ករណីបច្ចុប្បន្ន
ករណីជំងឺកញ្ជ្រឹល និងព័ត៌មានក្នុងរដ្ឋវ៉ាស៊ីនតោន (ជាភាសាអង់គ្លេស)
ផែនទីអំពីការប៉ះពាល់
ផែនទីទីតាំងសាធារណៈដែលមានការប៉ះពាល់នឹងជំងឺកញ្ជ្រឹលក្នុងរដ្ឋវ៉ាស៊ីនតោន (ជាភាសាអង់គ្លេស)
ជំងឺកញ្ជ្រឹលដែលគេស្គាល់ម្យ៉ាងទៀតថាជាស្នាមអុជៗក្រហម គឺជាជំងឺបង្កដោយវីរុសងាយឆ្លងខ្លាំង ដែលបណ្ដាលមកពីវីរុសកញ្ជ្រឹល។ វាធ្លាប់ជាជំងឺដែលកើតឡើងទូទៅលើកុមារ ប៉ុន្តែឥឡូវនេះយើងអាចបង្ការជំងឺនេះដោយសុវត្ថិភាពដោយប្រើវ៉ាក់សាំង (ជាភាសាអង់គ្លេស)។
រោគសញ្ញានៃជំងឺកញ្ជ្រឹល
- គ្រុនក្ដៅខ្ពស់ខ្លាំង
- ក្អក
- ហៀរសំបោរ
- ភ្នែកក្រហម ហៀរទឹកភ្នែក
- ជាធម្មតា មានចេញកន្ទួលពី 3 – 5 ថ្ងៃក្រោយ ដោយចាប់ផ្ដើមពីក្បាល ហើយរាលដាលចុះទៅដងខ្លួន
អាការៈនៃជំងឺកញ្ជ្រឹល
មនុស្សភាគច្រើនជាសះស្បើយពីជំងឺកញ្ជ្រឹល ប៉ុន្តែមនុស្សមួយចំនួនអាចមានអាការៈធ្ងន់ធ្ងរ។ ជំងឺកញ្ជ្រឹលអាចបង្កជាជំងឺត្រចៀក រោគរលាកសួត ឬហើមខួរក្បាល។ កុមារតូចៗ និងមនុស្សដែលមានប្រព័ន្ធភាពស៊ាំខ្សោយទំនងជាមានបញ្ហាដោយសារជំងឺកញ្ជ្រឹលខ្លាំងជាង។
អ្នកដែលប្រឈមហានិភ័យ
មនុស្សគ្រប់រូបដែលមិនធ្លាប់ចាក់វ៉ាក់សាំងជំងឺកញ្ជ្រឹលមានហានិភ័យនៃការឆ្លងជំងឺកញ្ជ្រឹល ប្រសិនបើពួកគេប៉ះពាល់នឹងជំងឺនេះ។ មនុស្សមួយចំនួនមានហានិភ័យកាន់តែខ្ពស់នៃអាការៈជំងឺកញ្ជ្រឹលដូចជា៖
- ទារកអាយុក្រោម 12 ខែ និងកុមារតូចៗដែលមិនបានចាក់វ៉ាក់សាំង។
- មនុស្សមានផ្ទៃពោះដែលមិនទាន់ចាក់វ៉ាក់សាំង និងទារកមិនទាន់កើតរបស់ពួកគេ។
- មនុស្សដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ មិនថាដោយសារជំងឺឬការព្យាបាលវេជ្ជសាស្ត្រនោះទេ។
របៀបដែលជំងឺកញ្ជ្រឹលឆ្លងរាលដាល
ជំងឺកញ្ជ្រឹលបង្កឡើងដោយវីរុសដែលឆ្លងរាលដាលខ្លាំង។ វាឆ្លងរាលដាលពីមនុស្សទៅមនុស្ស នៅពេលដែលអ្នកមានផ្ទុកជំងឺនេះក្អក កណ្ដាស់ ឬនិយាយនៅជិតគ្នា។ វីរុសនេះអាចបន្តស្ថិតនៅក្នុងខ្យល់ ឬលើផ្ទៃវត្ថុនានារហូតដល់ 2 ម៉ោង បន្ទាប់ពីអ្នកមានផ្ទុកជំងឺចាកចេញពីកន្លែងនោះ។ នេះមានន័យថា អ្នកអាចប៉ះពាល់នឹងជំងឺកញ្ជ្រឹលដោយចូលទៅក្នុងបន្ទប់ដែលមនុស្សមានផ្ទុកជំងឺកញ្ជ្រឹលទើបតែចាកចេញ។
