វ៉ាក់សាំង COVID-19 មានផ្តល់ជូនមនុស្សគ្រប់រូបដែលមានអាយុ 5 ឆ្នាំឡើងដោយឥតគិតថ្លៃ និងមិនគិតពីស្ថានភាពអន្តោប្រវេសន៍ទេ។
យើងចង់ផ្តល់ឲ្យអ្នកនូវព័ត៌មានដែលអ្នកត្រូវការ។ យើងនឹងបន្តផ្ដល់ព័ត៌មានថ្មីៗទៅអ្នក ដើម្បីឲ្យអ្នកអាចធ្វើការជ្រើសយកជម្រើសដែលមានព័ត៌មានគ្រប់គ្រាន់ដើម្បីសុខភាពរបស់អ្នក។
វ៉ាក់សាំង Johnson & Johnson នៅតែអាចប្រើបាន ប្រសិនបើអ្នកមិនអាច ឬមិនចង់ចាក់វ៉ាក់សាំងស៊េរី mRNA ទេ។ សូមពិភាក្សាជាមួយអ្នកផ្តល់ការថែទាំសុខភាពអំពីជម្រើសរបស់អ្នក។
- សូមមើលសន្លឹកព័ត៌មានរបស់យើងអំពីការទទួលការចាក់វ៉ាក់សាំងសម្រាប់ជំងឺ COVID-19 (PDF)។
- ចូលទៅកាន់ទំព័រការពិតស្តីពីវ៉ាក់សាំងរបស់យើង ដើម្បីស្វែងយល់បន្ថែម។
- សូមពិនិត្យមើលទំព័រ Vaccinating Youth (ការចាក់វ៉ាក់សាំងដល់យុវជន) ដើម្បីទទួលបានព័ត៌មានអំពីវ៉ាក់សាំង COVID-19 សម្រាប់កុមារ
- តើខ្ញុំទទួលបានវ៉ាក់សាំងដោយរបៀបណា?
-
ចូលទៅកាន់កម្មវិធីស្វែងរកទីតាំងចាក់វ៉ាក់សាំង ដើម្បីស្វែងរកនិងកំណត់ពេលណាត់ជួប។
អ្នកក៏អាចផ្ញើ ZIP កូដតាមសារជាអក្សរទៅកាន់លេខ 438-829 (GET VAX) សម្រាប់ទីតាំងវ៉ាក់សាំងដែលនៅជិតអ្នក។
តើអ្នកមានសំណួរអំពីវ៉ាក់សាំងជំងឺ COVID-19 ដែរឬទេ? តើអ្នកត្រូវការជំនួយក្នុងការស្វែងរកការណាត់ជួបទទួលវ៉ាក់សាំងដែរឬទេ? សូមទូរសព្ទទៅខ្សែទូរសព្ទបន្ទាន់សម្រាប់ព័ត៌មានស្តីពីជំងឺ COVID-19 តាមរយៈលេខ 1-800-525-0127 បន្ទាប់មកចុចសញ្ញា #។ មានផ្តល់ជូនជំនួយផ្នែកភាសា។
ប្រសិនបើអ្នកកំពុងកំណត់ពេលណាត់ជួបសម្រាប់វ៉ាក់សាំងដូសទីពីរ (Moderna/Spikevax ឬ Pfizer/Comirnaty) អ្នកគួរតែទទួលបានវ៉ាក់សាំងប្រភេទដូចគ្នាទៅនឹងវ៉ាក់សាំងដូសទីមួយរបស់អ្នកដែរ។
ប្រសិនបើអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់ មិនអាចចេញពីផ្ទះបាន សូមបំពេញទម្រង់បែបបទអនឡាញដែលមានសុវត្ថិភាព (ជាភាសាអង់គ្លេស)។ ចម្លើយរបស់អ្នកនឹងអនុញ្ញាតឲ្យយើងភ្ជាប់ទំនាក់ទំនងពីបុគ្គលម្នាក់ៗទៅកាន់ក្រុមការងារវ៉ាក់សាំងចល័តតាមខោនធី និង/ឬ រដ្ឋដែលមានផ្តល់ជូន។
សម្រាប់បញ្ហាពាក់ព័ន្ធនឹងជំងឺ COVID-19 ផ្សេងទៀត ដូចជាការស្នាក់នៅ ជំនួយសេវាសាធារណៈ ការធានារ៉ាប់រងសុខភាព សូមទូរសព្ទទៅលេខ 211 ឬចូលទៅកាន់ wa211.org
សម្រាប់ព័ត៌មានបន្ថែម សូមមើលសន្លឹកព័ត៌មានវ៉ាក់សាំង COVID-19៖ ប្រការដែលត្រូវដឹង។
- តើខ្ញុំចាំបាច់ទាល់តែជាពលរដ្ឋអាមេរិកឬទើបទទួលវ៉ាក់សាំងបាន?
-
ទេ អ្នកមិនចាំបាច់ទាល់តែជាពលរដ្ឋអាមេរិកទើបទទួលបានវ៉ាក់សាំងនោះទេ។ នោះមានន័យថា អ្នកមិនត្រូវការមានលេខរបបសន្តិសុខសង្គម ឬឯកសារផ្សេងៗទៀតដែលបង្ហាញពីស្ថានភាពអន្តោប្រវេសន៍របស់អ្នក ដើម្បីទទួលបានវ៉ាក់សាំងនោះទេ។ អ្នកផ្ដល់វ៉ាក់សាំងមួយចំនួនអាចនឹងសួររកលេខរបបសន្តិសុខសង្គម ប៉ុន្តែអ្នកមិនចាំបាច់ប្រាប់ក៏បាន។
កូនរបស់អ្នកមិនចាំបាច់ទាល់តែជាពលរដ្ឋអាមេរិកទើបទទួលបានវ៉ាក់សាំងនោះទេ។ អ្នកផ្តល់សេវាថែទាំសុខភាព នឹងមិនសួរអំពីស្ថានភាពអន្ដោប្រវេសន៍របស់នរណាម្នាក់នោះទេ។ ករណីភាគច្រើន ឪពុកម្តាយនិងអាណាព្យាបាលចាំបាច់ត្រូវផ្តល់ការយល់ព្រមដើម្បីចាក់វ៉ាក់សាំងយុវជនដែលមានអាយុក្រោម 18ឆ្នាំ។
Washington State Department of Health (ក្រសួងសុខាភិបាលរដ្ឋវ៉ាស៊ីនតោន) ណែនាំឱ្យមនុស្សគ្រប់រូបដែលមានអាយុ 5 ឆ្នាំឡើងចាក់វ៉ាក់សាំង។
- តើខ្ញុំនឹងត្រូវបានគិតប្រាក់សម្រាប់វ៉ាក់សាំងដែរឬទេ?
-
ទេ។ អ្នកមិនគួរត្រូវបានគិតប្រាក់អ្វីទាំងអស់ នៅពេលអ្នកទទួលវ៉ាក់សាំង ឬទទួលបានវិក្កយបត្រទូទាត់ពីអ្នកផ្ដល់សេវារបស់អ្នក ឬពីកន្លែងចាក់វ៉ាក់សាំងនោះទេ។ នេះអនុវត្តចំពោះអ្នកដែលមានការធានារ៉ាប់រងឯកជន មាន Apple Health (Medicaid) មាន Medicare ឬមិនមានការធានារ៉ាប់រង។
ប្រសិនបើអ្នកទទួលសេវាកម្មផ្សេងទៀត ខណៈពេលដែលអ្នកនៅកន្លែងអ្នកផ្ដល់សេវារបស់អ្នកដើម្បីទទួលការចាក់វ៉ាក់សាំង នោះអ្នកអាចនឹងទទួលបានវិក្កយបត្រសម្រាប់ការជួបពិគ្រោះយោបល់នៅការិយាល័យ។ ដើម្បីបង្ការកុំឲ្យមានករណីនេះ អ្នកអាចសួរអ្នកផ្ដល់សេវារបស់អ្នកជាមុនអំពីតម្លៃ។
ប្រសិនបើអ្នកមិនមានធានារ៉ាប់រងសុខភាពទេនោះ អ្នកផ្ដល់សេវាមិនអាចគិតប្រាក់ពីអ្នកសម្រាប់វ៉ាក់សាំងទេ ហើយអាចនឹងបំពានលើលក្ខខណ្ឌតម្រូវនានានៃកម្មវិធីវ៉ាក់សាំងជំងឺ COVID-19។ សូមអ៊ីម៉ែលទៅកាន់ covid.vaccine@doh.wa.gov ប្រសិនបើអ្នកត្រូវបានគិតប្រាក់។
ប្រសិនបើអ្នកមានការធានារ៉ាប់រងសុខភាព ហើយត្រូវបានគិតប្រាក់ សូមទាក់ទងទៅកាន់ផែនការធានារ៉ាប់រងរបស់អ្នកជាមុនសិន។ ប្រសិនបើការធ្វើបែបនេះមិនអាចដោះស្រាយបញ្ហានេះបាន អ្នកក៏អាច ដាក់ពាក្យបណ្ដឹង (ជាភាសាអង់គ្លេស) ទៅកាន់ស្នងការដ្ឋានធានារ៉ាប់រងផងដែរ។
- ទូរសព្ទទៅលេខ 800-562-6900 សម្រាប់សេវាកម្មបកប្រែតាមទូរសព្ទ (មានជាង 100ភាសា ដោយមិនគិតថ្លៃពីអ្នក)
- TDD/TYY: 360-586-0241
- TDD: 800-833-6384
- ចុះបើខ្ញុំមិនមានការធានារ៉ាបរងសុខភាពវិញ?
-
ប្រសិនបើអ្នកមិនមានការរ៉ាប់រងសុខភាពទេ សូមប្រាប់អ្នកផ្តល់សេវារបស់អ្នក។ អ្នកនឹងនៅតែទទួលបានវ៉ាក់សាំងដោយឥតគិតថ្លៃដដែល។ រដ្ឋាភិបាលសហព័ន្ធមាន កម្មវិធី (ជាភាសាអង់គ្លេស) ដែលនឹងបង់ប្រាក់ដល់អ្នកផ្តល់សេវា ដើម្បីផ្តល់ជូនការចាក់វ៉ាក់សាំងដល់អ្នក។
- ប្រសិនបើខ្ញុំមិនត្រូវបានគិតប្រាក់សម្រាប់វ៉ាក់សាំងនោះទេ ហេតុអ្វីបានជាគេសាកសួរខ្ញុំអំពីព័ត៌មានធានារ៉ាប់រងសុខភាពរបស់ខ្ញុំ?
-
នៅពេលអ្នកទទួលវ៉ាក់សាំង អ្នកផ្តល់វ៉ាក់សាំងរបស់អ្នក អាចនឹងសួរថាតើអ្នកមានប័ណ្ណធានារ៉ាប់រងដែរឬអត់។ ធ្វើដូចនេះគឺដើម្បីឲ្យពួកគេអាចទទួលបានការទូទាត់សំណងមកវិញសម្រាប់ការផ្តល់វ៉ាក់សាំងជូនអ្នក (ថ្ងៃផ្តល់វ៉ាក់សាំង)។ សូមអនុញ្ញាតឲ្យអ្នកផ្តល់សេវារបស់អ្នកបានដឹង ប្រសិនបើអ្នកមិនមានការរ៉ាប់រងសុខភាពទេ។ អ្នកនឹងនៅតែអាចទទួលបានវ៉ាក់សាំងដោយឥតគិតថ្លៃដដែល។
- តើថ្លៃផ្តល់វ៉ាក់សាំងជាអ្វី ហើយនរណាបង់ថ្លៃនេះ?
-
ថ្លៃផ្តល់វ៉ាក់សាំងគឺជាថ្លៃដែលអ្នកផ្តល់សេវាថែទាំសុខភាពគិតប្រាក់ ដើម្បីផ្តល់វ៉ាក់សាំងដល់អ្នក។ នេះគឺដាច់ដោយឡែកពីថ្លៃវ៉ាក់សាំងផ្ទាល់។
រដ្ឋាភិបាលសហព័ន្ធនឹងរ៉ាប់រងទៅលើថ្លៃចំណាយទាំងស្រុងទៅលើវ៉ាក់សាំង។ ប្រសិនបើអ្នកមានការធានារ៉ាប់រងសាធារណៈឬឯកជន អ្នកផ្តល់សេវាវ៉ាក់សាំងរបស់អ្នកអាចនឹងចេញវិក្កបត្រទូទាត់ទៅដល់ពួកគេ ដើម្បីទទួលបានសំណងទូទាត់មកវិញសម្រាប់ថ្លៃផ្តល់វ៉ាក់សាំង។ ប្រសិនបើអ្នកមិនមានការធានារ៉ាប់រងទេ រដ្ឋាភិបាលសហព័ន្ធមានផ្តល់ជូន កម្មវិធី (ជាភាសាអង់គ្លេស) ដែលនឹងបង់ប្រាក់ដល់អ្នកផ្តល់សេវា ដើម្បីផ្តល់ជូនការចាក់វ៉ាក់សាំងដល់អ្នក។
អ្នកមិនគួរត្រូវបានគិតប្រាក់លើថ្លៃចំណាយចេញពីហោប៉ៅផ្ទាល់់ខ្លួន ឬទទួលបានវិក្កយបត្រទូទាត់ពីអ្នកផ្ដល់សេវារបស់អ្នក សម្រាប់ថ្លៃផ្តល់វ៉ាក់សាំងជំងឺ COVID-19 នោះទេ។ នេះអនុវត្តចំពោះអ្នកដែលមានការធានារ៉ាប់រងឯកជន មាន Apple Health (Medicaid) មាន Medicare ឬមិនមានការធានារ៉ាប់រង។
- តើវ៉ាក់សាំង COVID-19 ណាខ្លះដែលមានផ្តល់ជូននាពេលបច្ចុប្បន្ន?
-
វ៉ាក់សាំងបីប្រភេទត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ក្នុងពេលមានអាសន្ន ឬត្រូវបានអនុម័តពេញលេញដោយ U.S. Food and Drug Administration (FDA, រដ្ឋបាលចំណីអាហារនិងឱសថ) របស់សហរដ្ឋអាមេរិក។ បច្ចុប្បន្នវ៉ាក់សាំងទាំងនេះត្រូវបានផ្តល់ជូននៅក្នុងរដ្ឋ Washington។ វ៉ាក់សាំង Pfizer (Comirnaty) និង Moderna (Spikevax) ត្រូវបានណែនាំជំនួសវ៉ាក់សាំង Johnson & Johnson ដោយសារតែមានហានិភ័យផ្នែកសុខភាពដ៏កម្រហៅថា Thrombosis with thrombocytopenia syndrome (TTS, រោគសញ្ញានៃឈាមកកក្នុងសរសៃឈាមដែលមានប្លាកែតថយចុះ) និង Guillain-Barré syndrome (GBS, រោគសញ្ញានៃបញ្ហាប្រព័ន្ធសរសៃប្រសាទ)។
វ៉ាក់សាំងជំងឺ COVID-19 ប្រភេទ Pfizer-BioNTech (Comirnaty)៖
នេះគឺជាវ៉ាក់សាំងពីរដូសដែលចាក់ក្នុងចន្លោះរយៈពេល 21 ថ្ងៃពីគ្នា រួមទាំង៖
- ដូសបន្ថែម (ទីបី) សម្រាប់មនុស្សដែលមានប្រព័ន្ធភាពស៊ាំខ្សោយ
- ដូសជំរុញសម្រាប់មនុស្សអាយុ 12 ឆ្នាំឡើង យ៉ាងហោចណាស់ 5 ខែបន្ទាប់ពីចាក់ដូសទីពីររួច
អ្នកមិនត្រូវបានចាត់ទុកថាបានទទួលការការពារពេញលេញនោះទេ រហូតដល់រយៈពេលប្រហែលពីរសប្តាហ៍ បន្ទាប់ពីអ្នកចាក់ដូសទីពីររួច។ វ៉ាក់សាំងនេះត្រូវបានអនុម័តពេញលេញសម្រាប់មនុស្សអាយុ 16 ឆ្នាំឡើងដោយប្រើឈ្មោះ Comirnaty។ វ៉ាក់សាំងនេះត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ក្នុងពេលមានអាសន្នសម្រាប់យុវជនអាយុពី 5 ដល់ 15 ឆ្នាំ។ ការពិសោធសាកល្បងបែបវេជ្ជសាស្ត្របានបង្ហាញថាមិនមានហេតុការណ៍អាក្រក់ដែលនឹកស្មានមិនដល់ធ្ងន់ធ្ងរណាមួយនោះទេ។
វ៉ាក់សាំង COVID-19 ប្រភេទ Moderna (Spikevax)៖
នេះគឺជាវ៉ាក់សាំងពីរដូសដែលចាក់ក្នុងចន្លោះរយៈពេល 28 ថ្ងៃពីគ្នា រួមទាំង៖
- ដូសបន្ថែម (ទីបី) នៃវ៉ាក់សាំងសម្រាប់មនុស្សដែលមានប្រព័ន្ធភាពស៊ាំខ្សោយ។
- ដូសជំរុញសម្រាប់មនុស្សអាយុ 18 ឆ្នាំឡើង យ៉ាងហោចណាស់ 5 ខែបន្ទាប់ពីចាក់ដូសទីពីររួច
អ្នកមិនត្រូវបានចាត់ទុកថាបានទទួលការការពារពេញលេញនោះទេ រហូតដល់រយៈពេលប្រហែលពីរសប្តាហ៍ បន្ទាប់ពីអ្នកចាក់ដូសទីពីររួច។ ការពិសោធសាកល្បងបែបវេជ្ជសាស្ត្របានបង្ហាញថាមិនមានហេតុការណ៍អាក្រក់ដែលនឹកស្មានមិនដល់ធ្ងន់ធ្ងរណាមួយនោះទេ។
វ៉ាក់សាំង COVID-19 ប្រភេទ Johnson & Johnson – Janssen៖
វ៉ាក់សាំងនេះត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ក្នុងពេលមានអាសន្នសម្រាប់មនុស្សអាយុ 18 ឆ្នាំឡើង។ នេះគឺជាវ៉ាក់សាំងតែមួយដូស (ចាក់តែម្ដង)។ អ្នកមិនត្រូវបានចាត់ទុកថាបានទទួលការការពារពេញលេញនោះទេ រហូតដល់រយៈពេលមួយទៅពីរសប្តាហ៍ បន្ទាប់ពីអ្នកចាក់វ៉ាក់សាំងរួច។ មនុស្សអាយុ 18 ឆ្នាំឡើងគួរតែចាក់ដូសជំរុញ បន្ទាប់ពីចាក់ដូសទីមួយបានពីរខែឡើងទៅ។ ការពិសោធសាកល្បងបែបវេជ្ជសាស្ត្របានបង្ហាញថាមិនមានហេតុការណ៍អាក្រក់ដែលនឹកស្មានមិនដល់ធ្ងន់ធ្ងរណាមួយនោះទេ។ វ៉ាក់សាំង Pfizer និង Moderna ត្រូវបានណែនាំជំនួសវ៉ាក់សាំង Johnson & Johnson។
- តើខ្ញុំត្រូវតែចាក់វ៉ាក់សាំង COVID-19 គ្រប់ចំនួនដូសទាំងអស់ឬ?
