Care Connect Washington

ប្រសិនបើអ្នកធ្វើតេស្តឃើញវិជ្ជមានជំងឺ COVID-19 ហើយត្រូវការជំនួយផ្នែកម្ហូបអាហារ ឬជំនួយផ្សេងទៀតខណៈពេលដែលអ្នកនៅដាច់ដោយឡែក សូមទូរសព្ទទៅខ្សែទូរសព្ទបន្ទាន់របស់រដ្ឋសម្រាប់ព័ត៌មានជំងឺ COVID-19 តាមរយៈលេខ 1-800-525-0127 បន្ទាប់មកចុចសញ្ញា # ។ យើងមានផ្ដល់ជូនជំនួយផ្នែកភាសា។

Care Connect Washington គឺជាកម្មវិធីសម្រាប់ផ្ដល់ជូនម្ហូបអាហារ និងវត្ថុចាំបាច់ផ្សេងទៀតដល់បុគ្គលដែលបានធ្វើតេស្តឃើញវិជ្ជមានជំងឺ COVID-19 ឬប្រឈមនឹងការឆ្លងជំងឺ ហើយត្រូវការជំនួយក្នុងការនៅដាច់ដោយឡែក ឬធ្វើចត្តាឡីស័កនៅផ្ទះ។ Department of Health (ក្រសួងសុខាភិបាល) នៃរដ្ឋកំពុងដំណើរការកម្មវិធី Care Connect Washington ពីតំបន់មួយទៅតំបន់មួយទៀត ដោយធ្វើការជាមួយមន្ត្រីមានសមត្ថកិច្ចផ្នែកសុខាភិបាលក្នុងមូលដ្ឋាន និងដៃគូនានារបស់ខ្លួន។ តំបន់នីមួយៗធ្វើការជាមួយបណ្ដាញដៃគូក្នុងសហគមន៍ ដើម្បីភ្ជាប់ប្រជាជនជាមួយសេវាដែលពួកគេមានសិទ្ធិទទួលបាន ដូចជាការដឹកជញ្ជូនឱសថ ការថែទាំសុខភាព ជំនួយក្នុងការស្នើសុំអត្ថប្រយោជន៍ពីភាពអត់ការងារធ្វើ ទីភ្នាក់ងារគ្រប់គ្រងលំនៅដ្ឋានក្នុងតំបន់ អង្គការស្បៀងអាហារ អ្នកផ្ដល់សេវាថែទាំកុមារ និងច្រើនទៀត។ ជំនួយត្រូវបានផ្ដល់ឱ្យដោយផ្អែកលើតម្រូវការ។

ដើម្បីឱ្យមនុស្សដែលស្ថិតនៅដាច់ដោយឡែក ឬធ្វើចត្តាឡីស័កអាចនៅផ្ទះបាន កម្មវិធី Care Connect Washington ផ្ដល់ជូននូវឈុតសម្ភារថែទាំផ្ទាល់ខ្លួន ឈុតអាហារដែលមិនខូចរលួយ និងការកុម្ម៉ង់អាហារស្រស់ឱ្យដឹកទៅផ្ទះរបស់ពួកគេ។ ប្រសិនបើសម្គាល់ឃើញតម្រូវការសំខាន់ៗផ្សេងទៀត ដូចជាជំនួយហិរញ្ញវត្ថុសម្រាប់ទូទាត់វិក្កយបត្រជាដើម អ្នកសម្របសម្រួលផ្នែកថែទាំក្នុងតំបន់នឹងជួយប្រជាជនក្នុងការស្នើសុំធនធាន ឬសេវានានាក្នុងតំបន់ដែលពួកគេមានសិទ្ធិទទួលបាន ឬផ្ដល់ជំនួយដោយផ្ទាល់ដល់ពួកគេក្នុងការទូទាត់វិក្កយបត្រដូចជា ថ្លៃជួលផ្ទះ កម្ចីទិញផ្ទះ និងសេវាសាធារណៈ។ នៅពេលបញ្ចប់ការដាក់ឱ្យនៅដាច់ដោយឡែក ឬការធ្វើចត្តាឡីស័ក អ្នកសម្របសម្រួលផ្នែកថែទាំអាចភ្ជាប់ប្រជាជនទៅនឹងសេវាក្នុងតំបន់ដែលមានរយៈពេលវែងជាងមុន ដើម្បីទ្រទ្រង់តម្រូវការផ្នែកសុខភាព និងសង្គមជាបន្ត។ កម្មវិធី Care Connect Washington ផ្ដល់ព័ត៌មានដែលប្រជាជនត្រូវការជាភាសាដែលពួកគេចង់ប្រើ។

