ក្រោយពេលមានវិធានការតាមបទប្បញ្ញត្តិរបស់ Food and Drug Administration (FDA, រដ្ឋបាលចំណីអាហារ និងឱសថ) មក Centers for Disease Control and Prevention (CDC, មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ) បានណែនាំឱ្យប្រើវ៉ាក់សាំងជំងឺ COVID-19 ស៊េរី mRNA ឆ្នាំ 2023-2024 ថ្មីសម្រាប់អ្នកគ្រប់គ្នាដែលមានអាយុ 6 ខែឡើងទៅដែលកំណត់គោលដៅលើប្រភេទបំប្លែងខ្លួនបន្តពី omicron គឺ XBB.1.5។ វ៉ាក់សាំងជំងឺ COVID-19 ពីរវ៉ាឡង់លែងត្រូវបានអនុញ្ញាត ឬមានសម្រាប់ប្រើនៅសហរដ្ឋអាមេរិកទៀតហើយ។ ការណែនាំវ៉ាក់សាំងជំងឺ COVID-19 ថ្មីមានដូចខាងក្រោម៖
- មារអាយុ 6 ខែ – 4 ឆ្នាំដែលមិនបានចាក់វ៉ាក់សាំងត្រូវបានណែនាំឱ្យចាក់ 3 ដូសនៃវ៉ាក់សាំង Pfizer ស៊េរី mRNA ថ្មី ឬ 2 ដូសនៃវ៉ាក់សាំង Moderna ស៊េរី mRNA ថ្មី។
- កុមារអាយុ 6 ខែ – 4 ឆ្នាំដែលបានចាក់វ៉ាក់សាំងពីមុនត្រូវបានណែនាំឱ្យចាក់ 1 ឬ 2 ដូសនៃវ៉ាក់សាំងជំងឺ COVID-19 ស៊េរី mRNA ថ្មី (ពេលវេលា និងចំនួនដូសដែលត្រូវចាក់គឺអាស្រ័យលើវ៉ាក់សាំងជំងឺ COVID-19 ដែលបានចាក់ពីមុន)។
- អ្នកគ្រប់គ្នាដែលមានអាយុ 5 ឆ្នាំឡើងទៅដោយមិនគិតពីការចាក់វ៉ាក់សាំងពីមុនត្រូវបានណែនាំឱ្យចាក់ 1 ដូសនៃវ៉ាក់សាំងជំងឺ COVID-19 ស៊េរី mRNA ថ្មីយ៉ាងតិច 2 ខែ ក្រោយពេលចាក់ដូសចុងក្រោយនៃវ៉ាក់សាំងជំងឺ COVID-19 ណាក៏ដោយ។
- បុគ្គលអាយុ 12 ឆ្នាំឡើងទៅដែលបានចាក់វ៉ាក់សាំងជំងឺ COVID-19 ពីមុន (និងមិនបានចាក់វ៉ាក់សាំងជំងឺ COVID-19 ស៊េរី mRNA ថ្មីនៅពេលថ្មីៗនេះនៅឡើយទេ) អាចពិចារណាចាក់ 1 ដូសនៃវ៉ាក់សាំងជំងឺ COVID-19 ស៊េរី Novavax ឆ្នាំ 2023-2024 ដើម្បីបង្កើនប្រសិទ្ធភាពក្រោយពេលចាក់ដូសចុងក្រោយនៃវ៉ាក់សាំងជំងឺ COVID-19 យ៉ាងតិច 2 ខែ។
- បុគ្គលអាយុ 12 ឆ្នាំឡើងទៅដែលមិនបានចាក់វ៉ាក់សាំងអាចពិចារណាចាក់ 2 ដូសនៃវ៉ាក់សាំងជំងឺ COVID-19 ស៊េរី Novavax ឆ្នាំ 2023-2024 ដើម្បីបង្កើនប្រសិទ្ធភាពដោយចាក់មុនក្រោយគ្នា 3 សប្ដាហ៍។
តើខ្ញុំចាំបាច់ត្រូវដឹងអ្វីខ្លះដើម្បីទទួលបានវ៉ាក់សាំងជំងឺ COVID-19?
- តើខ្ញុំទទួលបានវ៉ាក់សាំងដោយរបៀបណា?
-
ចូលទៅកាន់កម្មវិធីស្វែងរកទីតាំងចាក់វ៉ាក់សាំង ដើម្បីស្វែងរកនិងកំណត់ពេលណាត់ជួប។
អ្នកក៏អាចផ្ញើ ZIP កូដតាមសារជាអក្សរទៅកាន់លេខ 438-829 (GET VAX) សម្រាប់ទីតាំងវ៉ាក់សាំងដែលនៅជិតអ្នក។
- តើមានការចំណាយសម្រាប់វ៉ាក់សាំងជំងឺ COVID-19 ដែរទេ?
-
អំឡុងពេលឆ្លងរាលដាលជាសកលនៃជំងឺ COVID-19 រដ្ឋាភិបាលសហព័ន្ធនៃសហរដ្ឋអាមេរិកបានទិញវ៉ាក់សាំងជំងឺ COVID-19 ទាំងអស់ ហើយបានផ្ដល់ជូនមនុស្សគ្រប់គ្នាដែលចង់ចាក់ដោយឥតគិតថ្លៃ។ ដោយសារពេលនេះភាពអាសន្នផ្នែកសុខភាពសាធារណៈនៃជំងឺ COVID-19 បានបញ្ចប់ វ៉ាក់សាំងជំងឺ COVID-19 ត្រូវបានរំពឹងថាអនុវត្តតាមវិធីស្រដៀងគ្នានឹងវ៉ាក់សាំងផ្សេងទៀតដែរ ដែលមានន័យថាវ៉ាក់សាំងនេះនឹងត្រូវបានទិញដោយគ្លីនិក និងមន្ទីរពេទ្យដោយផ្ទាល់សម្រាប់មនុស្សពេញវ័យ។ វ៉ាក់សាំងជំងឺ COVID-19 នឹងនៅតែមានផ្ដល់ជូន ប៉ុន្តែអាចនឹងត្រូវចំណាយប្រាក់សម្រាប់មនុស្សពេញវ័យមួយចំនួនដើម្បីចាក់។
ដូចវ៉ាក់សាំងផ្សេងទៀតដែរ វ៉ាក់សាំងជំងឺ COVID-19 នឹងទំនងជារ៉ាប់រងដោយគម្រោងធានារ៉ាប់រងភាគច្រើន។ វ៉ាក់សាំងជំងឺ COVID-19 នឹងបន្តមានផ្ដល់ជូនដោយឥតគិតថ្លៃសម្រាប់កុមារគ្រប់រូបក្នុងរដ្ឋវ៉ាស៊ីនតោនរហូតដល់ពួកគេមានអាយុ 19 ឆ្នាំតាមរយៈកម្មវិធី វ៉ាក់សាំងសម្រាប់កុមារ (ជាភាសាអង់គ្លេសប៉ុណ្ណោះ)។ កម្មវិធីសម្រាប់មនុស្សពេញវ័យក៏មានផងដែរ ដែលអាចជួយរ៉ាប់រងថ្លៃចាក់វ៉ាក់សាំង ប្រសិនបើពួកគេមិនមានធានារ៉ាប់រងសុខភាព ឬគម្រោងរបស់ពួកគេមិនរ៉ាប់រងលើវ៉ាក់សាំងនេះ។ សូមចូលទៅកាន់ HHS.gov (ជាភាសាអង់គ្លេសប៉ុណ្ណោះ) សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីទាំងនេះ។
វ៉ាក់សាំងជំងឺ COVID-19 នឹងបន្តផ្ដល់ជូនដោយឥតគិតថ្លៃសម្រាប់មនុស្សគ្រប់រូប ដរាបណាវ៉ាក់សាំងដែលសហព័ន្ធបានទិញនៅមានក្នុងស្តុក។
- តើអ្វីជា Bridge Access Program?
-
Bridge Access Program (កម្មវិធីតំណភ្ជាប់លទ្ធភាព) ផ្ដល់ជាបណ្ដោះអាសន្ននូវវ៉ាក់សាំងជំងឺ COVID-19 ថ្មីឆ្នាំ 2023-2024 ដោយឥតគិតថ្លៃដល់មនុស្សពេញវ័យដែលមានអាយុ 19 ឆ្នាំឡើងទៅដែលគ្មានធានារ៉ាប់រងសុខភាព និងមនុស្សពេញវ័យដែលធានារ៉ាប់រងរបស់ខ្លួនមិនរ៉ាប់រងការចំណាយលើជំងឺ COVID-19 ទាំងអស់រហូតដល់ខែធ្នូ ឆ្នាំ 2024។ ដើម្បីស្វែងរកទីតាំងឱសថស្ថានដែលចូលរួមក្នុងកម្មវិធីនេះ សូមចូលមើល www.Vaccines.gov (ជាភាសាអង់គ្លេស និងអេស្ប៉ាញប៉ុណ្ណោះ)។
- តើអ្វីជា Bridge Access Program? ឬតើខ្ញុំនៅតែអាចចាក់វ៉ាក់សាំងជំងឺ COVID-19 បានទេ បើខ្ញុំមិនមានធានារ៉ាប់រង?
-
កាលពីសប្ដាហ៍មុន Health and Human Services (HHS) បានប្រកាសប្រាប់ពី Bridge Access Program សម្រាប់វ៉ាក់សាំងជំងឺ COVID-19 និងការព្យាបាលតាមរយៈ CDC។ Bridge Access Program មានគោលដៅរក្សាលទ្ធភាពទទួលបានវ៉ាក់សាំងជំងឺ COVID-19 ឱ្យនៅទូលំទូលាយសម្រាប់ប្រជាជនអាមេរិកដែលមិនមានធានារ៉ាប់រងរាប់លាននាក់។ កម្មវិធីនេះបានបន្តរ៉ាប់រងដោយឥតគិតថ្លៃសម្រាប់មនុស្សពេញវ័យប្រមាណ 25-30 លាននាក់ដែលកុំអីត្រូវបាត់បង់លទ្ធភាពទទួលបានវ៉ាក់សាំងជំងឺ COVID-19 ក្នុងតម្លៃសមរម្យទៅហើយ ដោយសារបច្ចុប្បន្នការចែកចាយវ៉ាក់សាំងបានក្លាយទៅជាការដាក់លក់លើទីផ្សារ។
- តើវ៉ាក់សាំង COVID-19 ណាខ្លះដែលមានផ្តល់ជូននាពេលបច្ចុប្បន្ន?