-
វ៉ាក់សាំង Comirnaty/Pfizer និង Spikevax/Moderna មានពីរដូសសម្រាប់មនុស្សភាគច្រើន។ មនុស្សមួយចំនួនដែលងាយនឹងប៉ះពាល់ជាមួយវីរុស ឬមិនអាចឆ្លើយតបបានល្អជាមួយវ៉ាក់សាំង អាចនឹងត្រូវការបីឬបួនដូស។ ប្រសិនបើអ្នកចាក់វ៉ាក់សាំង Comirnaty/Pfizer ឬ Spikevax/Modena អ្នកនឹងត្រូវចាក់ដូសដែលបានណែនាំទាំងអស់ ផ្អែកលើកម្រិតហានិភ័យរបស់អ្នក និងការឆ្លើយតបនៃភាពស៊ាំទៅនឹងការការពារជាអតិបរមាប្រឆាំងនឹង COVID-19។
វ៉ាក់សាំង COVID-19 ប្រភេទ Johnson & Johnson-Janssen គឺជាវ៉ាក់សាំងតែមួយដូស រួមជាមួយដូសជំរុញដែលបានណែនាំសម្រាប់អ្នកគ្រប់គ្នាដែលមានអាយុ 18 ឆ្នាំឡើងនៅពីរខែក្រោយយ៉ាងតិច។
- ប្រសិនបើខ្ញុំយឺតពេលសម្រាប់ដូសទីពីរបស់ខ្ញុំ តើខ្ញុំចាំបាច់ត្រូវចាប់ផ្តើមស៊េរីដូសវ៉ាក់សាំងនោះសាឡើងវិញដែរឬទេ?
-
ទេ។ ប្រសិនបើអ្នកយឺតពេលសម្រាប់ដូសទីពីរបស់អ្នក អ្នកមិនចាំបាច់ត្រូវចាប់ផ្តើមស៊េរីដូសវ៉ាក់សាំងនោះសាឡើងវិញទេ។
ទទួលដូសវ៉ាក់សាំងលើកទីពីរឲ្យបានឆាប់តាមដែលអាចធ្វើបាន បន្ទាប់ពីចំនួនថ្ងៃដែលបានណែនាំបានកន្លងផុតទៅ ចាប់តាំងពីដូសលើកទីមួយ (21ថ្ងៃសម្រាប់វ៉ាក់សាំង Comirnaty/Pfizer, 28ថ្ងៃសម្រាប់វ៉ាក់សាំង Spikevax/Moderna)។
ចាំបាច់ត្រូវទទួលទាំងពីរដូសនេះ មិនថាអ្នកទទួលដូសលើកទីពីរនេះខុសពីការចង់បានឆ្ងាយយ៉ាងណានោះទេ។
ប្រសិនបើអ្នកមានប្រព័ន្ធភាពស៊ាំខ្សោយ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបានដូសបន្ថែម អ្នកគួរតែរង់ចាំយ៉ាងតិចបំផុត 28ថ្ងៃក្រោយពេលដូសទីពីររបស់អ្នក។
- តើខ្ញុំអាចទទួលបានវ៉ាក់សាំងជំងឺ COVID-19 ដែរឬទេ ប្រសិនបើខ្ញុំមានផ្ទៃពោះ បំបៅដោះកូន ឬមានគម្រោងមានផ្ទៃពោះ?
-
បាទ/ចាស ទិន្នន័យបង្ហាញថាវ៉ាក់សាំងជំងឺ COVID-19 គឺមានសុវត្ថិភាពអំឡុងពេលមានផ្ទៃពោះ។ Centers for Disease Control and Prevention (CDC, មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ) (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ), American College of Obstetricians and Gynecologists (ACOG, មហាវិទ្យាល័យសម្ភពនិងរោគស្ត្រីអាមេរិកាំង), និង Society for Maternal-Fetal Medicine (SMFM, អង្គការសង្គមវេជ្ជសាស្ត្រមាតានិងទារក) (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ) ណែនាំវ៉ាក់សាំងជំងឺ COVID-19 សម្រាប់មនុស្សដែលមានផ្ទៃពោះ បំបោះដោះកូន ឬមានគម្រោងមានផ្ទៃពោះ។ ការសិក្សាមួយចំនួនបង្ហាញថា ប្រសិនបើអ្នកបានចាក់វ៉ាក់សាំង កូនរបស់អ្នកថែមទាំងអាចទទួលបានអង្គបដិបក្ខប្រាណប្រឆាំងនឹងជំងឺ COVID-19 ទៀតផង តាមរយៈការមានផ្ទៃពោះនិងការបំបៅដោះកូន។ អ្នកមានផ្ទៃពោះដែលមិនបានចាក់វ៉ាក់សាំង ដែលមានជំងឺ COVID-19 មានហានិភ័យខ្ពស់ប្រឈមនឹងស្ថានភាពសុខភាពធ្ងន់ធ្ងរ ដូចជាការកើតកូនមុនពេលកំណត់ ឬការកើតកូនស្លាប់ក្នុងផ្ទៃ។ លើសពីនេះទៀត អ្នកដែលមានជំងឺ COVID-19 ខណៈពេលមានផ្ទៃពោះ គឺអាចនឹងត្រូវការឧបករណ៍ទ្រទ្រង់ជីវិតទំនើបនិងបំពង់ខ្យល់ដង្ហើម ពីរឬបីដងលើសពីធម្មតា។
ប្រសិនបើអ្នកមានបំណងចង់ពិភាក្សាជាមួយនរណាម្នាក់អំពីការទទួលវ៉ាក់សាំង COVID-19 នៅអំឡុងពេលមានផ្ទៃពោះ សូមទាក់ទងទៅកាន់ MotherToBaby។ អ្នកជំនាញ MotherToBaby អាចទំនាក់ទំនងបានដើម្បីឆ្លើយសំណួរជាភាសាអង់គ្លេសនិងភាសាអេស្ប៉ាញ តាមទូរសព្ទ ឬការជជែកតាមឆាត។ សេវាឥតគិតថ្លៃនិងរក្សាការសម្ងាត់ គឺមានផ្តល់ជូនពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ម៉ោង 8 ព្រឹកដល់ម៉ោង 5 លាច (ម៉ោងក្នុងស្រុក)។ ដើម្បីទាក់ទងទៅកាន់ MotherToBaby៖
- សូមទូរសព្ទទៅលេខ 1-866-626-6847
- ការជជែកតាមឆាតផ្ទាល់ (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ) ឬផ្ញើអ៊ីម៉ែលទៅកាន់ MotherToBaby (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ)
- តើខ្ញុំអាចទទួលបានវ៉ាក់សាំងជំងឺ COVID-19 ដែរឬទេ ប្រសិនបើខ្ញុំទទួលការចាក់វ៉ាក់សាំងទូទៅ
-
បាទ/ចាស Advisory Committee on Immunization Practices (ACIP, គណៈកម្មាការប្រឹក្សាយោបល់លើការអនុវត្តការចាក់វ៉ាក់សាំង) បានផ្លាស់ប្តូរការណែនាំរបស់ពួកគេនៅថ្ងៃទី12 ខែឧសភា ឆ្នាំ2021។ នៅពេលនេះ អ្នកអាចទទួលបានវ៉ាក់សាំងជំងឺ COVID-19 ក្នុងពេលតែមួយដែលអ្នកចាក់វ៉ាក់សាំងផ្សេងទៀតដែរ។
អ្នកមិនចាំបាច់ត្រូវការកំណត់ពេល ចាក់វ៉ាក់សាំងតាមសាលាដែលបានតម្រូវ (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ) ឬវ៉ាក់សាំងដែលបានណែនាំផ្សេងទៀត ដាច់ដោយឡែកពីការចាក់វ៉ាក់សាំង COVID-19 ទេ។ ការណាត់ជួបពិគ្រោះលើវ៉ាក់សាំងជំងឺ COVID-19 គឺជាឱកាសមួយទៀតដែលអ្នកឲ្យកូនរបស់អ្នកទទួលបានវ៉ាក់សាំងតាមការណែនាំដែលអ្នកមិនទាន់បានទទួលកន្លងមក។
- តើអ្វីជាប័ណ្ណកំណត់ត្រាការចាក់វ៉ាក់សាំង?
-
អ្នកគួរតែទទួលបានក្រដាសប័ណ្ណចាក់វ៉ាក់សាំងមួយសន្លឹក នៅពេលអ្នកចាក់វ៉ាក់សាំង COVID-19 ដូសទីមួយរបស់អ្នក។ ប័ណ្ណនេះនឹងប្រាប់អ្នកថាតើវ៉ាក់សាំងប្រភេទណាដែលអ្នកបានចាក់ (Comirnaty/Pfizer-BioNTech, Spikevax/Moderna ឬ Johnson & Johnson) និងកាលបរិច្ឆេទដែលអ្នកបានចាក់វា។
ប្រសិនបើអ្នកបានចាក់វ៉ាក់សាំង Comirnaty/Pfizer-BioNTech ឬ Spikevax/Moderna នោះអ្នកផ្តល់សេវារបស់អ្នកគួរតែកក់ការណាត់ជួបសម្រាប់ដូសទីពីរជូនអ្នក នៅពេលអ្នកចូលមកចាក់ដូសទីមួយ។ រក្សាទុកប័ណ្ណជាប់ខ្លួនអ្នក ដើម្បីឱ្យអ្នកផ្តល់សេវាវ៉ាក់សាំងរបស់អ្នកអាចបំពេញវាបន្ទាប់ពីដូសទីពីររបស់អ្នក។
ប្រសិនបើអ្នកចាក់ដូសបន្ថែម ឬដូសជំរុញ អ្នកគួរតែយកប័ណ្ណកំណត់ត្រាការចាក់វ៉ាក់សាំងរបស់អ្នកទៅជាមួយសម្រាប់ការណាត់ជួបរបស់អ្នកផងដែរ។ អ្នកផ្ដល់សេវាវ៉ាក់សាំងរបស់អ្នកនឹងកត់ត្រាដូសនោះ។
នេះជាគន្លឺះមានប្រយោជន៍ខ្លះៗដែលត្រូវចងចាំនៅពេលនិយាយពីការរក្សាទុកប័ណ្ណចាក់វ៉ាក់សាំងរបស់អ្នក៖
- សូមរក្សាទុកប័ណ្ណចាក់វាក់សាំងរបស់អ្នកនៅចន្លោះពេលចាក់ដូស និងក្រោយពេលចាក់រួច។
- សូមថតរូបទាំងផ្នែកខាងមុខនិងខាងក្រោយនៃប័ណ្ណរបស់អ្នកដើម្បីរក្សាវាក្នុងទម្រង់ឌីជីថល។
- ពិចារណាផ្ញើវាតាមអ៊ីមែលរបស់អ្នក បង្កើតអាល់ប៊ុម ឬបញ្ចូលថេករូបថតនោះដើម្បីឱ្យអ្នកងាយស្រួលស្វែងរកវាម្ដងទៀត។
- សូមធ្វើការថតចម្លង ប្រសិនបើអ្នកចង់ដាក់វាតាមខ្លួន។
អ្នកនៅតែអាចចាក់ដូសទីពីរ បើទោះបីជាអ្នកមិនបានយកប័ណ្ណចាក់វ៉ាក់សាំងរបស់អ្នកទៅជាមួយសម្រាប់ការណាត់ជួបក៏ដោយ។ ស្នើឱ្យអ្នកផ្តល់សេវារបស់អ្នកពិនិត្យមើលប្រភេទ (ស្លាកយីហោ) វ៉ាក់សាំងដែលអ្នកបានចាក់សម្រាប់ដូសទីមួយ ដើម្បីធានាថាអ្នកចាក់ប្រភេទវ៉ាក់សាំងតែមួយម្តងទៀត។ ប្រសិនបើអ្នកបាត់បង់ប័ណ្ណចាក់វ៉ាក់សាំងរបស់អ្នក សូមឡុកចូល MyIR (My Immunization Registry, ការចុះបញ្ជីការចាក់វ៉ាក់សាំងរបស់ខ្ញុំ) (មានជាភាសាអង់គ្លេសប៉ុណ្ណោះ) ដើម្បីពិនិត្យមើលកំណត់ត្រាការចាក់វ៉ាក់សាំង COVID-19 របស់អ្នក បន្ទាប់មកថតរូបលើអេក្រង់ ឬថតរូបព័ត៌មាននោះ។ ប្រសិនបើអ្នកមិនមានគណនីទេ អ្នកអាចចុះឈ្មោះប្រើ MyIR គ្រប់ពេល។
សូមចងចាំថា ការផ្ទៀងផ្ទាត់កំណត់ត្រារបស់អ្នកតាមរយៈ MyIR មិនអាចធ្វើឡើងភ្លាមៗបានទេ ហើយបច្ចុប្បន្ននេះអាចចូលប្រើប្រាស់ជាភាសាអង់គ្លេសតែប៉ុណ្ណោះ។
ជំនួយតាមទូរសព្ទដោយផ្ទាល់មានផ្តល់ជូនដើម្បីផ្តល់ជំនួយតាមរយៈ MyIRmobile ឬសំណួរអំពីកំណត់ត្រាការចាក់វ៉ាក់សាំងដោយហៅទៅខ្សែទូរសព្ទបន្ទាន់ស្ដីពីជំងឺ COVID-19 របស់ Department of Health (ក្រសួងសុខាភិបាល) តាមរយៈ 833-VAX-HELP ឬទំនាក់ទំនងតាមអ៊ីមែលតាមរយៈ waiisrecords@doh.wa.gov។
- ហេតុអ្វីខ្ញុំគួរទទួលវ៉ាក់សាំង COVID-19?
-
វាជាជម្រើសផ្តាច់មុខរបស់អ្នកក្នុងការទទួលវ៉ាក់សាំង COVID-19 ប៉ុន្តែ យើងត្រូវការឲ្យមនុស្សច្រើននាក់តាមដែលអាចធ្វើបាន ទៅទទួលវ៉ាក់សាំងដើម្បីបញ្ចប់ជំងឺរាតត្បាតនេះ។ វីរុស COVID-19 ពិបាកនឹងឆ្លងរាលដាលណាស់ នៅពេលមនុស្សជាច្រើននៅក្នុងសហគមន៍មានភាពស៊ាំទៅនឹងជំងឺ – តាមរយៈការចាក់វ៉ាក់សាំង ឬ ការឆ្លងជំងឺនាពេលថ្មីៗ។ អត្រាចាក់វ៉ាក់សាំងរបស់យើងកាន់តែខ្ពស់ អត្រាឆ្លងជំងឺរបស់យើងកាន់តែទាប។
វ៉ាក់សាំងជំងឺ COVID-19 អាចការពារអ្នកតាមមធ្យោបាយជាច្រើនដូចជា៖
- វ៉ាក់សាំងទាំងនេះមានប្រសិទ្ធភាពខ្ពស់ក្នុងការបង្ការជំងឺ COVID-19
- វ៉ាក់សាំងទាំងនេះកាត់បន្ថយឱកាសក្នុងការឈឺធ្ងន់ធ្ងរ ប្រសិនបើអ្នកមានជំងឺ COVID-19
- ការចាក់វ៉ាក់សាំងបានគ្រប់ចំនួន កាត់បន្ថយឱកាសនៃការចូលសម្រាកពេទ្យ និងកាត់បន្ថយហានិភ័យនៃការស្លាប់ដោយសារជំងឺ COVID-19
- ការចាក់វ៉ាក់សាំងបង្កើនចំនួនមនុស្សនៅក្នុងសហគមន៍ដែលពួកគេទទួលបានការការពារ ធ្វើឲ្យជំងឺនេះពិបាកនឹងឆ្លងរីករាលដាលណាស់។
- អ្នកជំនាញបន្តសិក្សាទៅលើសមត្ថភាពនៃវ៉ាក់សាំងក្នុងការការពារមនុស្សមិនឲ្យចម្លងវីរុសនេះទៅអ្នកដទៃ។
នៅពេលណាអ្នកបានចាក់វ៉ាក់សាំងគ្រប់ចំនួន ពេលនោះក៏នៅតែអាចមានជំងឺ COVID-19 ដដែល ប៉ុន្តែវាមានឱកាសតិចតួចជាងករណីដែលអ្នកបានវ៉ាក់សាំង។ នៅក្នុងការធ្វើតេស្តវេជ្ជសាស្ត្រ វ៉ាក់សាំងនីមួយៗបានមានប្រសិទ្ធភាពយ៉ាងតិច 85ភាគរយនៅក្នុងការបង្ការជំងឺ COVID-19 ធ្ងន់ធ្ងរ។ វ៉ាក់សាំងនេះក៏បានបង្ការមនុស្សជាច្រើននាក់មិនឲ្យមានរោគសញ្ញាណាមួយនៃជំងឺ COVID-19៖
- វ៉ាក់សាំង Johnson & Johnson (Janssen) 74ភាគរយ
- វ៉ាក់សាំង Pfizer-BioNTech 95ភាគរយ
- វ៉ាក់សាំង Moderna 94ភាគរយ
មនុស្សដែលមិនបានចាក់វ៉ាក់សាំងទេ នៅតែអាចឆ្លងវីរុស និងចម្លងវីវុសនេះទៅអ្នកដទៃ។ មនុស្សមួយចំនួនមិនអាចទទួលវ៉ាក់សាំងបានទេ ដោយសារហេតុផលវេជ្ជសាស្ត្រមួយចំនួន ហើយនេះអាចឲ្យពួកគេងាយរងគ្រោះយ៉ាងខ្លាំងទៅនឹងជំងឺ COVID-19។ ប្រសិនបើអ្នកមិនបានចាក់វ៉ាក់សាំងទេ អ្នកក៏មានហានិភ័យកាន់តែខ្ពស់ប្រឈមទៅនឹងការចូលសម្រាកពេទ្យ ឬការស្លាប់ដោយសារ វ៉ារ្យង់ COVID-19 (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ)។ ការចាក់វ៉ាក់សាំងជួយការពារអ្នក និងគ្រួសាររបស់អ្នក អ្នកជិតខាង និងសហគមន៍របស់អ្នក។
- ហេតុអ្វីខ្ញុំគួរទទួលវ៉ាក់សាំង COVID-19 ប្រសិនបើមនុស្សភាគច្រើនអាចរួចផុតពីជំងឺនេះ?
-
ការស្លាប់មិនមែនជាហានិភ័យតែមួយគត់ពីការកើ់តមានជំងឺ COVID-19 នោះទេ។ មនុស្សភាគច្រើនដែលមានជំងឺ COVID-19 មានរោគសញ្ញាស្រាលតែប៉ុណ្ណោះ។ ប៉ុន្តែ វីរុសនេះពិតជាមិនអាចព្យាករណ៍បានឡើយ ហើយយើងដឹងថា វ៉ារ្យ៉ង់ COVID-19 (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ) មួយចំនួនអាចធ្វើឲ្យអ្នកឈឺកាន់តែខ្លាំង។ មនុស្សមួយចំនួនអាចធ្លាក់ខ្លួនឈឺខ្លាំង ឬស្លាប់ដោយសារ COVID-19 សូម្បីតែមនុស្សវ័យក្មេងដែលមិនមានស្ថានភាពជំងឺរ៉ាំរ៉ៃក៏ដោយ។ មនុស្សមួយចំនួនទៀត ត្រូវបានស្គាល់ថាជា “ក្រុមអ្នកធ្លាប់កើតជំងឺ COVID” អាចនឹងមានរោគសញ្ញាដែលកើតមានរយៈពេលច្រើនខែ និងប៉ះពាល់ដល់គុណភាពជីវិតរស់នៅរបស់ពួកគេ។ យើងក៏មិនដឹងដែរអំពីផលប៉ះពាល់រយៈពេលវែងទាំងអស់នៃជំងឺ COVID-19 ដោយសារតែវាជាវីរុសថ្មី។ ការចាក់វ៉ាក់សាំង គឺជាការបង្ការដ៏ល្អបំផុតរបស់យើងប្រឆាំងទៅនឹងវីរុសនេះ។ បើទោះបីជាអ្នកនៅក្មេងនិងមានសុខភាពល្អក្តី ក៏អ្នកគួរតែទទួលវ៉ាក់សាំងជំងឺ COVID-19 ដែរ។
- វ៉ារ្យ៉ង់ COVID-19 ជាអ្វី?
