Centers for Disease Control and Prevention (CDC, មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ) ណែនាំ (ជាភាសាអង់គ្លេសប៉ុណ្ណោះ) ឱ្យគ្រប់គ្នាដែលមានអាយុ 6 ខែឡើងទៅគួរតែចាក់វ៉ាក់សាំងជំងឺ COVID-19 ឆ្នាំ 2024-2025 ថ្មី។
មនុស្សដែលចាក់វ៉ាក់សាំងទាន់សភាពការណ៍មានហានិភ័យនៃការឈឺធ្ងន់ សម្រាកព្យាបាលក្នុងមន្ទីរពេទ្យ និងស្លាប់ដោយសារជំងឺ COVID-19 ទាបជាងមនុស្សដែលមិនបានចាក់វ៉ាក់សាំង ឬចាក់មិនគ្រប់ចំនួនដូសដែលណែនាំដោយ CDC។
មានវ៉ាក់សាំងជំងឺ COVID-19 ពីរប្រភេទដែលមានផ្ដល់ជូន៖
- វ៉ាក់សាំងប្រភេទ mRNA
- វ៉ាក់សាំងជំងឺ COVID-19 ម៉ាក Moderna ស៊េរី 2024-2025 - មានផ្ដល់ជូនសម្រាប់អាយុ 6 ខែឡើងទៅ
- វ៉ាក់សាំងជំងឺ COVID-19 ម៉ាក Pfizer ស៊េរី 2024-2025 - មានផ្ដល់ជូនសម្រាប់អាយុ 6 ខែឡើងទៅ
- វ៉ាក់សាំងប្រភេទរងនៃប្រូតេអ៊ីន
- វ៉ាក់សាំងជំងឺ COVID-19 ម៉ាក Novavax ស៊េរី 2024-2025 - មានផ្ដល់ជូនសម្រាប់អាយុ 12 ឆ្នាំឡើងទៅ
មិនមានការណែនាំថាវ៉ាក់សាំងជំងឺ COVID-19 ណាមួយល្អប្រសើរជាងវ៉ាក់សាំងណាមួយទេ នៅពេលមានវ៉ាក់សាំងដែលបានណែនាំស្របតាមអាយុលើសពីមួយ។
សូមមើលធនធានមួយចំនួនខាងក្រោម ដើម្បីដឹងបន្ថែមទៀតអំពីការណែនាំវ៉ាក់សាំងជំងឺ COVID-19 សម្រាប់អ្នក និងគ្រួសាររបស់អ្នក៖
- Getting Vaccinated to Protect Against COVID-19 Illness - Khmer (wa.gov)
- COVID-19 Vaccine Reference Guide for children 6 months to 4 years old - Khmer (wa.gov)
- Protect Yourself Against Respiratory Illnesses - Khmer (wa.gov)
- Protect Yourself from Long COVID-Khmer (wa.gov)
បច្ចុប្បន្ន Department of Health (ក្រសួងសុខាភិបាល) នៃរដ្ឋវ៉ាស៊ីនតោនកំពុងអាប់ដេតទំព័រលើអ៊ីនធឺណិត និងឯកសារនានាឱ្យស្របតាមការណែនាំថ្មីៗបំផុតរបស់ CDC។
សំណួរចោទសួរជាញឹកញាប់
- ហេតុអ្វីខ្ញុំគួរទទួលវ៉ាក់សាំង COVID-19?
