យើងដឹងថាជំងឺ COVID-19 បន្តមានក្នុងរយៈពេលមិនយូរទៀតទេ។ អ្វីដែលសំខាន់គឺត្រូវយល់អំពីរបៀបរស់នៅដែលអាចរក្សាខ្លួនយើង មនុស្សជាទីស្រលាញ់ និងសហគមន៍ឱ្យមានសុវត្ថិភាពតាមដែលអាចធ្វើបាន។ តើយើងអាចរក្សាសុវត្ថិភាពតាមរបៀបណា? តាមរយៈចាក់វ៉ាក់សាំងជំងឺ COVID-19 ឱ្យទាន់សភាពការណ៍ ធ្វើតេស្ត ស្នាក់នៅផ្ទះប្រសិនបើឈឺឬប្រឈមនឹងការឆ្លងជំងឺ ពាក់ម៉ាស់ក្នុងទីមានមនុស្សកកកុញ និងរក្សាគម្លាត។
ធ្វើសកម្មភាព ថែទាំសុខភាព
ប្រសិនបើអ្នកមានជំងឺ COVID-19 ឥឡូវនេះ
ធនធាននិងព័ត៌មានបន្ថែម
- រោគសញ្ញា សញ្ញា និងការបង្ការជំងឺ COVID-19
-
រោគសញ្ញាចម្បងៗនៃជំងឺ COVID-19 មានដូចខាងក្រោម៖
- ក្អក ដង្ហក់ ឬពិបាកដកដង្ហើម គ្រុនក្ដៅ គ្រុនរងា ឈឺសាច់ដុំ ឈឺបំពង់ក លែងដឹងក្លិន ឬរសជាតិនាពេលថ្មីៗ។ រោគសញ្ញាផ្សេងទៀតដែលមិនសូវកើតមាន រួមមានចង្អោរ ក្អួត ឬរាករូស។
- ទូរសព្ទទៅលេខ 911 ប្រសិនបើអ្នកឃើញសញ្ញាព្រមានឱ្យសង្គ្រោះបន្ទាន់នៃជំងឺ COVID-19 ដូចខាងក្រោម៖
- ពិបាកដកដង្ហើម
- ឈឺទ្រូង ឬណែនទ្រូងមិនបាត់
- វង្វេងស្មារតីភ្លាមៗ
- អសមត្ថភាពក្នុងការភ្ញាក់ ឬដឹងខ្លួន
- ស្បែក បបូរមាត់ ឬគល់ក្រចកមានសភាពស្លេកស្លាំង មានពណ៌ប្រផេះ ឬខៀវអាស្រ័យលើពណ៌ស្បែក
- តើក្រុមមនុស្សណាខ្លះប្រឈមនឹងហានិភ័យ?
- មនុស្សវ័យចំណាស់ មនុស្សគ្រប់វ័យដែលមានស្ថានភាពជំងឺច្រើនស្រាប់ និងស្ត្រីមានផ្ទៃពោះ អាចនឹងមានហានិភ័យខ្ពស់ប្រឈមទៅនឹងអាការៈធ្ងន់ធ្ងរពីជំងឺ COVID-19។
តើខ្ញុំអាចការពារខ្លួនខ្ញុំ និងគ្រួសាររបស់ខ្ញុំដោយរបៀបណា?
