ការព្យាបាលជំងឺ COVID-19

បុគ្គល​ធ្វើតេស្ត​ឃើញ​វិជ្ជមាន​ជំងឺ COVID-19 ហើយ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ដែល​អាច​នឹង​ឈឺធ្ងន់ អាច​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​ការ​ព្យាបាល (ការប្រើ​ឱសថ) ជំងឺ COVID-19 ដែល​មាន​ផ្ដល់​ជូន។ ការ​ព្យាបាល​ទាំងនេះ​អាច​ជួយ​រារាំង​មិន​ឱ្យ​ឈឺធ្ងន់ ការ​ចូល​មន្ទីរពេទ្យ និង​ការបាត់បង់​ជីវិត​ដោយសារ​ជំងឺ COVID-19។ សូម​ពិគ្រោះ​ជាមួយ​អ្នកផ្ដល់​សេវា​ថែទាំ​សុខភាព​របស់​អ្ន​កភ្លាមៗ ប្រសិនបើ​អ្នកធ្វើ​តេ​ស្ត​ឃើញ​វិជ្ជមាន ហើយ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ ដោយសារ​ការ​ព្យាបាល​ត្រូវ​ចាប់ផ្ដើម​ឱ្យ​បាន​ទាន់ពេល​វេលា ទើប​មានប្រសិទ្ធភាព​ខ្ពស់​បំផុត។ អ្នកផ្ដល់​សេវា​ថែទាំ​សុខភាព​របស់​អ្នក​នឹង​ជួយ​កំណត់​ថា​តើ​ជម្រើស​ឱសថ​មួយ​ណា​ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​អ្នក​ក្នុង​ការ​ព្យាបាល​ជំងឺ COVID-19។

ការប្រើ​ឱសថ​/ការ​ព្យាបាល​ជំងឺ COVID-19 មិនមែន​ជា​វិធី​ដែល​អាច​ជំនួស​ការ​បង្ការ​បានទេ។ យើង​នៅតែ​ណែនាំ​ឱ្យ​អ្នកគ្រប់គ្នា​ដែល​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ទៅ​ចាក់​វ៉ាក់សាំង និង​ចាត់វិធានការ​ផ្សេងទៀត​ដើម្បី​បង្ការ​ការ​រីក​រាលដាល​ជំងឺ COVID-19។

តើអ្វីជាការព្យាបាលដោយប្រើអង់ទីករម៉ូណូក្លូន?

អង់​ទី​ករ​គឺជា​ប្រូតេអ៊ីន​ដែល​រាងកាយ​មនុស្ស​បង្កើត​ឡើង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស ដូចជា​វីរុស​ដែល​បង្ក​ជំងឺ COVID-19 ជាដើម។ អង់​ទី​ករ​ដែល​បង្កើត​ឡើង​នៅក្នុង​មន្ទីរពិសោធន៍​ធ្វើសកម្មភាព​ស្ទើរតែ​ដូច​ទៅ​នឹង​អង់​ទី​ករ​ធម្មជាតិ​ដែរ ដើម្បី​កាត់បន្ថយ​ចំនួន​វីរុស​ក្នុង​រាងកាយ​របស់​អ្នក។ គេ​ហៅ​វា​ថា អង់​ទី​ករ​ម៉ូណូ​ក្លូន។ ប្រសិនបើ​អ្នកប្រឈម​នឹង​ហានិភ័យ​ដែល​អាច​ឈឺធ្ងន់​ដោយសារ​ជំងឺ COVID-19 ហើយ​បាន​ធ្វើតេស្ត​ឃើញ​វិជ្ជមាន​ជំងឺ COVID-19 ឬបាន​ប៉ះពាល់​ផ្ទាល់​ជាមួយនឹង​បុគ្គល​ដែល​បាន​ធ្វើតេស្ត​ឃើញ​វិជ្ជមាន អ្នក​គួរតែ​ពិចារណា​ប្រើ​អង់​ទី​ករ​ម៉ូណូ​ក្លូន (mAb)។ អ្នក​អាច​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ដើម្បី​ទទួល​បានការ​ព្យាបាល​ជំងឺ COVID-19 ដោយ​ប្រើ mAb (bebtelovimab) អាស្រ័យ​លើ​អាយុ ប្រវត្តិ​សុខភាព និង​រយៈពេល​ដែល​អ្នក​ចេញ​រោគសញ្ញា។

តើអ្វីជាថ្នាំប្រូពីលឡាក់ស៊ីសបង្ការជាមុនសម្រាប់ជំងឺ COVID-19?