ពិនិត្យមើលទីតាំងប៉ះពាល់នឹងជំងឺកញ្ជ្រឹល
ផែនទីទីតាំងសាធារណៈដែលមានការប៉ះពាល់នឹងជំងឺកញ្ជ្រឹលក្នុងរដ្ឋវ៉ាស៊ីនតោន (ជាភាសាអង់គ្លេស) បង្ហាញទីតាំងសាធារណៈដែលមនុស្សធ្លាប់មានផ្ទុកជំងឺកញ្ជ្រឹលបានទៅ នៅពេលពួកគេអាចចម្លងជំងឺបាន។ ទីតាំងដែលមានការប៉ះពាល់ត្រូវបានសម្គាល់ដោយសញ្ញាចុចពណ៌ទឹកក្រូចនៅលើផែនទីរដ្ឋ រួមជាមួយព័ត៌មានលម្អិតអំពីទីតាំងនីមួយៗដែលបង្ហាញនៅខាងស្ដាំដៃ។ ផែនទីនេះបង្ហាញកាលបរិច្ឆេទ ម៉ោង និងអាសយដ្ឋាននៃការប៉ះពាល់សម្រាប់ទីតាំងនីមួយៗ។ សូមជាវដើម្បីទទួលបានការជូនដំណឹងតាមអ៊ីមែល (ជាភាសាអង់គ្លេស) អំពីការប៉ះពាល់ដែលបានរាយការណ៍។
ប្រសិនបើអ្នកបានប៉ះពាល់នឹងជំងឺកញ្ជ្រឹល
ប្រសិនបើអ្នកបានទៅទីតាំងដែលមានការប៉ះពាល់នៅម៉ោង និងកាលបរិច្ឆេទដែលបានលើកឡើងលើផែនទី ឬនរណាម្នាក់ក្នុងជីវិតរបស់អ្នកដែលអ្នកបាននៅជិត ហើយបានធ្វើរោគវិនិច្ឆ័យឃើញមានជំងឺកញ្ជ្រឹល សូមចាត់វិធានការបង្ការដើម្បីការពារសុខភាពរបស់អ្នក និងកាត់បន្ថយការឆ្លងរាលដាលជំងឺកញ្ជ្រឹល។
- ហៅទូរសព្ទទៅអ្នកផ្ដល់សេវាថែទាំសុខភាពរបស់អ្នក ឬការិយាល័យសុខភាពសាធារណៈក្នុងតំបន់ (ជាភាសាអង់គ្លេស) ភ្លាមៗ ដើម្បីពិនិត្យមើលកំណត់ត្រាចាក់វ៉ាក់សាំងរបស់អ្នក។ ការចាក់វ៉ាក់សាំងបង្ការជំងឺកញ្ជ្រឹលគឺជាវិធីដ៏ល្អបំផុតក្នុងការការពារខ្លួនអ្នក គ្រួសាររបស់អ្នក និងសហគមន៍របស់អ្នក។
- ប្រសិនបើអ្នកមិនបានចាក់វ៉ាក់សាំង ឬមិនច្បាស់អំពីស្ថានភាពចាក់វ៉ាក់សាំងរបស់អ្នកទេ អ្នកត្រូវស្នាក់នៅផ្ទះរយៈពេល 21 ថ្ងៃ បន្ទាប់ពីអ្នកបានប៉ះពាល់នឹងជំងឺ ហើយជៀសវាងការប៉ះពាល់ជាមួយអ្នកដទៃខណៈពេលដែលអ្នកតាមដានរោគសញ្ញាជំងឺកញ្ជ្រឹល។
ប្រសិនបើអ្នកចេញរោគសញ្ញាជំងឺកញ្ជ្រឹល
ប្រសិនបើអ្នក ឬគ្រួសាររបស់អ្នកឈឺដោយមានរោគសញ្ញាជំងឺកញ្ជ្រឹលដូចជា គ្រុនក្ដៅខ្លាំង ក្អក ហៀរសំបោរ និងភ្នែកក្រហម ហើយមានចេញកន្ទួលក្នុងចន្លោះពេល 21 ថ្ងៃក្រោយពីអ្នកបានប៉ះពាល់ សូមហៅទូរសព្ទទៅវេជ្ជបណ្ឌិត ឬអ្នកផ្ដល់សេវាថែទាំសុខភាពរបស់អ្នកជាបន្ទាន់។ កុំទៅការិយាល័យថែទាំសុខភាពដោយមិនហៅទូរសព្ទជាមុន។ ការហៅទូរសព្ទជាមុនអាចបញ្ចៀសការប៉ះពាល់ដល់អ្នកដទៃ។