- ចាក់វ៉ាក់សាំង និងចាក់ឱ្យទាន់សភាពការណ៍។នៅផ្ទះ ប្រសិនបើអ្នកឈឺ។
- ពិចារណាពាក់ម៉ាស់។ជៀសវាងកន្លែងមានមនុស្សច្រើន និងខ្យល់ចេញចូលមិនគ្រប់គ្រាន់។
- លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹក ឬប្រើទឹកលាងដៃសម្លាប់មេរោគ។ប្រើក្រដាសជូតមាត់ ឬកែងដៃខ្ទប់មាត់ នៅពេលអ្នកក្អកនិងកណ្តាស់។
- ជៀសវាងការយកដៃដែលមិនបានលាងសម្អាតទៅប៉ះផ្ទៃមុខ មាត់ ច្រមុះ ឬភ្នែករបស់អ្នក។
- ប្រសិនបើអ្នកមានរោគសញ្ញានៃជំងឺ COVID-19 សូមជួបអ្នកផ្ដល់សេវាថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកមិនមានអ្នកផ្ដល់សេវា ឬធានារ៉ាប់រងសុខភាព នោះនឹងមានការផ្ដល់ជូនការណាត់ជួបថែទាំសុខភាពតាមប្រព័ន្ធឌីជីថលដោយឥតគិតថ្លៃ (ជាភាសាអង់គ្លេស) តាមរយៈ Department of Health (DOH, ក្រសួងសុខាភិបាល)។
- សូមទៅហាង និងទីសាធារណៈនានាឱ្យកាន់តែមានសុវត្ថិភាព
-
មានរឿងជាច្រើនដែលអ្នកអាចចងចាំដើម្បីការពារខ្លួនអ្នក និងអ្នកដទៃមុន និងក្រោយពេលអ្នកចេញទៅក្រៅ និងខណៈពេលដែលអ្នកនៅឆ្ងាយពីផ្ទះ។
មុនពេលចាកចេញ៖
- បើអ្នកឈឺ កុំទៅហាង ឬទីសាធារណៈផ្សេងទៀតឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ឱ្យសមាជិកគ្រួសារ ឬមិត្តភក្តិយករបស់របរជំនួសអ្នក។
- ពិចារណាបញ្ជាទិញគ្រឿងទេស ឱសថ និងរបស់របរផ្សេងទៀតតាមអ៊ីនធឺណិត ដើម្បីឱ្យគេដឹកមកផ្ទះរបស់អ្នក។
ខណៈពេលចូលក្នុងអគារក្នុងកន្លែងមានមនុស្សច្រើន៖
- ពាក់ម៉ាស់ដែលបិទបាំងច្រមុះ និងមាត់របស់អ្នក។
រក្សាគម្លាតរវាងអ្នក និងអ្នកដទៃ - រួមទាំងពេលតម្រង់ជួរបង់ប្រាក់។
- ខ្ទប់មាត់ពេលអ្នកក្អក ឬកណ្តាស់។
- កុំយកដៃដែលមិនបានលាងសម្អាតទៅប៉ះផ្ទៃមុខរបស់អ្នក។
- ប្រសិនបើអ្នកចេញទៅទិញទំនិញ ត្រូវប្រើទឹកលាងដៃសម្លាប់មេរោគ ឬក្រណាត់ជូតសម្លាប់មេរោគ ដើម្បីសម្អាតដងរទេះ ឬកន្ត្រកទំនិញរបស់អ្នក។
- ការមានផ្ទៃពោះ ទារក និងជំងឺ COVID-19
-
អ្វីដែលអ្នកគួរដឹងប្រសិនបើអ្នកមានផ្ទៃពោះ
- មនុស្សមានផ្ទៃពោះ ឬមានផ្ទៃពោះថ្មីៗប្រឈមនឹងហានិភ័យខ្ពស់ដែលអាចមានជំងឺធ្ងន់ធ្ងរដោយសារជំងឺ COVID-19 ធៀបទៅនឹងមនុស្សដែលគ្មានផ្ទៃពោះ។
- មនុស្សដែលឆ្លងជំងឺ COVID-19 ក្នុងអំឡុងពេលមានផ្ទៃពោះ ក៏មានហានិភ័យខ្ពស់ដែលអាចសម្រាលកូនមុនពេលកំណត់ (សម្រាលកូនមុន 37 សប្ដាហ៍) និងកូនស្លាប់ក្នុងពោះ និងអាចមានហានិភ័យខ្ពស់ដែលអាចមានបញ្ហាផ្សេងទៀតក្នុងពេលមានផ្ទៃពោះផងដែរ។
- មនុស្សមានផ្ទៃពោះ ឬមានផ្ទៃពោះថ្មីៗ និងមនុស្សដែលពួកគេបានប៉ះពាល់ជាមួយ គួរតែចាត់វិធានការទាំងនេះ ដើម្បីជួយការពារខ្លួនពីការចម្លងជំងឺ COVID-19៖