ថ្នាំ​ប្រូ​ពីល​ឡាក់​ស៊ី​សប​ង្ការ​ជាមុន (PrEP) គឺជា​ឱសថ​ដែល​ផលិត​ឡើង​ដើម្បី​ទប់ស្កាត់​មិន​ឱ្យ​វីរុស​តោង​ជាប់ និង​ចូលក្នុង​កោសិកា​មនុស្ស។ ខុសពី​អង់​ទី​ករ​ម៉ូណូ​ក្លូន​ផ្សេងទៀត​ដែល​មាន​ផ្ដល់​ជូន​បច្ចុប្បន្ន Evusheld គឺជា​អង់​ទី​ករ​ធ្វើសកម្មភាព​រយៈពេល​វែង​ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ដើម្បី​បង្ការ ឬការពារ​នរណា​ម្នាក់​មុន​ពេល​បុគ្គល​នោះ​ប៉ះពាល់​ទៅ​នឹង​ជំងឺ COVID-19 តែប៉ុណ្ណោះ។ Evusheld មិនមែន​ប្រើ​សម្រាប់​ព្យាបាល​រោគសញ្ញា​ដោយសារ​ជំងឺ COVID-19 និង​មិន​ផ្ដល់​ឱ្យ​បន្ទាប់ពី​ប៉ះពាល់​ជាមួយ​នរណា​ម្នាក់​ដែល​មាន​ផ្ទុក​ជំងឺ COVID-19 ទេ។ គេ​ផ្ដល់​ឱ្យ​ដើម្បី​បង្ការ​កុំឱ្យ​ឆ្លង មុន​ពេល​ប៉ះពាល់​ប៉ុណ្ណោះ។

តើអ្វីជាថ្នាំលេបប្រឆាំងវីរុស?

ការប្រើ​ថ្នាំលេប​ប្រឆាំង​វីរុស​ជួយ​ឱ្យ​រាងកាយ​របស់​អ្នកប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ COVID-19 ដោយ​រារាំង​វីរុស SARS-CoV-2 (វីរុស​ដែល​បង្ក​ឱ្យ​មាន​ជំងឺ COVID-19) មិន​ឱ្យ​បំបែក​ខ្លួន កាត់បន្ថយ​ចំនួន​វីរុស​ក្នុង​រាងកាយ ឬជួយ​ដល់​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក។ តាមរយៈ​ការប្រើ​ថ្នាំ អ្នក​អាច​មាន​រោគសញ្ញា​មិនសូវ​ធ្ងន់ធ្ងរ និង​អាច​កាត់បន្ថយ​ភាគរយ​ដែល​ជំងឺ​របស់​អ្នកប្រែ​ជា​ធ្ងន់ធ្ងរ ហើយ​ត្រូវការ​ថែទាំ​ក្នុង​មន្ទីរពេទ្យ។ ការប្រើ​ថ្នាំ​ប្រឆាំង​វីរុស​សម្រាប់​ជំងឺ COVID-19 មាន​ផ្ដល់​ជូន​អ្នកជំងឺ​ដែល​មាន​រោគសញ្ញា​ពី​កម្រិត​ស្រាល​ទៅ​មធ្យម មិន​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ ចេញ​រោគសញ្ញា​បាន​ប្រាំ​ថ្ងៃ​ចុះក្រោម និង​ប្រឈម​នឹង​ហានិភ័យ​ដែល​អាច​នឹង​ឈឺធ្ងន់។

តើអ្វីជាថ្នាំចាក់ (IV) ប្រឆាំងវីរុស?