-
វ៉ាក់សាំងជំងឺ COVID-19 អាចការពារអ្នកតាមមធ្យោបាយជាច្រើនដូចជា៖
- វ៉ាក់សាំងទាំងនេះកាត់បន្ថយឱកាសក្នុងការឈឺធ្ងន់ធ្ងរ ប្រសិនបើអ្នកមានជំងឺ COVID-19
- ការចាក់វ៉ាក់សាំងបានគ្រប់ចំនួន កាត់បន្ថយឱកាសនៃការចូលសម្រាកពេទ្យ និងកាត់បន្ថយហានិភ័យនៃការស្លាប់ដោយសារជំងឺ COVID-19
- ការចាក់វ៉ាក់សាំងជំងឺ COVID-19 ឱ្យទាន់សភាពការណ៍ជួយកាត់បន្ថយហានិភ័យនៃការវិវឌ្ឍជាជំងឺ COVID រយៈពេលវែង (ជាភាសាអង់គ្លេស និងអេស្ប៉ាញប៉ុណ្ណោះ)។
- ការចាក់វ៉ាក់សាំងបង្កើនចំនួនមនុស្សនៅក្នុងសហគមន៍ដែលពួកគេទទួលបានការការពារ ធ្វើឲ្យជំងឺនេះពិបាកនឹងឆ្លងរីករាលដាលណាស់។
- នកជំនាញបន្តសិក្សាទៅលើសមត្ថភាពនៃវ៉ាក់សាំងក្នុងការការពារមនុស្សមិនឲ្យចម្លងវីរុសនេះទៅអ្នកដទៃ។
មនុស្សដែលមិនបានចាក់វ៉ាក់សាំងទេ នៅតែអាចឆ្លងវីរុស និងចម្លងវីវុសនេះទៅអ្នកដទៃ។ មនុស្សមួយចំនួនមិនអាចទទួលវ៉ាក់សាំងបានទេ ដោយសារហេតុផលវេជ្ជសាស្ត្រមួយចំនួន ហើយនេះអាចឲ្យពួកគេងាយរងគ្រោះយ៉ាងខ្លាំងទៅនឹងជំងឺ COVID-19។ ប្រសិនបើអ្នកមិនបានចាក់វ៉ាក់សាំងទេ អ្នកក៏មានហានិភ័យកាន់តែខ្ពស់ប្រឈមទៅនឹងការចូលសម្រាកពេទ្យ ឬការស្លាប់ដោយសារ វ៉ារ្យង់ COVID-19 (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ)។ ការចាក់វ៉ាក់សាំងជួយការពារអ្នក និងគ្រួសាររបស់អ្នក អ្នកជិតខាង និងសហគមន៍របស់អ្នក។
- តើខ្ញុំអាចចាក់វ៉ាក់សាំងនៅកន្លែងណា?
-
សូមស្វែងរកវ៉ាក់សាំងនៅទំព័រស្វែងរកទីតាំងចាក់វ៉ាក់សាំង ឬ Vaccines.gov (ជាភាសាអង់គ្លេស និងអេស្ប៉ាញប៉ុណ្ណោះ)។
- តើមានការចំណាយសម្រាប់វ៉ាក់សាំងជំងឺ COVID-19 ដែរទេ?