- ចាក់វ៉ាក់សាំង និងចាក់ឱ្យទាន់សភាពការណ៍។
- ពិចារណាពាក់ម៉ាស់នៅកន្លែងមានមនុស្សច្រើន។
- ជៀសវាងកន្លែងមានមនុស្សច្រើន និងខ្យល់ចេញចូលមិនគ្រប់គ្រាន់។
- ធ្វើតេស្តដើម្បីជៀសវាងចម្លងជំងឺទៅអ្នកដទៃ។
- លាងសម្អាតដៃរបស់អ្នកឱ្យបានញឹកញាប់ និងប្រើក្រដាសជូតមាត់ ឬកែងដៃខ្ទប់មាត់ នៅពេលអ្នកក្អក និងកណ្តាស់។
- សម្អាត និងសម្លាប់មេរោគក្នុងផ្ទះរបស់អ្នកជាប្រចាំ។
- ពិនិត្យសុខភាពរបស់អ្នកប្រចាំថ្ងៃ។
- ទូរសព្ទទៅអ្នកផ្ដល់សេវាថែទាំសុខភាពរបស់អ្នកភ្លាម ប្រសិនបើអ្នកមានការព្រួយបារម្ភអំពីការមានផ្ទៃពោះ ប្រសិនបើអ្នកឈឺ ឬប្រសិនបើអ្នកគិតថាអ្នកប្រហែលជាមានផ្ទុកជំងឺ COVID-19។
ការមានផ្ទៃពោះ និងវ៉ាក់សាំងជំងឺ COVID-19
- ការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 ត្រូវបានណែនាំសម្រាប់មនុស្សដែលមានផ្ទៃពោះ កំពុងបំបៅដោះកូន កំពុងព្យាយាមចង់មានផ្ទៃពោះ ឬប្រហែលជាមានផ្ទៃពោះនាពេលអនាគត។
- ភស្តុតាងស្ដីពីសុវត្ថិភាព និងប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 អំឡុងពេលមានផ្ទៃពោះកំពុងកើនឡើង។ ទិន្នន័យនេះលើកឡើងថា អត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំងជំងឺ COVID-19 មានច្រើនជាងហានិភ័យនៃការចាក់វ៉ាក់សាំងដែលអាចកើតមាន ឬដែលគេបានដឹងក្នុងអំឡុងពេលមានផ្ទៃពោះ។
- បុគ្គលមានផ្ទៃពោះគួរតែចាក់ 1 ដូសនៃវ៉ាក់សាំងជំងឺ COVID-19 ថ្មី នៅពេលមានលក្ខខណ្ឌគ្រប់គ្រាន់។
- វ៉ាក់សាំងជំងឺ COVID-19 មិនធ្វើឱ្យឆ្លងជំងឺ COVID-19 សូម្បីតែមនុស្សមានផ្ទៃពោះ ឬទារករបស់ពួកគេ។
- បច្ចុប្បន្ននេះ គ្មានភស្តុតាងណាមួយបង្ហាញថាវ៉ាក់សាំងណាមួយ រួមទាំងវ៉ាក់សាំងជំងឺ COVID-19 បង្កឱ្យមានបញ្ហាមិនអាចមានកូនសម្រាប់ស្ត្រី ឬបុរសនោះទេ។
- តើអ្នកមានផ្ទៃពោះ និងមានសំណួរបន្ថែមអំពីវ៉ាក់សាំងជំងឺ COVID-19 មែនទេ? សូមពិភាក្សាជាមួយអ្នកផ្ដល់សេវាថែទាំសុខភាពរបស់អ្នក ឬទាក់ទងទៅអង្គការ MotherToBaby ដែលមានអ្នកជំនាញរង់ចាំឆ្លើយសំណួររបស់អ្នកតាមទូរសព្ទ ឬសារជជែក។ សេវាកម្មឥតគិតថ្លៃ រក្សាការសម្ងាត់នេះមានផ្ដល់ជូនចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ពីម៉ោង 8 ព្រឹកដល់ម៉ោង 5 រសៀល។ សូមចូលទៅកាន់ MotherToBaby (ជាភាសាអង់គ្លេស) ដើម្បីជជែកផ្ទាល់ ឬផ្ញើអ៊ីមែល ឬទូរសព្ទទៅលេខ 1-866-626-6847 (មានផ្ដល់ជូនជាភាសាអង់គ្លេស និងភាសាអេស្ប៉ាញតែប៉ុណ្ណោះ)។
របៀបមើលថែទារកទើបនឹងកើត ប្រសិនបើពួកគេមានជំងឺ COVID-19