ប្រសិនបើបញ្ជាក់ថាមានផ្ទុកជំងឺកញ្ជ្រឹល អ្នកនឹងត្រូវបានណែនាំឱ្យស្នាក់នៅផ្ទះ កុំទៅធ្វើការ សាលារៀន មណ្ឌលថែទាំកុមារ ការជួបជុំគ្នា និងមធ្យោបាយធ្វើដំណើរសាធារណៈ រហូតដល់ 4 ថ្ងៃបន្ទាប់ពីចេញកន្ទួលលើកដំបូង លើកលែងតែអ្នកត្រូវការការថែទាំវេជ្ជសាស្ត្រ។
ការចាក់វ៉ាក់សាំងគឺជាការការពារដ៏ល្អបំផុត
វ៉ាក់សាំង Measles, Mumps, and Rubella (MMR, កញ្ជ្រឹល ស្រឡទែន និងស្អូច) (ជាភាសាអង់គ្លេស) ការពារទល់នឹងជំងឺ 3 មុខ៖ កញ្ជ្រឹល ស្រឡទែន និងស្អូច។ វ៉ាក់សាំងស្រដៀងគ្នាគឺ MMRV ក៏ការពារទល់នឹងជំងឺអុតតូច (អុតស្វាយ) ផងដែរ។ វ៉ាក់សាំងគឺជាវិធីការពារខ្លាំងបំផុត និងសុវត្ថិភាពបំផុតទល់នឹងជំងឺកញ្ជ្រឹល។ មួយដូសការពារមនុស្សប្រហែល 93 នាក់ក្នុងចំណោម 100 នាក់ ហើយពីរដូសការពារមនុស្សប្រហែល 97 នាក់ក្នុងចំណោម 100 នាក់។ មនុស្សដែលបានចាក់វ៉ាក់សាំងជួយពន្យឺត និងបញ្ឈប់ការឆ្លងរាលដាលជំងឺកញ្ជ្រឹល ដែលការពារមនុស្សមានហានិភ័យខ្ពស់ជាង។ យើងហៅចំណុចនេះថា “ភាពស៊ាំសហគមន៍”។
ប្រសិនបើអ្នកមានសំណួរអំពីការចាក់វ៉ាក់សាំងជំងឺកញ្ជ្រឹល សូមជជែកជាមួយវេជ្ជបណ្ឌិត ឱសថការី ឬអ្នកផ្ដល់សេវាថែទាំសុខភាពរបស់អ្នក។ កុមារអាយុ 18 ឆ្នាំចុះក្រោមអាចចាក់វ៉ាក់សាំងតាមកាលកំណត់ដោយឥតគិតថ្លៃដោយទៅរកអ្នកផ្ដល់សេវាថែទាំសុខភាពដែលចូលរួម Childhood Vaccine Program (កម្មវិធីវ៉ាក់សាំងកុមារ) របស់រដ្ឋ។ សូមប្រើផែនទីវ៉ាក់សាំង (ជាភាសាអង់គ្លេស) ដើម្បីស្វែងរកអ្នកផ្ដល់សេវាដែលត្រូវលក្ខខណ្ឌ។
ពិនិត្យមើលថាអ្នកបានចាក់វ៉ាក់សាំងជំងឺកញ្ជ្រឹលឬអត់
- សុំកំណត់ត្រាចាក់វ៉ាក់សាំងរបស់អ្នកពីការិយាល័យវេជ្ជបណ្ឌិត ឱសថស្ថាន ឬអ្នកផ្ដល់សេវាដែលបានចាក់វ៉ាក់សាំងឱ្យអ្នក។
- ចុះឈ្មោះប្រើ MyIR Mobile (ជាភាសាអង់គ្លេស) ដើម្បីពិនិត្យមើលប្រវត្តិចាក់វ៉ាក់សាំងរបស់អ្នក និងគ្រួសាររបស់អ្នក ហើយទទួលបានការរំលឹកអំពីការចាក់វ៉ាក់សាំងនាពេលអនាគត។