-
វីរុសបំប្លែងខ្លួន (ប្រែប្រួល) នៅពេលពួកវាចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ‘វ៉ារ្យ៉ង់' គឺជាប្រភេទមេរោគបំប្លែងនៃវីរុសនេះ។ វ៉ារ្យ៉ង់មួយចំនួនបាត់ទៅវិញ ហើយវ៉ារ្យ៉ងមួយចំនួនបន្តរីករាលដាលនៅក្នុងសហគមន៍។
Centers for Disease Control and Prevention (CDC, មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ) (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ) កំណត់សម្គាល់វ៉ារ្យ៉ង់វីរុសនេះថាជារឿងគួរឲ្យបារម្ភ។ បច្ចុប្បន្ន វ៉ារ្យ៉ង់មួយចំនួនគឺគួរឲ្យបារម្ភណាស់ ដោយសារតែពួកវារីករាលដាលយ៉ាងឆាប់រហ័សនិងកាន់តែងាយស្រួល ដែលបណ្តាលមានការឆ្លងជំងឺ COVID-19 កាន់តែខ្លាំង។
- តើវ៉ាក់សាំង COVID-19 មានប្រសិទ្ធភាពប្រឆាំងនឹងប្រភេទមេរោគវ៉ារ្យ៉ង់ដែរឬទេ?
-
ការចាក់វ៉ាក់សាំងជួយពន្យឺតការរីករាលដាលនៃវីរុស និងកាត់បន្ថយការចម្លងវីរុសបំប្លែងខ្លួនថ្មី។ វ៉ាក់សាំងនេះក៏ផ្តល់ការការពារយ៉ាងរឹងមាំមិនឱ្យមានការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់ដោយសារវីរុសបំប្លែងខ្លួនថ្មីគ្រប់ប្រភេទដែលគេស្គាល់។
អ្នកដែលបានចាក់វ៉ាក់សាំងមួយចំនួន អាចនឹងនៅតែត្រូវបានឆ្លងវីរុសវ៉ារ្យ៉ង់ ប៉ុន្តែការស្រាវជ្រាវបង្ហាញថា ពួកគេអាចនឹងមានរោគសញ្ញាស្រាល។ ប្រសិនបើអ្នកទទួលបានវ៉ាក់សាំងដែលតម្រូវឲ្យមានពីរដូស ចាំបាច់ត្រូវទទួលបានទាំងពីរដូសនោះដើម្បីឲ្យអ្នកមានការការពារជាអតិបរមាប្រឆាំងនឹងវ៉ារ្យ៉ង់នានា។
ការចាក់វ៉ាក់សាំងគឺជាវិធីដ៏ល្អបំផុតក្នុងការការពារអ្នក មនុស្សជាទីស្រឡាញ់របស់អ្នក និងសហគមន៍របស់អ្នក។ វិសាលភាពនៃការចាក់វ៉ាក់សាំងខ្ពស់ នឹងកាត់បន្ថយការរីករាលដាលនៃវីរុស និងជួយបង្ការវ៉ារ្យ៉ង់ថ្មីៗមិនឲ្យកើតមាន។
- តើយើងដឹងបានដូចម្តេចថាវ៉ាក់សាំងនេះមានសុវត្ថិភាព?
-
អ្នកវិទ្យាសាស្ត្របាននិងកំពុងប្រើប្រាស់ការស្រាវជ្រាវវិទ្យាសាស្ត្រលើវ៉ាក់សាំងជាងមួយទសវត្សនេះ ដើម្បីជួយបង្កើតវ៉ាក់សាំង COVID-19។ ដោយសារតែយើងស្ថិតនៅក្នុងការឆ្លងរាតត្បាត ការបង្កើតវ៉ាក់សាំងថ្មី គឺអាចមានដំណើរការលឿនជាងធម្មតា។ មិនមានជំហានណាមួយត្រូវបានរំលងនោះទេ ប៉ុន្ដែជំហានមួយចំនួនបានប្រព្រឹត្តទៅក្នុងពេលតែមួយ ដូចជាការស្នើសុំ ការពិសោធន៍សាកល្បង និងការផលិត។
វ៉ាក់សាំងនីមួយៗត្រូវឆ្លងកាត់ការពិសោធន៍សាកល្បងបែបវេជ្ជសាស្ត្រច្រើនដំណាក់កាល។ ដំបូងជាមួយនឹងក្រុមអ្នកស្ម័គ្រចិត្តមួយចំនួនតូច បន្ទាប់មកជាមួយក្រុមអ្នកស្ម័គ្រចិត្តចំនួនពីរឬបីរយនាក់ បន្ទាប់មកជាមួយក្រុមអ្នកស្ម័គ្រចិត្តចំនួនច្រើនពាន់នាក់ទៀត។ បន្ទាប់ពីការសាកល្បងបែបវេជ្ជសាស្ត្រ អ្នកជំនាញផ្នែកវេជ្ជសាស្ត្រធ្វើការពិនិត្យមើលលទ្ធផលនៃការសាកល្បង និងផលរំខាននានា។ ប្រសិនបើវ៉ាក់សាំងនេះមានប្រសិទ្ធភាព និងមានសុវត្ថិភាព វានឹងទទួលបានការអនុញ្ញាតសម្រាប់ការចែកចាយទៅដល់សាធារណៈជន។
- នៅក្នុងឆ្នាំ2020, Food and Drug Administration (FDA, រដ្ឋបាលចំណីអាហារនិងឱសថ) បានពិនិត្យមើលទិន្នន័យការពិសោធន៍សាកល្បងដើម្បីផ្តល់ Emergency Use Authorization (EUA, ការអនុញ្ញាតឲ្យប្រើប្រាស់ក្នុងគ្រាមានអាសន្ន) ទៅដល់វ៉ាក់សាំងជំងឺ COVID-19 ប្រភេទ Pfizer, Moderna, និង Johnson & Johnson។ អ្នកស្រាវជ្រាវបានប្រមូលទិន្នន័យសុវត្ថិភាពនិងប្រសិទ្ធភាព សម្រាប់ជាផ្នែកមួយនៃការពិសោធន៍សាកល្បងនៅក្នុងសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត។ អ្នកស្ម័គ្រចិត្តរួមបញ្ចូលគ្នាសរុបទាំងអស់ជាង 115,000នាក់ បានចូលរួមក្នុងការពិសោធន៍សាកល្បងវេជ្ជសាស្ត្រសម្រាប់វ៉ាក់សាំងបីប្រភេទដែលមានផ្តល់ជូន។ ពួកគេមិនមានក្តីបារម្ភខ្លាំងអំពីសុវត្ថិភាពនោះទេ។ ចាប់ពីពេលនោះមក វ៉ាក់សាំងទាំងនេះត្រូវបានផ្តល់ជូនយ៉ាងមានសុត្ថិភាពទៅដល់មនុស្សរាប់លាននាក់ ដែលភាគច្រើនជាប្រជាពលរដ្ឋសហរដ្ឋអាមេរិក។
- នៅក្នុងឆ្នាំ2021 វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech ត្រូវបានអនុម័តពេញលេញដោយ FDA សម្រាប់អ្នកដែលមានអាយុចាប់ពី 16ឆ្នាំឡើងទៅ និងដាក់ឈ្មោះថា Comirnaty។ FDA បានពិនិត្យមើលទិន្នន័យពីមនុស្សច្រើនជាង 12,000នាក់ដែលបានចាក់វ៉ាក់សាំង ដើម្បីវាយតម្លៃលើប្រសិទ្ធភាពនិងសុវត្ថិភាពនៃវ៉ាក់សាំង។ FDA ក៏ពិនិត្យមើលទិន្នន័យសុវត្ថិភាពពីមនុស្សចំនួន 22,000នាក់ដែលបានទទួលវ៉ាក់សាំង និងមនុស្សចំនួន 22,000នាក់ដែលបានទទួលថ្នាំបញ្ឆោត។
- នៅខែធ្នូ ឆ្នាំ 2021 – Centers for Disease Control and Prevention (CDC, មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ) បានណែនាំឱ្យមនុស្សជ្រើសរើសចាក់វ៉ាក់សាំងជំងឺ COVID-19 ស៊េរី mRNA (Pfizer ឬ Moderna) ជំនួសវ៉ាក់សាំងជំងឺ COVID-19 ប្រភេទ Johnson & Johnson ដោយសារតែមានហានិភ័យដ៏កម្រដែលអាចកើតមាន Thrombosis with thrombocytopenia syndrome (TTS, រោគសញ្ញានៃឈាមកកក្នុងសរសៃឈាមដែលមានប្លាកែតថយចុះ) ដែលពាក់ព័ន្ធនឹងបញ្ហាឈាមកកនិងចំនួនប្លាកែតទាបក្នុងឈាម និង Guillain-Barré syndrome (GBS, រោគសញ្ញានៃបញ្ហាប្រព័ន្ធសរសៃប្រសាទ) ជាបញ្ហាប្រព័ន្ធភាពស៊ាំប្រឆាំងនឹងខ្លួនឯងដែលអាចធ្វើឱ្យខូចសរសៃប្រសាទ។ ប្រសិនបើអ្នកមិនអាច ឬមិនចង់ចាក់វ៉ាក់សាំងស៊េរី mRNA ទេ អ្នកនៅតែអាចចាក់វ៉ាក់សាំង Johnson & Johnson បានដដែល។ សូមពិភាក្សាជាមួយអ្នកផ្តល់ការថែទាំសុខភាពអំពីជម្រើសរបស់អ្នក។
- FDA និង CDC កំពុងត្រួតពិនិត្យ និងអង្កេតមើលជាប់ជានិច្ចនូវរបាយការណ៍ស្ដីពីហេតុការណ៍អាក្រក់ដែលអាចកើតមានពាក់ព័ន្ធនឹងវ៉ាក់សាំងនេះ។
- សម្រាប់ព័ត៌មានបន្ថែមអំពីសុវត្ថិភាពវ៉ាក់សាំង សូមមើល សុវត្ថិភាពវ៉ាក់សាំង COVID-19៖ ប្រការដែលត្រូវដឹង (PDF)
- តើវ៉ាក់សាំង Johnson & Johnson កំពុងមានបញ្ហាអ្វី?
-
ចាប់ពីខែធ្នូ ឆ្នាំ 2021 Washington State Department of Health (DOH, ក្រសួងសុខាភិបាល) នៃរដ្ឋវ៉ាស៊ីនតោនណែនាំឱ្យអ្នកចាក់វ៉ាក់សាំងជំងឺ COVID-19 ស៊េរី mRNA (Pfizer-BioNTech ឬ Moderna) ជំនួសវ៉ាក់សាំង Johnson & Johnson (J&J) ដែលចាក់តែមួយដូស។
ព័ត៌មានថ្មីនេះស្របតាមការណែនាំពី Centers for Disease Control and Prevention ( ,CDCមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ) បន្ទាប់ពីមានទិន្នន័យថ្មីអំពីបញ្ហាសុខភាពដ៏កម្រចំនួនពីរ ក្រោយពីចាក់វ៉ាក់សាំង J&J រួច។
- Thrombosis and thrombocytopenia syndrome (TTS)៖ Thrombosis with thrombocytopenia syndrome (TTS, រោគសញ្ញានៃឈាមកកក្នុងសរសៃឈាមដែលមានប្លាកែតថយចុះ) គឺជាបញ្ហាសុខភាពដែលកម្រកើតមាន ប៉ុន្តែមានកម្រិតធ្ងន់ធ្ងរពាក់ព័ន្ធនឹងបញ្ហាឈាមកកនិងចំនួនប្លាកែតទាបក្នុងឈាម ដែលគេឃើញកើតមានចំពោះមនុស្សមួយចំនួនដែលបានចាក់វ៉ាក់សាំង J&J។ ទោះយ៉ាងណា ហានិភ័យនេះគឺកម្រមានណាស់។ នៅសហរដ្ឋអាមេរិក មានរោគសញ្ញា TTS ចំនួន 54 ករណីក្នុងចំណោមវ៉ាក់សាំងដែលបានចាក់ប្រហែល 14 លានដូស។
- Guillain-Barré Syndrome (GBS)៖ Guillain-Barré syndrome (GBS, រោគសញ្ញានៃបញ្ហាប្រព័ន្ធសរសៃប្រសាទ) គឺជាបញ្ហាសរសៃប្រសាទដែលប្រព័ន្ធភាពស៊ាំរបស់រាងកាយបង្កការខូចខាតដល់កោសិកាសរសៃប្រសាទ ដែលបណ្ដាលឱ្យសាច់ដុំចុះខ្សោយ ហើយជួនកាលកម្រើកលែងបានទៀតផង។ ហានិភ័យនៃរោគសញ្ញា GBS ក៏កម្រមានខ្លាំងដែរ។ គិតត្រឹមខែកក្កដា ឆ្នាំ 2021 មានរបាយការណ៍បឋមចំនួន 100 អំពីរោគសញ្ញា GBS បន្ទាប់ពីចាក់វ៉ាក់សាំង J&J ក្នុងចំណោមប្រហែល 12.5 លានដូសដែលបានចាក់។
បញ្ហាសុខភាពទាំងនេះពាក់ព័ន្ធតែជាមួយវ៉ាក់សាំងជំងឺ COVID-19 ប្រភេទ J&J ប៉ុណ្ណោះ មិនពាក់ព័ន្ធនឹងវ៉ាក់សាំង Pfizer ឬ Moderna ទេ។ DOH ណែនាំឱ្យចាក់វ៉ាក់សាំង Moderna និង Pfizer សម្រាប់មនុស្សដែលបច្ចុប្បន្នកំពុងរកចាក់វ៉ាក់សាំងជំងឺ COVID-19។ ទោះយ៉ាងណា វ៉ាក់សាំង J&J នៅតែអាចប្រើបាន ប្រសិនបើអ្នកមិនអាច ឬមិនចង់ចាក់វ៉ាក់សាំងទាំងនេះទេ។ សូមទាក់ទងទៅអ្នកផ្តល់ការថែទាំសុខភាព ដើម្បីពិភាក្សាអំពីជម្រើសរបស់អ្នក។
ប្រសិនបើអ្នកបានចាក់វ៉ាក់សាំងជំងឺ COVID-19 ប្រភេទ J&J ក្នុងរយៈពេលបីសប្ដាហ៍ចុងក្រោយ ឬគ្រោងនឹងចាក់វ៉ាក់សាំងជំងឺ COVID-19 ប្រភេទ J&J អ្នកគួរដឹងពីសញ្ញាព្រមានអំពីប្រភេទឈាមកកដែលបណ្ដាលមកពីរោគសញ្ញា TTS។ សញ្ញាទាំងនោះរួមមាន ឈឺក្បាលខ្លាំង ឈឺពោះ ឈឺជើង និង/ឬថប់ដង្ហើម។ ប្រសិនបើអ្នកមានរោគសញ្ញាណាមួយក្នុងចំណោមទាំងនេះ សូមទៅជួបគ្រូពេទ្យជាបន្ទាន់។
ជាធម្មតាតែងមានរោគសញ្ញាពីស្រាលទៅមធ្យម ដែលរួមមានគ្រុនក្ដៅ ឈឺក្បាល អស់កម្លាំង និងឈឺសន្លាក់/សាច់ដុំក្នុងអំឡុងសប្ដាហ៍ទីមួយ បន្ទាប់ពីចាក់វ៉ាក់សាំងជំងឺ COVID-19 ណាមួយ។ ជាធម្មតាផលប៉ះពាល់ទាំងនេះចាប់ផ្ដើមកើតមានក្នុងរយៈពេលបីថ្ងៃបន្ទាប់ពីចាក់វ៉ាក់សាំង ហើយគួរតែកើតមានត្រឹមតែពីរបីថ្ងៃប៉ុណ្ណោះ។
- តើវាមានន័យយ៉ាងណា នៅពេលដែលវ៉ាក់សាំងទទួលបានការអនុម័តរបស់ FDA?
-
សម្រាប់ការអនុម័តពេញលេញ FDA ពិនិត្យមើលទិន្នន័យក្នុងរយៈពេលវែងជាងការពិនិត្យមើលសម្រាប់ការអនុញ្ញាតឲ្យប្រើប្រាស់ក្នុងគ្រាមានអាសន្ន។ ដើម្បីឲ្យវ៉ាក់សាំងទទួលបានការអនុម័តពេញលេញ ទិន្នន័យត្រូវតែបង្ហាញពីកម្រិតខ្ពស់នៃសុវត្ថិភាព ប្រសិទ្ធភាព និងការគ្រប់គ្រងគុណភាពនៅក្នុងការផលិតវ៉ាក់សាំង។
ការអនុញ្ញាតឲ្យប្រើប្រាស់ក្នុងគ្រាមានអាសន្ន (EUA) អនុញ្ញាតឲ្យ FDA អាចមានលទ្ធភាពផ្តល់ជូនផលិតផលនៅអំឡុងពេលស្ថានភាពមានអាសន្នដែលបានប្រកាស មុនពេលវាទទួលបានអាជ្ញាប័ណ្ណពេញលេញ។ គោលបំណងរបស់ EUA គឺដើម្បីធានាថាមនុស្សអាចទទួលបានវ៉ាក់សាំងសង្គ្រោះជីវិត នៅមុនពេលវិភាគទិន្នន័យរយៈពេលវែង។ ប៉ុន្តែ EUA នៅតែតម្រូវឲ្យមានការត្រួតពិនិត្យយ៉ាងហ្មត់ចត់បំផុតទៅលើទិន្នន័យវេជ្ជសាស្ត្រ—ត្រឹមតែរយៈពេលមួយខ្លីជាងនេះតែប៉ុណ្ណោះ។ EUA ដែលបានផ្តល់ជូនដោយ FDA ត្រូវបានឆ្លងកាត់ការត្រួតបន្ថែមទៀតពី Scientific Safety Review Workgroup (ក្រុមការងារត្រួតពិនិត្យសុវត្ថិភាពវិទ្យាសាស្ត្រ) ដែលជាផ្នែកមួយនៃ Western States Pact (កិច្ចព្រមព្រៀងនៃរដ្ឋភាគខាងលិច) (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ)។
- តើអ្វីជា Western States Pact?