-
ដូចវ៉ាក់សាំងផ្សេងទៀតដែរ វ៉ាក់សាំងជំងឺ COVID-19 ត្រូវបានរ៉ាប់រងដោយគម្រោងធានារ៉ាប់រងភាគច្រើន។ វ៉ាក់សាំងជំងឺ COVID-19 នឹងបន្តមានផ្ដល់ជូនដោយឥតគិតថ្លៃសម្រាប់កុមារគ្រប់រូបក្នុងរដ្ឋវ៉ាស៊ីនតោនរហូតដល់ពួកគេមានអាយុ 19 ឆ្នាំតាមរយៈ Childhood Vaccine Program (កម្មវិធីវ៉ាក់សាំងសម្រាប់កុមារ) (ជាភាសាអង់គ្លេសប៉ុណ្ណោះ)។ កម្មវិធីសម្រាប់មនុស្សពេញវ័យក៏មានផងដែរ ដែលអាចជួយរ៉ាប់រងថ្លៃចាក់វ៉ាក់សាំង ប្រសិនបើពួកគេមិនមានធានារ៉ាប់រងសុខភាព ឬគម្រោងរបស់ពួកគេមិនរ៉ាប់រងលើវ៉ាក់សាំងនេះ។ ប្រសិនបើអ្នកជាមនុស្សពេញវ័យអាយុ 19 ឆ្នាំដែលមិនត្រូវបានធានារ៉ាប់រង ឬធានារ៉ាប់រងមិនគ្រប់គ្រាន់ អ្នកមានសិទ្ធិចាក់វ៉ាក់សាំងជំងឺ COVID-19 ឆ្នាំ 2024-2025 ក្នុងតម្លៃទាបតាមរយៈអ្នកផ្ដល់សេវាដែលចូលរួមក្នុង Washington State Adult Vaccine Program (AVP, កម្មវិធីវ៉ាក់សាំងមនុស្សពេញវ័យនៃរដ្ឋវ៉ាស៊ីនតោន) (ជាភាសាអង់គ្លេសប៉ុណ្ណោះ)។ អ្នកផ្ដល់សេវានៃកម្មវិធី AVP របស់អ្នកអាចគិតថ្លៃរដ្ឋបាលក្នុងការចាក់វ៉ាក់សាំង ប៉ុន្តែអ្នកអាចស្នើឱ្យលើកលែងថ្លៃសេវានេះបាន ប្រសិនបើអ្នកគ្មានលទ្ធភាពបង់ប្រាក់ទេ។ អ្នកផ្ដល់សេវានៃកម្មវិធី AVP មិនអាចបដិសេធមិនចាក់វ៉ាក់សាំងជំងឺ COVID-19 ឱ្យអ្នកទេ ប្រសិនបើអ្នកគ្មានលទ្ធភាពបង់។ អ្នកអាចស្វែងរកអ្នកផ្ដល់សេវាដែលចូលរួមដោយប្រើផែនទីអ្នកផ្ដល់សេវានៃកម្មវិធី AVP (ជាភាសាអង់គ្លេសប៉ុណ្ណោះ)។ អ្នកអាចហៅទូរសព្ទទៅអ្នកផ្ដល់សេវានៃកម្មវិធី AVP ដែលនៅជិតអ្នក ដើម្បីសួរព័ត៌មានបន្ថែមអំពីផលិតផលដែលមានផ្ដល់ជូន និងកំណត់ពេល។
- តើនរណាគួរតែចាក់ដូសបន្ថែមនៃវ៉ាក់សាំងជំងឺ COVID-19?
-
Centers for Disease Control and Prevention (CDC, មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ) ណែនាំឱ្យគ្រប់គ្នាដែលមានអាយុ 6 ខែឡើងទៅចាក់យ៉ាងតិច 1 ដូសនៃវ៉ាក់សាំងជំងឺ COVID-19 ថ្មីឆ្នាំ 2023-2024។
- កុមារអាយុ 6 ខែដល់ 4 ឆ្នាំអាចនឹងត្រូវការច្រើនដូស អាស្រ័យលើចំនួនដូសដែលបានចាក់ពីមុន។
- មនុស្សមួយចំនួនដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយអាចចាក់ដូសបន្ថែមបាន។ សូមពិនិត្យមើលគោលការណ៍ណែនាំរបស់ CDC (ជាភាសាអង់គ្លេស និងអេស្ប៉ាញប៉ុណ្ណោះ)។
- តើពេលណាទើបចាត់ទុកថាខ្ញុំបានចាក់វ៉ាក់សាំងជំងឺ COVID-19 ទាន់សភាពការណ៍?
-
អ្នកបានចាក់វ៉ាក់សាំងជំងឺ COVID-19 ទាន់សភាពការណ៍ (ជាភាសាអង់គ្លេស និងអេស្ប៉ាញប៉ុណ្ណោះ) ប្រសិនបើអ្នកបានចាក់ដូសថ្មីបំផុតដែលបានណែនាំសម្រាប់អ្នកដោយ CDC។
- តើមានអ្វីកើតឡើង ប្រសិនបើខ្ញុំមានជំងឺក្រោយទទួលវ់ាក់សាំង COVID-19?