- ទាក់ទងទៅ Office of Immunization (ការិយាល័យចាក់វ៉ាក់សាំង) ដើម្បីសុំកំណត់ត្រារបស់អ្នកដោយហៅទូរសព្ទទៅលេខ 360-236-3595 ឬ 1-866-397-0337។ ដើម្បីសុំជំនួយផ្នែកភាសា សូមហៅទូរសព្ទទៅលេខ 1-800-525-0127។
ធនធានសាធារណៈ
ឯកសារចែកជូន
ខិត្តប័ណ្ណស្វែងយល់អំពីជំងឺកញ្ជ្រឹល (PDF)
ខិត្តប័ណ្ណព័ត៌មានអំពីការផ្ទុះជំងឺកញ្ជ្រឹលសម្រាប់គ្រួសារ (PDF) (ជាភាសាអង់គ្លេស)
ខិត្តប័ណ្ណតើអ្នកមានហានិភ័យនៃជំងឺកញ្ជ្រឹលដែរទេ? (PDF) (ជាភាសាអង់គ្លេស)
កូនសៀភៅណែនាំអំពីការការពារគ្រួសារ និងសហគមន៍របស់អ្នកពីជំងឺកញ្ជ្រឹល (PDF) (ជាភាសាអង់គ្លេស)
ខិត្តប័ណ្ណវ៉ាក់សាំងជំងឺកញ្ជ្រឹល៖ ការការពារដ៏ប្រសើរបំផុតរបស់យើង (PDF) (ជាភាសាអង់គ្លេស)
ខិត្តប័ណ្ណជំងឺកញ្ជ្រឹលមិនមែនគ្រាន់តែជាកន្ទួលតូចៗទេ, CDC (PDF) (ជាភាសាអង់គ្លេស)
តើជំងឺកញ្ជ្រឹលឆ្លងខ្លាំងកម្រិតណា? រឿងត្លុកខ្លី, King County (PDF)
សាលារៀន
លក្ខខណ្ឌតម្រូវសម្រាប់ការចាក់វ៉ាក់សាំងនៅមណ្ឌលថែទាំកុមារ និងសាលារៀន (ជាភាសាអង់គ្លេស)- លក្ខខណ្ឌតម្រូវសម្រាប់ការចាក់វ៉ាក់សាំងមានជាភាសាច្រើន។
ទិន្នន័យចាក់វ៉ាក់សាំងនៅសាលារៀន (ជាភាសាអង់គ្លេស)
វ៉ាក់សាំង
វ៉ាក់សាំង Measles, Mumps, and Rubella (MMR) (ជាភាសាអង់គ្លេស)
សំណួរដែលសួរញឹកញាប់អំពីវ៉ាក់សាំង MMR (PDF) (ជាភាសាអង់គ្លេស)
សុវត្ថិភាពវ៉ាក់សាំង (ជាភាសាអង់គ្លេស)
រៀបចំផែនការធ្វើដំណើរ - ជំងឺកញ្ជ្រឹល, CDC (ជាភាសាអង់គ្លេស)
ធនធានដៃគូ
ជំងឺកញ្ជ្រឹល - លក្ខខណ្ឌដែលអាចជូនដំណឹងបាន (ជាភាសាអង់គ្លេស) - គោលការណ៍ណែនាំ និងលក្ខខណ្ឌតម្រូវអំពីការរាយការណ៍ទៅអ្នកផ្ដល់សេវ
ថែទាំសុខភាព បន្ទប់ពិសោធន៍ និងអាជ្ញាធរផ្នែកសុខភាពក្នុងតំបន់។
ការណែនាំអំពីការគ្រប់គ្រងជំងឺឆ្លងសម្រាប់បុគ្គលិកសាលារៀន (PDF) (ជាភាសាអង់គ្លេស)
ការត្រៀមខ្លួនចំពោះជំងឺកញ្ជ្រឹលសម្រាប់សាលារៀន (PDF) (ជាភាសាអង់គ្លេស)
ការត្រៀមខ្លួនចំពោះជំងឺកញ្ជ្រឹលសម្រាប់មណ្ឌលថែទាំកុមារ និងការសិក្សាកម្រិតដំបូង (PDF) (ជាភាសាអង់គ្លេស)