-
នៅក្នុងខែតុលា ឆ្នាំ2020 រដ្ឋវ៉ាស៊ីនតោនបានចូលរួមជាមួយរដ្ឋអូរីហ្គែន រដ្ឋណេវ៉ាដា រដ្ឋកូឡូរ៉ាដូ និងរដ្ឋកាលីហ្វ័រញ៉ា ដើម្បីបង្កើតក្រុមការងារត្រួតពិនិត្យសុវត្ថិភាពវិទ្យាសាស្ត្ររដ្ឋភាគខាងលិច (កិច្ចព្រមព្រៀងរដ្ឋភាគខាងលិច) ដើម្បីពិនិត្យមើលសុវត្ថិភាពនិងប្រសិទ្ធភាពនៃវ៉ាក់សាំង COVID-19 បន្ទាប់ពីពួកវាត្រូវបានអនុញ្ញាតដោយ FDA។ ក្រុមការងារនេះផ្តល់ទៅដល់ក្រុមអ្នកជំនាញផ្សេងទៀតឲ្យពិនិត្យមើលពាក់ព័ន្ធនឹងសុវត្ថិភាពវ៉ាក់សាំង។
គណៈកម្មាការនេះរួមមានអ្នកជំនាញដែលបានតែងតាំងដោយគ្រប់រដ្ឋដែលជាសមាជិកទាំងអស់ និងអ្នកវិទ្យាសាស្ត្រដែលបានទទួលស្គាល់ថ្នាក់ជាតិដែលមានជំនាញឯកទេសខាងផ្នែកចាក់ថ្នាំបង្ការ និងសុខភាពសាធារណៈ។ នៅពេល FDA អនុញ្ញាតវ៉ាក់សាំងដើម្បីប្រើប្រាស់ក្នុងគ្រាមានអាសន្ន គណៈកម្មាការពិនិត្យមើលរាល់ទិន្នន័យដែលមានផ្តល់ជូនជាសាធារណៈ ដំណាលគ្នាជាមួយនឹងការត្រួតពិនិត្យរបស់សហព័ន្ធ និងផ្តល់ជូនរបាយការណ៍។ កិច្ចដំណើរការនេះប្រព្រឹត្តទៅសម្រាប់វ៉ាក់សាំងចំនួនបីដែលយើងមានផ្តល់ជូននៅក្នុងរដ្ឋវ៉ាក់ស៊ីនតោន ហើយនឹងប្រព្រឹត្តទៅសម្រាប់វ៉ាក់សាំងដែលបានផ្តល់ជូន Emergency Use Authorization (EUA) នៅក្នុងពេលអនាគត។ សូមអានលទ្ធផលរកឃើញរបស់ Western States Scientific Safety Review Workgroup៖
- វ៉ាក់សាំង COVID-19 ប្រភេទ Pfizer-BioNTech (PDF) (ភាសាអង់គ្លេស)
- វ៉ាក់សាំង COVID-19 ប្រភេទ Moderna (PDF) (ភាសាអង់គ្លេស)
- វ៉ាក់សាំង COVID-19 ប្រភេទ Johnson & Johnson-Janssen (PDF) (ជាភាសាអង់គ្លេស)
- តើវ៉ាក់សាំងជំងឺ COVID-19 នឹងមានប្រសិទ្ធភាពយ៉ាងដូចម្តេចនៅក្នុងខ្លួនរបស់ខ្ញុំ?
-
មើលវីដេអូនេះស្តីពីរបៀបដែលវ៉ាក់សាំងមានប្រសិទ្ធភាពនៅក្នុងរាងកាយរបស់អ្នក (ជាភាសាអង់គ្លេសប៉ុណ្ណោះ)។
វ៉ាក់សាំង mRNA (វ៉ាក់សាំងជំងឺ COVID-19 ប្រភេទ Pfizer និង Moderna)
វ៉ាក់សាំងពីរប្រភេទដែលមានផ្តល់ជូន គឺមានឈ្មោះថាវ៉ាក់សាំង RNA នាំសារ (mRNA)។
វ៉ាក់សាំង mRNA បង្ហាត់កោសិការបស់អ្នកឲ្យបង្កើតចំណែកមួយនៃប្រូតេអ៊ីនបន្លានៃវីរុសកូរ៉ូណាដែលគ្មានគ្រោះថា្នក់។ ប្រព័ន្ធភាពស៊ាំរបស់អ្នកឃើញថាប្រូតេអ៊ីននោះមិនមែនស្ថិតនៅទីនោះទេ ហើយរាងកាយរបស់អ្នកនឹងចាប់ផ្ដើមបង្កើតអង្គបដិបក្ខប្រាណ។ អង្គបដិបក្ខប្រាណទាំងនេះចងចាំពីរបៀបក្នុងការប្រយុទ្ធជាមួយជំងឺ COVID-19 ប្រសិនបើអ្នកបានឆ្លងមេរោគនៅពេលអនាគត។ នៅពេលដែលអ្នកទទួលបានការចាក់វ៉ាក់សាំង គឺអ្នកកសាងភាពស៊ាំនឹងជំងឺ COVID-19 ដោយមិនចាំបាច់ទទួលរងជំងឺនោះទេ។ ពេលបំពេញមុខងាររបស់ខ្លួន mRNA ក៏បំបែកខ្លួន ហើយរាងកាយជួយវាឲ្យមានការលូតលាស់ក្នុងរយៈពេលពីរឬបីថ្ងៃ។
វិចទ័រវីរុស (វ៉ាក់សាំង COVID-19 ប្រភេទ Johnson & Johnson)
វ៉ាក់សាំងមួយក្នុងចំណោមវ៉ាក់សាំងជំងឺ COVID-19 គឺមានឈ្មោះថា វ៉ាក់សាំងវ៉ិចទ័រវីរុស។
វ៉ាក់សាំងវ៉ិចទ័រត្រូវបានបង្កើតឡើងដោយវីរុសក្នុងទម្រង់ខ្សោយ (វីរុសផ្សេងក្រៅពីវីរុសដែលបង្កឲ្យមានជំងឺ COVID-19)។ វ៉ាក់សាំងទាំងនេះបង្ហាត់កោសិការបស់អ្នកឲ្យបង្កើតចំណែកមួយនៃប្រូតេអ៊ីនបន្លានៃវីរុសកូរ៉ូណាដែលគ្មានគ្រោះថា្នក់។ ប្រព័ន្ធភាពស៊ាំរបស់អ្នកឃើញថាប្រូតេអ៊ីននោះមិនមែនស្ថិតនៅទីនោះ ហើយក៏ចាប់ផ្ដើមបង្កើតអង្គបដិបក្ខប្រាណ។ វ៉ាក់សាំងនេះការពារអ្នកប្រឆាំងនឹងជំងឺនេះដោយអ្នកមិនចាំបាច់ត្រូវឈឺនោះទេ។
វ៉ាក់សាំងវ៉ិចទ័រដែលយើងមានគឺជាវ៉ាក់សាំងមួយដូស។ ជាធម្មតា វាត្រូវការពេលប្រហែលពីរសប្ដាហ៍បន្ទាប់ពីដូសទីពីររបស់អ្នក ដើម្បីឲ្យអ្នកទទួលបានការការពារជាអតិបរមា។
ជួនកាល វ៉ាក់សាំងអាចបង្កឲ្យមានគ្រុនក្ដៅបន្តិចបន្តួច ឬរោគសញ្ញាស្រដៀងជំងឺផ្ដាសាយ ប៉ុន្តែរោគសញ្ញាទាំងនេះមិនមានគ្រោះថ្នាក់ទេ។
សម្រាប់ព័ត៌មានបន្ថែម សូមមើលធនធានទាំងនេះ៖ ព័ត៌មានសង្ខេបនៃវ៉ាក់សាំងជំងឺ COVID-19 និង វ៉ាក់សាំង COVID-19៖ ប្រការដែលត្រូវដឹង។
នៅពេលដែលមានមនុស្សក្នុងសហគមន៍មានចំនួនច្រើនគ្រប់គ្រាន់អាចការពារទប់ទល់នឹងពីវីរុសកូរ៉ូណានេះបាន វីរុសនេះនឹងគ្មានកន្លែងសម្ងំលាក់ខ្លួនបានទេ។ នេះមានន័យថា យើងអាចបញ្ឈប់ការឆ្លងលឿនជាងមុន និងឈានកាន់តែខិតជិតជាងមុនបន្ដិចទៅដល់ការបញ្ចប់ការឆ្លងរាតត្បាតនេះ។
- តើវ៉ាក់សាំង COVID-19 ត្រូវបានផលិតឡើងដូចម្តេច?
-
រូបភាពវីដេអូខ្លីនេះពន្យល់អំពី របៀបដែលវ៉ាក់សាំង COVID ត្រូវបានផលិតឡើង (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ)។
- តើវ៉ាក់សាំង mRNA ជាអ្វី?
-
RNA នាំសារ ឬ វ៉ាក់សាំង mRNA គឺជាប្រភេទវ៉ាក់សាំងថ្មីមួយ។ វ៉ាក់សាំង mRNA បង្ហាត់កោសិការបស់អ្នកពីរបៀបបង្កើតចំណែកមួយនៃ "ប្រូតេអ៊ីនបន្លា" ដែលគ្មានគ្រោះថា្នក់។ ប្រូតេអ៊ីនបន្លាគឺជាអ្វីដែលអ្នកមើលឃើញលើផ្ទៃខាងក្រៅរបស់វីរុសកូរ៉ូណា។ ប្រព័ន្ធភាពស៊ាំរបស់អ្នកឃើញថាប្រូតេអ៊ីននោះមិនមែនស្ថិតនៅទីនោះ ហើយរាងកាយរបស់អ្នកនឹងចាប់ផ្ដើមកសាងការឆ្លើយតបនឹងប្រព័ន្ធភាពស៊ាំ និងបង្កើតអង្គបដិបក្ខប្រាណ។ នេះគឺស្រដៀងគ្នានឹងអ្វីដែលកើតឡើងនៅពេលយើងឆ្លងជំងឺ COVID-19 "តាមធម្មជាតិ"។ ពេលបំពេញមុខងាររបស់ខ្លួន mRNA ក៏បំបែកខ្លួន ហើយរាងកាយជួយវាឲ្យមានការលូតលាស់ក្នុងរយៈពេលពីរឬបីថ្ងៃ។
ទោះបីជាយើងបានប្រើប្រាស់ mRNA សម្រាប់ប្រភេទថែទាំវេជ្ជសាស្ត្រឬបសុពេទ្យផ្សេងទៀតកាលពីមុនមកក្តី ក៏ការបង្កើតវ៉ាក់សាំងដោយប្រើវិធីសាស្ត្រនេះគឺជាការបោះជំហានដ៏ធំឆ្ពោះទៅមុខនៅក្នុងផ្នែកវិទ្យាសាស្ត្រ និងអាចមានន័យថា វ៉ាក់សាំងនាពេលអនាគតអាចនឹងត្រូវបានបង្កើតឡើងកាន់តែងាយស្រួលជាងមុន។
អ្នកអាចអានបន្ថែមទៀតអំពី របៀបដែលវ៉ាក់សាំង mRNA មានប្រសិទ្ធភាព នៅលើគេហទំព័ររបស់ CDC (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ)។
- វ៉ាក់សាំងវ៉ិចទ័រវីរុសជាអ្វី?
-
វ៉ាក់សាំងប្រភេទនេះប្រើប្រាស់ទម្រង់ខ្សោយនៃវីរុសផ្សេងទៀត (ហៅថា “វិចទ័រ”) ដែលផ្តល់ព័ត៌មានទៅដល់កោសិការបស់អ្នក។ វិចទ័រចូលទៅក្នុងកោសិកា និងប្រើប្រាស់បណ្តុំមុខងាររបស់កោសិកាដើម្បីបង្កើតចំណែកដែលគ្មានគ្រោះថ្នាក់នៃប្រូតេអ៊ីនបន្លាជំងឺ COVID-19។ កោសិកាបង្ហាញប្រូតេអ៊ិនបន្លានៅលើផ្ទៃខាងក្រៅរបស់វា ហើយប្រព័ន្ធភាពស៊ាំរបស់អ្នកមើលឃើញថាវាមិនស្ថិតនៅទីនោះទេ។ ប្រព័ន្ធភាពស៊ាំរបស់អ្នកនឹងចាប់ផ្តើមបង្កើតអង្គបដិបក្ខប្រាណ និងធ្វើឲ្យកោសិកាប្រព័ន្ធភាពស៊ាំផ្សេងទៀតមានដំណើរការដើម្បីការពារខ្លួនទប់ទល់នឹងអ្វីដែលវាគិតថាជាការឆ្លងជំងឹ។ វ៉ាក់សាំងនេះការពារអ្នកប្រឆាំងនឹងការឆ្លងជំងឺនាពេលអនាគត ដោយអ្នកមិនចាំបាច់ត្រូវឈឺនោះទេ។
- តើមានសារធាតុផ្សំអ្វីខ្លះនៅក្នុងវ៉ាក់សាំង?
-
សារធាតុផ្សំនៅក្នុងវ៉ាក់សាំង COVID-19 គឺធម្មតាបំផុតសម្រាប់វ៉ាក់សាំង។ វ៉ាក់សាំងផ្ទុកនូវសារធាតុផ្សំសកម្ម mRNA ឬ អាដេណូវីរុសដែលបានកែប្រែជាមួយនឹងសារធាតុផ្សេងទៀតដូចជាខ្លាញ់ អំបិល និងស្ករ ដើម្បីការពារសារធាតុផ្សំសកម្ម ជួយឲ្យវាមានប្រសិទ្ធភាពល្អនៅក្នុងរាងកាយ និងការពារវ៉ាក់សាំងនៅអំឡុងពេលរក្សាទុកនិងដឹកជញ្ជូន។
វ៉ាក់សាំង Pfizer វ៉ាក់សាំង Moderna និងវ៉ាក់សាំង Johnson and Johnson មិនមានផ្ទុកកោសិកាមនុស្ស (រួមទាំងកោសិកាគភ៌) វីរុស COVID-19 ជាតិជ័រ សារធាតុរក្សាទុកបានយូរ ឬអនុផលផលិតចេញពីសត្វមួយចំនួន រួមទាំងផលិតផលសាច់ជ្រូក ឬ ជេឡាធីនផងដែរ។ វ៉ាក់សាំងនេះមិនត្រូវបានបណ្តុះនៅក្នុងស៊ុត និងមិនមានផ្ទុកផលិតផលស៊ុតទេ។
មើលសំណូរចម្លើយនេះ៖ ទំព័រគេហទំព័រពីមន្ទីរពេទ្យកុមារភីឡាឌែលហ្វៀ (ភាសាអង់គ្លេស) សម្រាប់ព័ត៌មានបន្ថែមអំពីសារធាតុផ្សំ។ អ្នកក៏អាចមើលតារាងសារធាតុផ្សំទាំងស្រុងនៅក្នុងប័ណ្ណព័ត៌មានវ៉ាក់សាំងប្រភេទ Pfizer, Moderna (ភាសាអង់គ្លេស), និង Johnson & Johnson.។
- តើវ៉ាក់សាំង Johnson & Johnson មានផ្ទុកជាលិកាគភ៌ដែរឬទេ?
-
វ៉ាក់សាំង COVID-19 ប្រភេទ Johnson & Johnson ត្រូវបានផលិតឡើងដោយប្រើប្រាស់បច្ចេកវិទ្យាដូចគ្នានឹងបច្ចេកវិទ្យាផលិតវ៉ាក់សាំងជាច្រើនផ្សេងទៀតដែរ។ វ៉ាក់សាំងមិនផ្ទុកនូវផ្នែកនៃទារកក្នុងគភ៌ ឬកោសិកាទារកក្នុងគភ៌នោះទេ។ ចំណែកមួយនៃវ៉ាក់សាំងនេះ ត្រូវបានបង្កើតឡើងនៅក្នុងការចម្លងកោសិកាដែលបណ្តុះនៅក្នុងមន្ទីរពិសោធន៍ដែលមានប្រភពដើមមកពីការរំលូតកោសិកាតាមការជ្រើសរើស ដែលបានកើតឡើងជាង 35ឆ្នាំមុន។ បន្ទាប់ពីពេលនោះមក ការបណ្ដុះកោសិកាសម្រាប់វ៉ាក់សាំងទាំងនេះត្រូវបានរក្សាទុកនៅក្នុងមន្ទីរពិសោធន៍ ហើយគ្មានប្រភពកោសិកាគភ៌បន្ថែមទៀតត្រូវបានប្រើប្រាស់ដើម្បីផលិតវ៉ាក់សាំងទាំងនេះទេ។ ព័ត៌មាននេះអាចនឹងជាព័ត៌មានថ្មីសម្រាប់មនុស្សមួយចំនួន។ ប៉ុន្តែ វ៉ាក់សាំងជំងឺអុតស្វាយ រូបេឡា និងជំងឹថ្លើមប្រភេទ A ក៏ត្រូវបានបង្កើតឡើងក្នុងរបៀបដូចគ្នានេះផងដែរ។
- តើវ៉ាក់សាំងជំងឺ COVID-19 បណ្ដាលឲ្យមិនអាចមានកូនបានដែរឬទេ?
-
មិនមានភ័ស្តុតាងវិទ្យាសាស្ត្រដែលបង្ហាញថាវ៉ាក់សាំងបណ្ដាលឲ្យមិនអាចមានកូនបាន ឬអសមត្ថភាពផ្លូវភេទនោះទេ។ នៅពេលដែលវ៉ាក់សាំងចូលដល់ក្នុងរាងកាយរបស់អ្នក វានឹងធ្វើការជាមួយប្រព័ន្ធភាពស៊ាំរបស់អ្នកដើម្បីបង្កើតអង្គបដិបក្ខប្រាណ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា។ ដំណើរការនេះមិនពាក់ព័ន្ធនឹងសរីរាង្គបន្តពូជរបស់អ្នកទេ។
Centers for Disease Control and Prevention (CDC, មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ) (ជាភាសាអង់គ្លេស), American College of Obstetricians and Gynecologists (ACOG) (ជាភាសាអង់គ្លេស) និង Society for Maternal-Fetal Medicine (SMFM) (ជាភាសាអង់គ្លេស) ណែនាំវ៉ាក់សាំងជំងឺ COVID-19 សម្រាប់មនុស្សដែលមានផ្ទៃពោះ បំបៅដោះកូន ឬមានគម្រោងមានផ្ទៃពោះ។ មនុស្សជាច្រើនដែលបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 ចាប់តាំងពីពេលនោះមក បានមានផ្ទៃពោះ ឬសម្រាលកូនដែលមានសុខភាពល្អ។
បច្ចុប្បន្ននេះ គ្មានភ័ស្តុតាងណាមួយបង្ហាញថាវ៉ាក់សាំងណាមួយ រួមទាំងវ៉ាក់សាំង COVID-19 ផងដែរ បង្កឲ្យមានបញ្ហាមិនអាចមានកូនបានសម្រាប់បុរសនោះទេ។ ការសិក្សាស្រាវជ្រាវថ្មីតូចមួយទៅលើមនុស្សប្រុសដែលមានសុខភាពល្អចំនួន 45នាក់ (ជាភាសាអង់គ្លេស) ដែលបានទទួលវ៉ាក់សាំង mRNA សម្រាប់ជំងឺ COVID-19 (ឧ.ទា. Pfizer-BioNTech ឬ Moderna) បានពិនិត្យមើលបុគ្គលិកលក្ខណៈស្ពែម ដូចជាបរិមាណនិងចលនា មុននិងក្រោយពេលចាក់វ៉ាក់សាំង។ ការស្រាវជ្រាវបានរកឃើញថា គ្មានការប្រែប្រួលគួរឲ្យកត់សម្គាល់នៅក្នុងបុគ្គលិកលក្ខណៈស្ពែមទាំងនេះទេ ក្រោយពេលចាក់វ៉ាក់សាំង។
ការគ្រុនក្តៅបណ្តាលមកពីរជំងឺ មានពាក់ព័ន្ធនឹងជំងឺរយៈពេលខ្លីនៅក្នុងការផលិតស្ពែមនៅក្នុងខ្លួនបុរសដែលមានសុខភាពល្អ។ បើទោះបីជាគ្រុនក្តៅអាចមានផលរំខានបណ្តោះអាសន្ននៃការចាក់វ៉ាក់សាំងជំងឺ COVID-19 ក៏មិនមានភ័ស្តុតាងបច្ចុប្បន្នដែលបង្ហាញថាគ្រុនក្តៅក្រោយការចាក់វ៉ាក់សាំង COVID ប៉ះពាល់ដល់ការផលិតស្ពែមនោះទេ។
សូមមើលព័ត៌មានស្តីពីវ៉ាក់សាំង COVID-19 សម្រាប់អ្នកដែលមានបំណងចង់មានកូន (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ) របស់ CDC សម្រាប់ព័ត៌មានបន្ថែម។ អ្នកក៏អាចមើលគេហទំព័រ គេទំព័រស្តីពីវ៉ាក់សាំង COVID-19 របស់ CDC (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ) សម្រាប់ព័ត៌មានពិតអំពីវ៉ាក់សាំង។
- តើរោគសញ្ញាប្រភេទអ្វីខ្លះដែលមានភាពធម្មតា ក្រោយការទទួលវ៉ាក់សាំង?