-
វ៉ាក់សាំងបីប្រភេទត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ក្នុងពេលមានអាសន្ន ឬត្រូវបានអនុម័តពេញលេញដោយ U.S. Food and Drug Administration (FDA, រដ្ឋបាលចំណីអាហារនិងឱសថ) របស់សហរដ្ឋអាមេរិក។ បច្ចុប្បន្នវ៉ាក់សាំងទាំងនេះត្រូវបានផ្តល់ជូននៅក្នុងរដ្ឋ Washington។ អ្នកបានចាក់វ៉ាក់សាំងជំងឺ COVID-19 ទាន់សភាពការណ៍ (ជាភាសាអង់គ្លេស និងអេស្ប៉ាញប៉ុណ្ណោះ) ប្រសិនបើអ្នកបានចាក់ដូសថ្មីបំផុតដែលបានណែនាំសម្រាប់អ្នកដោយ CDC។
- តើវ៉ាក់សាំង COVID-19 ណាខ្លះដែលមានផ្តល់ជូននាពេលបច្ចុប្បន្ន?
-
វ៉ាក់សាំងជំងឺ COVID-19 ស៊េរី Pfizer-BioNTech សម្រាប់មនុស្សអាយុ 6 ខែដល់ 4 ឆ្នាំគឺជាស៊េរីវ៉ាក់សាំងដែលមាន 3 ដូស។ 2 ដូសដំបូងត្រូវចាក់មុនក្រោយគ្នាចំនួន 21 ថ្ងៃ ហើយដូសទី 3 ត្រូវចាក់ក្រោយពីដូសទី 2 យ៉ាងតិច 8 សប្ដាហ៍។
វ៉ាក់សាំងជំងឺ COVID-19 ស៊េរី Pfizer-BioNTech សម្រាប់មនុស្សអាយុ 5 ឆ្នាំឡើងទៅគឺជាវ៉ាក់សាំងឆ្នាំ 2023-2024 ថ្មីដែលមាន 1 ដូស។វ៉ាក់សាំងជំងឺ COVID-19 ប្រភេទ Pfizer-BioNTech (Comirnaty)៖
វ៉ាក់សាំងជំងឺ COVID-19 ស៊េរី Pfizer-BioNTech សម្រាប់មនុស្សអាយុ 6 ខែដល់ 4 ឆ្នាំគឺជាស៊េរីវ៉ាក់សាំងដែលមាន 3 ដូស។ 2 ដូសដំបូងត្រូវចាក់មុនក្រោយគ្នាចំនួន 21 ថ្ងៃ ហើយដូសទី 3 ត្រូវចាក់ក្រោយពីដូសទី 2 យ៉ាងតិច 8 សប្ដាហ៍។
វ៉ាក់សាំងជំងឺ COVID-19 ស៊េរី Pfizer-BioNTech សម្រាប់មនុស្សអាយុ 5 ឆ្នាំឡើងទៅគឺជាវ៉ាក់សាំងឆ្នាំ 2023-2024 ថ្មីដែលមាន 1 ដូស។
វ៉ាក់សាំង COVID-19 ប្រភេទ Moderna (Spikevax)៖
វ៉ាក់សាំងជំងឺ COVID-19 ស៊េរី Moderna សម្រាប់មនុស្សអាយុ 6 ខែដល់ 4 ឆ្នាំគឺជាស៊េរីមាន 2 ដូសដែលចាក់មុនក្រោយគ្នា 1 ខែ។
វ៉ាក់សាំងជំងឺ COVID-19 ស៊េរី Moderna សម្រាប់មនុស្សអាយុ 5 ឆ្នាំឡើងទៅគឺជាវ៉ាក់សាំងឆ្នាំ 2023-2024 ថ្មីដែលមាន 1 ដូស។
វ៉ាក់សាំង COVID-19 ប្រភេទ Novavax៖
បុគ្គលអាយុ 12 ឆ្នាំឡើងទៅដែលបានចាក់វ៉ាក់សាំងជំងឺ COVID-19 ពីមុន (និងមិនបានចាក់វ៉ាក់សាំងជំងឺ COVID-19 ស៊េរី mRNA ថ្មីនៅពេលថ្មីៗនេះនៅឡើយទេ) អាចពិចារណាចាក់ 1 ដូសនៃវ៉ាក់សាំងជំងឺ COVID-19 ស៊េរី Novavax ឆ្នាំ 2023-2024 ដើម្បីបង្កើនប្រសិទ្ធភាពក្រោយពេលចាក់ដូសចុងក្រោយនៃវ៉ាក់សាំងជំងឺ COVID-19 យ៉ាងតិច 2 ខែ។
បុគ្គលអាយុ 12 ឆ្នាំឡើងទៅដែលមិនបានចាក់វ៉ាក់សាំងអាចពិចារណាចាក់ 2 ដូសនៃវ៉ាក់សាំងជំងឺ COVID-19 ស៊េរី Novavax ឆ្នាំ 2023-2024 ដើម្បីបង្កើនប្រសិទ្ធភាពដោយចាក់មុនក្រោយគ្នា 3 សប្ដាហ៍។
- តើខ្ញុំអាចទទួលបានវ៉ាក់សាំងជំងឺ COVID-19 ដែរឬទេ ប្រសិនបើខ្ញុំមានផ្ទៃពោះ បំបៅដោះកូន ឬមានគម្រោងមានផ្ទៃពោះ?
-
បាទ/ចាស ទិន្នន័យបង្ហាញថាវ៉ាក់សាំងជំងឺ COVID-19 គឺមានសុវត្ថិភាពអំឡុងពេលមានផ្ទៃពោះ។ Centers for Disease Control and Prevention (CDC, មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ) (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ), American College of Obstetricians and Gynecologists (ACOG, មហាវិទ្យាល័យសម្ភពនិងរោគស្ត្រីអាមេរិកាំង), និង Society for Maternal-Fetal Medicine (SMFM, អង្គការសង្គមវេជ្ជសាស្ត្រមាតានិងទារក) (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ) ណែនាំវ៉ាក់សាំងជំងឺ COVID-19 សម្រាប់មនុស្សដែលមានផ្ទៃពោះ បំបោះដោះកូន ឬមានគម្រោងមានផ្ទៃពោះ។ ការសិក្សាមួយចំនួនបង្ហាញថា ប្រសិនបើអ្នកបានចាក់វ៉ាក់សាំង កូនរបស់អ្នកថែមទាំងអាចទទួលបានអង្គបដិបក្ខប្រាណប្រឆាំងនឹងជំងឺ COVID-19 ទៀតផង តាមរយៈការមានផ្ទៃពោះនិងការបំបៅដោះកូន។ អ្នកមានផ្ទៃពោះដែលមិនបានចាក់វ៉ាក់សាំង ដែលមានជំងឺ COVID-19 មានហានិភ័យខ្ពស់ប្រឈមនឹងស្ថានភាពសុខភាពធ្ងន់ធ្ងរ ដូចជាការកើតកូនមុនពេលកំណត់ ឬការកើតកូនស្លាប់ក្នុងផ្ទៃ។ លើសពីនេះទៀត អ្នកដែលមានជំងឺ COVID-19 ខណៈពេលមានផ្ទៃពោះ គឺអាចនឹងត្រូវការឧបករណ៍ទ្រទ្រង់ជីវិតទំនើបនិងបំពង់ខ្យល់ដង្ហើម ពីរឬបីដងលើសពីធម្មតា។
ដើម្បីមើលធនធានច្រើនទៀតអំពីការចាក់វ៉ាក់សាំងជំងឺ COVID-19 ខណៈពេលមានផ្ទៃពោះ និងកំពុងបំបៅដោះកូន សូមមើលព័ត៌មានថ្មីៗនៅលើគេហទំព័រ One Vax, Two Lives។
- តើខ្ញុំអាចទទួលបានវ៉ាក់សាំងជំងឺ COVID-19 ដែរឬទេ ប្រសិនបើខ្ញុំទទួលការចាក់វ៉ាក់សាំងទូទៅ
-
បាទ/ចាស Advisory Committee on Immunization Practices (ACIP, គណៈកម្មាការប្រឹក្សាយោបល់លើការអនុវត្តការចាក់វ៉ាក់សាំង) បានផ្លាស់ប្តូរការណែនាំរបស់ពួកគេនៅថ្ងៃទី12 ខែឧសភា ឆ្នាំ2021។ នៅពេលនេះ អ្នកអាចទទួលបានវ៉ាក់សាំងជំងឺ COVID-19 ក្នុងពេលតែមួយដែលអ្នកចាក់វ៉ាក់សាំងផ្សេងទៀតដែរ។
អ្នកមិនចាំបាច់ត្រូវការកំណត់ពេល ចាក់វ៉ាក់សាំងតាមសាលាដែលបានតម្រូវ (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ) ឬវ៉ាក់សាំងដែលបានណែនាំផ្សេងទៀត ដាច់ដោយឡែកពីការចាក់វ៉ាក់សាំង COVID-19 ទេ។ ការណាត់ជួបពិគ្រោះលើវ៉ាក់សាំងជំងឺ COVID-19 គឺជាឱកាសមួយទៀតដែលអ្នកឲ្យកូនរបស់អ្នកទទួលបានវ៉ាក់សាំងតាមការណែនាំដែលអ្នកមិនទាន់បានទទួលកន្លងមក។
- តើអ្វីជាប័ណ្ណកំណត់ត្រាការចាក់វ៉ាក់សាំង?