ប្រសិនបើអ្នកធ្វើតេស្តឃើញវិជ្ជមានជំងឺ COVID-19 ហើយត្រូវការម្ហូបអាហារ ឬជំនួយផ្សេងទៀតដើម្បីនៅដាច់ដោយឡែកនៅផ្ទះ សូម ទូរសព្ទ​ទៅ​ខ្សែទូរសព្ទ​បន្ទាន់របស់រដ្ឋសម្រាប់ព័ត៌មានជំងឺ COVID-19 តាមរយៈលេខ 1-800-525-0127 បន្ទាប់មកចុចសញ្ញា # ។ យើងមានផ្ដល់ជូនជំនួយផ្នែកភាសា។ ម៉ោងខ្សែទូរសព្ទបន្ទាន់គឺ៖

សំណួរចោទសួរជាញឹកញាប់

Care Connect regions map with services in these counties: Grays Harbor, Mason, Thurston, Pacific, Wahkiakum, Lewis, Cowlitz, Clark, Skamania, Clickitat, Yakima, Benton, Franklin, Adams, Lincoln, Ferry, Stevens, Pend Oreille, Spokane, King, Pierce, Snohomish, Skagit, Whatcom

មធ្យោបាយផ្ដល់ជំនួយពាក់ព័ន្ធនឹងជំងឺ COVID-19 ក្នុងតំបន់

Department of Health នៃរដ្ឋកំពុងដំណើរការកម្មវិធី Care Connect Washington ពីតំបន់មួយទៅតំបន់មួយទៀត ដោយធ្វើការជាមួយមន្ត្រីមានសមត្ថកិច្ចផ្នែកសុខាភិបាលក្នុងមូលដ្ឋាន និងដៃគូនានារបស់ខ្លួន។ តំបន់នីមួយៗធ្វើការជាមួយបណ្ដាញដៃគូក្នុងសហគមន៍ ដើម្បីភ្ជាប់ប្រជាជនជាមួយសេវាដែលពួកគេមានសិទ្ធិទទួលបាន ដូចជាការដឹកជញ្ជូនឱសថ ការថែទាំសុខភាព ជំនួយក្នុងការស្នើសុំអត្ថប្រយោជន៍ពីភាពអត់ការងារធ្វើ ទីភ្នាក់ងារគ្រប់គ្រងលំនៅដ្ឋានក្នុងតំបន់ អង្គការស្បៀងអាហារ អ្នកផ្ដល់សេវាថែទាំកុមារ និងច្រើនទៀត។

តើមានផ្ដល់សេវានៅកន្លែងណាខ្លះ?

សេវាមានផ្ដល់ជូននៅផ្នែកភាគច្រើននៃរដ្ឋសម្រាប់ប្រជាជនដែលយល់ព្រមនៅដាច់ដោយឡែក ឬធ្វើចត្តាឡីស័កនៅផ្ទះ ប៉ុន្តែត្រូវការជំនួយដើម្បីធ្វើដូច្នេះ។

តំបន់ខាងកើត

អង្គការ Better Health Together (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ) ផ្ដល់សេវាក្នុងនាមជាទីប្រមូល​ផ្តុំនៃ​កម្មវិធី Care Connect Washington សម្រាប់ខោនធី Adams, Ferry, Lincoln, Pend Oreille, Spokane និង Stevens ។

King County

Department of Health (DOH, ក្រសួងសុខាភិបាល) ផ្ដល់សេវាក្នុងនាមជាទីប្រមូល​ផ្តុំនៃ​កម្មវិធី Care Connect Washington នៅក្នុង King County ហើយ WithinReach (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ) ផ្ដល់សេវាសម្របសម្រួលការថែទាំ។

តំបន់កណ្ដាលភាគខាងជើង

បច្ចុប្បន្ននេះ DOH កំពុងសម្របសម្រួលសេវាសម្រាប់តំបន់នេះ។ ចាប់ផ្ដើមសុពលភាពពីថ្ងៃទី 1 ខែមេសា ឆ្នាំ 2022 អង្គការ Action Health Partners (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ) នឹងផ្ដល់សេវាក្នុងនាមជាទីប្រមូល​ផ្តុំនៃ​កម្មវិធី Care Connect Washington សម្រាប់ខោនធី Chelan, Douglas, Grant និង Okanogan។