-
វ៉ាក់សាំងជំងឺ COVID-19 ប្រភេទ Pfizer/Comirnaty, Moderna/Spikevax និង Johnson & Johnson – Janssen
ដូចគ្នាទៅនឹងវ៉ាក់សាំងធម្មតាផ្សេងទៀតដែរ ផលរំខានទូទៅនានារួមមានការឈឺដៃ អស់កម្លាំង ឈឺក្បាល និងឈឺចុកចាប់សាច់ដុំ។
រោគសញ្ញាទាំងនេះគឺជាសញ្ញាមួយបង្ហាញថាវ៉ាក់សាំងកំពុងមានប្រសិទ្ធភាព។ នៅក្នុងការពិសោធន៍សាកល្បងលើវ៉ាក់សាំងប្រភេទ Pfizer និង Moderna ផលរំខានទាំងនេះបានកើតឡើងក្នុងរយៈពេលពីរថ្ងៃបន្ទាប់ពីការទទួលចាក់វ៉ាក់សាំង និងមានរយៈពេលប្រហែលមួយថ្ងៃ។ ផលរំខានក្រោយការចាក់ដូសទីពីរ គឺមានភាពធម្មតាជាងការចាក់ដូសទីមួយ។ នៅក្នុងការពិសោធន៍សាកល្បងវេជ្ជសាស្ត្រលើវ៉ាក់សាំង Johnson & Johnson ផលរំខានបានកើតមានជាមធ្យមក្នុងរយៈពេលមួយថ្ងៃឬពីរថ្ងៃ។
សម្រាប់រាល់វ៉ាក់សាំងទាំងបីប្រភេទ អ្នកដែលមានអាយុលើសពី 55ឆ្នាំ អាចរាយការណ៍ប្រាប់អំពីផលប៉ះពាល់ តិចតួចជាងអ្នកមានវ័យក្មេងជាងនេះ។
ការពិសោធន៍សាកល្បងវេជ្ជសាស្ត្របានបង្ហាញថា៖
Pfizer/Comirnaty
- មនុស្សប្រហែលប៉ែតសិបភាគរយបានរាយការណ៍ថាមានការឈឺចាប់នៅកន្លែងចាក់ថ្នាំ
- មនុស្សប្រហែលហាសិបភាគរយបានរាយការណ៍ថាមានការអស់កម្លាំងនិងការឈឺក្បាល
- មនុស្សប្រហែលសាមសិបភាគរយបានរាយការណ៍ថាមានការឈឺសាច់ដុំ
Moderna/Spikevax
- មនុស្សប្រហែលកៅសិបភាគរយបានរាយការណ៍ថាមានការឈឺចាប់នៅកន្លែងចាក់ថ្នាំ
- មនុស្សប្រហែលចិតសិបភាគរយបានរាយការណ៍ថាមានការអស់កម្លាំងនិងការឈឺក្បាល
- មនុស្សប្រហែលហុកសិបភាគរយបានរាយការណ៍ថាមានការឈឺសាច់ដុំ
Johnson & Johnson
- មនុស្សប្រហែលហុកសិបភាគរយបានរាយការណ៍ថាមានការឈឺចាប់នៅកន្លែងចាក់ថ្នាំ
- មនុស្សប្រហែលសែសិបប្រាំភាគរយបានរាយការណ៍ថាមានការអស់កម្លាំងនិងការឈឺក្បាល
- មនុស្សប្រហែលសែសិបភាគរយបានរាយការណ៍ថាមានការឈឺសាច់ដុំ
អ្នកអាចនឹងមើលឃើញពាក្យចរចាមអារ៉ាមមួយចំនួនអំពីផលរំខាន មិនពិតតាមអនឡាញ ឬនៅលើបណ្តាញព័ត៌មានសង្គម។ គ្រប់ពេលវេលាដែលអ្នកមើលឃើញការបញ្ជាក់អះអាងអំពីផលរំខាន ត្រូវប្រាកដថាអ្នកត្រូវពិនិត្យមើលប្រភពនៃការអះអាងនោះត្រឹមត្រូវឬអត់។
- តើមានអ្វីកើតឡើង ប្រសិនបើខ្ញុំមានជំងឺក្រោយទទួលវ់ាក់សាំង COVID-19?
-
ដូចទៅនឹងវ៉ាក់សាំងទូទៅផ្សេងទៀតដែរ ការចាក់វ៉ាក់សាំង COVID-19 ជាទូទៅតែងកើតមានផលរំខាន ដូចជាឈឺដៃ គ្រុនក្ដៅ ឈឺក្បាល ឬអស់កម្លាំង បន្ទាប់ពីការចាក់វ៉ាក់សាំង។ ទាំងនេះគឺជាសញ្ញាដែលបញ្ជាក់ថាវ៉ាក់សាំងកំពុងមានប្រសិទ្ធភាព។
ប្រសិនបើអ្នកមានរោគសញ្ញាក្រោយការទទួលវ៉ាក់សាំង អ្នកអាចនឹងគិតថាតើវាមានសុវត្ថិភាពក្នុងការធ្វើការ ឬបន្តកិច្ចការរបស់អ្នកប្រកបដោយសុវត្ថិភាពដែរឬអត់។ និយោជិតអាចនឹងគិតថាតើវាមានសុវត្ថិភាពសម្រាប់បុគ្គលិកក្នុងការត្រឡប់ទៅធ្វើការវិញដោយផ្ទាល់បានដែរឬអត់។ វាចំណាយពេលប្រហែល 2សប្តាហ៍ក្រោយពេលអ្នកបញ្ចប់ស៊េរីវ៉ាក់សាំង (2ដូសនៃវ៉ាក់សាំង Pfizer ឬ Moderna ឬ 1ដូសនៃវ៉ាក់សាំង Johnson & Johnson) មុនពេលអ្នកទទួលបានការការពារពេញលេញ ដូច្នេះអ្នកអាចនឹងនៅតែកើតជំងឺ COVID-19 ប្រសិនបើអ្នកបានប្រឈមនឹងជំងឺមុនពេលនោះ។ សំខាន់ត្រូវចាំផងដែរថា ប្រព័ន្ធភាពស៊ាំរបស់បុគ្គលនីមួយៗមានប្រសិទ្ធភាពខុសៗគ្នាបន្តិចបន្តួច ហើយវ៉ាក់សាំងនឹងមិនមានប្រសិទ្ធភាពសម្រាប់មនុស្សម្នាក់ក្នុងចំណោមមនុស្សប្រហែល 2,500នាក់ដែលបានចាក់វ៉ាក់សាំង។
តារាងនេះ (PDF) ជួយអ្នកឲ្យយល់ថាតើអ្នកកំពុងតែមានប្រតិកម្មតបទៅនឹងវ៉ាក់សាំងនេះ ឬតើអ្នកអាចនឹងត្រូវការទទួលការធ្វើតេស្តរកមើលជំងឺ COVID-19 និងដាក់ឲ្យនៅដាច់ដោយឡែកដែរឬអត់។ ប្រសិនបើអ្នកមានរោគសញ្ញានៅក្នុងចន្លោះពាក់កណ្តាលប្រភេទចំណាត់ថ្នាក់នេះ អ្នកអាចនឹងចង់ស្វែងរកការថែទាំវេជ្ជសាស្ត្រ ឬរង់ចាំមើលសិន។ ប្រសិនបើរោគសញ្ញាបាត់ទៅវិញក្នុងរយៈពេលមួយឬពីរថ្ងៃ វាអាចគ្រាន់តែជាប្រតិកម្មតបទៅនឹងវ៉ាក់សាំងតែប៉ុណ្ណោះ។ ប្រសិនបើពួកវាបន្តកើតមាន ឬអ្នកមានអារម្មណ៍ថាអ្នកគួរតែស្វែងរកការពិគ្រោះយោបល់វេជ្ជសាស្ត្រ។ ប្រសិនបើអ្នកមានលទ្ធភាពកើតមានជំងឺ COVID-19 ឬអាចប្រឈមទៅនឹងជំងឺ សូមនៅឲ្យឆ្ងាយពីអ្នកដទៃសម្រាប់ជាការប្រុងប្រយ័ត្ន។ ប្រសិនបើអ្នកមានការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រក្រោយទទួលវ៉ាក់សាំង COVID-19 សូមទូរសព្ទទៅលេខ 9-1-1 ជាបន្ទាន់។
ប្រសិនបើអ្នកឈឺក្រោយទទួលវ៉ាក់សាំង អ្នកគួរតែរាយការណ៍អំពីហេតុការណ៍អាក្រក់នោះទៅកាន់ Vaccine Adverse Event Reporting System (VAERS, ប្រព័ន្ធរាយការណ៍អំពីហេតុការណ៍អាក្រក់នៃវ៉ាក់សាំង) (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ)។ “ហេតុការណ៍អាក្រក់” គឺជាបញ្ហាសុខភាពណាមួយ ឬផលរំខានដែលកើតមានក្រោយការចាក់វ៉ាក់សាំង។ សម្រាប់ព័ត៌មានបន្ថែមអំពី VAERS សូមមើល "តើ VAERS ជាអ្វី?" ខាងក្រោម
- តើ VAERS ជាអ្វី?
-
VAERS គឺជាប្រព័ន្ធព្រមានដើមដំបូងដែលគ្រប់គ្រងដោយមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ (CDC) និង រដ្ឋបាលចំណីអាហារនិងឱសថ (FDA)។ VAERS អាចជួយតាមចាប់សញ្ញាបញ្ហាដែលអាចនឹងមានពាក់ព័ន្ធនឹងវ៉ាក់សាំង។
បុគ្គល (អ្នកផ្តល់សេវាថែទាំសុខភាព អ្នកជំងឺ និងអ្នកថែទាំ) អាច រាយការណ៍អំពីប្រតិកម្មតបដែលអាចកើតមានទៅកាន់ VAERS (ជាភាសាងអង់គ្លេសតែប៉ុណ្ណោះ)។
មានដែនកំណត់នៅក្នុងប្រព័ន្ធនេះ។ របាយការណ៍ VAERS មិនមែនមានន័យថាវ៉ាក់សាំងបានបណ្តាលឲ្យមានប្រតិកម្មតបឬលទ្ធផលអ្វីនោះទេ។ វាគ្រាន់តែមានន័យថា ការចាក់វ៉ាក់សាំងបានប្រព្រឹត្តមុនគេ។
VAERS ត្រូវបានបង្កើតឡើងដើម្បីជួយអ្នកវិទ្យាសាស្ត្រឲ្យកត់សម្គាល់នូវទំនោរ ឬមូលហេតុដែលពួកគេគួរតែអង្កេតស្រាវជ្រាវអំពីបញ្ហាដែលអាចកើតមាន។ វាមិនមែនជាតារាងលទ្ធផលនៃការចាក់វ៉ាក់សាំងដែលបានផ្ទៀងផ្ទាត់នោះទេ។
នៅពេលអ្នកធ្វើការរាយការណ៍ទៅកាន់ VAERS អ្នកជួយឲ្យ CDC និង FDA កំណត់អំពីក្តីកង្វល់ផ្នែកសុខភាពដែលអាចកើតមាន និងធ្វើឲ្យប្រាកដថាវ៉ាក់សាំងមានសុវត្ថិភាព។ ប្រសិនបើបញ្ហាកើតមាន ពួកគេនឹងចាត់វិធានការ និងជូនដំណឹងដល់អ្នកផ្តល់សេវាថែទាំអំពីបង្ហាដែលអាចកើតមាន។
- តើខ្ញុំអាចទទួលបានវ៉ាក់សាំងជំងឺ COVID-19 ដែរឬទេ ប្រសិនបើខ្ញុំបានកើតជំងឺ COVID-19?
-
បាទ/ចាស Advisory Committee on Immunization Practices (ACIP, គណៈកម្មាធិការក្រុមប្រឹក្សាស្ដីពីការអនុវត្តការចាក់ថ្នាំបង្ការ) ណែនាំអ្នកដែលធ្លាប់កើតជំងឺ COVID-19 ពីមុនមកឲ្យទទួលវ៉ាក់សាំង។
ទិន្នន័យបង្ហាញថា វាមិនមែនជារឿងទូទៅទេដែលនឹងឆ្លងជំងឺ COVID-19 ម្ដងទៀតក្នុងរយៈពេល 90ថ្ងៃបន្ទាប់ពីអ្នកបានឆ្លងជំងឺ ដូច្នេះអ្នកអាចនឹងមានការការពារខ្លះៗហើយ (ដែលហៅថាភាពស៊ាំធម្មជាតិ)។ ក៏ប៉ុន្តែ យើងមិនដឹងថាតើភាពស៊ាំធម្មជាតិអាចនឹងមានប្រសិទ្ធភាពបានយូរប៉ុណ្ណានោះទេ។
អ្នកដែលកំពុងមានជំងឺ COVID-19 គួរតែរង់ចាំទទួលការចាក់វ៉ាក់សាំងរហូតដល់ពួកគេបានធូរស្បើយ ហើយរយៈពេលនៅដាច់ដោយឡែករបស់ពួកគេបានបញ្ចប់។
អ្នកដែលបានរកឃើញថាឆ្លងជំងឺ COVID-19 ក្នុងពេលថ្មីៗនេះ ក៏គួរតែរង់ចាំទទួលការចាក់វ៉ាក់សាំងនេះនៅពេលបានបញ្ចប់រយៈពេលធ្វើចតា្ដឡីស័ក ប្រសិនបើពួកគេអាចដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកពីអ្នកដទៃដោយសុវត្ថិភាពបាន។ ប្រសិនបើមានហានិភ័យខ្ពស់ដែលពួកគេអាចចម្លងដល់អ្នកដទៃ ពួកគេអាចនឹងទទួលបានការចាក់វ៉ាក់សាំងក្នុងអំឡុងពេលចត្តាឡីស័កដើម្បីការពារការចម្លងនៃជំងឺនេះ។
សម្រាប់ឯកសារណែនាំជាក់លាក់អំពីការដាក់ឲ្យនៅដាច់ដោយឡែកនិងការធ្វើចត្តាឡីស័ក សូមចូលទៅកាន់ថេបស្តីពីការធ្វើចត្តាឡីស័កនិងការដាក់ឲ្យដាច់ដោយឡែក ទំព័រគេហទំព័រស្តីពីធនធាននិងការណែនាំអំពី COVID-19 (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ)។
- តើខ្ញុំអាចទទួលបានវ៉ាក់សាំងជំងឺ COVID-19 ដែរឬទេ ប្រសិនបើខ្ញុំមានប្រតិកម្មអាលែកហ្ស៊ីទៅនឹងវ៉ាក់សាំងណាមួយកាលពីមុន?
-
វ៉ាក់សាំងគួរតែកុំផ្តល់ទៅឲ្យមនុស្សដែលមានប្រវត្តិធ្លាប់កើតមានប្រតិកម្មអាលែកហ្ស៊ីធ្ងន់ធ្ងរដែលធ្លាប់បានដឹង ដូចជាប្រតិកម្មថ្នាំជាដើម ទៅនឹងដូសថ្នាំវ៉ាក់សាំង mRNA ឬវ៉ាក់សាំងវិចទ័រវីរុសពីមុនមក ឬទៅនឹងសារធាតុផ្សំនៃវ៉ាកសាំង COVID-19 ប្រភេទ Pfizer-BioNTech/Comirnaty, Moderna (ជាភាសាអង់គ្លេស) ឬ Johnson & Johnson–Janssen។
អ្នកដែលធ្លាប់មានប្រិតកម្មអាលែកហ្ស៊ីធ្ងន់ធ្ងរទៅនឹងវ៉ាក់សាំងឬការព្យាបាលដោយការចាក់ថ្នាំ នៅតែអាចទទួលវ៉ាក់សាំងនេះបានដែរ។ ប៉ុន្តែ អ្នកផ្តល់សេវាគួរធ្វើការវាយតម្លៃអំពីហានិភ័យ និងពិគ្រោះយោបល់ជាមួយពួកគេអំពីហានិភ័យដែលអាចកើតមាន។ ប្រសិនបើអ្នកជំងឺសម្រេចចិត្តទទួលវ៉ាក់សាំង អ្នកផ្តល់សេវាគួរតែតាមដានពួកគេរយៈពេល 30នាទី ដើម្បីត្រួតពិនិត្យមើលប្រតិកម្មកើតមានភ្លាមៗណាមួយ។
Advisory Committee on Immunization Practices (ACIP) ណែនាំឲ្យអ្នកផ្តល់សេវា តាមដានគ្រប់អ្នកជំងឺទាំងអស់រយៈពេលយ៉ាងតិច 15នាទី ក្រោយពេលទទួលវ៉ាក់សាំង ដើម្បីត្រួតពិនិត្យមើលប្រតិកម្មអាលែកហ្ស៊ី។ មើល ការពិចារណាផ្នែកវេជ្ជសាស្ត្របណ្តោះអាសន្នសម្រាប់វ៉ាក់សាំង mRNA របស់ ACIP (ជាភាសាអង់គ្លេស) សម្រាប់ព័ត៌មានបន្ថែម។
- តើវ៉ាក់សាំង COVID-19 មានលក្ខខណ្ឌតម្រូវអ្វីខ្លះ?