Remdesivir (ជា​ភាសាអង់គ្លេស​ប៉ុណ្ណោះ) គឺជា​ថ្នាំ​ប្រឆាំង​វីរុស​ដែល Food and Drug Administration (FDA, រដ្ឋបាល​ចំណីអាហារ​និង​ឱសថ) បាន​អនុញ្ញាត និង​បច្ចុប្បន្ន​មិន​ត្រូវ​បាន​ចែកចាយ​ដោយ Washington State Department of Health (WADOH, ក្រសួងសុខាភិបាល​នៃ​រដ្ឋ​វ៉ាស៊ីនតោន)។ វា​មានប្រសិទ្ធភាព​ដោយ​ទប់ស្កាត់​មិន​ឱ្យ​វីរុស​ចម្លង​ខ្លួនឯង (បំបែក​ខ្លួន)។ Remdesivir ត្រូវ​បាន​ផ្ដល់​តាមរយៈ​ម្ជុល​ក្នុង​សរសៃ​វ៉ែន (ចាក់​តាម​សរសៃ​វ៉ែន) ក្នុងរយៈពេល​មួយ​ដែលគេ​ហៅថា ការ​ចាក់​បញ្ចូល IV។

Remdesivir ត្រូវ​បាន​អនុញ្ញាត​សម្រាប់​ការ​ព្យាបាល​មនុស្ស​ពេញវ័យ​ដែល​មិន​ចូល​ព្យាបាល​ក្នុង​មន្ទីរពេទ្យ និង​កុមារ​ដែល​ប្រឈម​នឹង​ហានិភ័យ​ដែល​អាច​នឹង​កើតជំងឺ COVID-19 ធ្ងន់ធ្ងរ។ នៅ​ថ្ងៃទី 25 ខែមេសា ឆ្នាំ 2022 FDA បាន​ពង្រីក​ការអនុញ្ញាត​នេះ​ដោយ​រួមបញ្ចូល​កុមារ​អាយុ​យ៉ាងហោចណាស់ 28 ថ្ងៃ​ដែល​មាន​ទម្ងន់​យ៉ាងតិច 3 គីឡូក្រាម (ប្រហែល 6.6 ផោន) និង​កុមារ​ដែល​ប្រឈម​នឹង​ហានិភ័យ​ដែល​អាច​វិវឌ្ឍ​ទៅជា​ជំងឺ​ធ្ងន់ធ្ងរ ទើប​ធ្វើ​ឱ្យ Remdesivir ក្លាយជា​ការ​ព្យាបាល​ដែល​អនុញ្ញាត​ដោយ FDA ដំបូង​គេ​សម្រាប់​កុមារ​អាយុ​ក្រោម 12 ឆ្នាំ។

Remdesivir គួរតែ​ចាប់ផ្ដើម​ប្រើ​ឱ្យ​បាន​ឆាប់​បំផុត និង​ក្នុង​ចន្លោះ​ពេល​ប្រាំពីរ​ថ្ងៃបន្ទាប់​ពី​ចេញ​រោគសញ្ញា ដូច្នេះ​ប្រការ​សំខាន់​គឺ​មនុស្ស​ដែល​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ត្រូវ​ទាក់ទង​ទៅ​អ្នកផ្ដល់​សេវា​ថែទាំ​សុខភាព​របស់​ខ្លួន ប្រសិនបើ​ពួក​គេ​មាន​រោគសញ្ញា និង​ធ្វើតេស្ត​ឃើញ​វិជ្ជមាន​ជំងឺ COVID-19។ ការ​ព្យាបាល​ត្រូវ​បាន​ផ្ដល់​ជា​ការ​ចាក់​បញ្ចូល IV បន្តបន្ទាប់ ដោយ​ចាក់​មួយថ្ងៃ​ម្ដង ក្នុងរយៈពេល​បី​ថ្ងៃ​ជាប់គ្នា។

