Stroke and Heart Attack Signs and Symptoms - Khmer

English

ជំងឺដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូងគឺតែងតែជាករណីសង្គ្រោះបន្ទាន់ជានិច្ច។ ប៉ុន្ដែ តើអ្នកដឹងពីអាការៈនៃជំងឺដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូងដែរឬទេ?

ចំណេះដឹងគឺថាមពល។ ជួយជីវិតមនុស្សម្នាក់ដោយការដឹងពីអាការៈនិងរោគសញា សម្គាល់វាពេលដែលវាកើតឡើង ហើយទូរសព្ទទៅ 911 ដើម្បីសុំជំនួយ។

ជំងឺដាច់សរសៃឈាមខួរក្បាល

  • មានអាការៈស្ពឹក ឬបាត់បង់ការគ្រប់គ្រងសាច់ដុំនៅលើមុខ ដៃឬជើង ជាពិសេសមួយចំហៀងនៃរាងកាយភ្លាមៗ
  • ភាន់ច្រឡំ ឬមានការពិបាកយល់ការនិយាយភ្លាមៗ
  • មានការពិបាកក្នុងការមើលដោយភ្នែកមួយចំហៀង ឬទាំងគូភ្លាមៗ
  • ពិបាកក្នុងការដើរ វិលមុខ ឬបាត់បង់លំនឹងឬការទប់ខ្លួនភ្លាមៗ
  • ឈឺក្បាលខ្នាំងភ្លាមៗដោយគ្មានមូលហេតុ

គាំងបេះដូង

  • មានការឈឺចាប់ ឬតឹង​ណែន​ក្នុងទ្រូង
  • វិលមុខ ចង្អោរ ឬក្អួត
  • ឈឺចាប់នៅថ្គាម ក ឬខ្នង
  • ចុករោយ ឬឈឺចាប់នៅដៃនិងស្មា
  • ដង្ហក់

ពេលដែលអ្នកគិតថាបុគ្គលណាម្នាក់អាចកំពុងតែមានជំងឺដាច់សរសៃឈាមខួរក្បាល ឬគាំងបេះដូង សូមកុំរង់ចាំ។ ហៅទូរសព្ទទៅ 911 ភ្លាមៗ។ បុគ្គលិកសេវាកម្មផ្នែកវេជ្ជសាស្ត្រខាងសង្គ្រោះបន្ទាន់ត្រូវបានបង្រៀនឱ្យសម្កាល់អាការៈជំងឺដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូង ហើយបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យយ៉ាងឆាប់រហ័ស។ ករណីសង្គ្រោះបន្ទាន់វេជ្ជសាស្ត្រទាំងនេះអាចព្យាបាលបាន ហើយប្រសិនបើអ្នកជំងឺត្រូវបានព្យាបាលកាន់តែលឿន ពួកគេនឹងទំនងជាអាចត្រលប់ទៅផ្ទះទៅជួបគ្រួសារ និងទំលាប់របស់ពួកគេបាន។