តំបន់ខាងជើង

អង្គការ North Sound Accountable Community of Health (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ) ផ្ដល់សេវាក្នុងនាមជាទីប្រមូល​ផ្តុំនៃ​កម្មវិធី Care Connect Washington សម្រាប់ខោនធី Island, San Juan, Skagit, Snohomish និង Whatcom ។

តំបន់ភាគពាយព្យ

បច្ចុប្បន្ននេះ DOH កំពុងសម្របសម្រួលសេវាសម្រាប់តំបន់នេះ ដោយផ្ដល់ជូនសេវានៅក្នុង Clallam County ។

Pierce County

អង្គការ Elevate Health (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ) ផ្ដល់សេវាក្នុងនាមជាទីប្រមូល​ផ្តុំនៃ​កម្មវិធី Care Connect Washington សម្រាប់ Pierce County ។

តំបន់កណ្ដាលភាគខាងត្បូង

មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Providence St. Mary (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ) ផ្ដល់សេវាក្នុងនាមជាទីប្រមូល​ផ្តុំនៃ​កម្មវិធី Care Connect Washington សម្រាប់ខោនធី Kittitas, Walla Walla, Whitman, Columbia, Garfield, Asotin, Yakima, Benton និង Franklin ។

តំបន់និរតី

អង្គការ Southwest Washington Accountable Community of Health (SWACH) (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ) ផ្ដល់សេវាក្នុងនាមជាទីប្រមូល​ផ្តុំនៃ​កម្មវិធី Care Connect Washington សម្រាប់ខោនធី Clark, Klickitat និង Skamania ។

តំបន់ខាងលិច

អង្គការ Community CarePort របស់ Cascade Pacific Action Alliance (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ) ផ្ដល់សេវាក្នុងនាមជាទីប្រមូល​ផ្តុំនៃ​កម្មវិធី Care Connect Washington សម្រាប់ខោនធី Cowlitz, Wahkiakum, Pacific, Grays Harbor, Mason, Thurston និង Lewis ។

សំណួរចោទសួរជាញឹកញាប់

តើខ្ញុំអាចទទួលបានសេវា Care Connect Washington ដែរទេ?

អ្នកមានសិទ្ធិទទួលបានសេវា ប្រសិនបើអ្នកបានធ្វើតេស្តឃើញវិជ្ជមានជំងឺ COVID-19 និងកំពុងនៅដាច់ដោយឡែកយ៉ាងសកម្មនៅផ្ទះ។ ប្រសិនបើអ្នកបានប៉ះពាល់ជិតស្និទ្ធនឹងនរណាម្នាក់ដែលបានធ្វើតេស្តឃើញវិជ្ជមាន និងកំពុងធ្វើចត្តាឡីស័កនៅផ្ទះ នោះអ្នកក៏អាចនឹងមានសិទ្ធិទទួលបានផងដែរ។

សូមទូរសព្ទ​ទៅ ខ្សែទូរសព្ទបន្ទាន់របស់រដ្ឋ សម្រាប់ជំងឺ COVID-19 តាមរយៈលេខ 1-800-525-0127 បន្ទាប់មកចុចសញ្ញា # ។ យើងមានផ្ដល់ជូនជំនួយផ្នែកភាសា។

  • ម៉ោង 6 ព្រឹក​ដល់ម៉ោង 10 យប់ នៅថ្ងៃចន្ទ
  • ម៉ោង 6 ព្រឹកដល់ម៉ោង 6 យប់ ពីថ្ងៃអង្គារដល់ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាករបស់រដ្ឋដែលត្រូវបានលើកថ្ងៃ

អ្នកសម្របសម្រួលផ្នែកថែទាំក្នុងតំបន់នឹងទាក់ទងទៅអ្នក ដើម្បីរៀបចំគម្រោងថែទាំឱ្យស្របតាមតម្រូវការរបស់អ្នកក្នុងអំឡុងពេលនៅដាច់ដោយឡែក។ នៅពេលបញ្ចប់រយៈពេលនៅដាច់ដោយឡែក អ្នកសម្របសម្រួលផ្នែកថែទាំរបស់អ្នកនឹងភ្ជាប់អ្នកទៅនឹងជំនួយដែលមានការសម្របសម្រួលផ្នែកថែទាំរយៈពេលវែងជាងមុន ប្រសិនបើចាំបាច់។

តើជំនួយប្រភេទណាដែលខ្ញុំអាចរំពឹងទុក?

