាក់សាំងនៅទំព័រស្វែងរកទីតាំងចាក់វ៉ាក់សាំងVaccines.gov (ជាភាសាអង់គ្លេស និងអេស្ប៉ាញប៉ុណ្ណោះ)។

តើមានការចំណាយសម្រាប់វ៉ាក់សាំងជំងឺ COVID-19 ដែរទេ?

ដូចវ៉ាក់សាំងផ្សេងទៀតដែរ វ៉ាក់សាំងជំងឺ COVID-19 នឹងទំនងជារ៉ាប់រងដោយគម្រោងធានារ៉ាប់រងភាគច្រើន។ វ៉ាក់សាំងជំងឺ COVID-19 នឹងបន្តមានផ្ដល់ជូនដោយឥតគិតថ្លៃសម្រាប់កុមារគ្រប់រូបក្នុងរដ្ឋវ៉ាស៊ីនតោនរហូតដល់ពួកគេមានអាយុ 19 ឆ្នាំតាមរយៈកម្មវិធី វ៉ាក់សាំងសម្រាប់កុមារ (ជាភាសាអង់គ្លេសប៉ុណ្ណោះ)។ កម្មវិធីសម្រាប់មនុស្សពេញវ័យក៏មានផងដែរ ដែលអាចជួយរ៉ាប់រងថ្លៃចាក់វ៉ាក់សាំង ប្រសិនបើពួកគេមិនមានធានារ៉ាប់រងសុខភាព ឬគម្រោងរបស់ពួកគេមិនរ៉ាប់រងលើវ៉ាក់សាំងនេះ។ សូមចូលទៅកាន់ HHS.gov (ជាភាសាអង់គ្លេសប៉ុណ្ណោះ) សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីទាំងនេះ។

តើអ្វីជា Bridge Access Program (កម្មវិធីតំណភ្ជាប់លទ្ធភាព)? តើខ្ញុំនៅតែអាចចាក់វ៉ាក់សាំងជំងឺ COVID-19 បានទេ បើខ្ញុំមិនមានធានារ៉ាប់រង?

កម្មវិធី Bridge Access Program (ជាភាសាអង់គ្លេសប៉ុណ្ណោះ) ផ្ដល់ជាបណ្ដោះអាសន្ននូវវ៉ាក់សាំងជំងឺ COVID-19 ឆ្នាំ 2023-2024 ថ្មីដោយឥតគិតថ្លៃដល់មនុស្សពេញវ័យដែលមានអាយុ 19 ឆ្នាំឡើងទៅប្រមាណ 25-30 លាននាក់ដែលគ្មានធានារ៉ាប់រងសុខភាព និងមនុស្សពេញវ័យដែលធានារ៉ាប់រងរបស់ខ្លួនមិនរ៉ាប់រងការចំណាយលើជំងឺ COVID-19 ទាំងអស់រហូតដល់ខែធ្នូ ឆ្នាំ 2024។
ដើម្បីស្វែងរកទីតាំងឱសថស្ថានដែលចូលរួមក្នុងកម្មវិធីនេះ សូមចូលមើល www.Vaccines.gov។

តើនរណាគួរតែចាក់ដូសបន្ថែមនៃវ៉ាក់សាំងជំងឺ COVID-19? 

Centers for Disease Control and Prevention (CDC, មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ) ណែនាំឱ្យគ្រប់គ្នាដែលមានអាយុ 6 ខែឡើងទៅចាក់យ៉ាងតិច 1 ដូសនៃវ៉ាក់សាំងជំងឺ COVID-19 ថ្មីឆ្នាំ 2023-2024។ 

  • កុមារអាយុ 6 ខែដល់ 4 ឆ្នាំអាចនឹងត្រូវការច្រើនដូស អាស្រ័យលើចំនួនដូសដែលបានចាក់ពីមុន។ 
  • មនុស្សអាយុ 65 ឆ្នាំឡើងទៅគួរតែចាក់ 1 ដូសបន្ថែមនៃវ៉ាក់សាំងជំងឺ COVID-19 ឆ្នាំ 2023-2024 យ៉ាងតិច 4 ខែក្រោយចាក់ដូសលើកចុងក្រោយ។ 
  • មនុស្សមួយចំនួនដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយអាចចាក់ដូសបន្ថែមបាន។ សូមពិនិត្យមើលគោលការណ៍ណែនាំរបស់ CDC (ជាភាសាអង់គ្លេស និងអេស្ប៉ាញប៉ុណ្ណោះ)
តើពេលណាទើបចាត់ទុកថាខ្ញុំបានចាក់វ៉ាក់សាំងជំងឺ COVID-19 ទាន់សភាពការណ៍? 