- ទារកទើបនឹងកើតភាគច្រើនរបស់មនុស្សដែលមានផ្ទុកជំងឺ COVID-19 ក្នុងអំឡុងពេលមានផ្ទៃពោះ មិនមានផ្ទុកជំងឺ COVID-19 ទេ នៅពេលដែលទារកទាំងនោះកើតមក។
- ទារកទើបនឹងកើតភាគច្រើនដែលបានធ្វើតេស្តវិជ្ជមានរកឃើញជំងឺ COVID-19 មានរោគសញ្ញាកម្រិតស្រាល ឬគ្មានរោគសញ្ញាទេ ហើយជាសះស្បើយ។ របាយការណ៍បង្ហាញថាទារកទើបនឹងកើតមួយចំនួនមានជំងឺឈឺធ្ងន់ធ្ងរពីជំងឺ COVID-19។
- ប្រសិនបើអ្នកកំពុងនៅដាច់ដោយឡែកសម្រាប់ជំងឺ COVID-19 និងមានទារកទើបនឹងកើត សូមចាត់វិធានការប្រុងប្រយ័ត្នជាមុនខាងក្រោម រហូតដល់បញ្ចប់រយៈពេលនៅដាច់ដោយឡែក៖
- នៅផ្ទះដើម្បីផ្ដាច់ខ្លួនអ្នកពីមនុស្សដែលមិនរស់នៅជាមួយអ្នក។
- នៅដាច់ដោយឡែក (នៅឱ្យឆ្ងាយ) ពីសមាជិកគ្រួសារផ្សេងទៀតដែលមិនបានឆ្លងជំងឺ និងពាក់ម៉ាស់នៅកន្លែងប្រើប្រាស់រួម។
- រកអ្នកថែទាំមានសុខភាពល្អ ដែលបានចាក់វ៉ាក់សាំងទាន់សភាពការណ៍ និងមិនមានហានិភ័យខ្ពស់ដែលអាចឈឺធ្ងន់ ដើម្បីថែទាំទារកទើបនឹងកើតរបស់អ្នក។ ប្រសិនបើអាច សូមច្របាច់ទឹកដោះរបស់អ្នក ដើម្បីឱ្យអ្នកថែទាំអាចបំបៅកូនអ្នកបាន។ ប្រសិនបើអ្នកផ្ដល់ម្សៅទឹកដោះគោ សូមស្នើឱ្យអ្នកថែទាំដែលមានសុខភាពល្អរៀបចំម្សៅទឹកដោះគោនោះ។
- អនុវត្តតាមការប្រុងប្រយ័ត្នដែលបានណែនាំ ប្រសិនបើអ្នកចាំបាច់ត្រូវមើលថែទារកទើបនឹងកើតរបស់អ្នកមុនពេលបញ្ចប់រយៈពេលនៅដាច់ដោយឡែក រួមទាំងការពាក់ម៉ាស់ខណៈពេលកំពុងព ឬបំបៅទារករបស់អ្នក។
- តាមដានទារកទើបនឹងកើតរបស់អ្នកក្រែងមានរោគសញ្ញាជំងឺ COVID-19។
- ភស្តុតាងបច្ចុប្បន្នបង្ហាញថា ទឹកដោះម្ដាយទំនងជាមិនចម្លងវីរុសទៅទារកទេ។ ការសិក្សាស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា មនុស្សដែលបានចាក់វ៉ាក់សាំងការពារជំងឺ COVID-19 ផ្ទេរអង់ទីករការពារទៅទារករបស់ខ្លួនតាមរយៈទឹកដោះម្ដាយ។ ប្រសិនបើអ្នកមានផ្ទុកជំងឺ COVID-19 និងសម្រេចចិត្តបំបៅដោះកូន៖
- លាងសម្អាតដៃរបស់អ្នកមុនពេលបំបៅដោះកូន។
- ពាក់ម៉ាស់ក្នុងពេលកំពុងបំបៅដោះកូន និងរាល់ពេលដែលអ្នកនៅក្បែរទារករបស់អ្នកក្នុងរង្វង់ 6 ហ្វ៊ីត (2 ម៉ែត្រ)។
Perinatal Support Washington Warm Line (ខ្សែទូរសព្ទមិនបន្ទាន់សម្រាប់ផ្ដល់ជំនួយដល់ស្ត្រីពេលមានផ្ទៃពោះនិងកូនខ្ចីនៃរដ្ឋវ៉ាស៊ីនតោន) មានផ្ដល់ជូនដល់មាតាបិតាថ្មីថ្មោង និងដែលរំពឹងថានឹងក្លាយជាមាតាបិតា ឬមនុស្សជាទីស្រឡាញ់គ្រប់ពេលដែលពួកគេត្រូវការព័ត៌មាន និងជំនួយផ្នែកសុខភាពផ្លូវចិត្ត។ ទូរសព្ទទៅ៖ Perinatal Support Washington Warm Line តាមរយៈលេខ 1-888-404-7763 ឬចូលទៅកាន់ www.perinatalsupport.org/warm-line (ជាភាសាអង់គ្លេស)។ ផ្ញើសារជាអក្សរ ឬអ៊ីមែលទៅ warmline@perinatalsupport.org។