-
អ្នកគួរតែទទួលបានក្រដាសប័ណ្ណចាក់វ៉ាក់សាំងមួយសន្លឹក នៅពេលអ្នកចាក់វ៉ាក់សាំង COVID-19 ដូសទីមួយរបស់អ្នក។ ប័ណ្ណនេះនឹងប្រាប់អ្នកថាតើវ៉ាក់សាំងប្រភេទណាដែលអ្នកបានចាក់ (Comirnaty/Pfizer-BioNTech, Spikevax/Moderna ឬ Johnson & Johnson) និងកាលបរិច្ឆេទដែលអ្នកបានចាក់វា។
ប្រសិនបើអ្នកចាក់ដូសបន្ថែម អ្នកគួរតែយកកាតកត់ត្រាការចាក់វ៉ាក់សាំងរបស់អ្នកទៅជាមួយសម្រាប់ការណាត់ជួបផងដែរ។ អ្នកផ្ដល់សេវាវ៉ាក់សាំងរបស់អ្នកនឹងកត់ត្រាដូសនោះ។
នេះជាគន្លឺះមានប្រយោជន៍ខ្លះៗដែលត្រូវចងចាំនៅពេលនិយាយពីការរក្សាទុកប័ណ្ណចាក់វ៉ាក់សាំងរបស់អ្នក៖
• សូមរក្សាទុកប័ណ្ណចាក់វាក់សាំងរបស់អ្នកនៅចន្លោះពេលចាក់ដូស និងក្រោយពេលចាក់រួច។
• សូមថតរូបទាំងផ្នែកខាងមុខនិងខាងក្រោយនៃប័ណ្ណរបស់អ្នកដើម្បីរក្សាវាក្នុងទម្រង់ឌីជីថល។
• ពិចារណាផ្ញើវាតាមអ៊ីមែលរបស់អ្នក បង្កើតអាល់ប៊ុម ឬបញ្ចូលថេករូបថតនោះដើម្បីឱ្យអ្នកងាយស្រួលស្វែងរកវាម្ដងទៀត។
• សូមធ្វើការថតចម្លង ប្រសិនបើអ្នកចង់ដាក់វាតាមខ្លួន។ប្រសិនបើអ្នកបាត់បង់ប័ណ្ណចាក់វ៉ាក់សាំងរបស់អ្នក សូមឡុកចូល MyIR (My Immunization Registry, ការចុះបញ្ជីការចាក់វ៉ាក់សាំងរបស់ខ្ញុំ) (មានជាភាសាអង់គ្លេសប៉ុណ្ណោះ) ដើម្បីពិនិត្យមើលកំណត់ត្រាការចាក់វ៉ាក់សាំង COVID-19 របស់អ្នក បន្ទាប់មកថតរូបលើអេក្រង់ ឬថតរូបព័ត៌មាននោះ។ ប្រសិនបើអ្នកមិនមានគណនីទេ អ្នកអាចចុះឈ្មោះប្រើ MyIR គ្រប់ពេល។
សូមចងចាំថា ការផ្ទៀងផ្ទាត់កំណត់ត្រារបស់អ្នកតាមរយៈ MyIR មិនអាចធ្វើឡើងភ្លាមៗបានទេ ហើយបច្ចុប្បន្ននេះអាចចូលប្រើប្រាស់ជាភាសាអង់គ្លេសតែប៉ុណ្ណោះ។ជំនួយតាមទូរសព្ទដោយផ្ទាល់មានផ្តល់ជូនដើម្បីផ្តល់ជំនួយតាមរយៈ MyIRmobile ឬសំណួរអំពីកំណត់ត្រាការចាក់វ៉ាក់សាំងដោយហៅទៅខ្សែទូរសព្ទបន្ទាន់ស្ដីពីជំងឺ COVID-19 របស់ Department of Health (ក្រសួងសុខាភិបាល) តាមរយៈ 833-VAX-HELP ឬទំនាក់ទំនងតាមអ៊ីមែលតាមរយៈ waiisrecords@doh.wa.gov។
សុវត្ថិភាពនិងប្រសិទ្ធភាព
- ហេតុអ្វីខ្ញុំគួរទទួលវ៉ាក់សាំង COVID-19?
-
វាជាជម្រើសផ្តាច់មុខរបស់អ្នកក្នុងការទទួលវ៉ាក់សាំង COVID-19 ប៉ុន្តែ យើងត្រូវការឲ្យមនុស្សច្រើននាក់តាមដែលអាចធ្វើបាន ទៅទទួលវ៉ាក់សាំងដើម្បីបញ្ចប់ជំងឺរាតត្បាតនេះ។ វីរុស COVID-19 ពិបាកនឹងឆ្លងរាលដាលណាស់ នៅពេលមនុស្សជាច្រើននៅក្នុងសហគមន៍មានភាពស៊ាំទៅនឹងជំងឺ – តាមរយៈការចាក់វ៉ាក់សាំង ឬ ការឆ្លងជំងឺនាពេលថ្មីៗ។ អត្រាចាក់វ៉ាក់សាំងរបស់យើងកាន់តែខ្ពស់ អត្រាឆ្លងជំងឺរបស់យើងកាន់តែទាប។
វ៉ាក់សាំងជំងឺ COVID-19 អាចការពារអ្នកតាមមធ្យោបាយជាច្រើនដូចជា៖
- វ៉ាក់សាំងទាំងនេះកាត់បន្ថយឱកាសក្នុងការឈឺធ្ងន់ធ្ងរ ប្រសិនបើអ្នកមានជំងឺ COVID-19
- ការចាក់វ៉ាក់សាំងបានគ្រប់ចំនួន កាត់បន្ថយឱកាសនៃការចូលសម្រាកពេទ្យ និងកាត់បន្ថយហានិភ័យនៃការស្លាប់ដោយសារជំងឺ COVID-19
- ការចាក់វ៉ាក់សាំងបង្កើនចំនួនមនុស្សនៅក្នុងសហគមន៍ដែលពួកគេទទួលបានការការពារ ធ្វើឲ្យជំងឺនេះពិបាកនឹងឆ្លងរីករាលដាលណាស់។
- អ្នកជំនាញបន្តសិក្សាទៅលើសមត្ថភាពនៃវ៉ាក់សាំងក្នុងការការពារមនុស្សមិនឲ្យចម្លងវីរុសនេះទៅអ្នកដទៃ។
នៅពេលណាអ្នកបានចាក់វ៉ាក់សាំងគ្រប់ចំនួន ពេលនោះក៏នៅតែអាចមានជំងឺ COVID-19 ដដែល ប៉ុន្តែវាមានឱកាសតិចតួចជាងករណីដែលអ្នកបានវ៉ាក់សាំង។
មនុស្សដែលមិនបានចាក់វ៉ាក់សាំងទេ នៅតែអាចឆ្លងវីរុស និងចម្លងវីវុសនេះទៅអ្នកដទៃ។ មនុស្សមួយចំនួនមិនអាចទទួលវ៉ាក់សាំងបានទេ ដោយសារហេតុផលវេជ្ជសាស្ត្រមួយចំនួន ហើយនេះអាចឲ្យពួកគេងាយរងគ្រោះយ៉ាងខ្លាំងទៅនឹងជំងឺ COVID-19។ ប្រសិនបើអ្នកមិនបានចាក់វ៉ាក់សាំងទេ អ្នកក៏មានហានិភ័យកាន់តែខ្ពស់ប្រឈមទៅនឹងការចូលសម្រាកពេទ្យ ឬការស្លាប់ដោយសារ វ៉ារ្យង់ COVID-19 (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ)។ ការចាក់វ៉ាក់សាំងជួយការពារអ្នក និងគ្រួសាររបស់អ្នក អ្នកជិតខាង និងសហគមន៍របស់អ្នក។
- ហេតុអ្វីខ្ញុំគួរទទួលវ៉ាក់សាំង COVID-19 ប្រសិនបើមនុស្សភាគច្រើនអាចរួចផុតពីជំងឺនេះ?
-
ការស្លាប់មិនមែនជាហានិភ័យតែមួយគត់ពីការកើ់តមានជំងឺ COVID-19 នោះទេ។ មនុស្សភាគច្រើនដែលមានជំងឺ COVID-19 មានរោគសញ្ញាស្រាលតែប៉ុណ្ណោះ។ ប៉ុន្តែ វីរុសនេះពិតជាមិនអាចព្យាករណ៍បានឡើយ ហើយយើងដឹងថា វ៉ារ្យ៉ង់ COVID-19 (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ) មួយចំនួនអាចធ្វើឲ្យអ្នកឈឺកាន់តែខ្លាំង។ មនុស្សមួយចំនួនអាចធ្លាក់ខ្លួនឈឺខ្លាំង ឬស្លាប់ដោយសារ COVID-19 សូម្បីតែមនុស្សវ័យក្មេងដែលមិនមានស្ថានភាពជំងឺរ៉ាំរ៉ៃក៏ដោយ។ មនុស្សមួយចំនួនទៀត ត្រូវបានស្គាល់ថាជា “ក្រុមអ្នកធ្លាប់កើតជំងឺ COVID” អាចនឹងមានរោគសញ្ញាដែលកើតមានរយៈពេលច្រើនខែ និងប៉ះពាល់ដល់គុណភាពជីវិតរស់នៅរបស់ពួកគេ។ យើងក៏មិនដឹងដែរអំពីផលប៉ះពាល់រយៈពេលវែងទាំងអស់នៃជំងឺ COVID-19 ដោយសារតែវាជាវីរុសថ្មី។ ការចាក់វ៉ាក់សាំង គឺជាការបង្ការដ៏ល្អបំផុតរបស់យើងប្រឆាំងទៅនឹងវីរុសនេះ។ បើទោះបីជាអ្នកនៅក្មេងនិងមានសុខភាពល្អក្តី ក៏អ្នកគួរតែទទួលវ៉ាក់សាំងជំងឺ COVID-19 ដែរ។
- វ៉ារ្យ៉ង់ COVID-19 ជាអ្វី?
-
វីរុសបំប្លែងខ្លួន (ប្រែប្រួល) នៅពេលពួកវាចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ‘វ៉ារ្យ៉ង់' គឺជាប្រភេទមេរោគបំប្លែងនៃវីរុសនេះ។ វ៉ារ្យ៉ង់មួយចំនួនបាត់ទៅវិញ ហើយវ៉ារ្យ៉ងមួយចំនួនបន្តរីករាលដាលនៅក្នុងសហគមន៍។
Centers for Disease Control and Prevention (CDC, មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ) (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ) កំណត់សម្គាល់វ៉ារ្យ៉ង់វីរុសនេះថាជារឿងគួរឲ្យបារម្ភ។ បច្ចុប្បន្ន វ៉ារ្យ៉ង់មួយចំនួនគឺគួរឲ្យបារម្ភណាស់ ដោយសារតែពួកវារីករាលដាលយ៉ាងឆាប់រហ័សនិងកាន់តែងាយស្រួល ដែលបណ្តាលមានការឆ្លងជំងឺ COVID-19 កាន់តែខ្លាំង។
- តើយើងដឹងបានដូចម្តេចថាវ៉ាក់សាំងនេះមានសុវត្ថិភាព?