អ្នកសម្របសម្រួលផ្នែកថែទាំក្នុងតំបន់របស់អ្នកនឹងកំណត់ធនធានក្នុងតំបន់ដែលមានសម្រាប់ជួយអ្នក ខណៈពេលដែលអ្នកនៅដាច់ដោយឡែក ឬធ្វើចត្តាឡីស័កនៅផ្ទះ។ គេក៏នឹងជួយតាមរយៈការផ្ដល់អាហារ សម្ភារប្រើប្រាស់ និងជំនួយហិរញ្ញវត្ថុសម្រាប់ថ្លៃជួលផ្ទះ កម្ចីទិញផ្ទះ និងវិក្កយបត្រសេវាសាធារណៈផងដែរ ប្រសិនបើមិនមានធនធានក្នុងតំបន់ ខណៈពេលដែលអ្នកនៅដាច់ដោយឡែក ឬធ្វើចត្តាឡីស័កនៅផ្ទះទេ។ អ្នកសម្របសម្រួលផ្នែកថែទាំរបស់អ្នកក៏អាចភ្ជាប់អ្នកទៅនឹងសេវាកម្មចាំបាច់នានា ដែលរួមមានសេវាដឹកជញ្ជូនឱសថ ការថែទាំសុខភាព ការស្នើសុំអត្ថប្រយោជន៍ពីភាពអត់ការងារធ្វើ និងអ្វីៗជាច្រើនទៀត។ សេវាផ្សេងទៀតអាចរួមមានការភ្ជាប់ទៅនឹងទីភ្នាក់ងារគ្រប់គ្រងលំនៅដ្ឋានក្នុងតំបន់ អង្គការស្បៀងអាហារ មជ្ឈមណ្ឌលថែទាំសុខភាព កន្លែងថែទាំជនចាស់ជរា អ្នកផ្ដល់សេវាថែទាំសុខភាពផ្លូវកាយ អ្នកផ្ដល់សេវាថែទាំកុមារ និងសេវាផ្សេងទៀតក្នុងសហគមន៍ដែលសមស្របទៅតាមវប្បធម៌។ សេវានានានឹងមានភាពខុសគ្នាទៅតាមតំបន់។ នៅពេលបញ្ចប់ការនៅដាច់ដោយឡែក ឬការធ្វើចត្តាឡីស័ក អ្នកសម្របសម្រួលផ្នែកថែទាំរបស់អ្នកអាចភ្ជាប់អ្នកទៅនឹងសេវាក្នុងតំបន់ដែលមានរយៈពេលវែងជាងមុន ដើម្បីទ្រទ្រង់តម្រូវការជាបន្តបន្ទាប់។ កម្មវិធី Care Connect Washington នឹងផ្ដល់ព័ត៌មានដែលអ្នកត្រូវការជាភាសាដែលអ្នកចង់ប្រើ។

តើខ្ញុំមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់កម្មវិធី Care Connect Washington ដែរទេ?

អ្នកមានលក្ខណសម្បត្តិគ្រប់គ្រាន់ប្រសិនបើ៖

  • អ្នកបានធ្វើតេស្តឃើញវិជ្ជមានជំងឺ COVID-19 ឬអ្នកបានប៉ះពាល់ផ្ទាល់ជាមួយនរណាម្នាក់ដែលបានធ្វើតេស្តឃើញវិជ្ជមាន ហើយ
  • អ្នកកំពុងនៅដាច់ដោយឡែក ឬធ្វើចត្តាឡីស័ក​នៅផ្ទះ​យ៉ាងសកម្ម។

សេវានានានៃកម្មវិធី Care Connect Washington មានផ្ដល់ជូនដោយឥតគិតថ្លៃសម្រាប់អ្នកដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់។ ជំនួយនឹងផ្ដល់ឱ្យដោយផ្អែកលើតម្រូវការ។

តើសេវានានានៃកម្មវិធី Care Connect Washington មានផ្ដល់ជូននៅកន្លែងណាខ្លះ?

Department of Health នៃរដ្ឋកំពុងដំណើរការកម្មវិធី Care Connect Washington ទៅតាមតំបន់ ដោយធ្វើការជាមួយមន្ត្រីមានសមត្ថកិច្ចផ្នែកសុខាភិបាលក្នុងមូលដ្ឋាន និងដៃគូនានារបស់ខ្លួន។ នេះជាផែនទីបង្ហាញពីទីតាំងផ្ដល់សេវានាពេលបច្ចុប្បន្ន៖

Care Connect regions map with services in these counties: Grays Harbor, Mason, Thurston, Pacific, Wahkiakum, Lewis, Cowlitz, Clark, Skamania, Clickitat, Yakima, Benton, Franklin, Adams, Lincoln, Ferry, Stevens, Pend Oreille, Spokane, King, Pierce, Snohomish, Skagit, Whatcom
តើនឹងត្រូវចំណាយប៉ុន្មាន?