មិនមែន​កន្លែង​ថែទាំ​សុខភាព​ទាំងអស់​សុទ្ធតែ​អាច​ផ្ដល់​ការ​ព្យាបាល​ក្រៅ​មន្ទីរពេទ្យ​ដោយ​ប្រើ​ថ្នាំ Remdesivir នោះ​ទេ អ្នកជំងឺ​គួរតែ​ពិគ្រោះ​ជាមួយ​អ្នកផ្ដល់​សេវា​ថែទាំ​សុខភាព​របស់​ខ្លួន ដើម្បី​ឱ្យ​ដឹង​ថា​តើ​វា​ជា​ជម្រើស​ព្យាបាល​ដែល​អាច​ទៅរួច​ឬអត់។

Remdesivir ក៏​ត្រូវ​បាន​ប្រើ​សម្រាប់​ព្យាបាល​អ្នកជំងឺ​ដែល​ចូល​ព្យាបាល​ក្នុង​មន្ទីរពេទ្យ ដែល​ឈឺធ្ងន់​ជាង​ដោយសារ​ជំងឺ COVID-19 ផង​ដែរ។ ប្រសិនបើ​អ្នក​ចូល​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ដោយសារ​ជំងឺ COVID-19 នោះ​អ្នកផ្ដល់​សេវា​ថែទាំ​សុខភាព​របស់​អ្នក​នឹង​សម្រេច​ថាត្រូវ​ព្យាបាល​ដោយ​ប្រើ Remdesivir ឬអ្វី​ផ្សេងទៀត។

សំណួរចោទសួរជាញឹកញាប់

តើអង់ទីករ mAb ជួយមនុស្សមានផ្ទុកជំងឺ COVID-19 ដូចម្ដេច?

ការ​ព្យាបាល​ដោយ​ប្រើ​អង់​ទី​ករ mAb ដែល​អនុញ្ញាត​ដោយ Food and Drug Administration (FDA, រដ្ឋបាល​ចំណីអាហារ​និង​ឱសថ) នៃ​សហរដ្ឋអាមេរិក​សម្រាប់​ប្រើប្រាស់​ក្នុង​ពេល​មាន​អាសន្ន​អាច​ជួយ​មនុស្ស​ដែល​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ (ជា​ភាសាអង់គ្លេស និង​អេស្ប៉ាញ​ប៉ុណ្ណោះ) សម្រាប់​រោគសញ្ញា​ធ្ងន់ធ្ងរ​នៃ​ជំងឺ​ដើម្បី៖

  • កាត់បន្ថយភាគរយដែលត្រូវចូលព្យាបាលក្នុងមន្ទីរពេទ្យ
  • ធូរស្បើយពីជំងឺ COVID-19 លឿនជាង
តើនរណាខ្លះអាចទទួលការព្យាបាលដោយប្រើអង់ទីករ mAb?

អង់ទីករ mAb ត្រូវបានផលិតឡើងសម្រាប់មនុស្សដែល៖

  • បានធ្វើតេស្តឃើញវិជ្ជមានជំងឺ COVID-19
  • មានរោគសញ្ញានៃជំងឺពីកម្រិតស្រាលទៅមធ្យមរយៈពេល 10 ថ្ងៃចុះក្រោម
  • ប្រឈមនឹងហានិភ័យខ្ពស់ដែលអាចនឹងឈឺធ្ងន់
តើខ្ញុំអាចចាក់វ៉ាក់សាំងជំងឺ COVID បន្ទាប់ពីទទួលការព្យាបាលដោយប្រើអង់ទីករម៉ូណូក្លូនបានដែរទេ?