-
វាជាជម្រើសរបស់អ្នកថាតើត្រូវទទួលវ៉ាក់សាំងសម្រាប់ជំងឺ COVID-19 ឬយ៉ាងណា ប៉ុន្តែនិយោជក មហាវិទ្យាល័យ និងសាកលវិទ្យាល័យ តម្រូវឲ្យមានវ៉ាក់សាំងនេះ។
- ព័ត៌មានអំពីលក្ខខណ្ឌតម្រូវចំពោះវ៉ាក់សាំងរបស់អភិបាល (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ) សម្រាប់និយោជិតនិងអ្នកជាប់កិច្ចសន្យារបស់ទីភ្នាក់ងាររដ្ឋ អ្នកផ្តល់សេវាថែទាំសុខភាព ស្ថាប័នអប់រំ និងទីកន្លែងថែទាំកុមារ។
បច្ចុប្បន្ននេះ រដ្ឋវ៉ាស៊ីនតោនតម្រូវឲ្យមានវ៉ាក់សាំង COVID-19 សម្រាប់៖
- បុគ្គលិកថែទាំសុខភាព និងបុគ្គលិកថែទាំរយៈពេលវែង (ជាភាសាអង់គ្លេស)
- បុគ្គលិករដ្ឋនៃទីភ្នាក់ងារខុទ្ធកាល័យ (ជាភាសាអង់គ្លេស)
- បុគ្គលិកនៅក្នុងគ្រឹះស្ថានអប់រំ (ជាភាសាអង់គ្លេស) រួមមាន៖
- បុគ្គលិកនិងអ្នកជាប់កិច្ចសន្យាដែលបម្រើការងារឲ្យសាលាឯកជនពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី12 មណ្ឌលសិក្សាធិការសាលារដ្ឋពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី12 សាលាឆាធ័រ និងមណ្ឌលសិក្សាផ្នែកសេវាអប់រំ (សេចក្តីបង្គាប់នេះមិនអនុវត្តចំពោះសាលាដែលមានកិច្ចព្រមព្រៀងរវាងរដ្ឋនិងកុលសម្ព័ន្ធ ឬចំពោះសិស្សនោះទេ)
- អ្នកផ្តល់សេវាថែទាំកុមារ និងអ្នកផ្តល់សេវាសិក្សាសម្រាប់កុមារតូច ដែលផ្តល់សេវាដល់កុមារមកពីក្រុមគ្រួសារចម្រុះ និង
- បុគ្គលិកផ្នែកឧត្តមសិក្សា។
បុគ្គលិកទាំងនេះតម្រូវឲ្យចាក់វ៉ាក់សាំងគ្រប់ចំនួនប្រឆាំងនឹងជំងឺ COVID-19 (យ៉ាងតិចពីសប្តាហ៍ក្រោយពេលបញ្ចប់ស៊េរីសាំងនេះ) នៅត្រឹមថ្ងៃទី18 ខែតុលា ឆ្នាំ2021។ លក្ខខណ្ឌតម្រូវនេះរួមមានអ្នកជាប់កិច្ចសន្យា អ្នកស្ម័គ្រចិត្ត និងមុខតំណែងណាមួយផ្សេងទៀតដែលធ្វើការនៅក្នុងទីកន្លែងទាំងនេះ។
ប្រសិនបើអ្នកស្ថិតនៅក្នុងក្រុមមួយក្នុងចំណោមក្រុមទាំងនេះ ឬនិយោជក ឬសាលារបស់អ្នកតម្រូវឲ្យមានការចាក់វ៉ាក់សាំង COVID-19 សូមពិភាក្សាជាមួយផ្នែកធនធានមនុស្ស និយោជក ឬសាលារៀនដើម្បីស្វែងយល់ពីប្រការដែលត្រូវអនុវត្ត។ ក្រសួងសុខាភិបាលមិនមានពាក់ព័ន្ធនឹងគោលនយោបាយរបស់និយោជក ឬមហាវិទ្យាល័យ/សាកលវិទ្យាល័យនោះទេ។
វ៉ាក់សាំងនឹងជួយការពារអ្នកនិងអ្នកដទៃដែលនៅជំវិញខ្លួនអ្នកពីការឆ្លងជំងឺ COVID-19 ហើយយើងលើកទឹកចិត្តឲ្យអ្នកធ្វើការពិគ្រោះជាមួយវេជ្ជបណ្ឌិត ឬគ្លីនិករបស់អ្នកអំពីអត្ថប្រយោជន៍។
- តើកូនរបស់ខ្ញុំចាំបាច់ត្រូវទទួលវ៉ាក់សាំង COVID-19 ដែរឬទេ ដើម្បីបានចូលទៅកាន់សាលារៀនពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី12 ឬមណ្ឌលថែទាំកុមារ?
-
ទេ បច្ចុប្បន្ននេះ រដ្ឋវ៉ាស៊ីនតោនមិនតម្រូវឲ្យមានវ៉ាក់សាំង COVID-19 ដើម្បីឲ្យកុមារបានចូលរៀនថ្នាក់មត្តេយ្យដល់ថ្នាក់ទី12 ឬមណ្ឌលថែទាំកុមារទេ។ មើល ទំព័រស្តីពីការចាក់ថ្នាំបង្ការ (ជាភាសាអង់គ្លេស) សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌតម្រូវបច្ចុប្បន្ន។
ប្រសិនបើកូនរបស់អ្នកមិនបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 ទេ អ្នកមិនចាំបាច់ត្រូវមានការបញ្ជាក់ការអនុគ្រោះទេ ដោយសារតែវ៉ាក់សាំងនេះមិនតម្រូវចាំបាច់នោះទេ។ Washington State Board of Health (ក្រុមប្រឹក្សាភិបាលសុខាភិបាលរបស់រដ្ឋវ៉ាស៊ីនតោន) សម្រេចថាតើវ៉ាក់សាំងមួយណាដែលតម្រូវចាំបាច់សម្រាប់សាលារៀននិងមណ្ឌលថែទាំកុមារ។
- តើមានលក្ខខណ្ឌតម្រូវចំពោះវ៉ាក់សាំង COVID-19 អ្វីខ្លះសម្រាប់បុគ្គលិកអប់រំថ្នាក់មត្តេយ្យដល់ថ្នាក់ទី12?
-
នៅថ្ងៃទី18 ខែសីហា ឆ្នាំ2021 លោកអភិបាល Inslee បានប្រកាសសេចក្តីណែនាំដែលតម្រូវឲ្យបុគ្គលិកសាលារៀនឯកជននិងសាធារណៈទាំងអស់ពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី12 ឲ្យចាក់វ៉ាក់សាំងគ្រប់ចំនួនប្រឆាំងនឹងជំងឹ COVID-19 ឬទទួលបានការអនុគ្រោះខាងផ្នែកសាសនានិងវេជ្ជសាស្ត្រ នៅត្រឹមថ្ងៃទី18 ខែតុលា ឆ្នាំ2021។
សេចក្តីបង្គាប់នេះអនុវត្តចំពោះរាល់ បុគ្គលិកនៅក្នុងគ្រឹះស្ថានអប់រំ (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ) ទាំងអស់រួមមាន៖
- បុគ្គលិកនិងអ្នកជាប់កិច្ចសន្យាដែលបម្រើការងារឲ្យសាលាឯកជនពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី12 មណ្ឌលសិក្សាធិការសាលារដ្ឋពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី12 សាលាឆាធ័រ និងមណ្ឌលសិក្សាផ្នែកសេវាអប់រំ (សេចក្តីបង្គាប់នេះមិនអនុវត្តចំពោះសាលាដែលមានកិច្ចព្រមព្រៀងរវាងរដ្ខនិងកុលសម្ព័ន្ធ ឬចំពោះសិស្សនោះទេ)
- អ្នកផ្តល់សេវាថែទាំកុមារ និងអ្នកផ្តល់សេវាសិក្សាសម្រាប់កុមារតូច ដែលផ្តល់សេវាដល់កុមារមកពីក្រុមគ្រួសារចម្រុះ និង
- បុគ្គលិកផ្នែកឧត្តម្ភសិក្សា។
សម្រាប់ព័ត៌មានបន្ថែម សូមមើល លក្ខខណ្ឌតម្រូវចំពោះការចាក់វ៉ាក់សាំងជំងឺ COVID-19 សម្រាប់បុគ្គលិកសាលាពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី12៖ សំណួរសាកសួរជាញឹកញាប់ (PDF) (ជាភាសាអង់គ្លេស) (ការិយាល័យស្នងការអប់រំសាធារណៈ)។
- តើខ្ញុំអាចទទួលបានការអនុគ្រោះពីលក្ខខណ្ឌតម្រូវចំពោះវ៉ាក់សាំងនេះយ៉ាងដូចម្តេច?
-
ប្រសិនបើនិយោជក ឬមហាវិទ្យាល័យ/សាកលវិទ្យាល័យរបស់អ្នក តម្រូវឲ្យមានវ៉ាក់សាំង COVID-19 ឬអ្នកត្រូវបានតម្រូវឲ្យមានវ៉ាក់សាំងតាមការបង្គប់របស់អភិបាលក្រុង។ សេចក្តីប្រកាសថ្ងៃទី9 ខែសីហា (ជាភាសាអង់គ្លេស) ឬ សេចក្តីប្រកាសថ្ងៃទី18 ខែសីហា (ជាភាសាអង់គ្លេស) របស់ Jay Inslee អ្នកគួរតែទាក់ទងទៅកាន់និយោជក ឬមហាវិទ្យាល័យ/សាកលវិទ្យាល័យ ដើម្បីស្វែងយល់ពីររបៀបដែលពួកគេប្រមូលភ័ស្តុតាងអំពីការចាក់វ៉ាក់សាំង តើពួកគេមានគោលនិយោបាយស្តីពីការជម្រើសរើសមិនចូលរួមដែរឬអត់ ហើយតើអ្នកត្រូវការធ្វើអ្វីខ្លះដើម្បីជម្រើសរើសមិនចូលរួម។ ក្រសួងសុខាភិបាលមិនមានពាក់ព័ន្ធនឹងគោលនយោបាយរបស់និយោជក មហាវិទ្យាល័យ/សាកលវិទ្យាល័យ។
អ្នកមិនចាំបាច់ត្រូវការទម្រង់បែបបទអនុគ្រោះពី Department of Health (DOH, ក្រសួងសុខាភិបាល) សម្រាប់វ៉ាក់សាំងជំងឺ COVID-19 ទេ។ DOH មិនមានទម្រង់បែបបទអនុគ្រោះសម្រាប់វ៉ាក់សាំងជំងឺ COVID-19 ទេ។ Certificate of Exemption (COE, លិខិតបញ្ជាក់ការអនុគ្រោះរបស់រដ្ឋវ៉ាស៊ីនតោន) គឺសម្រាប់តែឪពុកម្តាយ/អាណាព្យាបាលដែលចង់បានការអនុគ្រោះដល់កូនរបស់ពួកគេពីការចាក់ថ្នាំបង្ការដែលតម្រូវចាំបាច់សម្រាប់កុមារនៅសាលាពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី12 ថ្នាក់មត្តេយ្យសិក្សា ឬមណ្ឌលថែទាំកុមារ។ ទេ បច្ចុប្បន្ននេះ រដ្ឋវ៉ាស៊ីនតោនមិនតម្រូវឲ្យមានវ៉ាក់សាំង COVID-19 ដើម្បីឲ្យកុមារបានចូលរៀនថ្នាក់មត្តេយ្យដល់ថ្នាក់ទី12 ឬមណ្ឌលថែទាំកុមារទេ ដូច្នេះវាមិនត្រូវបានរួមបញ្ចូលទៅលើ COE. ទេ។
- តើមនុស្សអាយុក្រោម 18 ឆ្នាំអាចចាក់វ៉ាក់សាំងបានដែរឬទេ?
-
បាន។ យុវជនអាយុ 5 ឆ្នាំឡើងអាចចាក់វ៉ាក់សាំង Pfizer-BioNTech បាន។ យុវជនអាយុក្រោម 17 ឆ្នាំ អាចត្រូវការការយល់ព្រមពីឪពុកម្តាយឬអាណាព្យាបាល (មានជាភាសាអង់គ្លេសប៉ុណ្ណោះ) ដើម្បីចាក់វ៉ាក់សាំង លើកលែងតែពួកគេទទួលបានការអនុគ្រោះតាមផ្លូវច្បាប់។
សូមចូលមើលគេហទំព័ររបស់យើងអំពី Vaccinating Youth (ការចាក់វ៉ាក់សាំងដល់យុវជន) ដើម្បីទទួលបានព័ត៌មានបន្ថែម។
សាកសួរគ្លីនិកវ៉ាក់សាំងអំពីលក្ខខណ្ឌតម្រូវរបស់ពួកគេសម្រាប់បង្ហាញភ័ស្តុតាងអំពីការយល់ព្រមរបស់ឪពុកម្តាយ ឬការអនុគ្រោះតាមផ្លូវច្បាប់។
- តើរដ្ឋតម្រូវឱ្យមានការចាក់វ៉ាក់សាំង COVID-19 សម្រាប់ការចូលសាលាពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី12 ដែរឬទេ?
-
គឺ State Board of Health (ក្រុមប្រឹក្សាសុខាភិបាលរដ្ឋ) មិនមែន Department of Health ទេដែលមានសិទ្ធិអនុញ្ញាតឲ្យបង្កើតលក្ខខណ្ឌតម្រូវចំពោះការចាក់វ៉ាក់សាំងសម្រាប់កុមារនៅក្នុងសាលាពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី12 (Revised Code of Washington (RCW, ច្បាប់រដ្ឋវ៉ាស៊ីនតោនដែលបានកែប្រែ) 28A.210.140)។
ក្រុមប្រឹក្សាកំពុងសម្របសម្រួលជាមួយ Department of Health ប្រចាំរដ្ឋ ដើម្បីរៀបចំ Technical Advisory Group (ក្រុមទីប្រឹក្សាបច្ចេកទេស)។ ក្រុមទីប្រឹក្សានេះនឹងពិភាក្សាថាតើវ៉ាក់សាំង COVID-19 គួរតែពិចារណាធៀបទៅនឹងលក្ខខណ្ឌរបស់ក្រុមប្រឹក្សាឬអត់ និងថាតើគួរតែមានការណែនាំឱ្យបញ្ចូលវាទៅក្នុងបញ្ជីចាក់វ៉ាក់សាំងដែលបានតម្រូវរបស់រដ្ឋសម្រាប់ការចូលរៀននៅសាលាដែរឬអត់។ ក្រុមប្រឹក្សាគ្រោងនឹងពន្យល់សង្ខេបអំពីវឌ្ឍនភាពនៃក្រុមទីប្រឹក្សានេះនៅកិច្ចប្រជុំសាធារណៈនាខែមករា ឆ្នាំ2022 របស់ខ្លួន។
- តើកូនរបស់ខ្ញុំទទួលបានការចាក់ថ្នាំបង្ការផ្សេងទៀតបានដែរឬទេ នៅពេលពួកគេទទួលការចាក់វ៉ាក់សាំង COVID-19 របស់ពួកគេ?
-
នៅពេលនេះ មនុស្សអាចទទួលវ៉ាក់សាំង COVID-19 ក្នុងរយៈពេល 14ថ្ងៃបន្ទាប់ពីការចាក់វ៉ាក់សាំងផ្សេងទៀត រួមទាំងនៅថ្ងៃតែមួយផងដែរ។
- តើនឹងមានភាពបទបែនណាមួយនៅក្នុងលក្ខខណ្ឌតម្រូវចំពោះការចាក់ថ្នាំបង្ការតាមសាលារៀនសម្រាប់ឆ្នាំសិក្សា2021-2022 ដោយសារតែជំងឺរាតត្បាត COVID-19 ដែរឬទេ?
-
ក្រុមប្រឹក្សាសុខាភិបាលរដ្ឋកំណត់ថាតើគួរតែមានការផ្លាស់ប្តូរណាមួយទៅលើលក្ខខណ្ឌតម្រូវចំពោះការចាក់ថ្នាំបង្ការតាមសាលារៀនដែរឬទេ។ នៅពេលនេះ លក្ខខណ្ឌតម្រូវចំពោះការចាក់ថ្នាំបង្ការតាមសាលារៀន នឹងនៅតែរក្សាទុកដដែល។ កុមារនឹងចាំបាច់ត្រូវបំពេញតាមលក្ខខណ្ឌតម្រូវចំពោះការចាក់វ៉ាក់សាំង មុនពេលពួកគេអាចចូលរៀននៅថ្ងៃបវេសនកាលដំបូងបាន។
- តើការចាក់វ៉ាក់សាំងគ្រប់ចំនួនមានន័យដូចម្តេច?
-
អ្នកត្រូវបានចាត់ទុកថាបានចាក់វ៉ាក់សាំងគ្រប់ចំនួនសម្រាប់ជំងឺ COVID-19 រយៈពេលពីរសប្តាហ៍ ក្រោយពេលអ្នកទទួលបានការចាក់វ៉ាក់សាំងដូសទីពីររបស់អ្នក ប្រសិនបើអ្នកទទួលបានពីរដូស (Pfizer-BioNTech ឬ Moderna) ឬពីរសប្តាហ៍ក្រោយពេលអ្នកទទួលវ៉ាក់សាំងមួយដូស (Johnson and Johnson (J&J)/Janssen)។
- ដោយសារខ្ញុំបានចាក់វ៉ាក់សាំងគ្រប់ចំនួន ដូច្នេះតើខ្ញុំគួរធ្វើដូចម្តេច?
-
នៅពេលអ្នកបានចាក់វ៉ាក់សាំងគ្រប់ចំនួន អ្នក៖
- មិនចាំបាច់ត្រូវធ្វើចត្តាឡីស័ក ឬធ្វើតេស្តក្រោយពេលប៉ះពាល់ជាមួយអ្នកដែលមានជំងឺ COVID-19 ប្រសិនបើមិនមានរោគសញ្ញាទេ។
- អាចធ្វើដំណើរក្នុងស្រុកដោយមិនចាំបាច់មានការធ្វើតេស្តមុនឬក្រោយការធ្វើដំណើរទេ។ ហើយអ្នកមិនចាំធ្វើចត្តាឡីស័កទេ
- គួរចាត់ទុកក្រដាសប័ណ្ណចាក់វ៉ាក់សាំងរបស់អ្នកប្រៀបដូចទៅនឹងសំបុត្រកំណើត ឬឯកសារផ្លូវការផ្សេងទៀតដែរ! ថតរូបថតប័ណ្ណ ហើយរក្សាទុកវានៅផ្ទះ។ ក្នុងពេលអនាគត អ្នកអាចនឹង ចាំបាច់ត្រូវបង្ហាញភ័ស្តុតាងថាអ្នកបានចាក់វ៉ាក់សាំងប្រឆាំងនឹង COVID-19។ សូម្បីតែនៅពេលនេះ អាជីវកម្មជាច្រើនកំពុងផ្តល់អត្តប្រយោជន៍ពិសេសដល់បុគ្គលិកដែលបានចាក់វ៉ាក់សាំងរួច។
- គួររក្សាទុកឯកសារភ័ស្តុតាងបញ្ជាក់អំពីការចាក់វ៉ាក់សាំងនៅជាប់ខ្លួន អ្នក។ មើលឧទាហរណ៍ទីនេះ៖ រូបភាពបង្ហាញការណែនាំចំពោះឯកសារភ័ស្តុតាងផ្លូវការរបស់រដ្ឋវ៉ាស៊ីនតោនអំពីការចាក់វ៉ាក់សាំង COVID-19 (PDF)
- តម្រូវឲ្យពាក់ម៉ាស់នៅក្នុងទីតាំងក្នុងអគារសាធារណៈ
- គួរតែមានការប្រុងប្រយ័ត្នផ្សេងទៀត ដូចបានណែនាំនៅក្នុងសំណួរខាងក្រោម៖ "ប្រសិនបើខ្ញុំទទួលបានវ៉ាក់សាំងជំងឺ COVID-19 តើខ្ញុំនៅតែចាំបាច់ត្រូវចាត់វិធានការប្រុងប្រយ័ត្នដទៃទៀតដែរឬទេ?"