-
ដូចទៅនឹងវ៉ាក់សាំងទូទៅផ្សេងទៀតដែរ ការចាក់វ៉ាក់សាំង COVID-19 ជាទូទៅតែងកើតមានផលរំខាន ដូចជាឈឺដៃ គ្រុនក្ដៅ ឈឺក្បាល ឬអស់កម្លាំង បន្ទាប់ពីការចាក់វ៉ាក់សាំង។ ទាំងនេះគឺជាសញ្ញាដែលបញ្ជាក់ថាវ៉ាក់សាំងកំពុងមានប្រសិទ្ធភាព។ ស្វែងយល់បន្ថែមអំពីផលប៉ះពាល់ដែលអាចមាន បន្ទាប់ពីចាក់វ៉ាក់សាំងជំងឺ COVID-19។
ប្រសិនបើអ្នកឈឺក្រោយទទួលវ៉ាក់សាំង អ្នកគួរតែរាយការណ៍អំពីហេតុការណ៍អាក្រក់នោះទៅកាន់ Vaccine Adverse Event Reporting System (VAERS, ប្រព័ន្ធរាយការណ៍អំពីហេតុការណ៍អាក្រក់នៃវ៉ាក់សាំង) (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ)។ “ហេតុការណ៍អាក្រក់” គឺជាបញ្ហាសុខភាពណាមួយ ឬផលរំខានដែលកើតមានក្រោយការចាក់វ៉ាក់សាំង។ សម្រាប់ព័ត៌មានបន្ថែមអំពី Vaccine Adverse Event Reporting System (VAERS, ប្រព័ន្ធរាយការណ៍ផលប៉ះពាល់នៃវ៉ាក់សាំង) និងសុវត្ថិភាពវ៉ាក់សាំង សូមចូលមើលគេហទំព័រអំពីសុវត្ថិភាពវ៉ាក់សាំង (ជាភាសាអង់គ្លេស និងអេស្ប៉ាញប៉ុណ្ណោះ) របស់ Department of Health (DOH, ក្រសួងសុខាភិបាល)។
- តើខ្ញុំអាចទទួលបានវ៉ាក់សាំងជំងឺ COVID-19 ដែរឬទេ ប្រសិនបើខ្ញុំទទួលការចាក់វ៉ាក់សាំងទូទៅ?
-
បាទ/ចាស Advisory Committee on Immunization Practices (ACIP, គណៈកម្មាការប្រឹក្សាយោបល់លើការអនុវត្តការចាក់វ៉ាក់សាំង) បានផ្លាស់ប្តូរការណែនាំរបស់ពួកគេនៅថ្ងៃទី12 ខែឧសភា ឆ្នាំ2021។ នៅពេលនេះ អ្នកអាចទទួលបានវ៉ាក់សាំងជំងឺ COVID-19 ក្នុងពេលតែមួយដែលអ្នកចាក់វ៉ាក់សាំងផ្សេងទៀតដែរ។
អ្នកមិនចាំបាច់ត្រូវការកំណត់ពេល ចាក់វ៉ាក់សាំងតាមសាលាដែលបានតម្រូវ (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ) ឬវ៉ាក់សាំងដែលបានណែនាំផ្សេងទៀត ដាច់ដោយឡែកពីការចាក់វ៉ាក់សាំង COVID-19 ទេ។ ការណាត់ជួបពិគ្រោះលើវ៉ាក់សាំងជំងឺ COVID-19 គឺជាឱកាសមួយទៀតដែលអ្នកឲ្យកូនរបស់អ្នកទទួលបានវ៉ាក់សាំងតាមការណែនាំដែលអ្នកមិនទាន់បានទទួលកន្លងមក។
- តើខ្ញុំអាចទទួលបានវ៉ាក់សាំងជំងឺ COVID-19 ដែរឬទេ ប្រសិនបើខ្ញុំមានផ្ទៃពោះ បំបៅដោះកូន ឬមានគម្រោងមានផ្ទៃពោះ?