អ្នកបានចាក់វ៉ាក់សាំងជំងឺ COVID-19 ទាន់សភាពការណ៍ (ជាភាសាអង់គ្លេស និងអេស្ប៉ាញប៉ុណ្ណោះ) ប្រសិនបើអ្នកបានចាក់ដូសថ្មីបំផុតដែលបានណែនាំសម្រាប់អ្នកដោយ CDC។

តើមានអ្វីកើតឡើង ប្រសិនបើខ្ញុំមានជំងឺក្រោយទទួលវ់ាក់សាំង COVID-19?

ដូចទៅនឹងវ៉ាក់សាំងទូទៅផ្សេងទៀតដែរ ការចាក់វ៉ាក់សាំង COVID-19 ជាទូទៅតែងកើតមានផលរំខាន ដូចជាឈឺដៃ គ្រុនក្ដៅ ឈឺក្បាល ឬអស់កម្លាំង បន្ទាប់ពីការចាក់វ៉ាក់សាំង។ ទាំងនេះគឺជាសញ្ញាដែលបញ្ជាក់ថាវ៉ាក់សាំងកំពុងមានប្រសិទ្ធភាព។ ស្វែងយល់បន្ថែមអំពីផលប៉ះពាល់ដែលអាចមាន បន្ទាប់ពីចាក់វ៉ាក់សាំងជំងឺ COVID-19។

ប្រសិនបើអ្នកឈឺក្រោយទទួលវ៉ាក់សាំង អ្នកគួរតែរាយការណ៍អំពីហេតុការណ៍អាក្រក់នោះទៅកាន់ Vaccine Adverse Event Reporting System (VAERS, ប្រព័ន្ធរាយការណ៍អំពីហេតុការណ៍អាក្រក់នៃវ៉ាក់សាំង) (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ)។ “ហេតុការណ៍អាក្រក់” គឺជាបញ្ហាសុខភាពណាមួយ ឬផលរំខានដែលកើតមានក្រោយការចាក់វ៉ាក់សាំង។ សម្រាប់ព័ត៌មានបន្ថែមអំពី Vaccine Adverse Event Reporting System (VAERS, ប្រព័ន្ធរាយការណ៍ផលប៉ះពាល់នៃវ៉ាក់សាំង) និងសុវត្ថិភាពវ៉ាក់សាំង សូមចូលមើលគេហទំព័រអំពីសុវត្ថិភាពវ៉ាក់សាំង (ជាភាសាអង់គ្លេស និងអេស្ប៉ាញប៉ុណ្ណោះ) របស់ Department of Health (DOH, ក្រសួងសុខាភិបាល)។

តើខ្ញុំអាចទទួលបានវ៉ាក់សាំងជំងឺ COVID-19 ដែរឬទេ ប្រសិនបើខ្ញុំទទួលការចាក់វ៉ាក់សាំងទូទៅ? 

បាទ/ចាស Advisory Committee on Immunization Practices (ACIP, គណៈកម្មាការប្រឹក្សាយោបល់លើការអនុវត្តការចាក់វ៉ាក់សាំង) បានផ្លាស់ប្តូរការណែនាំរបស់ពួកគេនៅថ្ងៃទី12 ខែឧសភា ឆ្នាំ2021។ នៅពេលនេះ អ្នកអាចទទួលបានវ៉ាក់សាំងជំងឺ COVID-19 ក្នុងពេលតែមួយដែលអ្នកចាក់វ៉ាក់សាំងផ្សេងទៀតដែរ។

អ្នកមិនចាំបាច់ត្រូវការកំណត់ពេល ចាក់វ៉ាក់សាំងតាមសាលាដែលបានតម្រូវ (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ) ឬវ៉ាក់សាំងដែលបានណែនាំផ្សេងទៀត ដាច់ដោយឡែកពីការចាក់វ៉ាក់សាំង COVID-19 ទេ។ ការណាត់ជួបពិគ្រោះលើវ៉ាក់សាំងជំងឺ COVID-19 គឺជាឱកាសមួយទៀតដែលអ្នកឲ្យកូនរបស់អ្នកទទួលបានវ៉ាក់សាំងតាមការណែនាំដែលអ្នកមិនទាន់បានទទួលកន្លងមក។

តើខ្ញុំអាចទទួលបានវ៉ាក់សាំងជំងឺ COVID-19 ដែរឬទេ ប្រសិនបើខ្ញុំមានផ្ទៃពោះ បំបៅដោះកូន ឬមានគម្រោងមានផ្ទៃពោះ?