-
Centers for Disease Control and Prevention (CDC, មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ) បានពង្រីក និងពង្រឹងសមត្ថភាពរបស់ប្រទេសក្នុងការតាមដានសុវត្ថិភាពវ៉ាក់សាំង ដើម្បីឱ្យប្រាកដថាវ៉ាក់សាំងជំងឺ COVID-19 មានសុវត្ថិភាព។ ជាលទ្ធផល អ្នកជំនាញផ្នែកសុវត្ថិភាពវ៉ាក់សាំងអាចតាមដាន និងរកឃើញបញ្ហាដែលប្រហែលជាមិនបានរកឃើញអំឡុងពេលពិសោធសាកល្បងវេជ្ជសាស្ត្រលើវ៉ាក់សាំងជំងឺ COVID-19។
- តើវាមានន័យយ៉ាងណា នៅពេលដែលវ៉ាក់សាំងទទួលបានការអនុម័តរបស់ FDA?
-
សម្រាប់ការអនុម័តពេញលេញ FDA ពិនិត្យមើលទិន្នន័យក្នុងរយៈពេលវែងជាងការពិនិត្យមើលសម្រាប់ការអនុញ្ញាតឲ្យប្រើប្រាស់ក្នុងគ្រាមានអាសន្ន។ ដើម្បីឲ្យវ៉ាក់សាំងទទួលបានការអនុម័តពេញលេញ ទិន្នន័យត្រូវតែបង្ហាញពីកម្រិតខ្ពស់នៃសុវត្ថិភាព ប្រសិទ្ធភាព និងការគ្រប់គ្រងគុណភាពនៅក្នុងការផលិតវ៉ាក់សាំង។
ការអនុញ្ញាតឲ្យប្រើប្រាស់ក្នុងគ្រាមានអាសន្ន (EUA) អនុញ្ញាតឲ្យ FDA អាចមានលទ្ធភាពផ្តល់ជូនផលិតផលនៅអំឡុងពេលស្ថានភាពមានអាសន្នដែលបានប្រកាស មុនពេលវាទទួលបានអាជ្ញាប័ណ្ណពេញលេញ។ គោលបំណងរបស់ EUA គឺដើម្បីធានាថាមនុស្សអាចទទួលបានវ៉ាក់សាំងសង្គ្រោះជីវិត នៅមុនពេលវិភាគទិន្នន័យរយៈពេលវែង។ ប៉ុន្តែ EUA នៅតែតម្រូវឲ្យមានការត្រួតពិនិត្យយ៉ាងហ្មត់ចត់បំផុតទៅលើទិន្នន័យវេជ្ជសាស្ត្រ—ត្រឹមតែរយៈពេលមួយខ្លីជាងនេះតែប៉ុណ្ណោះ។ EUA ដែលបានផ្តល់ជូនដោយ FDA ត្រូវបានឆ្លងកាត់ការត្រួតបន្ថែមទៀតពី Scientific Safety Review Workgroup (ក្រុមការងារត្រួតពិនិត្យសុវត្ថិភាពវិទ្យាសាស្ត្រ) ដែលជាផ្នែកមួយនៃ Western States Pact (កិច្ចព្រមព្រៀងនៃរដ្ឋភាគខាងលិច) (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ)។
- តើអ្វីជា Western States Pact?
-
ក្រុមការងារនេះបានផ្ដល់ការវាយតម្លៃពីអ្នកជំនាញមួយកម្រិតទៀតពាក់ព័ន្ធនឹងសុវត្ថិភាពវ៉ាក់សាំង។ គណៈកម្មការនេះរួមមានអ្នកជំនាញដែលតែងតាំងដោយរដ្ឋជាសមាជិកទាំងអស់ និងអ្នកវិទ្យាសាស្ត្រដែលត្រូវបានទទួលស្គាល់ថ្នាក់ជាតិដែលមានឯកទេសខាងវ៉ាក់សាំង និងសុខភាពសាធារណៈ។ ដើម្បីចាត់វិធានការដោយមានការសម្របសម្រួល និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋនៅភាគខាងលិច នៅពេលដែលជំងឺ COVID-19 ត្រូវបានប្រកាសភាពអាសន្នផ្នែកសុខភាព គណៈកម្មការនេះបានត្រួតពិនិត្យទិន្នន័យដែលមានជាសាធារណៈទាំងអស់ ទន្ទឹមគ្នានឹងការត្រួតពិនិត្យរបស់សហព័ន្ធលើវ៉ាក់សាំង 4 ប្រភេទដែលយើងមានផ្ដល់ជូនក្នុងរដ្ឋវ៉ាស៊ីនតោននៅពេលបច្ចុប្បន្ន។ ស្របពេលដែលយើងឈានដល់ដំណាក់កាលស្រាកស្រាន្តពីការឆ្លងរាលដាលជាសកល Western States Pact (កតិកាសញ្ញានៃរដ្ឋភាគខាងលិច) បានរំសាយ ហើយការផ្ដល់សិទ្ធិអនុញ្ញាតឱ្យប្រើវ៉ាក់សាំងទាំងអស់នៅរដ្ឋភាគខាងលិចនឹងត្រូវសម្រេចដោយ Food and Drug Administration (FDA, រដ្ឋបាលចំណីអាហារនិងឱសថ) ហើយការណែនាំសម្រាប់វ៉ាក់សាំងនឹងធ្វើឡើងដោយ Centers for Disease Control and Prevention (CDC, មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ)។
សូមអានលទ្ធផលរកឃើញរបស់ Western States Scientific Safety Review Workgroup៖
- វ៉ាក់សាំង COVID-19 ប្រភេទ Pfizer-BioNTech (PDF) (ភាសាអង់គ្លេស)
- វ៉ាក់សាំង COVID-19 ប្រភេទ Moderna (PDF) (ភាសាអង់គ្លេស)
- វ៉ាក់សាំង COVID-19 ប្រភេទ Johnson & Johnson-Janssen (PDF) (ជាភាសាអង់គ្លេស)
- វ៉ាក់សាំង COVID-19 ប្រភេទ Novavax (PDF) (ភាសាអង់គ្លេស)
- តើវ៉ាក់សាំងជំងឺ COVID-19 នឹងមានប្រសិទ្ធភាពយ៉ាងដូចម្តេចនៅក្នុងខ្លួនរបស់ខ្ញុំ?
-
មើលវីដេអូនេះស្តីពីរបៀបដែលវ៉ាក់សាំងមានប្រសិទ្ធភាពនៅក្នុងរាងកាយរបស់អ្នក (ជាភាសាអង់គ្លេសប៉ុណ្ណោះ)។
វ៉ាក់សាំង mRNA (វ៉ាក់សាំងជំងឺ COVID-19 ប្រភេទ Pfizer និង Moderna)
វ៉ាក់សាំងពីរប្រភេទដែលមានផ្តល់ជូន គឺមានឈ្មោះថាវ៉ាក់សាំង RNA នាំសារ (mRNA)។
វ៉ាក់សាំង mRNA បង្ហាត់កោសិការបស់អ្នកឲ្យបង្កើតចំណែកមួយនៃប្រូតេអ៊ីនបន្លានៃវីរុសកូរ៉ូណាដែលគ្មានគ្រោះថា្នក់។ ប្រព័ន្ធភាពស៊ាំរបស់អ្នកឃើញថាប្រូតេអ៊ីននោះមិនមែនស្ថិតនៅទីនោះទេ ហើយរាងកាយរបស់អ្នកនឹងចាប់ផ្ដើមបង្កើតអង្គបដិបក្ខប្រាណ។ អង្គបដិបក្ខប្រាណទាំងនេះចងចាំពីរបៀបក្នុងការប្រយុទ្ធជាមួយជំងឺ COVID-19 ប្រសិនបើអ្នកបានឆ្លងមេរោគនៅពេលអនាគត។ នៅពេលដែលអ្នកទទួលបានការចាក់វ៉ាក់សាំង គឺអ្នកកសាងភាពស៊ាំនឹងជំងឺ COVID-19 ដោយមិនចាំបាច់ទទួលរងជំងឺនោះទេ។ ពេលបំពេញមុខងាររបស់ខ្លួន mRNA ក៏បំបែកខ្លួន ហើយរាងកាយជួយវាឲ្យមានការលូតលាស់ក្នុងរយៈពេលពីរឬបីថ្ងៃ។
វ៉ាក់សាំងប្រភេទរងនៃប្រូតេអ៊ីន (វ៉ាក់សាំង Novavax សម្រាប់ជំងឺ COVID-19)
មួយក្នុងចំណោមវ៉ាក់សាំងជំងឺ COVID-19 ដែលត្រូវបានអនុញ្ញាតដោយ Food and Drug Administration (FDA, រដ្ឋបាលចំណីអាហារនិងឱសថ) គឺវ៉ាក់សាំងប្រភេទរងនៃប្រូតេអ៊ីន។ វ៉ាក់សាំងប្រភេទរងនៃប្រូតេអ៊ីនមានបំណែកនៃវីរុស (ប្រូតេអ៊ីន) ដែលបង្កជំងឺ COVID-19 (បង្កើតឡើងដោយមិនប្រើវីរុសរស់) ដោយមានសារធាតុបន្ថែមដើម្បីជួយឱ្យវ៉ាក់សាំងមានប្រសិទ្ធភាពកាន់តែខ្ពស់នៅក្នុងរាងកាយ។ បន្ទាប់ពីប្រព័ន្ធភាពស៊ាំរបស់អ្នកដឹងពីរបៀបប្រតិកម្មនឹងប្រូតេអ៊ីនបន្លាហើយ វានឹងអាចប្រតិកម្មយ៉ាងរហ័សទៅនឹងវីរុសជាក់ស្ដែង ហើយការពារអ្នកពីជំងឺ COVID-19។ វ៉ាក់សាំងប្រភេទរងមិនអាចបង្កការចម្លងពីវីរុសដែលបង្កជំងឺ COVID-19 ទេ ហើយក៏មិនធ្វើអន្តរកម្មជាមួយ DNA របស់យើងដែរ។
វ៉ាក់សាំងប្រភេទរងនៃវីរុសដែលមានផ្ដល់ជូនគឺជាវ៉ាក់សាំង 2 ដូស។ ជាធម្មតា វាត្រូវការពេលប្រហែល 2 សប្ដាហ៍បន្ទាប់ពីដូសទី 2 ដើម្បីទទួលបានការការពារពេញលេញ។
ជួនកាល វ៉ាក់សាំងអាចបង្កឲ្យមានគ្រុនក្ដៅបន្តិចបន្តួច ឬរោគសញ្ញាស្រដៀងជំងឺផ្ដាសាយ ប៉ុន្តែរោគសញ្ញាទាំងនេះមិនមានគ្រោះថ្នាក់ទេ។
សម្រាប់ព័ត៌មានបន្ថែម សូមមើលធនធានទាំងនេះ៖ ព័ត៌មានសង្ខេបនៃវ៉ាក់សាំងជំងឺ COVID-19 និង វ៉ាក់សាំង COVID-19៖ ប្រការដែលត្រូវដឹង។
នៅពេលដែលមានមនុស្សក្នុងសហគមន៍មានចំនួនច្រើនគ្រប់គ្រាន់អាចការពារទប់ទល់នឹងពីវីរុសកូរ៉ូណានេះបាន វីរុសនេះនឹងគ្មានកន្លែងសម្ងំលាក់ខ្លួនបានទេ។ នេះមានន័យថា យើងអាចបញ្ឈប់ការឆ្លងលឿនជាងមុន និងឈានកាន់តែខិតជិតជាងមុនបន្ដិចទៅដល់ការបញ្ចប់ការឆ្លងរាតត្បាតនេះ។
- តើវ៉ាក់សាំង COVID-19 ត្រូវបានផលិតឡើងដូចម្តេច?