-
បាទ/ចាស ទិន្នន័យបង្ហាញថាវ៉ាក់សាំងជំងឺ COVID-19 គឺមានសុវត្ថិភាពអំឡុងពេលមានផ្ទៃពោះ។ Centers for Disease Control and Prevention (CDC, មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ) (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ), American College of Obstetricians and Gynecologists (ACOG, មហាវិទ្យាល័យសម្ភពនិងរោគស្ត្រីអាមេរិកាំង), និង Society for Maternal-Fetal Medicine (SMFM, អង្គការសង្គមវេជ្ជសាស្ត្រមាតានិងទារក) (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ) ណែនាំវ៉ាក់សាំងជំងឺ COVID-19 សម្រាប់មនុស្សដែលមានផ្ទៃពោះ បំបោះដោះកូន ឬមានគម្រោងមានផ្ទៃពោះ។ ការសិក្សាមួយចំនួនបង្ហាញថា ប្រសិនបើអ្នកបានចាក់វ៉ាក់សាំង កូនរបស់អ្នកថែមទាំងអាចទទួលបានអង្គបដិបក្ខប្រាណប្រឆាំងនឹងជំងឺ COVID-19 ទៀតផង តាមរយៈការមានផ្ទៃពោះនិងការបំបៅដោះកូន។ អ្នកមានផ្ទៃពោះដែលមិនបានចាក់វ៉ាក់សាំង ដែលមានជំងឺ COVID-19 មានហានិភ័យខ្ពស់ប្រឈមនឹងស្ថានភាពសុខភាពធ្ងន់ធ្ងរ ដូចជាការកើតកូនមុនពេលកំណត់ ឬការកើតកូនស្លាប់ក្នុងផ្ទៃ។ លើសពីនេះទៀត អ្នកដែលមានជំងឺ COVID-19 ខណៈពេលមានផ្ទៃពោះ គឺអាចនឹងត្រូវការឧបករណ៍ទ្រទ្រង់ជីវិតទំនើបនិងបំពង់ខ្យល់ដង្ហើម ពីរឬបីដងលើសពីធម្មតា។
ដើម្បីមើលធនធានច្រើនទៀតអំពីការចាក់វ៉ាក់សាំងជំងឺ COVID-19 ខណៈពេលមានផ្ទៃពោះ និងកំពុងបំបៅដោះកូន សូមមើលព័ត៌មានថ្មីៗនៅលើគេហទំព័រ One Vax, Two Lives។
- តើមនុស្សអាយុក្រោម 18 ឆ្នាំអាចចាក់វ៉ាក់សាំងបានដែរឬទេ?
-
នៅពេលនេះ យីហោវ៉ាក់សាំង Pfizer-BioNTech (Pfizer) និងវ៉ាក់សាំង Moderna សម្រាប់ជំងឺ COVID-19 ត្រូវបានអនុញ្ញាតសម្រាប់កុមារអាយុ 6 ខែឡើងទៅ។ វ៉ាក់សាំង Novavax មានផ្ដល់ជូនសម្រាប់បុគ្គលអាយុ 12 ឆ្នាំឡើងទៅតាម Emergency Use Authorization (EUA, ការផ្ដល់សិទ្ធិអនុញ្ញាតឱ្យប្រើប្រាស់ក្នុងពេលមានអាសន្ន)។
យុវជនអាយុក្រោម 17 ឆ្នាំ អាចត្រូវការការយល់ព្រមពីឪពុកម្តាយឬអាណាព្យាបាល (មានជាភាសាអង់គ្លេសប៉ុណ្ណោះ) ដើម្បីចាក់វ៉ាក់សាំង លើកលែងតែពួកគេទទួលបានការអនុគ្រោះតាមផ្លូវច្បាប់។
សាកសួរគ្លីនិកវ៉ាក់សាំងអំពីលក្ខខណ្ឌតម្រូវរបស់ពួកគេសម្រាប់បង្ហាញភ័ស្តុតាងអំពីការយល់ព្រមរបស់ឪពុកម្តាយ ឬការអនុគ្រោះតាមផ្លូវច្បាប់។
- ហេតុអ្វីបានជាខ្ញុំបារម្ភខ្លាចក្រែងកូនរបស់ខ្ញុំកើតជំងឺ COVID-19?