ប្រសិនបើអ្នកបានទទួលការព្យាបាលដោយប្រើអង់ទីករអកម្ម (ការព្យាបាលដោយប្រើអង់ទីករម៉ូណូក្លូន ឬប្លាស្មាសម្រាប់មនុស្សងើបពីឈឺ) បន្ទាប់ពីឆ្លងជំងឺ COVID-19 អ្នកអាចចាក់វ៉ាក់សាំងជំងឺ COVID-19 បានគ្រប់ខួបពេលវេលា បន្ទាប់ពីបញ្ចប់ការព្យាបាលរួច។ គេលែងតម្រូវឱ្យបុគ្គលនានារង់ចាំរយៈពេល 90 ថ្ងៃ បន្ទាប់ពីបញ្ចប់ការព្យាបាលដោយប្រើអង់ទីករអកម្មទៀតហើយ។

សម្រាប់សំណួរពាក់ព័ន្ធនឹងលក្ខខណ្ឌទទួលបានការព្យាបាលដោយប្រើអង់ទីករអកម្ម សូមពិគ្រោះជាមួយអ្នកផ្ដល់សេវារបស់អ្នក។

តើធ្វើដូចម្ដេចទើបខ្ញុំអាចបង្ហាញថា ខ្ញុំបានទទួលការព្យាបាលដោយប្រើអង់ទីករម៉ូណូក្លូន?

អ្នកផ្ដល់សេវាវេជ្ជសាស្ត្រដែលបានព្យាបាលដោយប្រើអង់ទីករ mAb អាចផ្ដល់ឱ្យអ្នកនូវឯកសារដែលបញ្ជាក់ថាអ្នកបានទទួលការព្យាបាលនេះនៅពេលណា។

តើនរណាខ្លះមានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការទទួលបានថ្នាំលេបប្រឆាំងវីរុស?

Paxlovid៖ អ្នកជំងឺជាកុមារ និងមនុស្សពេញវ័យ (12 ឆ្នាំឡើងទៅដែលមានទម្ងន់យ៉ាងតិច 88 ផោន/40 គីឡូក្រាម) ដែលប្រឈមនឹងហានិភ័យខ្ពស់ដែលអាចវិវឌ្ឍជាជំងឺ COVID-19 ធ្ងន់ធ្ងរ រួមទាំងប្រឈមនឹងការចូលព្យាបាលក្នុងមន្ទីរពេទ្យ ឬស្លាប់ផងដែរ។

Molnupiravir៖ មនុស្សពេញវ័យដែលប្រឈមនឹងហានិភ័យខ្ពស់ដែលអាចវិវឌ្ឍជាជំងឺ COVID-19 ធ្ងន់ធ្ងរ រួមទាំងប្រឈមនឹងការចូលព្យាបាលក្នុងមន្ទីរពេទ្យ ឬស្លាប់ផងដែរ និងសម្រាប់បុគ្គលដែលមិនមានលទ្ធភាព ឬមិនសមស្របតាមក្បួនវេជ្ជសាស្ត្រក្នុងការទទួលបានជម្រើសព្យាបាលផ្សេងសម្រាប់ជំងឺ COVID-19 ដែលអនុញ្ញាតដោយ Food and Drug Administration (FDA, រដ្ឋបាលចំណីអាហារនិងឱសថ)។

តើការព្យាបាលត្រូវបានរ៉ាប់រងដោយ Medicaid/Children's Health Insurance Program (CHIP) ដែរទេ?

បាទ​/ចាស។ Medicaid​/Children's Health Insurance Program (CHIP, កម្មវិធី​ធានារ៉ាប់រង​សុខភាព​កុមារ) កំពុង​រ៉ាប់រង​ថ្លៃ​ព្យាបាល (ជា​ភាសាអង់គ្លេស​ប៉ុណ្ណោះ) សម្រាប់​ការ​ព្យាបាល​ដោយ​ប្រើ​អង់​ទី​ករ mAb។ ថ្លៃ​រដ្ឋបាល​គឺជា​ថ្លៃ​សេវា​ដែល​អ្នកផ្ដល់​សេវា​ថែទាំ​សុខភាព​គិតថ្លៃ​ក្នុង​ការ​ផ្ដល់ការព្យាបាល​ជូន​អ្នក។ សម្រាប់​អង់​ទី​ករ mAb ភាគច្រើន ចំណាយ​ថ្លៃ​ផលិតផល​ត្រូវ​បាន​រ៉ាប់រង​ដោយ​រដ្ឋាភិបាល​សហព័ន្ធ។

ចុះបើខ្ញុំមិនត្រូវបានធានារ៉ាប់រង តើខ្ញុំនៅតែអាចទទួលបានការព្យាបាលសម្រាប់ជំងឺ COVID-19 ដែរទេ?