-
រូបភាពវីដេអូខ្លីនេះពន្យល់អំពី របៀបដែលវ៉ាក់សាំង COVID ត្រូវបានផលិតឡើង (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ)។
- តើវ៉ាក់សាំង mRNA ជាអ្វី?
-
RNA នាំសារ ឬ វ៉ាក់សាំង mRNA គឺជាប្រភេទវ៉ាក់សាំងថ្មីមួយ។ វ៉ាក់សាំង mRNA បង្ហាត់កោសិការបស់អ្នកពីរបៀបបង្កើតចំណែកមួយនៃ "ប្រូតេអ៊ីនបន្លា" ដែលគ្មានគ្រោះថា្នក់។ ប្រូតេអ៊ីនបន្លាគឺជាអ្វីដែលអ្នកមើលឃើញលើផ្ទៃខាងក្រៅរបស់វីរុសកូរ៉ូណា។ ប្រព័ន្ធភាពស៊ាំរបស់អ្នកឃើញថាប្រូតេអ៊ីននោះមិនមែនស្ថិតនៅទីនោះ ហើយរាងកាយរបស់អ្នកនឹងចាប់ផ្ដើមកសាងការឆ្លើយតបនឹងប្រព័ន្ធភាពស៊ាំ និងបង្កើតអង្គបដិបក្ខប្រាណ។ នេះគឺស្រដៀងគ្នានឹងអ្វីដែលកើតឡើងនៅពេលយើងឆ្លងជំងឺ COVID-19 "តាមធម្មជាតិ"។ ពេលបំពេញមុខងាររបស់ខ្លួន mRNA ក៏បំបែកខ្លួន ហើយរាងកាយជួយវាឲ្យមានការលូតលាស់ក្នុងរយៈពេលពីរឬបីថ្ងៃ។
ទោះបីជាយើងបានប្រើប្រាស់ mRNA សម្រាប់ប្រភេទថែទាំវេជ្ជសាស្ត្រឬបសុពេទ្យផ្សេងទៀតកាលពីមុនមកក្តី ក៏ការបង្កើតវ៉ាក់សាំងដោយប្រើវិធីសាស្ត្រនេះគឺជាការបោះជំហានដ៏ធំឆ្ពោះទៅមុខនៅក្នុងផ្នែកវិទ្យាសាស្ត្រ និងអាចមានន័យថា វ៉ាក់សាំងនាពេលអនាគតអាចនឹងត្រូវបានបង្កើតឡើងកាន់តែងាយស្រួលជាងមុន។
អ្នកអាចអានបន្ថែមទៀតអំពី របៀបដែលវ៉ាក់សាំង mRNA មានប្រសិទ្ធភាព នៅលើគេហទំព័ររបស់ CDC (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ)។
- តើអ្វីជាវ៉ាក់សាំងប្រភេទរងនៃប្រូតេអ៊ីន?
-
មួយក្នុងចំណោមវ៉ាក់សាំងជំងឺ COVID-19 ដែលត្រូវបានអនុញ្ញាតដោយ Food and Drug Administration (FDA, រដ្ឋបាលចំណីអាហារនិងឱសថ) គឺវ៉ាក់សាំងប្រភេទរងនៃប្រូតេអ៊ីន។ វ៉ាក់សាំងប្រភេទរងនៃប្រូតេអ៊ីនមានបំណែកនៃវីរុស (ប្រូតេអ៊ីន) ដែលបង្កជំងឺ COVID-19 (បង្កើតឡើងដោយមិនប្រើវីរុសរស់) ដោយមានសារធាតុបន្ថែមដើម្បីជួយឱ្យវ៉ាក់សាំងមានប្រសិទ្ធភាពកាន់តែខ្ពស់នៅក្នុងរាងកាយ។ បន្ទាប់ពីប្រព័ន្ធភាពស៊ាំរបស់អ្នកដឹងពីរបៀបប្រតិកម្មនឹងប្រូតេអ៊ីនបន្លាហើយ វានឹងអាចប្រតិកម្មយ៉ាងរហ័សទៅនឹងវីរុសជាក់ស្ដែង ហើយការពារអ្នកពីជំងឺ COVID-19។ វ៉ាក់សាំងប្រភេទរងមិនអាចបង្កការចម្លងពីវីរុសដែលបង្កជំងឺ COVID-19 ទេ ហើយក៏មិនធ្វើអន្តរកម្មជាមួយ DNA របស់យើងដែរ។
- តើអ្វីជាឱសថជំនួយ?
-
ឱសថជំនួយនៅក្នុងវ៉ាក់សាំង Novavax គឺជាសារធាតុបន្ថែមសម្រាប់ជួយពង្រឹងប្រតិកម្មនៃភាពស៊ាំរបស់រាងកាយ។
- តើមានសារធាតុផ្សំអ្វីខ្លះនៅក្នុងវ៉ាក់សាំង?
-
សារធាតុផ្សំនៅក្នុងវ៉ាក់សាំង COVID-19 គឺធម្មតាបំផុតសម្រាប់វ៉ាក់សាំង។ វ៉ាក់សាំងផ្ទុកនូវសារធាតុផ្សំសកម្ម mRNA ឬ អាដេណូវីរុសដែលបានកែប្រែជាមួយនឹងសារធាតុផ្សេងទៀតដូចជាខ្លាញ់ អំបិល និងស្ករ ដើម្បីការពារសារធាតុផ្សំសកម្ម ជួយឲ្យវាមានប្រសិទ្ធភាពល្អនៅក្នុងរាងកាយ និងការពារវ៉ាក់សាំងនៅអំឡុងពេលរក្សាទុកនិងដឹកជញ្ជូន។
វ៉ាក់សាំង Novavax សម្រាប់ជំងឺ COVID-19 គឺជាវ៉ាក់សាំងផ្សំឡើងពីប្រភេទរងនៃប្រូតេអ៊ីនដែលមានសារធាតុបន្ថែម រួមជាមួយជាតិខ្លាញ់និងស្ករ ដើម្បីជួយឱ្យវ៉ាក់សាំងមានប្រសិទ្ធភាពកាន់តែខ្ពស់នៅក្នុងរាងកាយ។ វ៉ាក់សាំងនេះមិនប្រើ mRNA ទេ។
វ៉ាក់សាំង Pfizer វ៉ាក់សាំង Moderna និងវ៉ាក់សាំង Johnson and Johnson and Novavax មិនមានផ្ទុកកោសិកាមនុស្ស (រួមទាំងកោសិកាគភ៌) វីរុស COVID-19 ជាតិជ័រ សារធាតុរក្សាទុកបានយូរ ឬអនុផលផលិតចេញពីសត្វមួយចំនួន រួមទាំងផលិតផលសាច់ជ្រូក ឬ ជេឡាធីនផងដែរ។ វ៉ាក់សាំងនេះមិនត្រូវបានបណ្តុះនៅក្នុងស៊ុត និងមិនមានផ្ទុកផលិតផលស៊ុតទេ។
មើលសំណូរចម្លើយនេះ៖ ទំព័រគេហទំព័រពីមន្ទីរពេទ្យកុមារភីឡាឌែលហ្វៀ (ភាសាអង់គ្លេស) សម្រាប់ព័ត៌មានបន្ថែមអំពីសារធាតុផ្សំ។ អ្នកក៏អាចមើលតារាងសារធាតុផ្សំទាំងស្រុងនៅក្នុងប័ណ្ណព័ត៌មានវ៉ាក់សាំងប្រភេទ Pfizer, Moderna (ភាសាអង់គ្លេស), Novavax, និង Johnson & Johnson.។
- តើវ៉ាក់សាំងជំងឺ COVID-19 បណ្ដាលឲ្យមិនអាចមានកូនបានដែរឬទេ?