-
តាំងពីចាប់ផ្ដើមមានការឆ្លងជំងឺរាតត្បាតមក កុមារជាង 15 លាននាក់នៅសហរដ្ឋអាមេរិកបានឆ្លងជំងឺ COVID-19។វីរុសបំប្លែងខ្លួនថ្មីនៃជំងឺ COVID-19 បច្ចុប្បន្នបង្កឱ្យមានការចម្លង និងការសម្រាកព្យាបាលក្នុងមន្ទីរពេទ្យច្រើនបំផុតនៅសហរដ្ឋអាមេរិក។
ពិតមែនតែជំងឺ COVID-19 ជារឿយៗមានសភាពស្រាលលើខ្លួនកុមារជាងមនុស្សពេញវ័យ ប៉ុន្តែកុមារនៅតែអាចឈឺធ្ងន់ និងចម្លងជំងឺទៅមិត្តភក្តិនិងគ្រួសារដែលមានប្រព័ន្ធភាពស៊ាំអន់ខ្សោយ ឬងាយរងគ្រោះដោយប្រការផ្សេងទៀត។ ពាក់កណ្ដាលនៃចំនួនកុមារស្លាប់ដោយសារជំងឺ COVID-19 ដែលបានរាយការណ៍នៅសហរដ្ឋអាមេរិកគឺជាកុមារដែលមិនមានបញ្ហាសុខភាពស្រាប់ទេ។
កុមារដែលបានឆ្លងជំងឺ COVID-19 អាចកើតមាន “ជំងឺ COVID-19 រយៈពេលវែង” ឬរោគសញ្ញាកើតមានឥតស្រាកស្រាន ដែលជារឿយៗមានដូចជាការពិបាកផ្ចង់អារម្មណ៍ អស់កម្លាំង ឈឺក្បាល វិលមុខ និងថប់ដង្ហើម។ ការចាក់វ៉ាក់សាំងគឺជាវិធីដ៏ល្អបំផុតក្នុងការបន្តឲ្យកុមារមានសុខភាពល្អ និងមានសុវត្ថិភាព។
កុមារដែលឆ្លងជំងឺ COVID-19 អាចនឹងមានហានិភ័យកាន់តែខ្ពស់ ប្រឈមទៅនឹង ប្រជុំរោគសញ្ញារលាកចម្រុះលើប្រព័ន្ធរាងកាយ (MIS-C) (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ) ។ MIS-C គឺជាស្ថានភាពជំងឺមួយដែលផ្នែកផ្សេងៗនៃរាងកាយអាចមានការហើមរលាក រួមទាំងបេះដូង សួត ក្រលៀន ខួរក្បាល ស្បែក ភ្នែក ឬសរីរាង្គក្រពះពោះវៀន។ ពិតមែនតែគេនៅមិនទាន់ដឹងនៅឡើយអំពីបុព្វហេតុអ្វីខ្លះដែលបង្កជំងឺ MIS-C ប៉ុន្តែកុមារជាច្រើនដែលមានជំងឺ MIS-C បានកើតជំងឺ COVID-19 ឬបានស្ថិតនៅក្បែរអ្នកដែលមានជំងឺ COVID-19។ MIS-C អាចមានភាពធ្ងន់ធ្ងរ ថែមទាំងគ្រោះថ្នាក់ដល់ជីវិតទៀតផង ប៉ុន្តែកុមារភាគច្រើនដែលបានធ្វើរោគវិនិច្ឆ័យឃើញមានអាការជំងឺនេះ បានជាសះស្បើយដោយការថែទាំវេជ្ជសាស្ត្រ។
- តើធ្វើម៉េចទើបយើងដឹងថា វ៉ាក់សាំងទាំងនេះមានសុវត្ថិភាព និងប្រសិទ្ធភាពសម្រាប់កុមារ?