ការព្យាបាលជំងឺ COVID-19 ដែលទិញដោយរដ្ឋាភិបាលសហព័ន្ធត្រូវបានផ្ដល់ជូនដោយឥតគិតថ្លៃសម្រាប់អ្នកជំងឺ។ ទោះយ៉ាងណា អ្នកផ្ដល់សេវាអាចគិតថ្លៃវិជ្ជាជីវៈ ព្យាបាល និងរដ្ឋបាលដែលរ៉ាប់រងដោយការធានារ៉ាប់រង អ្នកជំងឺ ឬកម្មវិធីសហព័ន្ធ។ ដើម្បីដឹងថាមានប្រភេទធានារ៉ាប់រងអ្វីខ្លះ នៅពេលស្វែងរកការព្យាបាល សូមពិគ្រោះជាមួយអ្នកផ្ដល់សេវារបស់អ្នក។

តើបុគ្គលគ្មានឯកសារបញ្ជាក់អាចទទួលបានការព្យាបាលសម្រាប់ជំងឺ COVID-19 ដែរទេ?

បុគ្គល​គ្មាន​ឯកសារ​បញ្ជាក់​អាច​ទទួល​បានការ​រ៉ាប់រង​ពី Alien Emergency Medical Program (AEM, កម្មវិធី​វេជ្ជសាស្ត្រ​ក្នុង​ពេល​មាន​អាសន្ន​សម្រាប់​ជនបរទេស) (ជា​ភាសាអង់គ្លេស​ប៉ុណ្ណោះ) សម្រាប់៖

  • ពេលមានអាសន្នស្របតាមលក្ខខណ្ឌដែលត្រូវបញ្ចូលក្នុងការវាយតម្លៃ និងការព្យាបាលជំងឺ COVID-19។ 
  • មជ្ឈដ្ឋានធ្វើតេស្ត និងព្យាបាលដែលត្រូវបញ្ចូលក្នុងការថែទាំក្នុងការិយាល័យ គ្លីនិក ឬតាមប្រព័ន្ធឌីជីថល។
  • សេវា​ដែល​ទទួល​បានការ​អនុញ្ញាត។ បុគ្គល​ដែល​ធ្វើតេស្ត​ឃើញ​វិជ្ជមាន​ជំងឺ COVID-19 អាច​ទទួល​បានការ​រ៉ាប់រង​លើ​ថ្លៃ​ឱសថ និង​ការថែទាំ​ផ្លូវដង្ហើម។ លទ្ធផល​ដែល​អាច​មាន​ផ្ទុក​ជំងឺ COVID-19 អាច​ទទួល​បានការ​រ៉ាប់រង​លើ​ថ្លៃ​ឱសថ និង​ការ​តាមដាន​បន្ត។

របៀបដាក់ពាក្យសុំចូលរួមកម្មវិធី AEM

មនុស្សពេញវ័យអាយុ 19 ដល់ 64 ឆ្នាំ៖

មនុស្សពេញវ័យអាយុ 65 ឆ្នាំឡើងទៅ ពិការភ្នែក ពិការអវយវៈ ឬត្រូវការសេវារយៈពេលវែង៖

  • តាមអ៊ីនធឺណិត៖ Washington Connection (ជាភាសាអង់គ្លេស និងអេស្ប៉ាញប៉ុណ្ណោះ)
  • លេខទូរសព្ទ៖ 1-877-501-2233