អ្នកនឹងមិនត្រូវបានគិតថ្លៃសម្រាប់សេវានេះទេ។ កម្មវិធី Care Connect Washington បានទទួលមូលនិធិសហព័ន្ធដែលជួយទ្រទ្រង់សកម្មភាពឆ្លើយតបនឹងជំងឺ COVID-19 នៅក្នុងរដ្ឋវ៉ាស៊ីនតោន។

តើនឹងត្រូវចំណាយពេលប៉ុន្មាន មុនពេលខ្ញុំទទួលបានជំនួយ?

អ្នកសម្របសម្រួលផ្នែកថែទាំក្នុងតំបន់របស់អ្នកនឹងខិតខំធ្វើគ្រប់បែបយ៉ាង ដើម្បីផ្ដល់ជំនួយក្នុងចន្លោះរយៈពេលមួយថ្ងៃ បន្ទាប់ពីទទួលបានការណែនាំ។

តើខ្ញុំត្រូវនៅដាច់ដោយឡែក ឬធ្វើចត្តាឡីស័កទៀតទេ ខណៈពេលទទួលបានជំនួយ?

បាទ/ចាស។ ការនៅដាច់ដោយឡែក និងការធ្វើចត្តាឡីស័កគឺជាវិធីដ៏សំខាន់ដែលត្រូវបានប្រើសម្រាប់បញ្ចៀសការរីករាលដាលជំងឺ COVID-19 ទៅអ្នកជិតខាង មិត្តភក្តិ គ្រួសារ និងមិត្តរួមការងាររបស់យើង ក៏ដូចជាដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានកាន់តែខ្លាំងរបស់វាចំពោះសហគមន៍យើង។ ប្រសិនបើអ្នកត្រូវការជំនួយហួសពីរយៈពេលនៅដាច់ដោយឡែក ឬធ្វើចត្តាឡីស័ក អ្នកសម្របសម្រួលផ្នែកថែទាំក្នុងតំបន់របស់អ្នកអាចភ្ជាប់អ្នកទៅនឹងសេវាដែលមានរយៈពេលវែងជាងមុន ដែលទ្រទ្រង់តម្រូវការផ្នែកសុខភាព និងសង្គមជាបន្ត។

តើការនៅដាច់ដោយឡែក និងការធ្វើចត្តាឡីស័កខុសគ្នាយ៉ាងដូចម្តេច?

ការនៅដាច់ដោយឡែក៖ ប្រសិនបើអ្នកធ្វើតេស្តឃើញវិជ្ជមានជំងឺ COVID-19 ឬមានរោគសញ្ញា ឬកំពុងរង់ចាំលទ្ធផលធ្វើតេស្ត នោះអ្នកចាំបាច់ត្រូវនៅដាច់ដោយឡែក ដើម្បីបញ្ចៀសការរីករាលដាលជំងឺរបស់អ្នក។

  • ស្នាក់នៅផ្ទះ និងជៀសវាងការប៉ះពាល់ជាមួយអ្នកដទៃ រួមទាំងសមាជិកគ្រួសារផងដែរ។
  • ស្នាក់នៅបន្ទប់ដាច់ដោយឡែក ហើយប្រើបន្ទប់ទឹកដាច់ដោយឡែក ប្រសិនបើអាច។
  • ពាក់▸▸ម៉ាស់ដែលតឹងណែនល្អ◂◂(ជាភាសាអង់គ្លេសតែប៉ុណ្ណោះ) ប្រសិនបើមានករណីដែលអ្នកត្រូវតែនៅជិតអ្នកដទៃ។
  • មិនត្រូវ​ទៅកន្លែង​ធ្វើការ សាលារៀន ឬ​ទីកន្លែងសាធារណៈផ្សេងៗ​ឡើយ។ ជៀសវាងការប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ ការធ្វើដំណើររួមគ្នា ឬជិះតាក់ស៊ី។
  • ស្នាក់នៅផ្ទះ លើកលែងតែពេលទៅទទួលការថែទាំ​វេជ្ជសាស្ត្រ។​
  • អនុវត្តតាមការណែនាំថ្មីៗបំផុត (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ) ពី Centers for Disease Control and Prevention (CDC, មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ) (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ) និង Department of Health (DOH, ក្រសួងសុខាភិបាល)(ជាភាសាអង់គ្លេសតែប៉ុណ្ណោះ) សម្រាប់រយៈពេលដែលអ្នកគួរនៅដាច់ដោយឡែក។