បាទ/ចាស ទិន្នន័យបង្ហាញថាវ៉ាក់សាំងជំងឺ COVID-19 គឺមានសុវត្ថិភាពអំឡុងពេលមានផ្ទៃពោះ។ Centers for Disease Control and Prevention (CDC, មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ) (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ), American College of Obstetricians and Gynecologists (ACOG, មហាវិទ្យាល័យសម្ភពនិងរោគស្ត្រីអាមេរិកាំង), និង Society for Maternal-Fetal Medicine (SMFM, អង្គការសង្គមវេជ្ជសាស្ត្រមាតានិងទារក) (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ) ណែនាំវ៉ាក់សាំងជំងឺ COVID-19 សម្រាប់មនុស្សដែលមានផ្ទៃពោះ បំបោះដោះកូន ឬមានគម្រោងមានផ្ទៃពោះ។ ការសិក្សាមួយចំនួនបង្ហាញថា ប្រសិនបើអ្នកបានចាក់វ៉ាក់សាំង កូនរបស់អ្នកថែមទាំងអាចទទួលបានអង្គបដិបក្ខប្រាណប្រឆាំងនឹងជំងឺ COVID-19 ទៀតផង តាមរយៈការមានផ្ទៃពោះនិងការបំបៅដោះកូន។ អ្នកមានផ្ទៃពោះដែលមិនបានចាក់វ៉ាក់សាំង ដែលមានជំងឺ COVID-19 មានហានិភ័យខ្ពស់ប្រឈមនឹងស្ថានភាពសុខភាពធ្ងន់ធ្ងរ ដូចជាការកើតកូនមុនពេលកំណត់ ឬការកើតកូនស្លាប់ក្នុងផ្ទៃ។ លើសពីនេះទៀត អ្នកដែលមានជំងឺ COVID-19 ខណៈពេលមានផ្ទៃពោះ គឺអាចនឹងត្រូវការឧបករណ៍ទ្រទ្រង់ជីវិតទំនើបនិងបំពង់ខ្យល់ដង្ហើម ពីរឬបីដងលើសពីធម្មតា។

ដើម្បីមើលធនធានច្រើនទៀតអំពីការចាក់វ៉ាក់សាំងជំងឺ COVID-19 ខណៈពេលមានផ្ទៃពោះ និងកំពុងបំបៅដោះកូន សូមមើលព័ត៌មានថ្មីៗនៅលើគេហទំព័រ One Vax, Two Lives។ 

តើមនុស្សអាយុក្រោម 18 ឆ្នាំអាចចាក់វ៉ាក់សាំងបានដែរឬទេ?

នៅពេលនេះ យីហោវ៉ាក់សាំង Pfizer-BioNTech (Pfizer) និងវ៉ាក់សាំង Moderna សម្រាប់ជំងឺ COVID-19 ត្រូវបានអនុញ្ញាតសម្រាប់កុមារអាយុ 6 ខែឡើងទៅ។ វ៉ាក់សាំង Novavax មានផ្ដល់ជូនសម្រាប់បុគ្គលអាយុ 12 ឆ្នាំឡើងទៅតាម Emergency Use Authorization (EUA, ការផ្ដល់សិទ្ធិអនុញ្ញាតឱ្យប្រើប្រាស់ក្នុងពេលមានអាសន្ន)។

យុវជនអាយុក្រោម 17 ឆ្នាំ អាចត្រូវការការយល់ព្រមពីឪពុកម្តាយឬអាណាព្យាបាល (មានជាភាសាអង់គ្លេសប៉ុណ្ណោះ) ដើម្បីចាក់វ៉ាក់សាំង លើកលែងតែពួកគេទទួលបានការអនុគ្រោះតាមផ្លូវច្បាប់។

សាកសួរគ្លីនិកវ៉ាក់សាំងអំពីលក្ខខណ្ឌតម្រូវរបស់ពួកគេសម្រាប់បង្ហាញភ័ស្តុតាងអំពីការយល់ព្រមរបស់ឪពុកម្តាយ ឬការអនុគ្រោះតាមផ្លូវច្បាប់។

ហេតុអ្វីបានជាខ្ញុំបារម្ភខ្លាចក្រែងកូនរបស់ខ្ញុំកើតជំងឺ COVID-19?

តាំងពីចាប់ផ្ដើមមានការឆ្លងជំងឺរាតត្បាតមក កុមារជាង 15 លាននាក់នៅសហរដ្ឋអាមេរិកបានឆ្លងជំងឺ COVID-19។វីរុសបំប្លែងខ្លួនថ្មីនៃជំងឺ COVID-19 បច្ចុប្បន្នបង្កឱ្យមានការចម្លង និងការសម្រាកព្យាបាលក្នុងមន្ទីរពេទ្យច្រើនបំផុតនៅសហរដ្ឋអាមេរិក។