ទទួលការព្យាបាលសម្រាប់​ជំងឺ​ COVID-19

កម្មវិធី Test to Treat (ធ្វើតេស្ត​ដើម្បី​ព្យាបាល) (ជា​ភាសាអង់គ្លេស​ប៉ុណ្ណោះ) អាច​ផ្ដល់​លទ្ធភាព​ព្យាបាល​ជំងឺ COVID-19 ដើម្បី​សង្គ្រោះ​ជីវិត​បាន​លឿន​ជាង និង​ងាយស្រួល​ជាង។ ប្រសិនបើ​អ្នកធ្វើ​តេ​ស្ត​ឃើញ​វិជ្ជមាន អ្នក​អាច​ទៅ​ជួប​អ្នកផ្ដល់​សេវា​ថែទាំ​សុខភាព (នៅនឹងកន្លែង ឬការថែទាំសុខភាពតាមប្រព័ន្ធឌីជីថល) ហើយ​បើ​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់ អ្នកទទួល​បាន​វេជ្ជបញ្ជា​ឱ្យ​ទទួល​ថ្នាំលេប​ប្រឆាំងវីរុស និង​បើក​ថ្នាំ​តាម​វេជ្ជបញ្ជា​នៅ​ទីតាំង​តែមួយ។

សូម​ចូល​មើល​ទំព័រ​ស្វែងរក​ទីតាំង Test to Treat ឬទូរសព្ទ​ទៅ​លេខ 1-800-232-0233 (TTY 1-888-720-7489) ដើម្បី​ទទួល​បាន​ជំនួយ​ជា​ភាសាអង់គ្លេស អេស្ប៉ាញ និង​ជាង 150 ភាសា​ផ្សេងទៀត។ មជ្ឈមណ្ឌល​ហៅ​ទូរសព្ទ​បើក​ដំណើរការ​ពី​ម៉ោង 8 ព្រឹក​ដល់​ពាក់កណ្ដាល​យប់ ម៉ោង​នៅ​តំបន់​បូព៌ា (ET) 7 ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ ហើយនឹង​ជួយ​អ្នក​ស្វែងរក​ទីតាំង​​នៅ​ជិត​អ្នក។

ធនធានសម្រាប់បុគ្គលដែលមិនត្រូវបានធានារ៉ាប់រង

បុគ្គលមិនត្រូវបានធានារ៉ាប់រងដែលត្រូវការការព្យាបាលជំងឺ COVID-19 ឬការរ៉ាប់រងថ្លៃថែទាំសុខភាពផ្សេងទៀតអាចចូលទៅ៖

បុគ្គលមិនត្រូវបានធានារ៉ាប់រងក៏អាចស្វែងរកសេវាក្នុងគ្លីនីកជាច្រើនដែលជាផ្នែកមួយនៃ Federally Qualified Health Centers (FQHC មណ្ឌលសុខភាពដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់តាមសហព័ន្ធ)៖ 

ត្រូវការជំនួយក្នុងការស្វែងរកកន្លែងទទួលឱសថមែនទេ? សូមទូរសព្ទទៅលេខ 1-800-232-0233 (TTY 888-720-7489) ដើម្បីស្វែងរកគេហទំព័រ Test to Treat (ជាភាសាអង់គ្លេស​ប៉ុណ្ណោះ)។

ធនធានបន្ថែម​

ខ្សែ​ទូរសព្ទ​បន្ទាន់​របស់​រដ្ឋ​សម្រាប់​ជំងឺ COVID-19 មាន​ផ្ដល់​ជូន​សម្រាប់​ឆ្លើយ​សំណួរ​បន្ថែម។ ព័ត៌មាន​អំពី​ខ្សែ​ទូរសព្ទ​បន្ទាន់​មាននៅ​លើ​ទំព័រ “ទាក់ទង​មក​យើង”។

សម្រាប់ព័ត៌មានបន្ថែមអំពីការព្យាបាលជំងឺ COVID-19 សូមចូលមើលទំព័រអំពីការព្យាបាលជំងឺ COVID-19 របស់ Centers for Disease Control and Prevention (មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ)។