-
Centers for Disease Control and Prevention (CDC, មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ) បានពង្រីក និងពង្រឹងសមត្ថភាពរបស់ប្រទេសក្នុងការតាមដានសុវត្ថិភាពវ៉ាក់សាំង ដើម្បីឱ្យប្រាកដថាវ៉ាក់សាំងជំងឺ COVID-19 មានសុវត្ថិភាព។ ជាលទ្ធផល អ្នកជំនាញផ្នែកសុវត្ថិភាពវ៉ាក់សាំងអាចតាមដាន និងរកឃើញបញ្ហាដែលប្រហែលជាមិនបានរកឃើញអំឡុងពេលពិសោធសាកល្បងវេជ្ជសាស្ត្រលើវ៉ាក់សាំងជំងឺ COVID-19 ។
ធនធាននិងព័ត៌មានបន្ថែ
- ធនធានជំងឺ COVID-19 សម្រាប់ក្រុមជាក់លាក់នានា
-
កុមារ និងយុវជន
- អ្វីដែលឪពុកម្ដាយ/អាណាព្យាបាលគួរដឹងអំពីវ៉ាក់សាំង COVID-19 សម្រាប់កុមារ (PDF)
- ការរលាកសាច់ដុំក្រោយការចាក់វ៉ាក់សាំង COVID-19៖ ប្រការដែលឪពុកម្តាយនិងមនុស្សវ័យក្មេងគួរដឹង (PDF)
- ព័ត៌មានស្តីពីវ៉ាក់សាំងសម្រាបកុមារនិងយុវជនដែលមានតម្រូវការថែទាំសុខភាព (PDF) (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ)
អ្នកបំបៅដោះកូន និង/ឬអ្នកមានផ្ទៃពោះ
ជនអន្ដោប្រវេសន៍ និងជនភៀសខ្លួន
- ការណែនាំអំពីការពិភាក្សាសម្រាប់កសាងទំនុកចិត្តទៅលើវ៉ាក់សាំង COVID-19 សម្រាប់ជនអន្តោប្រវេសន៍ និងជនភាសខ្លូន (PDF) (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ)
- ការព្រួយបារម្ភជាទូទៅ និងការពិត (PDF)
- ដឹងពីសិទ្ធិរបស់អ្នកទៅលើ COVID-19 សម្រាប់សមាជិកសហគមន៍ជនអន្តោប្រវេសន៍ (បណ្តាញសាមគ្គីភាពជនអន្តោប្រវេសសម្រាប់រដ្ឋវ៉ាស៊ីនតោន)
ធនធានបន្ថែមពាក់ព័ន្ធនឹងសហគមន៍ អាចរកបាននៅលើ ទំព័រសមភាពនិងការចូលរួមនៅក្នុងវ៉ាក់សាំង (ជាភាសាអង់គ្លេស)
មានសំណួរមែនទេ?
- សំណួររបស់ខ្ញុំមិនត្រូវបានឆ្លើយទេនៅទីនេះ។ តើខ្ញុំអាចស្វែងយល់បន្ថែមទៀតបានដោយរបៀបណា?
-
សំណួរតាមបណ្តាញផ្សព្វផ្សាយអាចត្រូវបានផ្ញើទៅកាន់ covid.vaccine@doh.wa.gov។