ការធ្វើចត្តាឡីស័ក​៖ ប្រសិនបើអ្នកបានប្រឈមនឹងការឆ្លងជំងឺ COVID-19 ប៉ុន្តែមិនមានរោគសញ្ញា អ្នកអាចនឹងចាំបាច់ត្រូវធ្វើចត្តាឡីស័ក ដោយអាស្រ័យលើស្ថានភាពនៃការចាក់វ៉ាក់សាំងរបស់អ្នក។ ការធ្វើបែបនេះនឹងបញ្ចៀសការរីករាលដាលវីរុស មុនពេលដែលអ្នកដឹងថាអ្នកឈឺឬអត់។

អនុវត្តតាមការណែនាំថ្មីៗបំផុត (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ) ពី CDC (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ) និង DOH (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ) សម្រាប់រយៈពេលដែលអ្នកគួរធ្វើចត្តាឡីស័ក។

តើខ្ញុំគួរធ្វើដូចម្ដេច ប្រសិនបើរោគសញ្ញាជំងឺ COVID-19 របស់ខ្ញុំកាន់តែធ្ងន់ធ្ងរ?

រកជំនួយវេជ្ជសាស្រ្តឱ្យបានរហ័ស ប្រសិនបើរោគសញ្ញារបស់អ្នកកាន់តែធ្ងន់ធ្ងរ។ ប្រសិនបើនរណាម្នាក់បង្ហាញសញ្ញាណាមួយដូចខាងក្រោម សូមស្វែងរកជំនួយវេជ្ជសាស្ត្របន្ទាន់ភ្លាមៗ៖

  • ពិបាក​ដកដង្ហើម
  • ឈឺចាប់ ឬតឹង​ណែន​ក្នុងទ្រូងមិនបាត់
  • វង្វេង​ស្មារតី​មិនធ្លាប់មាន
  • អសមត្ថភាពក្នុងការភ្ញាក់ ឬដឹងខ្លួន
  • មុខឬមាត់ឡើងខៀវ

*នេះមិនមែនជាបញ្ជីពេញលេញទេ។ សូមហៅទូរសព្ទទៅអ្នកផ្តល់សេវា​វេជ្ជសាស្ត្រ​របស់អ្នក ប្រសិនបើមានអាការធ្ងន់ធ្ងរផ្សេងទៀត ឬ​ធ្វើឱ្យអ្នក​ព្រួយបារម្មណ៍។

ប្រសិនបើអ្នក​មានបញ្ហាបន្ទាន់ផ្នែក​វេជ្ជសាស្ត្រ ហើយត្រូវ​ការ​ទូរសព្ទទៅលេខ 911 សូម​ប្រាប់​បុគ្គលិកគ្រប់គ្រង​សេវា​ថា​អ្នកមាន ឬប្រហែលជាមានផ្ទុកជំងឺ COVID-19។​ បើអាចធ្វើបាន សូមពាក់របាំងមុខ មុនពេលផ្នែកសេវាវេជ្ជសាស្ត្របន្ទាន់មកដល់។

តើខ្ញុំអាចទទួលបានសេវានៃកម្មវិធី Care Connect Washington រយៈពេលប៉ុន្មាន?

អ្នកសម្របសម្រួលការថែទាំក្នុងតំបន់របស់អ្នកនឹងជួយអ្នករហូតដល់ 21ថ្ងៃ។ ក្នុងស្ថានភាពមួយចំនួន អ្នកសម្របសម្រួលផ្នែកថែទាំរបស់អ្នកអាចភ្ជាប់អ្នកទៅនឹងសេវាដែលមានរយៈពេលវែងជាងមុន ដើម្បីទ្រទ្រង់តម្រូវការផ្នែកសុខភាព និងសង្គមជាបន្ត។

តើកម្មវិធី Care Connect Washington ដំណើរការដូចម្ដេច?