-
មិនមានភ័ស្តុតាងវិទ្យាសាស្ត្រដែលបង្ហាញថាវ៉ាក់សាំងបណ្ដាលឲ្យមិនអាចមានកូនបាន ឬអសមត្ថភាពផ្លូវភេទនោះទេ។ នៅពេលដែលវ៉ាក់សាំងចូលដល់ក្នុងរាងកាយរបស់អ្នក វានឹងធ្វើការជាមួយប្រព័ន្ធភាពស៊ាំរបស់អ្នកដើម្បីបង្កើតអង្គបដិបក្ខប្រាណ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា។ ដំណើរការនេះមិនពាក់ព័ន្ធនឹងសរីរាង្គបន្តពូជរបស់អ្នកទេ។
Centers for Disease Control and Prevention (CDC, មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ) (ជាភាសាអង់គ្លេស), American College of Obstetricians and Gynecologists (ACOG) (ជាភាសាអង់គ្លេស) និង Society for Maternal-Fetal Medicine (SMFM) (ជាភាសាអង់គ្លេស) ណែនាំវ៉ាក់សាំងជំងឺ COVID-19 សម្រាប់មនុស្សដែលមានផ្ទៃពោះ បំបៅដោះកូន ឬមានគម្រោងមានផ្ទៃពោះ។ មនុស្សជាច្រើនដែលបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 ចាប់តាំងពីពេលនោះមក បានមានផ្ទៃពោះ ឬសម្រាលកូនដែលមានសុខភាពល្អ។
បច្ចុប្បន្ននេះ គ្មានភ័ស្តុតាងណាមួយបង្ហាញថាវ៉ាក់សាំងណាមួយ រួមទាំងវ៉ាក់សាំង COVID-19 ផងដែរ បង្កឲ្យមានបញ្ហាមិនអាចមានកូនបានសម្រាប់បុរសនោះទេ។ ការសិក្សាស្រាវជ្រាវថ្មីតូចមួយទៅលើមនុស្សប្រុសដែលមានសុខភាពល្អចំនួន 45នាក់ (ជាភាសាអង់គ្លេស) ដែលបានទទួលវ៉ាក់សាំង mRNA សម្រាប់ជំងឺ COVID-19 (ឧ.ទា. Pfizer-BioNTech ឬ Moderna) បានពិនិត្យមើលបុគ្គលិកលក្ខណៈស្ពែម ដូចជាបរិមាណនិងចលនា មុននិងក្រោយពេលចាក់វ៉ាក់សាំង។ ការស្រាវជ្រាវបានរកឃើញថា គ្មានការប្រែប្រួលគួរឲ្យកត់សម្គាល់នៅក្នុងបុគ្គលិកលក្ខណៈស្ពែមទាំងនេះទេ ក្រោយពេលចាក់វ៉ាក់សាំង។
ការគ្រុនក្តៅបណ្តាលមកពីរជំងឺ មានពាក់ព័ន្ធនឹងជំងឺរយៈពេលខ្លីនៅក្នុងការផលិតស្ពែមនៅក្នុងខ្លួនបុរសដែលមានសុខភាពល្អ។ បើទោះបីជាគ្រុនក្តៅអាចមានផលរំខានបណ្តោះអាសន្ននៃការចាក់វ៉ាក់សាំងជំងឺ COVID-19 ក៏មិនមានភ័ស្តុតាងបច្ចុប្បន្នដែលបង្ហាញថាគ្រុនក្តៅក្រោយការចាក់វ៉ាក់សាំង COVID ប៉ះពាល់ដល់ការផលិតស្ពែមនោះទេ។
សូមមើលព័ត៌មានស្តីពីវ៉ាក់សាំង COVID-19 សម្រាប់អ្នកដែលមានបំណងចង់មានកូន (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ) របស់ CDC សម្រាប់ព័ត៌មានបន្ថែម។ អ្នកក៏អាចមើលគេហទំព័រ គេទំព័រស្តីពីវ៉ាក់សាំង COVID-19 របស់ CDC (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ) សម្រាប់ព័ត៌មានពិតអំពីវ៉ាក់សាំង។
- តើរោគសញ្ញាប្រភេទអ្វីខ្លះដែលមានភាពធម្មតា ក្រោយការទទួលវ៉ាក់សាំង?
-
ដូចគ្នាទៅនឹងវ៉ាក់សាំងធម្មតាផ្សេងទៀតដែរ ផលរំខានទូទៅនានារួមមានការឈឺដៃ អស់កម្លាំង ឈឺក្បាល និងឈឺចុកចាប់សាច់ដុំ។
រោគសញ្ញាទាំងនេះគឺជាសញ្ញាមួយបង្ហាញថាវ៉ាក់សាំងកំពុងមានប្រសិទ្ធភាព។ នៅក្នុងការពិសោធន៍សាកល្បងលើវ៉ាក់សាំងប្រភេទ Pfizer និង Moderna ផលរំខានទាំងនេះបានកើតឡើងក្នុងរយៈពេលពីរថ្ងៃបន្ទាប់ពីការទទួលចាក់វ៉ាក់សាំង និងមានរយៈពេលប្រហែលមួយថ្ងៃ។ ផលរំខានក្រោយការចាក់ដូសទីពីរ គឺមានភាពធម្មតាជាងការចាក់ដូសទីមួយ។
សម្រាប់រាល់វ៉ាក់សាំងទាំងបីប្រភេទ អ្នកដែលមានអាយុលើសពី 55ឆ្នាំ អាចរាយការណ៍ប្រាប់អំពីផលប៉ះពាល់ តិចតួចជាងអ្នកមានវ័យក្មេងជាងនេះ។
អ្នកអាចនឹងមើលឃើញពាក្យចរចាមអារ៉ាមមួយចំនួនអំពីផលរំខាន មិនពិតតាមអនឡាញ ឬនៅលើបណ្តាញព័ត៌មានសង្គម។ គ្រប់ពេលវេលាដែលអ្នកមើលឃើញការបញ្ជាក់អះអាងអំពីផលរំខាន ត្រូវប្រាកដថាអ្នកត្រូវពិនិត្យមើលប្រភពនៃការអះអាងនោះត្រឹមត្រូវឬអត់។
- តើមានអ្វីកើតឡើង ប្រសិនបើខ្ញុំមានជំងឺក្រោយទទួលវ់ាក់សាំង COVID-19?
-
ដូចទៅនឹងវ៉ាក់សាំងទូទៅផ្សេងទៀតដែរ ការចាក់វ៉ាក់សាំង COVID-19 ជាទូទៅតែងកើតមានផលរំខាន ដូចជាឈឺដៃ គ្រុនក្ដៅ ឈឺក្បាល ឬអស់កម្លាំង បន្ទាប់ពីការចាក់វ៉ាក់សាំង។ ទាំងនេះគឺជាសញ្ញាដែលបញ្ជាក់ថាវ៉ាក់សាំងកំពុងមានប្រសិទ្ធភាព។ ស្វែងយល់បន្ថែមអំពីផលប៉ះពាល់ដែលអាចមាន បន្ទាប់ពីចាក់វ៉ាក់សាំងជំងឺ COVID-19។
ប្រសិនបើអ្នកឈឺក្រោយទទួលវ៉ាក់សាំង អ្នកគួរតែរាយការណ៍អំពីហេតុការណ៍អាក្រក់នោះទៅកាន់ Vaccine Adverse Event Reporting System (VAERS, ប្រព័ន្ធរាយការណ៍អំពីហេតុការណ៍អាក្រក់នៃវ៉ាក់សាំង) (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ)។ “ហេតុការណ៍អាក្រក់” គឺជាបញ្ហាសុខភាពណាមួយ ឬផលរំខានដែលកើតមានក្រោយការចាក់វ៉ាក់សាំង។ សម្រាប់ព័ត៌មានបន្ថែមអំពី VAERS សូមមើល "តើ VAERS ជាអ្វី?" ខាងក្រោម
- តើ VAERS ជាអ្វី?
-
VAERS គឺជាប្រព័ន្ធព្រមានដើមដំបូងដែលគ្រប់គ្រងដោយមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ (CDC) និង រដ្ឋបាលចំណីអាហារនិងឱសថ (FDA)។ VAERS អាចជួយតាមចាប់សញ្ញាបញ្ហាដែលអាចនឹងមានពាក់ព័ន្ធនឹងវ៉ាក់សាំង។
បុគ្គល (អ្នកផ្តល់សេវាថែទាំសុខភាព អ្នកជំងឺ និងអ្នកថែទាំ) អាច រាយការណ៍អំពីប្រតិកម្មតបដែលអាចកើតមានទៅកាន់ VAERS (ជាភាសាងអង់គ្លេសតែប៉ុណ្ណោះ)។
មានដែនកំណត់នៅក្នុងប្រព័ន្ធនេះ។ របាយការណ៍ VAERS មិនមែនមានន័យថាវ៉ាក់សាំងបានបណ្តាលឲ្យមានប្រតិកម្មតបឬលទ្ធផលអ្វីនោះទេ។ វាគ្រាន់តែមានន័យថា ការចាក់វ៉ាក់សាំងបានប្រព្រឹត្តមុនគេ។
VAERS ត្រូវបានបង្កើតឡើងដើម្បីជួយអ្នកវិទ្យាសាស្ត្រឲ្យកត់សម្គាល់នូវទំនោរ ឬមូលហេតុដែលពួកគេគួរតែអង្កេតស្រាវជ្រាវអំពីបញ្ហាដែលអាចកើតមាន។ វាមិនមែនជាតារាងលទ្ធផលនៃការចាក់វ៉ាក់សាំងដែលបានផ្ទៀងផ្ទាត់នោះទេ។
នៅពេលអ្នកធ្វើការរាយការណ៍ទៅកាន់ VAERS អ្នកជួយឲ្យ CDC និង FDA កំណត់អំពីក្តីកង្វល់ផ្នែកសុខភាពដែលអាចកើតមាន និងធ្វើឲ្យប្រាកដថាវ៉ាក់សាំងមានសុវត្ថិភាព។ ប្រសិនបើបញ្ហាកើតមាន ពួកគេនឹងចាត់វិធានការ និងជូនដំណឹងដល់អ្នកផ្តល់សេវាថែទាំអំពីបង្ហាដែលអាចកើតមាន។
- តើខ្ញុំអាចទទួលបានវ៉ាក់សាំងជំងឺ COVID-19 ដែរឬទេ ប្រសិនបើខ្ញុំបានកើតជំងឺ COVID-19?