សម្រាប់ព័ត៌មានបន្ថែម សូមមើលវីដេអូនេះ៖ អ្វីដែលត្រូវរំពឹងទុកបន្ទាប់ពីទទួលបានវ៉ាក់សាំង។
- ប្រសិនបើខ្ញុំបានចាក់វ៉ាក់សាំងគ្រប់ចំនួនសម្រាប់ជំងឺ COVID-19 តើខ្ញុំនៅតែចាំបាច់ត្រូវចាត់វិធានការប្រុងប្រយ័ត្នដទៃទៀតដែរឬទេ?
-
បាទ/ចាស។ ទោះបីជាអ្នកបានចាក់វ៉ាក់សាំងគ្រប់ចំនួនហើយក៏ដោយ ក៏អ្នកគួរតែពាក់ម៉ាស់នៅក្នុងទីតាំងក្នុងអគារសាធារណៈដែរ។ វ៉ាក់សាំងជំងឺ COVID-19 មានប្រសិទ្ធភាពល្អ ប៉ុន្តែវាមិនមានប្រសិទ្ធភាព 100% នោះទេ។ មនុស្សមួយចំនួនអាចនឹងឆ្លងជំងឺ COVID-19 ទោះបីជាពួកគេបានចាក់វ៉ាក់សាំងហើយក៏ដោយ។ ដោយមានការកើនឡើងនៃវីរុសបំប្លែងខ្លួនថ្មីដែលអាចចម្លងកាន់តែខ្លាំង អ្វីដែលសំខាន់គឺមនុស្សគ្រប់រូបត្រូវចាត់វិធានការប្រុងប្រយ័ត្ន ដូចជាការពាក់ម៉ាស់ជាដើម ដើម្បីកាត់បន្ថយការចម្លងវីរុសនេះ។
ទោះបីជាអ្នកបានចាក់វ៉ាក់សាំងគ្រប់ចំនួនហើយក្តី ក៏អ្នកគួរតែបន្ត៖
- ពាក់ម៉ាស់ត្រូវល្មមតាមទំហំនៅតាមទីតាំងក្នុងអគារសាធារណៈ។
- លាងដៃឲ្យបានញឹកញាប់
- គោរពតាមវិធាននៃទីតាំងដែលអ្នកស្ថិតនៅ។
- ធ្វើតេស្ត (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ) ប្រសិនបើមានរោគសញ្ញាជំងឺ COVID-19។
- អនុវត្តតាម ការណែនាំស្តីពីការធ្វើដំណើរ (ជាភាសាអង់គ្លេស) របស់ CDC និងក្រសួងសុខាភិបាល។
- បញ្ចូលកម្មវិធី WA Notify (ផ្តល់ដំណឹងរដ្ឋវ៉ាស៊ីនតោន) ទៅលើទូរសព្ទស្មាតហ្វូនរបស់អ្នកដើម្បីក្រើនរំលឹកអ្នក ប្រសិនបើអ្នកអាចធ្លាប់បានប៉ះពាល់ជាមួយនឹងជំងឺ COVID-19 និងក្រើនរំលឹកជាអនាមិកដល់អ្នកដទៃ ប្រសិនបើអ្នកធ្វើតេស្តវេជ្ជមាន។ WA Notify មានលក្ខណៈឯកជនទាំងស្រុង និងមិនដឹងថាតើអ្នកជានរណា ឬតាមដានថាតើអ្នកទៅទីណានោះទេ។
សូមមើលការណែនាំអំពីការពាក់ម៉ាស់និងរបាំងមុខ។ សម្រាប់ព័ត៌មានអំពីការធ្វើតេស្តជំងឺ COVID-19 ឬឯកសារណែនាំជាក់លាក់ សូមមើលព័ត៌មានអំពីការធ្វើតេស្ត (PDF)។
- តើខ្ញុំនៅតែចាំបាច់ត្រូវពាក់ម៉ាស់នៅក្នុងទីតាំងក្នុងអគារសាធារណៈដែរឬទេ?
-
ម៉ាស់ត្រូវបានតម្រូវឲ្យពាក់សម្រាប់មនុស្សគ្រប់គ្នាដែលមានអាយុ 2ឆ្នាំឡើងទៅ នៅតាមគ្រប់ទីតាំងក្នុងអគារសាធារណៈទាំងអស់។
អ្នកដែលមិនបានចាក់វ៉ាក់សាំង ឬបានចាក់មិនគ្រប់ចំនួន ត្រូវបន្តពាក់ម៉ាក់ និងស្ថិតនៅចម្ងាយ 6ហ្វីត (2ម៉ែត្រ) ឆ្ងាយពីគ្នានៅក្នុងគ្រប់ទីតាំងសាធារណៈទាំងអស់។
- ប្រសិនបើខ្ញុំបានប៉ះពាល់ទៅនឹងជំងឺ COVID-19 ហើយខ្ញុំបានចាក់វ៉ាក់សាំងគ្រប់ចំនួន តើខ្ញុំចាំបាច់ត្រូវធ្វើចត្តាឡីស័កដែរឬទេ?
-
ទេ ប្រសិនបើអ្នកបានចាក់វ៉ាក់សាំងគ្រប់ចំនួន អ្នកមិនចាំបាច់ត្រូវធ្វើចត្តាឡីស័ក ឬធ្វើតេស្តទេ ប្រសិនបើអ្នកបានប៉ះពាល់នឹងនរណាម្នាក់ដែលមានជំងឺ COVID-19 ដរាបណាអ្នកមិនមានសញ្ញានៃអាការៈជំងឹនោះទេ។ ទោះជាយ៉ាងណាក៏ដោយ អ្នកគួរតែតាមដានខ្លួនឯងរកមើលរោគសញ្ញាជំងឺ COVID-19 ក្នុងពេល 14ថ្ងៃក្រោយអ្នកបានប៉ះពាល់។
ប្រសិនបើអ្នកចាប់ផ្តើមមានរោគសញ្ញា ត្រូវដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែក និងទាក់ទងទៅកាន់អ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក។ ប្រាប់ពួកគេថាអ្នកបានចាក់វ៉ាក់សាំង មុនពេលអ្នកស្នើសុំការធ្វើតេស្ត ឬការវាយតម្លៃ។
- តើអ្នកដែលបានចាក់វ៉ាក់សាំង និងអ្នកដែលមិនបានចាក់វ៉ាក់សាំងមកពីក្រុមគ្រួសារផ្សេងគ្នា អាចសួរសុខទុក្ខគ្នាបានដែរឬទេ?
-
មិនទៀងទេ។ ប្រសិនសិនបើក្រុមគ្រួសារណាមួយក្នុងចំណោមក្រុមគ្រួសារនោះមានមនុស្សដែលមាន ហានិភ័យខ្ពស់ប្រឈមនឹងជំងឺ COVID-19 ធ្ងន់ធ្ងរ (ជាភាសាអង់គ្លេស) ពេលនោះអ្នកគួរតែសួរសុខទុក្ខនៅក្រៅឬខាងក្នុងផ្ទះដែលមានបង្អួចបើកចំហ ពាក់ម៉ាស់ល្មមត្រូវទំហំ និងរក្សាកម្លាតឆ្ងាយពីគ្នា (យ៉ាងតិច 6ហ្វីត / 2ម៉ែត្រ)។
ប្រសិនបើគ្មានបុគ្គលដែលមានហានិភ័យខ្ពស់នៅក្នុងក្រុមគ្រួសារណាមួយទេ នោះការទៅសួរសុខទុក្ខនៅខាងក្រៅផ្ទះ ឬនៅក្នុងទីតាំងឯកជនខាងក្នុងផ្ទះដោយមិនមានពាក់ម៉ាស់ មានហានិភ័យទាបប្រឈមនឹងការរីករាលដាលជំងឺ COVID-19។
- តើមានអ្វីកើតឡើង បើសិនមនុស្សមួយចំនួននៅក្នុងក្រុមគ្រួសាររបស់ខ្ញុំបានចាក់វ៉ាក់សាំងគ្រប់ចំនួន ហើយអ្នកខ្លះទៀតមិនបានចាក់វ៉ាក់សាំង?
-
ប្រសិនបើមានតែមនុស្សមួយចំនួនប៉ុណ្ណោះនៅក្នុងគ្រួសាររបស់អ្នក បានចាក់វ៉ាក់សាំងគ្រប់ចំនួន នោះអ្នកគួរតែចាត់វិធានការប្រុងប្រយ័ត្ន ប្រៀបដូចគ្រួសាររបស់អ្នកទាំងមូលមិនបានចាក់វ៉ាក់សាំងដូច្នោះដែរ។ នេះមានន័យថាអ្នកគួរតែពាក់ម៉ាស់ និងស្ថិតនៅ 6ហ្វីត (2ម៉ែត្រ) ឆ្ងាយពីគ្នា នៅពេលទៅសួរសុខទុក្ខមនុស្សមកពីក្រុមគ្រួសារដែលបានចាក់វ៉ាក់សាំងមិនគ្រប់ចំនួន ឬមិនបានចាក់វ៉ាក់សាំង – និងជៀសវាងការជួបជុំទាំងនោះប្រសិនបើអាចធ្វើបាន។
អ្នកអាចសួរសុខទុក្ខអ្នកមកពីក្រុមគ្រួសារដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួនម្នាក់ម្តង ដរាបណាគ្មាននរណាម្នាក់នៅក្នុងក្រុមគ្រួសាររបស់អ្នកមានហានិភ័យប្រឈមនឹងជំងឺ COVID-19 ធ្ងន់ធ្ងរ។
- តើខ្ញុំអាចជួបជុំជាមួយក្រុមធំណាមួយបានដែរឬទេ ប្រសិនបើពួកយើងទាំងអស់បានចាក់វ៉ាក់សាំង?
-
ការជួបជុំរវាងមនុស្សដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួន គឺអាចនឹងមានសុវត្ថិភាព។ DOH បានទទូចណែនាំថា មនុស្សគ្រប់រូប ដោយមិនគិតអំពីស្ថានភាពចាក់ វ៉ាក់សាំងទេ ត្រូវពាក់របាំងមុខនៅក្នុងទីកន្លែងណាមួយនៅក្រៅផ្ទះដែលមានមនុស្សច្រើនកុះករ នៅពេលវាមិនមានគម្លាតគ្រប់គ្រាន់ឆ្ងាយពីអ្នកដទៃក្រៅពីមនុស្សរបស់ក្រុមគ្រួសារខ្លួន។ របាំងមុខត្រូវតម្រូវឲ្យពាក់នៅតាមកម្មវិធីឬការជួបជុំនៅក្រៅផ្ទះដែលចូលរួមដោយមនុស្ស 500នាក់ឡើងទៅ។
ប្រសិនបើការជួបជុំនោះស្ថិតនៅក្នុងទីសាធារណៈក្នុងអគារ នោះអ្នកដែលមានអាយុ 5ឆ្នាំឡើងទៅត្រូវពាក់ម៉ាស់ ដោយមិនគិតពីស្ថានភាពចាក់វ៉ាក់សាំងឡើយ។ កុមារដែលមានអាយុតិចជាងពីរឆ្នាំ គួរតែកុំពាក់របាំងមុខ ដោយសារតែមានហានិភ័យប្រឈមនឹងការថប់ដង្ហើម។ កុមារដែលមានអាយុពីរ បី ឬបួនឆ្នាំដែលមានជំនួយនិងការមើលថែយ៉ាងដិតដល់ពីមនុស្សពេញវ័យ ត្រូវបានទទូចណែនាំឲ្យពាក់របាំងមុខគ្រប់ពេលវេលានៅក្នុងទីកន្លែងសាធារណៈ នៅពេលនៅក្បែរមនុស្សដែលមិនមែនជាសមាជិកក្រុមគ្រួសារ។
- នៅពេលណាខ្ញុំបានចាក់វ៉ាក់សាំង តើខ្ញុំអាចបន្តសកម្មភាពសាធារណៈនានាដូចជាការទទួលទាននៅតាមភោជនីយដ្ឋានបានដែរឬទេ?
-
ហានិភ័យប្រឈមនឹងការឆ្លងជំងឺ COVID-19 នៅអំឡុងសកម្មភាពសង្គមសាធារណៈ – ដូចជាការទទួលទាននៅក្រៅផ្ទះនៅតាមភោជនីយដ្ឋាន ឬទៅកាន់មជ្ឈមណ្ឌលហាត់ប្រាណ – គឺមានហានិភ័យតិចតួចសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួន។ អ្នកចាក់វ៉ាក់សាំងគ្រប់ចំនួន អាចជួបជុំជាមួយអ្នកដទៃដោយមិនមានម៉ាស់ ឬការរក្សាគម្លាតឆ្ងាយពីគ្នានៅក្នុងទីកន្លែងមួយចំនួន។ DOH ណែនាំឲ្យពាក់ម៉ាស់សម្រាប់មនុស្សគ្រប់រូប ដោយមិនគិតពីស្ថានភាពចាក់វ៉ាក់សាំងទេ នៅក្នុងទីកន្លែងដែលមានមនុស្សច្រើនកុះករ ឬការជួបជុំទ្រង់ទ្រាយធំ ហើយម៉ាស់ត្រូវបានតម្រូវឲ្យពាក់សម្រាប់អ្នកដែលមានអាយុ 5ឆ្នាំឡើងទៅ នៅទីកន្លែងក្រៅផ្ទះ។
អ្នកដែលមិនបានចាក់វ៉ាក់សាំង ឬបានចាក់វ៉ាក់សាំងមិនគ្រប់ចំនួន ត្រូវបន្តពាក់ម៉ាក់ និងស្ថិតនៅចម្ងាយ 6ហ្វីត (2ម៉ែត្រ) ឆ្ងាយពីគ្នានៅក្នុងគ្រប់ទីតាំងសាធារណៈទាំងអស់ ឬនៅពេលសួរសុខទុក្ខគ្នាទៅវិញទៅមក។
- តើខ្ញុំនឹងត្រូវការបង្ហាញភ័ស្តុតាងអំពីការចាក់វ៉ាក់សាំងដែរឬទេ?
-
ខោនធីមួយចំនួនអាចនឹងតម្រូវឲ្យមានឯកសារបញ្ជាក់ភ័ស្តុតាងការចាក់វ៉ាក់សាំង ដើម្បីចេញចូលគ្រឹះស្ថានណាមួយ។ សាកសួរទៅកាន់នាយកដ្ឋានសុខាភិបាលប្រចាំខោនធីរបស់អ្នក ដើម្បីស្វែងយល់បន្ថែម។
អាជីវកម្មមួយចំនួនតម្រូវឲ្យអ្នកបង្ហាញភ័ស្តុតាងការចាក់វ៉ាក់សាំង ហើយអាជីវកម្មជាច្រើនទៀតផ្តល់អត្ថប្រយោជន៍ចំពោះបុគ្គលិកដែលបានចាក់វ៉ាក់សាំង។ ខោនធីមួយចំនួនអាចនឹងតម្រូវឲ្យមានឯកសារបញ្ជាក់ភ័ស្តុតាងការចាក់វ៉ាក់សាំងផងដែរ ដើម្បីចេញចូលគ្រឹះស្ថានណាមួយ។ សាកសួរទៅកាន់នាយកដ្ឋានសុខាភិបាលប្រចាំខោនធីរបស់អ្នក ដើម្បីស្វែងយល់បន្ថែម។
ដូច្នេះ ត្រូវចាត់ទុកក្រដាសប័ណ្ណចាក់វ៉ាក់សាំងរបស់អ្នក ប្រៀបដូចទៅនឹងសំបុត្រកំណើត ឬឯកសារផ្លូវការផ្សេងទៀតដែរ! ថតរូបថតប័ណ្ណ ហើយរក្សាទុកវានៅផ្ទះ។ អានបន្ថែមទៀតអំពីប័ណ្ណចាក់វ៉ាក់សាំង និងកំណត់ត្រាការចាក់ថ្នាំបង្ការ។
- ចុះបើខ្ញុំចាក់វ៉ាក់សាំងមិនគ្រប់ចំនួនវិញ?
-
សម្រាប់វ៉ាក់សាំងពីរដូស (Pfizer-BioNTech ឬ Moderna) អ្នកត្រូវបានបានចាត់ទុកថា “បានចាក់វ៉ាក់សាំងមិនគ្រប់ចំនួន” ប្រសិនបើអ្នកបានទទួលត្រឹមតែមួយដូស ឬប្រសិនបើរយៈពេលពីសប្តាហ៍មិនទាន់កន្លងផុតនៅឡើយ ចាប់តាំងពីការចាក់ដូសលើកទីពីរ។ សម្រាប់វ៉ាក់សាំងមួយដូស (Johnson and Johnson (J&J)/Janssen) អ្នកត្រូវបានចាត់ទុកថា “បានចាក់វ៉ាក់សាំងមិនគ្រប់ចំនួន” ប្រសិនបើពីរសប្តាហ៍មិនទាន់បានកន្លងផុត ចាប់តាំងពីពេលអ្នកបានទទួលការចាក់វ៉ាក់សាំងរបស់អ្នក។
នៅពេលអ្នករង់ចាំក្លាយខ្លួនជាអ្នកចាក់វ៉ាក់សាំងគ្រប់ចំនួន អ្នកគួរតែបន្តចាត់វិធានការប្រុងប្រយ័ត្ន ប្រៀបដូចអ្នកមិនបានចាក់វ៉ាក់សាំងដូច្នោះដែរ។ នោះមានន័យថា អ្នកគួរតែ៖
- ពាក់ម៉ាក់ត្រូវល្មមតាមទំហំ និងស្ថិតនៅចម្ងាយ 6ហ្វីត (2ម៉ែត្រ) ឆ្ងាយពីគ្នានៅក្នុងគ្រប់ទីកន្លែងសាធារណៈទាំងអស់។
- រក្សាការជួបប្រជុំទ្រង់ទ្រាយតូច និងនៅក្រៅផ្ទះ ឬនៅក្នុងផ្ទះដែលមានបង្អួចបើកចំហ។
- ពាក់់ម៉ាស់និងស្ថិតនៅចម្ងាយ 6ហ្វីត (2ម៉ែត្រ) ឆ្ងាយពីគ្នា ប្រសិនបើអ្នកជួបជុំជាមួយអ្នកដទៃដែលមិនទាន់បានចាក់វ៉ាក់សាំងនៅឡើយ។
- ប្រសិនបើគ្មាននរណាម្នាក់នៅក្នុងក្រុមគ្រួសាររបស់អ្នកមានហានិភ័យខ្ពស់ប្រឈមនឹងជំងឺ COVID-19 ធ្ងន់់ធ្ងរ អ្នកអាចសួរសុខទុក្ខម្នាក់ម្តង ដោយមិនបាច់ពាក់ម៉ាស់ និងការរក្សាគម្លាតជាមួយនឹងក្រុមគ្រួសារដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួន។
- ទទួលការធ្វើតេស្តរកមើលជំងឺ COVID-19 ប្រសិនបើអ្នកកំពុងមានរោគសញ្ញា ឬបានដឹងខ្លួនថាអ្នកបានប៉ះពាល់ជាមួយអ្នកដែលមានជំងឺ COVID-19។
- បន្តជៀសវាងការធ្វើដំណើរ លើកលែងតែមានភាពចាំបាច់(ជាភាសាអង់គ្លេស) ។ ប្រសិនបើអ្នកធ្វើដំណើរ សូមធ្វើតេស្តរកជំងឺ COVID-19 មុននិងក្រោយពេលធ្វើដំណើរ និងធ្វើចត្តាឡីស័ករយៈពេលប្រាំពីរថ្ងៃ ក្រោយពេលធ្វើដំណើរ។
- តើខ្ញុំអាចឈឹដោយសារជំងឺ COVID-19 ដែរឬទេ ក្រោយពេលខ្ញុំចាក់វ៉ាក់សាំង?