កម្មវិធី Care Connect Washington គឺជាមធ្យោបាយផ្ដល់ការថែទាំដែលមានការសម្របសម្រួល ដែលផ្ដោតលើមូលដ្ឋាន និងមានជំនួយពីរដ្ឋ។

Washington State Department of Health គ្រប់គ្រងសកម្មភាពឆ្លើយតបនៃការសម្របសម្រួលផ្នែកថែទាំក្នុងតំបន់ ជួយជ្រើសរើសបុគ្គលិកនិងបណ្ដុះបណ្ដាល ភ្ជាប់ទៅនឹងធនធានក្នុងតំបន់និងទូទាំងរដ្ឋ និងផ្ដល់អាទិភាពលើលទ្ធផលដោយគ្រប់គ្រងធនធានដែលបានត្រៀមទុក ដូចជាហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស និងថវិកាជាដើម។

តំបន់នីមួយៗកំណត់ និងប្រើប្រាស់កម្លាំងពលកម្មក្នុងសហគមន៍ ដើម្បីផ្ដល់ជំនួយ និងភ្ជាប់ប្រជាជនទៅនឹងធនធានក្នុងតំបន់ ដើម្បីទ្រទ្រង់ការនៅដាច់ដោយឡែក និងការធ្វើចត្តាឡីស័កឱ្យបានជោគជ័យ។ តំបន់ទាំងនោះធ្វើការជាមួយអ្នកផ្ដល់សេវាក្នុងមូលដ្ឋាន ដើម្បីផ្គត់ផ្គង់ទំនិញនិងសេវាដែលចាំបាច់ ដោយជួយរួមចំណែកក្នុងការស្ដារសេដ្ឋកិច្ចក្នុងតំបន់ឡើងវិញ។

អ្នកសម្របសម្រួលផ្នែកថែទាំត្រូវបានចាត់តាំងឱ្យវាយតម្លៃ ជួយទ្រទ្រង់ និងតាមដានតម្រូវការផ្នែកសុខភាពនិងសង្គមខុសៗគ្នារបស់បុគ្គលម្នាក់ៗ ហើយបង្កើត COVID Care Action Plan (ផែនការសកម្មភាពថែទាំសម្រាប់ជំងឺ COVID)។ កម្មវិធីនេះភ្ជាប់ប្រជាជនទៅនឹងធនធាននានាជាភាសាដែលពួកគេចង់ប្រើ នៅគ្រប់ពេលវេលាដែលអាចធ្វើទៅបាន និងតាមដានពួកគេក្នុងដំណើរការទាំងមូល ដើម្បីប្រាកដថាពួកគេទទួលបានជំនួយ។

តើអ្នកនឹងការពារព័ត៌មានរបស់ខ្ញុំដោយរបៀបណា?

អ្នកសម្របសម្រួលផ្នែកថែទាំរបស់អ្នកនឹងបញ្ជាក់ព័ត៌មានដែលគេទទួលបានពីខ្សែទូរសព្ទបន្ទាន់ផ្នែកព័ត៌មានជំងឺ COVID-19 ហើយសាកសួរអំពីតម្រូវការរបស់អ្នក។ រាល់ព័ត៌មានដែលអ្នកផ្ដល់ឱ្យអ្នកសម្របសម្រួលផ្នែកថែទាំរបស់អ្នកត្រូវរក្សាជាការសម្ងាត់។ បុគ្គលិកដែលផ្ដល់សេវាសម្របសម្រួលផ្នែកថែទាំ និង Department of Health នឹងប្រើព័ត៌មាននោះដើម្បីកំណត់សេវាសំខាន់ៗដែលអ្នកអាចនឹងត្រូវការ។ ពួកគេនឹងមិនចែករំលែកព័ត៌មានអំពីសុខភាពផ្ទាល់ខ្លួន ឬឯកជនទេ។

តើកម្មវិធី Care Connect Washington ទប់ស្កាត់ការរីករាលដាលជំងឺ COVID-19 ដោយរបៀបណា?

អ្នកដែលទទួលបានជំនួយតាមតម្រូវការសំខាន់ៗផ្នែកសុខភាព និងសង្គមច្រើនតែបញ្ចប់ការនៅដាច់ដោយឡែក និងការធ្វើចត្តាឡីស័កនៅផ្ទះដោយជោគជ័យ។ តាមរយៈការធានាថា អ្នកដែលបានធ្វើតេស្តឃើញវិជ្ជមានជំងឺ COVID-19 ឬបានប្រឈមនឹងការឆ្លងជំងឺពីនរណាម្នាក់ផ្សេងទៀតដែលបានធ្វើតេស្តឃើញវិជ្ជមាននៅដាច់ដោយឡែក ឬធ្វើចត្តាឡីស័កក្នុងផ្ទះ កម្មវិធី Care Connect Washington អាចកាត់បន្ថយការរីករាលដាលជំងឺ COVID-19 និងជំរុញការស្ដារសេដ្ឋកិច្ចឡើងវិញ។ ដោយផ្ដោតលើអ្នកដែលមានតម្រូវការផ្នែកសុខភាពនិងសង្គម ដែលធ្វើឱ្យពួកគេងាយរងគ្រោះដោយសារជំងឺ COVID-19 បំផុត ប្រព័ន្ធនេះអាចជួយដោះស្រាយបញ្ហាមិនស្មើភាពផ្នែកសុខភាពជាមូលដ្ឋាន និងជួយទ្រទ្រង់សហគមន៍ដែលរងការប៉ះពាល់មិនស្មើគ្នាដោយជំងឺ COVID-19 ។