-
បាទ/ចាស Advisory Committee on Immunization Practices (ACIP, គណៈកម្មាធិការក្រុមប្រឹក្សាស្ដីពីការអនុវត្តការចាក់ថ្នាំបង្ការ) ណែនាំអ្នកដែលធ្លាប់កើតជំងឺ COVID-19 ពីមុនមកឲ្យទទួលវ៉ាក់សាំង។
ទិន្នន័យបង្ហាញថា វាមិនមែនជារឿងទូទៅទេដែលនឹងឆ្លងជំងឺ COVID-19 ម្ដងទៀតក្នុងរយៈពេល 90ថ្ងៃបន្ទាប់ពីអ្នកបានឆ្លងជំងឺ ដូច្នេះអ្នកអាចនឹងមានការការពារខ្លះៗហើយ (ដែលហៅថាភាពស៊ាំធម្មជាតិ)។ ក៏ប៉ុន្តែ យើងមិនដឹងថាតើភាពស៊ាំធម្មជាតិអាចនឹងមានប្រសិទ្ធភាពបានយូរប៉ុណ្ណានោះទេ។
អ្នកដែលកំពុងមានជំងឺ COVID-19 គួរតែរង់ចាំទទួលការចាក់វ៉ាក់សាំងរហូតដល់ពួកគេបានធូរស្បើយ ហើយរយៈពេលនៅដាច់ដោយឡែករបស់ពួកគេបានបញ្ចប់។
អ្នកដែលបានរកឃើញថាឆ្លងជំងឺ COVID-19 ក្នុងពេលថ្មីៗនេះ ក៏គួរតែរង់ចាំទទួលការចាក់វ៉ាក់សាំងនេះនៅពេលបានបញ្ចប់រយៈពេលធ្វើចតា្ដឡីស័ក ប្រសិនបើពួកគេអាចដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកពីអ្នកដទៃដោយសុវត្ថិភាពបាន។ ប្រសិនបើមានហានិភ័យខ្ពស់ដែលពួកគេអាចចម្លងដល់អ្នកដទៃ ពួកគេអាចនឹងទទួលបានការចាក់វ៉ាក់សាំងក្នុងអំឡុងពេលចត្តាឡីស័កដើម្បីការពារការចម្លងនៃជំងឺនេះ។
សូមមើលទំព័រអំពីការនៅដាច់ដោយឡែក និងការធ្វើចត្តាឡីស័កសម្រាប់ជំងឺ COVID-19 របស់យើង ដើម្បីដឹងពីគោលការណ៍ណែនាំស្ដីពីការនៅដាច់ដោយឡែក និងការធ្វើចត្តាឡីស័ក។
- តើខ្ញុំអាចទទួលបានវ៉ាក់សាំងជំងឺ COVID-19 ដែរឬទេ ប្រសិនបើខ្ញុំមានប្រតិកម្មអាលែកហ្ស៊ីទៅនឹងវ៉ាក់សាំងណាមួយកាលពីមុន?
-
វ៉ាក់សាំងគួរតែកុំផ្តល់ទៅឲ្យមនុស្សដែលមានប្រវត្តិធ្លាប់កើតមានប្រតិកម្មអាលែកហ្ស៊ីធ្ងន់ធ្ងរដែលធ្លាប់បានដឹង ដូចជាប្រតិកម្មថ្នាំជាដើម ទៅនឹងដូសថ្នាំវ៉ាក់សាំង mRNA ឬវ៉ាក់សាំងវិចទ័រវីរុសពីមុនមក ឬទៅនឹងសារធាតុផ្សំនៃវ៉ាកសាំង COVID-19 ប្រភេទ Pfizer-BioNTech/Comirnaty, Moderna (ជាភាសាអង់គ្លេស), Novavax
អ្នកដែលធ្លាប់មានប្រិតកម្មអាលែកហ្ស៊ីធ្ងន់ធ្ងរទៅនឹងវ៉ាក់សាំងឬការព្យាបាលដោយការចាក់ថ្នាំ នៅតែអាចទទួលវ៉ាក់សាំងនេះបានដែរ។ ប៉ុន្តែ អ្នកផ្តល់សេវាគួរធ្វើការវាយតម្លៃអំពីហានិភ័យ និងពិគ្រោះយោបល់ជាមួយពួកគេអំពីហានិភ័យដែលអាចកើតមាន។ ប្រសិនបើអ្នកជំងឺសម្រេចចិត្តទទួលវ៉ាក់សាំង អ្នកផ្តល់សេវាគួរតែតាមដានពួកគេរយៈពេល 30នាទី ដើម្បីត្រួតពិនិត្យមើលប្រតិកម្មកើតមានភ្លាមៗណាមួយ។
Advisory Committee on Immunization Practices (ACIP) ណែនាំឲ្យអ្នកផ្តល់សេវា តាមដានគ្រប់អ្នកជំងឺទាំងអស់រយៈពេលយ៉ាងតិច 15នាទី ក្រោយពេលទទួលវ៉ាក់សាំង ដើម្បីត្រួតពិនិត្យមើលប្រតិកម្មអាលែកហ្ស៊ី។ មើល ការពិចារណាផ្នែកវេជ្ជសាស្ត្របណ្តោះអាសន្នសម្រាប់វ៉ាក់សាំង mRNA របស់ ACIP (ជាភាសាអង់គ្លេស) សម្រាប់ព័ត៌មានបន្ថែម។
សាលារៀន និងមណ្ឌលថែទាំកុមារ
- តើមនុស្សអាយុក្រោម 18 ឆ្នាំអាចចាក់វ៉ាក់សាំងបានដែរឬទេ?
-
នៅពេលនេះ យីហោវ៉ាក់សាំង Pfizer-BioNTech (Pfizer) និងវ៉ាក់សាំង Moderna សម្រាប់ជំងឺ COVID-19 ត្រូវបានអនុញ្ញាតសម្រាប់កុមារអាយុ 6 ខែឡើងទៅ។ វ៉ាក់សាំង Novavax មានផ្ដល់ជូនសម្រាប់បុគ្គលអាយុ 12 ឆ្នាំឡើងទៅតាម Emergency Use Authorization (EUA, ការផ្ដល់សិទ្ធិអនុញ្ញាតឱ្យប្រើប្រាស់ក្នុងពេលមានអាសន្ន)។
យុវជនអាយុក្រោម 17 ឆ្នាំ អាចត្រូវការការយល់ព្រមពីឪពុកម្តាយឬអាណាព្យាបាល (មានជាភាសាអង់គ្លេសប៉ុណ្ណោះ) ដើម្បីចាក់វ៉ាក់សាំង លើកលែងតែពួកគេទទួលបានការអនុគ្រោះតាមផ្លូវច្បាប់។
សូមចូលមើលគេហទំព័ររបស់យើងអំពី Vaccinating Youth (ការចាក់វ៉ាក់សាំងដល់យុវជន) ដើម្បីទទួលបានព័ត៌មានបន្ថែម។
សាកសួរគ្លីនិកវ៉ាក់សាំងអំពីលក្ខខណ្ឌតម្រូវរបស់ពួកគេសម្រាប់បង្ហាញភ័ស្តុតាងអំពីការយល់ព្រមរបស់ឪពុកម្តាយ ឬការអនុគ្រោះតាមផ្លូវច្បាប់។
- តើរដ្ឋតម្រូវឱ្យមានការចាក់វ៉ាក់សាំង COVID-19 សម្រាប់ការចូលសាលាពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី12 ដែរឬទេ?
-
Washington State Board of Health (ក្រុមប្រឹក្សាសុខាភិបាលនៃរដ្ឋវ៉ាស៊ីនតោន) (ជាភាសាអង់គ្លេស) ពោលគឺមិនមែន Department of Health (ក្រសួងសុខាភិបាល) ទេដែលមានសិទ្ធិអំណាចក្នុងការបង្កើតលក្ខខណ្ឌតម្រូវចំពោះការចាក់វ៉ាក់សាំងសម្រាប់កុមារនៅសាលារៀនថ្នាក់មត្តេយ្យដល់ថ្នាក់ទី 12 តាម Revised Code of Washington (RCW, ច្បាប់រដ្ឋវ៉ាស៊ីនតោនដែលបានកែប្រែ) 28A.210.140 ។ មិនមានលក្ខខណ្ឌតម្រូវអំពីវ៉ាក់សាំងជំងឺ COVID-19 ចំពោះសាលារៀន ឬមណ្ឌលថែទាំកុមារនៅពេលនេះទេ។
- តើកូនរបស់ខ្ញុំទទួលបានការចាក់ថ្នាំបង្ការផ្សេងទៀតបានដែរឬទេ នៅពេលពួកគេទទួលការចាក់វ៉ាក់សាំង COVID-19 របស់ពួកគេ?
-
នៅពេលនេះ មនុស្សអាចទទួលវ៉ាក់សាំង COVID-19 ក្នុងរយៈពេល 14ថ្ងៃបន្ទាប់ពីការចាក់វ៉ាក់សាំងផ្សេងទៀត រួមទាំងនៅថ្ងៃតែមួយផងដែរ។
- តើនឹងមានភាពបទបែនណាមួយនៅក្នុងលក្ខខណ្ឌតម្រូវចំពោះការចាក់ថ្នាំបង្ការតាមសាលារៀនសម្រាប់ឆ្នាំសិក្សា2023-2024 ដោយសារតែជំងឺរាតត្បាត COVID-19 ដែរឬទេ?
-
ក្រុមប្រឹក្សាសុខាភិបាលរដ្ឋកំណត់ថាតើគួរតែមានការផ្លាស់ប្តូរណាមួយទៅលើលក្ខខណ្ឌតម្រូវចំពោះការចាក់ថ្នាំបង្ការតាមសាលារៀនដែរឬទេ។ នៅពេលនេះ លក្ខខណ្ឌតម្រូវចំពោះការចាក់ថ្នាំបង្ការតាមសាលារៀន នឹងនៅតែរក្សាទុកដដែល។ កុមារនឹងចាំបាច់ត្រូវបំពេញតាមលក្ខខណ្ឌតម្រូវចំពោះការចាក់វ៉ាក់សាំង មុនពេលពួកគេអាចចូលរៀននៅថ្ងៃបវេសនកាលដំបូងបាន។
ជីវិតក្រោយការចាក់វ៉ាក់សាំង
- តើខ្ញុំនឹងត្រូវការបង្ហាញភ័ស្តុតាងអំពីការចាក់វ៉ាក់សាំងដែរឬទេ?