-
ទំនងជាមិនអាចកើតមានទេ ប៉ុន្តែមានឱកាសកើតមានតិចតួច។ វ៉ាក់សាំងមានប្រសិទ្ធភាពខ្ពស់ ប៉ុន្តែមិនមែន 100% ទេ។ ប្រសិនបើអ្នកមាន រោគសញ្ញាដូចជំងឺ COVID-19 (ជាភាសាអង់គ្លេស) អ្នកគួរតែស្ថិតនៅឆ្ងាយពីអ្នកដទៃ ហើយទាក់ទងទៅកាន់អ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក។ ពួកគេអាចណែនាំការធ្វើតេស្តជំងឺ COVID-19។
សម្រាប់ព័ត៌មានអំពីការធ្វើតេស្តជំងឺ COVID-19 សូមមើលព័ត៌មានអំពីការធ្វើតេស្ត ។
- តើខ្ញុំអាចចម្លងជំងឺ COVID-19 ដែរឬទេ ក្រោយពេលខ្ញុំចាក់វ៉ាក់សាំង?
-
ការឆ្លងជំងឺកើតមានតិចតួចប៉ុណ្ណោះក្នុងចំណោមមនុស្សដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួន សូម្បីតែវីរុសបំប្លែងខ្លួនថ្មី។ ទោះយ៉ាងណា ភស្តុតាងដើមដំបូង (មានជាភាសាអង់គ្លេសប៉ុណ្ណោះ) បង្ហាញថាអ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួនដែលបានឆ្លងជំងឺ COVID-19 អាចចម្លងវីរុសទៅអ្នកដទៃបាន។
- តើខ្ញុំអាចគ្រប់គ្រងភាពតានតឹងក្នុងចិត្ត និងការថប់បារម្ភពាក់ព័ន្ធនឹងជំងឺ COVID-19 បានដូចម្តេច?
-
យើងយល់ថាជំងឺរាតត្បាតអាចប៉ះពាល់ដល់សុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់អ្នក។ មិនមែនអ្នកតែម្នាក់ឯងនោះទេ។ មនុស្សជាច្រើននាក់នៅក្នុងរដ្ឋវ៉ាស៊ីនតោនកំពុងដោះស្រាយបញ្ហាភាពតានតឹងក្នុងចិត្ត និងភាពថប់បារម្ភពាក់ព័ន្ធនឹងគ្រោះអាសន្នផ្នែកហិរញ្ញវត្ថុនិងការងារ ការបិទផ្អាកដំណើរការសាលារៀន ការដាក់ឲ្យនៅដាច់ដោយឡែក ក្តីកង្វល់ផ្នែកសុខភាព ទុក្ខសោកនិងការបាត់បង់ និងជាច្រើនទៀត។ នេះរួមមានភាពថប់បារម្ភបន្ថែមទៀតដែលអាចកើតមានជាមួយនឹងការត្រឡប់ចូលទៅកាន់សកម្មភាពសាធារណៈឡើងវិញ។
នេះគឺជាធនធានមួយចំនួនដែលអាចជួយគ្រប់គ្រងភាពធុញថប់ក្នុងចិត្ត និងភាពថប់បារម្ភបាន។
- ទូរសព្ទទៅកាន់ខ្សែទូរសព្ទស្តាប់ក្តីកង្វល់រដ្ឋវ៉ាស៊ីនតោន តាមរយៈលេខ 833-681-0211 សម្រាប់ការគាំទ្រនិងធនធានពាក់ព័ន្ធនឹងភាពធុញថប់ក្នុងចិត្តពាក់ព័ន្ធនឹងជំងឺ COVID។
- ប្រសិនបើអ្នកស្ថិតក្នុងវិបត្តិ៖
- ខ្សែទូរសព្ទសង្គ្រោះអាយុជីវិតបង្ការការធ្វើអត្តឃាត (ជាភាសាអង់គ្លេស)៖ 800-273-8255 (ជំនួយផ្នែកភាសាជា 150ភាសា)
- ទំព័រដើម> ការតភ្ជាប់វិបត្តិ (crisisconnections.org)៖ 866-427-4747
- តំណភ្ជាប់សម្រាប់យុវជន(ជាភាសាអង់គ្លេស)៖ ទូរសព្ទ ឬផ្ញើសារជាអក្សរទៅលេខ 866-833-6546 (មានផ្តល់ជូនជំនួយផ្នែកភាសា)
- ប្រើប្រាស់ យុទ្ធនាការយល់ដឹងស្ថានភាពផ្លូវចិត្ត (ភាសាអង់គ្លេស) ដើម្បីស្តាប់ ស្វែងយល់ ចែករំលែក និងភ្ជាប់ទំនាក់ទំនងពាក់ព័ន្ធនឹងសុខុមាលភាពនិងសុខភាពផ្លូវចិត្ត។
- ចូលទៅកាន់ ទំព័រសុខភាពផ្លូវចិត្តរបស់យើង (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ) សម្រាប់ធនធានបន្ថែម។
- តើមានភាពខុសគ្នាដូចម្តេចខ្លះ រវាងដូសវ៉ាក់សាំងបន្ថែមនៃជំងឺ COVID-19 និងវ៉ាក់សាំងដួសជំរុញ?
-
ដូសបន្ថែម (ហៅផងដែរថា ដូសទីបី) គឺសម្រាប់អ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយ។ ជួនកាល អ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយ មិនបង្កើតការការពារគ្រប់គ្រាន់ទេ នៅពេលពួកគេបានចាក់វ៉ាក់សាំងគ្រប់ចំនួនលើកដំបូង។ នៅពេលបញ្ហានេះកើតឡើង ការទទួលបានវ៉ាក់សាំងដូសបន្ថែម អាចជួយពួកគេឲ្យបង្កើតការការពារបន្ថែមទៀតប្រឆាំងនឹងជំងឺ។
ដូសជំរុញ សំដៅដល់ដូសវ៉ាក់សាំងដែលផ្តល់ជូនដល់នរណាម្នាក់ដែលបង្កើតការការពារគ្រប់គ្រាន់ក្រោយចាក់វ៉ាក់សាំង ប៉ុន្តែការការពារនោះបានថយចុះជាលំដាប់ (នេះហៅផងដែរថា ភាពស៊ាំថយចុះ)។ នេះជាមូលហេតុដែលអ្នកត្រូវដល់ពេលចាក់ដូសវ៉ាក់សាំងជំរុញតេតាណូសរៀងរាល់ 10ឆ្នាំម្តង ដោយសារតែការការពារពីស៊េរីវ៉ាក់សាំងតេតាណូសការពីកុមារភាពរបស់អ្នក បានថយចុះជាលំដាប់។
- តើនរណាគួរតែចាក់ដូសបន្ថែមនៃវ៉ាក់សាំង COVID-19?
-
U.S. Food and Drug Administration (FDA), Advisory Committee on Immunizations Practices (ACIP, គណៈកម្មាធិការពិគ្រោះយោបល់ស្តីពីការអនុវត្តការចាក់ថ្នាំបង្ការ) និង Western States Scientific Safety Review Workgroup (ក្រុមការងារត្រួតពិនិត្យសុវត្ថិភាពវិទ្យាសាស្ត្ររដ្ឋភាគខាងលិច) ណែនាំឱ្យចាក់វ៉ាក់សាំងដូសទីបីសម្រាប់បុគ្គលដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយពីកម្រិតមធ្យមទៅធ្ងន់ធ្ងរ (មានជាភាសាអង់គ្លេសប៉ុណ្ណោះ)។
ដូសបន្ថែមនៃវ៉ាក់សាំងទាំងនេះត្រូវបានផ្ដល់ជូនដោយឥតគិតថ្លៃ។
ប្រសិនបើអ្នកមានបញ្ហាសុខភាពខាងក្រោម អ្នកត្រូវបានចាត់ទុកថាមានប្រព័ន្ធភាពស៊ាំចុះខ្សោយពីកម្រិតមធ្យមទៅធ្ងន់ធ្ងរ ហើយអាចទទួលបានអត្ថប្រយោជន៍ពីដូសបន្ថែមនៃវ៉ាក់សាំង COVID-19។ នេះរាប់បញ្ចូលទាំងបុគ្គលដែល៖
- កំពុងទទួលការព្យាបាលជំងឺមហារីកសកម្មទៅលើដុំសាច់ ឬមហារីកឈាម
- បានទទួលការវះកាត់ប្តូរសរីរាង្គ និងកំពុងប្រើប្រាស់ថ្នាំដើម្បីទប់ប្រព័ន្ធភាពស៊ាំ
- បានទទួលការវះកាត់ប្តូរកោសិកាដើមក្នុងរយៈពេល 2 ឆ្នាំចុងក្រោយ ឬកំពុងប្រើប្រាស់ថ្នាំដើម្បីទប់ប្រព័ន្ធភាពស៊ាំ
- មានបញ្ហាកង្វះភាពស៊ាំចម្បងពីកម្រិតមធ្យមទៅធ្ងន់ធ្ងរ (ដូចជាជំងឺពីកំណើតដីស្សក (DiGeorge Syndrome) ជំងឺវីស្កុតអាល់ឌ្រីច (Wiskott-Aldrich Syndrome) ជាដើម)
- បានឆ្លងវីរុសហ៊ីវធ្ងន់ធ្ងរ ឬមិនបានព្យាបាល
- កំពុងទទួលការព្យាបាលសកម្មដោយប្រើឱសថប្រភេទស្តេរ៉ូអ៊ីតដែលមានកម្រិតដូសថ្នាំខ្ពស់ ឬឱសថផ្សេងទៀតដែលអាចទប់ការឆ្លើយតបនៃភាពស៊ាំ។
ទោះបីជាវ៉ាក់សាំងដែលយើងទទួលមានប្រសិទ្ធភាព 90% ប្រឆាំងនឹងប្រភេទវីរុសភាគច្រើនក៏ពិតមែន ប៉ុន្តែការសិក្សាស្រាវជ្រាវបង្ហាញថាបុគ្គលដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ មិនមែនសុទ្ធតែអាចបង្កើតភាពស៊ាំរឹងមាំទាំងអស់នោះទេ។ ដូសទីបីមិនត្រូវបានចាត់ទុកថាជាដូសជំរុញទេ ប៉ុន្តែវាគឺជាដូសបន្ថែមសម្រាប់បុគ្គលដែលមិនបានបង្កើតភាពស៊ាំគ្រប់គ្រាន់ក្រោយពីចាក់ស៊េរីវ៉ាក់សាំងដែលមានពីរដូស។
ប្រសិនបើអ្នកបានចាក់វ៉ាក់សាំង mRNA (Moderna ឬ Pfizer) និងមានប្រព័ន្ធភាពស៊ាំចុះខ្សោយពីមធ្យមដល់ធ្ងន់ធ្ងរ៖
- អ្នកគួរតែចាក់ដូសបន្ថែមយ៉ាងហោចណាស់ 28 ថ្ងៃក្រោយចាក់ដូសទីពីររួច។
- ប្រសិនបើអាច អ្នកគួរតែចាក់វ៉ាក់សាំងប្រភេទយីហោដូចគ្នាទៅនឹងពីរដូសដំបូងដែរ។ ប្រសិនបើវ៉ាក់សាំងប្រភេទយីហោនោះមិនមានផ្តល់ជូនទេ អ្នកអាចចាក់ប្រភេទយីហោវ៉ាក់សាំងស៊េរី mRNA ផ្សេងទៀត។
- អ្នកក៏អាចចាក់ដូសជំរុញប្រឆាំង COVID-19 មួយលើក (Pfizer-BioNTech, Moderna ឬ Janssen) បានផងដែរ បន្ទាប់ពីចាក់ដូសទីបីនៃវ៉ាក់សាំងស៊េរី mRNA របស់អ្នករួច។ ដូសជំរុញរបស់អ្នកគួរតែចាក់បន្ទាប់ពីចាក់ដូសទីបីនៃវ៉ាក់សាំង Pfizer បាន 3 ខែ ឬបន្ទាប់ពីចាក់ដូសទីបីនៃវ៉ាក់សាំង Moderna បាន 3 ខែ។ ក្នុងករណីនេះ បុគ្គលដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយពីមធ្យមទៅធ្ងន់ធ្ងរអាចចាក់វ៉ាក់សាំង COVID-19 សរុបបួនដូសបាន។
ប្រសិនបើអ្នកបានចាក់វ៉ាក់សាំង Johnson & Johnson (Janssen) និងមានប្រព័ន្ធភាពស៊ាំចុះខ្សោយពីមធ្យមទៅធ្ងន់ធ្ងរ៖
- អ្នកគួរតែចាក់វ៉ាក់សាំងដូសជំរុញប្រឆាំង COVID-19 មួយលើក (Pfizer-BioNTech, Moderna ឬ Janssen) យ៉ាងហោចណាស់ 2 ខែ (8 សប្ដាហ៍) បន្ទាប់ពីចាក់ដូសចម្បងដំបូងរបស់ក្រុមហ៊ុន Janssen រួច។
- បុគ្គលដែលបានចាក់មួយដូសចម្បងនៃវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Janssen មិនគួរចាក់វ៉ាក់សាំង COVID-19 លើសពីពីរដូសនោះទេ។
ប្រសិនបើអ្នកមានសំណួរថាតើអ្នកត្រូវការមួយដូសទៀតឬអត់ផ្អែកតាមស្ថានភាពសុខភាពរបស់អ្នក សូមទាក់ទងទៅអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក។
- ហេតុអ្វីបានជាដូសជំរុញមានសារៈសំខាន់?
-
ដូសជំរុញជួយផ្តល់ការការពារជាបន្តប្រឆាំងនឹងជំងឺធ្ងន់ធ្ងរចំពោះអ្នកដែលមានហានិភ័យខ្ពស់ក្នុងការកើតជំងឺ COVID-19 ធ្ងន់ធ្ងរ។ ដូសជំរុញត្រូវបានណែនាំសម្រាប់អ្នកគ្រប់គ្នាដែលមានអាយុ 12 ឆ្នាំឡើង ដើម្បីជួយបង្កើនការការពារប្រឆាំងនឹងជំងឺ COVID-19។ ដូសជំរុញមានសាៈសំខាន់ដោយសារមានវីរុសឆ្លងរាលដាលប្រភេទបំប្លែងខ្លួនថ្មីកាន់តែច្រើន និងករណីជំងឺ COVID-19 មានការកើនឡើងនៅទូទាំងសហរដ្ឋអាមេរិក។
វ៉ាក់សាំងជំងឺ COVID-19 ដែលត្រូវបានអនុញ្ញាត ឬអនុម័តនៅសហរដ្ឋអាមេរិកមានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយហានិភ័យនៃការកើតជំងឺធ្ងន់ធ្ងរ ការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់ដោយសារជំងឺ COVID-19 ថែមទាំងប្រឆាំងនឹងប្រភេទបំប្លែងខ្លួនថ្មីទៀតផង។ ទោះយ៉ាងណា វ៉ាក់សាំងដែលយើងមានអាចថមថយប្រសិទ្ធភាពក្នុងការការពារបន្តិចម្ដងៗ។ ដូសជំរុញជួយការពារប្រឆាំងនឹងជំងឺ COVID-19 បានយូរជាង។ សូមមើលទំព័រអំពីដូសជំរុញ ដើម្បីទទួលបានព័ត៌មានបន្ថែម។
ធនធាននិងព័ត៌មានបន្ថែ
- ធនធានជំងឺ COVID-19 សម្រាប់ក្រុមជាក់លាក់នានា
-
កុមារ និងយុវជន
- វ៉ាក់សាំង COVID-19 ដែលឪពុកម្តាយរបស់អនីតិជនគួរដឹង (ជាភាសាអង់គ្លេស)
- អ្វីដែលឪពុកម្ដាយ/អាណាព្យាបាលគួរដឹងអំពីវ៉ាក់សាំង COVID-19 សម្រាប់កុមារ (PDF)
- ការរលាកសាច់ដុំក្រោយការចាក់វ៉ាក់សាំង COVID-19៖ ប្រការដែលឪពុកម្តាយនិងមនុស្សវ័យក្មេងគួរដឹង (PDF)
- ព័ត៌មានស្តីពីវ៉ាក់សាំងសម្រាបកុមារនិងយុវជនដែលមានតម្រូវការថែទាំសុខភាព (PDF) (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ)
អ្នកបំបៅដោះកូន និង/ឬអ្នកមានផ្ទៃពោះ
- វ៉ាក់សាំង COVID 19 និងសុខភាពបន្តពូជ ចំណុចពិភាក្សាសម្រាប់អ្នកផ្តល់សេវាវេជ្ជសាស្ត្រ (PDF) (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ)
- ការពិត - សំណួរសាកសួរញឹកញាប់អំពីសុខភាពបន្តពូជ
ជនអន្ដោប្រវេសន៍ និងជនភៀសខ្លួន
- ការណែនាំអំពីការពិភាក្សាសម្រាប់កសាងទំនុកចិត្តទៅលើវ៉ាក់សាំង COVID-19 សម្រាប់ជនអន្តោប្រវេសន៍ និងជនភាសខ្លូន (PDF) (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ)
- ការព្រួយបារម្ភជាទូទៅ និងការពិត (PDF)
- ដឹងពីសិទ្ធិរបស់អ្នកទៅលើ COVID-19 សម្រាប់សមាជិកសហគមន៍ជនអន្តោប្រវេសន៍ (បណ្តាញសាមគ្គីភាពជនអន្តោប្រវេសសម្រាប់រដ្ឋវ៉ាស៊ីនតោន)
- ការចូលរួមនៅក្នុងវ៉ាក់សាំងជំងឺ COVID-19៖ ក្រសួងសុខាភិបាលរដ្ឋវ៉ាស៊ីនតោន (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ)
មិនអាចចេញពីផ្ទះបាន
- មិនអាចចេញពីផ្ទះបាន និងត្រូវការវ៉ាក់សាំងមែនដែរទេ? (PDF) (ជាភាសាអង់គ្លេស)
ធនធានបន្ថែមពាក់ព័ន្ធនឹងសហគមន៍ អាចរកបាននៅលើ ទំព័រសមភាពនិងការចូលរួមនៅក្នុងវ៉ាក់សាំង (ជាភាសាអង់គ្លេស)
- សំណួររបស់ខ្ញុំមិនត្រូវបានឆ្លើយទេនៅទីនេះ។ តើខ្ញុំអាចស្វែងយល់បន្ថែមទៀតបានដោយរបៀបណា?
-
សំណួរតាមបណ្តាញផ្សព្វផ្សាយអាចត្រូវបានផ្ញើទៅកាន់ covid.vaccine@doh.wa.gov។