តើខ្ញុំត្រូវទាក់ទងទៅនរណា ប្រសិនបើខ្ញុំស្គាល់នរណាម្នាក់ដែលត្រូវការជំនួយពីកម្មវិធី Care Connect Washington?

ប្រសិនបើអ្នក ឬ​នរណាម្នាក់​ដែលអ្នក​ស្គាល់​កំពុង​នៅដាច់ដោយឡែក ឬ​ធ្វើចត្តាឡីស័ក​នៅផ្ទះយ៉ាងសកម្ម និងត្រូវការ​ជំនួយ សូម​ទាក់ទងទៅខ្សែ​ទូរសព្ទបន្ទាន់របស់រដ្ឋ ផ្នែកព័ត៌មានជំងឺ COVID-19 ។

ខ្សែ​ទូរសព្ទបន្ទាន់របស់រដ្ឋផ្នែកព័ត៌មានអំពីជំងឺ COVID-19 ៖ ទូរសព្ទទៅលេខ 1-800-525-0127 បន្ទាប់មកចុចសញ្ញា # ។ យើងមានផ្ដល់ជូនជំនួយផ្នែកភាសា។

  • ម៉ោង 6 ព្រឹក​ដល់ម៉ោង 10 យប់ នៅថ្ងៃចន្ទ
  • ម៉ោង 6 ព្រឹកដល់ម៉ោង 6 យប់ ពីថ្ងៃអង្គារដល់ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាករបស់រដ្ឋដែលត្រូវបានលើកថ្ងៃ
តើកម្មវិធី Care Connect Washington រួមបញ្ចូលសេវាថែទាំសុខភាពផ្លូវកាយដែរទេ?

បាទ/ចាស! អ្នកសម្របសម្រួលផ្នែកថែទាំរបស់អ្នកអាចជួយឱ្យអ្នកទទួលបានសេវាថែទាំសុខភាពផ្លូវកាយក្នុងសហគមន៍របស់អ្នកបាន។

តើសេវាជំនួយដែលមានការសម្របសម្រួលផ្នែកថែទាំផ្ដល់ជូនសម្រាប់ប្រជាជាតិកុលសម្ព័ន្ធដែរទេ?

បាទ/ចាស។ ដើម្បីស្វែងយល់បន្ថែម សូមផ្ញើអ៊ីមែលទៅ COVID19.CareCoordination@doh.wa.gov ឬទូរសព្ទទៅលេខ 564-999-1565 ។

តើមានសេវាបកប្រែផ្ទាល់មាត់ដែរទេ?

បាទ/ចាស។ នៅពេលដែលអ្នកទូរសព្ទទៅ ខ្សែទូរសព្ទបន្ទាន់របស់រដ្ឋ ផ្នែកព័ត៌មានជំងឺ COVID-19 តាមរយៈលេខ 1-800-525-0127 និងចុចសញ្ញា # យើងមានផ្ដល់ជូនជំនួយផ្នែកភាសា។

នៅពេលដែលអ្នកបានភ្ជាប់ទៅកាន់អ្នកសម្របសម្រួលការថែទាំ កម្មវិធី Care Connect Washington នឹងផ្ដល់ព័ត៌មានដែលអ្នកត្រូវការជាភាសាដែលអ្នកចង់ប្រើ។

ធនធាន

គេហទំព័រអំពីការណែនាំ និងធនធាន៖ ស្វែងរកព័ត៌មានអំពីម៉ាស់មុខធ្វើពីក្រណាត់ ការធ្វើចត្តាឡីស័ក ការថែទាំសម្រាប់គ្រួសារ ការប្រឈមនឹងការឆ្លងជំងឺ COVID-19 រោគសញ្ញា និងអ្វីៗជាច្រើនទៀត។ អ្នកអាចតម្រៀបខ្លឹមសារសម្រាប់ភាសាដែលអ្នកចង់ប្រើ។