-
អ្នកប្រហែលជាត្រូវបង្ហាញភ័ស្តុតាងថាអ្នកបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 នៅតំបន់ អាជីវកម្ម ឬព្រឹត្តិការណ៍មួយចំនួន។
ដូច្នេះ ត្រូវចាត់ទុកក្រដាសប័ណ្ណចាក់វ៉ាក់សាំងរបស់អ្នក ប្រៀបដូចទៅនឹងសំបុត្រកំណើត ឬឯកសារផ្លូវការផ្សេងទៀតដែរ! ថតរូបថតប័ណ្ណ ហើយរក្សាទុកវានៅផ្ទះ។ អានបន្ថែមទៀតអំពីប័ណ្ណចាក់វ៉ាក់សាំង និងកំណត់ត្រាការចាក់ថ្នាំបង្ការ។
- ចុះបើខ្ញុំមិនបានចាក់វ៉ាក់សាំងជំងឺ COVID-19 ទាន់សភាពការណ៍?
-
ប្រសិនបើអ្នកមិនបានចាក់វ៉ាក់សាំងជំងឺ COVID-19 ទាន់សភាពការណ៍ទេ៖
- ស្វែងរកវ៉ាក់សាំងជំងឺ COVID-19 ឥតគិតថ្លៃដែលនៅក្បែរអ្នក!
- ពិចារណាពាក់ម៉ាស់តឹងណែនល្អនៅមជ្ឈដ្ឋានក្នុងអគារសាធារណៈដែលមានមនុស្សកកកុញ។
- ធ្វើតេស្តរកមើលជំងឺ COVID-19 ប្រសិនបើអ្នកមានរោគសញ្ញា។
- ប្រសិនបើអ្នកធ្វើដំណើរ សូមធ្វើតេស្តរកមើលជំងឺ COVID-19 នៅមុនពេល និងក្រោយពេលធ្វើដំណើរ។
- តើខ្ញុំអាចឈឹដោយសារជំងឺ COVID-19 ដែរឬទេ ក្រោយពេលខ្ញុំចាក់វ៉ាក់សាំង?
-
វ៉ាក់សាំងមានប្រសិទ្ធភាពខ្ពស់ ប៉ុន្តែមិនមែន 100% ទេ។ ប្រសិនបើអ្នកមាន រោគសញ្ញាដូចជំងឺ COVID-19 (ជាភាសាអង់គ្លេស) អ្នកគួរតែស្ថិតនៅឆ្ងាយពីអ្នកដទៃ ហើយទាក់ទងទៅកាន់អ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក។ ពួកគេអាចណែនាំការធ្វើតេស្តជំងឺ COVID-19។
សម្រាប់ព័ត៌មានអំពីការធ្វើតេស្តជំងឺ COVID-19 សូមមើលព័ត៌មានអំពីការធ្វើតេស្ត ។
- តើខ្ញុំគួរធ្វើអ្វី ប្រសិនបើខ្ញុំបានប៉ះពាល់ជាមួយនឹងជំងឺ COVID-19?
-
សូមមើលទំព័រអំពីការនៅដាច់ដោយឡែក និងការធ្វើចត្តាឡីស័កសម្រាប់ជំងឺ COVID-19 របស់យើង ដើម្បីដឹងពីគោលការណ៍ណែនាំស្ដីពីការនៅដាច់ដោយឡែក និងការធ្វើចត្តាឡីស័ក។
- តើខ្ញុំអាចគ្រប់គ្រងភាពតានតឹងក្នុងចិត្ត និងការថប់បារម្ភពាក់ព័ន្ធនឹងជំងឺ COVID-19 បានដូចម្តេច?
-
យើងយល់ថាជំងឺរាតត្បាតអាចប៉ះពាល់ដល់សុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់អ្នក។ មិនមែនអ្នកតែម្នាក់ឯងនោះទេ។ មនុស្សជាច្រើននាក់នៅក្នុងរដ្ឋវ៉ាស៊ីនតោនកំពុងដោះស្រាយបញ្ហាភាពតានតឹងក្នុងចិត្ត និងភាពថប់បារម្ភពាក់ព័ន្ធនឹងគ្រោះអាសន្នផ្នែកហិរញ្ញវត្ថុនិងការងារ ការបិទផ្អាកដំណើរការសាលារៀន ការដាក់ឲ្យនៅដាច់ដោយឡែក ក្តីកង្វល់ផ្នែកសុខភាព ទុក្ខសោកនិងការបាត់បង់ និងជាច្រើនទៀត។ នេះរួមមានភាពថប់បារម្ភបន្ថែមទៀតដែលអាចកើតមានជាមួយនឹងការត្រឡប់ចូលទៅកាន់សកម្មភាពសាធារណៈឡើងវិញ។
នេះគឺជាធនធានមួយចំនួនដែលអាចជួយគ្រប់គ្រងភាពធុញថប់ក្នុងចិត្ត និងភាពថប់បារម្ភបាន។
- ទូរសព្ទទៅកាន់ខ្សែទូរសព្ទស្តាប់ក្តីកង្វល់រដ្ឋវ៉ាស៊ីនតោន តាមរយៈលេខ 833-681-0211 សម្រាប់ការគាំទ្រនិងធនធានពាក់ព័ន្ធនឹងភាពធុញថប់ក្នុងចិត្តពាក់ព័ន្ធនឹងជំងឺ COVID។
- ប្រសិនបើអ្នកស្ថិតក្នុងវិបត្តិ៖
- ខ្សែទូរសព្ទសង្គ្រោះអាយុជីវិតបង្ការការធ្វើអត្តឃាត (ជាភាសាអង់គ្លេស)៖ 800-273-8255 (ជំនួយផ្នែកភាសាជា 150ភាសា)
- ទំព័រដើម> ការតភ្ជាប់វិបត្តិ (crisisconnections.org)៖ 866-427-4747
- តំណភ្ជាប់សម្រាប់យុវជន(ជាភាសាអង់គ្លេស)៖ ទូរសព្ទ ឬផ្ញើសារជាអក្សរទៅលេខ 866-833-6546 (មានផ្តល់ជូនជំនួយផ្នែកភាសា)
- ប្រើប្រាស់ យុទ្ធនាការយល់ដឹងស្ថានភាពផ្លូវចិត្ត (ភាសាអង់គ្លេស) ដើម្បីស្តាប់ ស្វែងយល់ ចែករំលែក និងភ្ជាប់ទំនាក់ទំនងពាក់ព័ន្ធនឹងសុខុមាលភាពនិងសុខភាពផ្លូវចិត្ត។
- ចូលទៅកាន់ ទំព័រសុខភាពផ្លូវចិត្តរបស់យើង (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ) សម្រាប់ធនធានបន្ថែម។
ធនធាននិងព័ត៌មានបន្ថែ
- ធនធានជំងឺ COVID-19 សម្រាប់ក្រុមជាក់លាក់នានា
-
កុមារ និងយុវជន
- អ្វីដែលឪពុកម្ដាយ/អាណាព្យាបាលគួរដឹងអំពីវ៉ាក់សាំង COVID-19 សម្រាប់កុមារ (PDF)
- ការរលាកសាច់ដុំក្រោយការចាក់វ៉ាក់សាំង COVID-19៖ ប្រការដែលឪពុកម្តាយនិងមនុស្សវ័យក្មេងគួរដឹង (PDF)
- ព័ត៌មានស្តីពីវ៉ាក់សាំងសម្រាបកុមារនិងយុវជនដែលមានតម្រូវការថែទាំសុខភាព (PDF) (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ)
អ្នកបំបៅដោះកូន និង/ឬអ្នកមានផ្ទៃពោះ
- វ៉ាក់សាំង COVID 19 និងសុខភាពបន្តពូជ ចំណុចពិភាក្សាសម្រាប់អ្នកផ្តល់សេវាវេជ្ជសាស្ត្រ (PDF) (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ)
- ការពិត - សំណួរសាកសួរញឹកញាប់អំពីសុខភាពបន្តពូជ
ជនអន្ដោប្រវេសន៍ និងជនភៀសខ្លួន
- ការណែនាំអំពីការពិភាក្សាសម្រាប់កសាងទំនុកចិត្តទៅលើវ៉ាក់សាំង COVID-19 សម្រាប់ជនអន្តោប្រវេសន៍ និងជនភាសខ្លូន (PDF) (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ)
- ការព្រួយបារម្ភជាទូទៅ និងការពិត (PDF)
- ដឹងពីសិទ្ធិរបស់អ្នកទៅលើ COVID-19 សម្រាប់សមាជិកសហគមន៍ជនអន្តោប្រវេសន៍ (បណ្តាញសាមគ្គីភាពជនអន្តោប្រវេសសម្រាប់រដ្ឋវ៉ាស៊ីនតោន)
- ការចូលរួមនៅក្នុងវ៉ាក់សាំងជំងឺ COVID-19៖ ក្រសួងសុខាភិបាលរដ្ឋវ៉ាស៊ីនតោន (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ)
មិនអាចចេញពីផ្ទះបាន
- មិនអាចចេញពីផ្ទះបាន និងត្រូវការវ៉ាក់សាំងមែនដែរទេ? (PDF) (ជាភាសាអង់គ្លេស)
ធនធានបន្ថែមពាក់ព័ន្ធនឹងសហគមន៍ អាចរកបាននៅលើ ទំព័រសមភាពនិងការចូលរួមនៅក្នុងវ៉ាក់សាំង (ជាភាសាអង់គ្លេស)
- សំណួររបស់ខ្ញុំមិនត្រូវបានឆ្លើយទេនៅទីនេះ។ តើខ្ញុំអាចស្វែងយល់បន្ថែមទៀតបានដោយរបៀបណា?
-
សំណួរតាមបណ្តាញផ្សព្វផ្សាយអាចត្រូវបានផ្ញើទៅកាន់ covid.vaccine@doh.wa.gov។