យកល្អត្រូវស្វែងរកជំនួយ។ ខ្សែទូរសព្ទមិនបន្ទាន់ត្រូវបានទទួលដោយផ្ទាល់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ពីម៉ោង 9 ព្រឹកដល់ម៉ោង 4:30 រសៀល (មានជាភាសាអង់គ្លេស និងអេស្ប៉ាញតែប៉ុណ្ណោះ)។ នៅពេលល្ងាច និងចុងសប្ដាហ៍ សូមទុកសារមួយ រួចហើយនរណាម្នាក់នឹងទូរសព្ទត្រឡប់ទៅអ្នកវិញក្នុងរយៈពេល 1-12 ម៉ោង។ ខ្សែទូរសព្ទជំនួយមានអ្នកធ្វើកិច្ចការសង្គម អ្នកព្យាបាលមានអាជ្ញាប័ណ្ណ ឬមាតាបិតាដែលធ្លាប់មានជំងឺបាក់ទឹកចិត្ត ឬថប់អារម្មណ៍ក្រោយសម្រាលកូន។
- ការថែទាំខ្លួនអ្នក និងគ្រួសាររបស់អ្នក
-
- បន្តតាមដានព័ត៌មានថ្មីៗអំពីការណែនាំបច្ចុប្បន្ន ដែលផ្ដល់ព័ត៌មានដោយទីភ្នាក់ងារសុខភាពសាធារណៈក្នុងតំបន់ ព័ត៌មានថ្មីៗពីគេហទំព័រផ្នែកសុខភាពសាធារណៈ និងប្រព័ន្ធផ្សព្វផ្សាយដែលអាចទុកចិត្តបាន។
- រៀបចំបញ្ជីធនធានសហគមន៍ ដូចជាលេខទូរសព្ទ គេហទំព័រ និងគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមជាដើម។ អ្នកអាចបញ្ចូលសាលារៀន វេជ្ជបណ្ឌិត ស្ថាប័នសុខភាពសាធារណៈ សេវាសង្គម មជ្ឈមណ្ឌលសហគមន៍សម្រាប់សុខភាព និងខ្សែទូរសព្ទបន្ទាន់។
- រក្សាទំនាក់ទំនងជាមួយគ្រួសារ និងមិត្តភក្តិតាមទូរសព្ទ ឬសេវាកម្មតាមអ៊ីនធឺណិត។
- មានសម្ភារៈថែទាំសុខភាពជាមូលដ្ឋាន (ដូចជាសាប៊ូដុំ ទឹកលាងដៃសម្លាប់មេរោគដែលមានសារធាតុអាល់កុល ក្រដាសជូតមាត់ ទែរម៉ូម៉ែត្រ ឱសថកាត់បន្ថយគ្រុនក្ដៅ និងឧបករណ៍ធ្វើតេស្តរកមើលជំងឺ COVID-19 នៅផ្ទះ) នៅនឹងដៃស្រាប់។
- ព្យាយាមធ្វើយ៉ាងណាឱ្យមានឱសថដែលអ្នក ឬសមាជិកគ្រួសាររបស់អ្នកប្រើជាប្រចាំ។
ជំនួយសម្រាប់សមាជិកវ័យក្មេងនៃគ្រួសាររបស់អ្នក
- ស្វែងរកជំនួយ និងការទំនាក់ទំនងជាបន្តបន្ទាប់ពីមិត្តភក្តិ និងគ្រួសាររបស់អ្នកដោយជជែកជាមួយពួកគេតាមទូរសព្ទ សារជាអក្សរ អ៊ីមែល ឬប្រព័ន្ធផ្សព្វផ្សាយសង្គម។
- ប្រសិនបើព័ត៌មានធ្វើឱ្យកូនៗរបស់អ្នកមានទុក្ខកង្វល់ខ្លាំង កុំភ្លេចសម្រាក។ ជជែកជាមួយកូនៗរបស់អ្នកដើម្បីបញ្ជាក់ឱ្យបានច្បាស់អំពីរាល់ព័ត៌មានដែលពួកគេអាចទទួលបានពីអ៊ីនធឺណិត ឬប្រភពផ្សេងទៀត។
- ផ្ដោតលើការជួយកុមារដោយលើកទឹកចិត្តឱ្យពួកគេសួរសំណួរ និងជួយឱ្យពួកគេយល់ពីស្ថានភាពបច្ចុប្បន្ន។
- ជជែកអំពីអារម្មណ៍ដែលអ្នកមាន និងទទួលស្គាល់អារម្មណ៍ទាំងនោះ។
- ជួយឱ្យពួកគេបង្ហាញអារម្មណ៍ក្នុងចិត្តដោយគូររូប ឬសកម្មភាពផ្សេងទៀត។
- លួងលោម និងមានការអត់ធ្មត់ជាងធម្មតា។