ពិតមែនតែជំងឺ COVID-19 ជារឿយៗមានសភាពស្រាលលើខ្លួនកុមារជាងមនុស្សពេញវ័យ ប៉ុន្តែកុមារនៅតែអាចឈឺធ្ងន់ និងចម្លងជំងឺទៅមិត្តភក្តិនិងគ្រួសារដែលមានប្រព័ន្ធភាពស៊ាំអន់ខ្សោយ ឬងាយរងគ្រោះដោយប្រការផ្សេងទៀត។ ពាក់កណ្ដាលនៃចំនួនកុមារស្លាប់ដោយសារជំងឺ COVID-19 ដែលបានរាយការណ៍នៅសហរដ្ឋអាមេរិកគឺជាកុមារដែលមិនមានបញ្ហាសុខភាពស្រាប់ទេ។

កុមារដែលបានឆ្លងជំងឺ COVID-19 អាចកើតមាន “ជំងឺ COVID-19 រយៈពេលវែង” ឬរោគសញ្ញាកើតមានឥតស្រាកស្រាន ដែលជារឿយៗមានដូចជាការពិបាកផ្ចង់អារម្មណ៍ អស់កម្លាំង ឈឺក្បាល វិលមុខ និងថប់ដង្ហើម។ ការចាក់វ៉ាក់សាំងគឺជាវិធីដ៏ល្អបំផុតក្នុងការបន្តឲ្យកុមារមានសុខភាពល្អ និងមានសុវត្ថិភាព។

កុមារដែលឆ្លងជំងឺ COVID-19 អាចនឹងមានហានិភ័យកាន់តែខ្ពស់ ប្រឈមទៅនឹង ប្រជុំរោគសញ្ញារលាកចម្រុះលើប្រព័ន្ធរាងកាយ (MIS-C) (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ) ។ MIS-C គឺជាស្ថានភាពជំងឺមួយដែលផ្នែកផ្សេងៗនៃរាងកាយអាចមានការហើមរលាក រួមទាំងបេះដូង សួត ក្រលៀន ខួរក្បាល ស្បែក ភ្នែក ឬសរីរាង្គក្រពះពោះវៀន។ ពិតមែនតែគេនៅមិនទាន់ដឹងនៅឡើយអំពីបុព្វហេតុអ្វីខ្លះដែលបង្កជំងឺ MIS-C ប៉ុន្តែកុមារជាច្រើនដែលមានជំងឺ MIS-C បានកើតជំងឺ COVID-19 ឬបានស្ថិតនៅក្បែរអ្នកដែលមានជំងឺ COVID-19។ MIS-C អាចមានភាពធ្ងន់ធ្ងរ ថែមទាំងគ្រោះថ្នាក់ដល់ជីវិតទៀតផង ប៉ុន្តែកុមារភាគច្រើនដែលបានធ្វើរោគវិនិច្ឆ័យឃើញមានអាការជំងឺនេះ បានជាសះស្បើយដោយការថែទាំវេជ្ជសាស្ត្រ។  

តើធ្វើម៉េចទើបយើងដឹងថា វ៉ាក់សាំងទាំងនេះមានសុវត្ថិភាព និងប្រសិទ្ធភាពសម្រាប់កុមារ?

Centers for Disease Control and Prevention (CDC, មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ) បានពង្រីក និងពង្រឹងសមត្ថភាពរបស់ប្រទេសក្នុងការតាមដានសុវត្ថិភាពវ៉ាក់សាំង ដើម្បីឱ្យប្រាកដថាវ៉ាក់សាំងជំងឺ COVID-19 មានសុវត្ថិភាព។ ជាលទ្ធផល អ្នកជំនាញផ្នែកសុវត្ថិភាពវ៉ាក់សាំងអាចតាមដាន និងរកឃើញបញ្ហាដែលប្រហែលជាមិនបានរកឃើញអំឡុងពេលពិសោធសាកល្បងវេជ្ជសាស្ត្រលើវ៉ាក់សាំងជំងឺ COVID-19 ។

ធនធាននិងព័ត៌មានបន្ថែ

ធនធានជំងឺ COVID-19 សម្រាប់ក្រុមជាក់លាក់នានា

កុមារ និងយុវជន​

អ្នកបំបៅ​ដោះកូន​ និង​/ឬ​អ្នកមានផ្ទៃ​ពោះ​

 

ជនអន្ដោប្រវេសន៍ និងជនភៀសខ្លួន

ធនធាន​បន្ថែមពាក់ព័ន្ធនឹង​សហគមន៍ អាចរកបាន​នៅលើ​ ទំព័រសមភាព​និង​ការ​ចូលរួម​នៅក្នុង​វ៉ាក់សាំង​ (ជាភាសាអង់គ្លេស​)

មានសំណួរមែនទេ?

សំណួររបស់ខ្ញុំមិនត្រូវបានឆ្លើយទេនៅទីនេះ។ តើខ្ញុំអាចស្វែងយល់បន្ថែមទៀតបានដោយរបៀបណា?

សំណួរ​តាមបណ្តាញ​ផ្សព្វផ្សាយ​អាច​ត្រូវបានផ្ញើ​ទៅកាន់​ covid.vaccine@doh.wa.gov