ការចាក់វ៉ាក់សាំងដល់យុវជន

មាតិកាអាប់ដេតចុងក្រោយនៅថ្ងៃទី 9 ខែធ្នូ ឆ្នាំ 2022

Decorative

សុវត្ថិភាព & ស័ក្តិសិទ្ធភាពវ៉ាក់សាំង

ការឲ្យកូនរបស់អ្នកទទួលការចាក់វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​ COVID-19 អាច៖

  • ជួយ​កាត់បន្ថយ​ហានិភ័យ​ដល់ពួកគេ​ពីការឆ្លង​ជំងឺ​ COVID-19
  • កាត់បន្ថយ​ឱកាស​របស់ពួកគេ​ក្នុងការ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ ប្រសិនបើពួកគេពិតជាត្រូវ​ឆ្លង​ជំងឺ ​COVID-19 នោះ​
  • កាត់បន្ថយ​ឱកាស​ក្នុង​ការចាំបាច់​ត្រូវ​ចូលសម្រាក​ពេទ្យ​ និង​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ស្លាប់​ដោយសារ​ជំងឺ COVID-19​​
  • ជួយ​ការពារ​ពួកគេ​ពីការ​ឆ្លង​វ៉ារ្យ៉ង់​ជំងឺ​ COVID-19
  • បន្ថែម​​ចំនួនមនុស្ស​នៅក្នុង​សហគមន៍​ដែល​ពួកគេទទួលបានការការពារពីជំងឺ​​ COVID-19 ដោយធ្វើ​ឲ្យ​ជំងឺនេះកាន់តែ​ពិបាក​​ក្នុងការ​រីករាលដាល​​
  • កាត់បន្ថយ​ការរាំងស្ទះ​ដល់ការសិក្សា​ដោយផ្ទាល់ និង​សកម្មភាព​នានា​ ដោយជួយទប់ស្កាត់​ការចម្លង​​ជំងឺ​ COVID-19 នៅក្នុងសហគមន៍​
Decorative

ការអនុញ្ញាត​ទៅលើ​វ៉ាក់សាំង

វ៉ាក់សាំង Pfizerគឺមានផ្តល់​ជូនសម្រាប់កុមារ​អាយុ 6 ខែដល-11ឆ្នាំ​ ក្រោមEmergency Use Authorization (EUA, ការអនុញ្ញាត​ឲ្យប្រើប្រាស់​ក្នុងគ្រាមានអាសន្ន​) និង​ទទួលបាន​ការអនុញ្ញា​តពេញលេញសម្រាប់​មនុស្សអាយុ 12+។ វ៉ាក់សាំង Moderna មានផ្ដល់ជូនកុមារអាយុ 6 ខែដល់ 17 ឆ្នាំក្រោម Emergency Use Authorization (EUA, ការផ្ដល់សិទ្ធិអនុញ្ញាតឱ្យប្រើប្រាស់ក្នុងពេលមានអាសន្ន)។ វ៉ាក់សាំង Novavax មានផ្ដល់ជូនសម្រាប់បុគ្គលអាយុ 12 ឆ្នាំឡើងទៅតាម Emergency Use Authorization (EUA, ការផ្ដល់សិទ្ធិអនុញ្ញាតឱ្យប្រើប្រាស់ក្នុងពេលមានអាសន្ន)។

EUA អនុញ្ញាត​ឲ្យ​​ Food and Drug Administration (FDA, រដ្ឋបាល​ចំណីអាហារ​និង​ឱសថ​)អាចមានលទ្ធភាព​ផ្តល់​​ជូនផលិត​ផល​នៅអំឡុងពេល​ស្ថានភាព​មានអាសន្ន​​​ មុនពេល​ផលិតផលនេះ​ទទួលបានអាជ្ញាប័ណ្ណពេញលេញ​។ គោលបំណង​នៃ​ការអនុញ្ញា​តការប្រើប្រាស់​ក្នុងគ្រាមានអាសន្ន​ គឺ​ដើម្បី​ធានា​ថា​មនុស្ស​អាច​ទទួលបាន​វ៉ាក់សាំងសង្គ្រោះ​ជីវិត​​ នៅមុនពេល​វិភាគទិន្នន័យរយៈពេលវែង​។ EUA នៅតែ​តម្រូវ​ឲ្យ​មានការ​ត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់​បំផុត​ទៅលើទិន្នន័យ​វេជ្ជសាស្ត្រ​—ត្រឹមតែរយៈពេល​មួយដ៏​ខ្លីតែប៉ុណ្ណោះ​។

The referenced media source is missing and needs to be re-embedded.

EUA ដែល​បានផ្តល់ជូនដោយ FDA ត្រូវបាន​ឆ្លងកាត់ការត្រួតបន្ថែម​ទៀតដោយAdvisory Committee on Immunization Practices (គណៈកម្មការ​ប្រឹក្សា​យោបល់​ស្តីពីការអនុវត្ត​ចាក់ថ្នាំបង្ការ​) (ជា​ភាសាអង់គ្លេស​តែប៉ុណ្ណោះ) នៃCenters for Disease Control and Prevention (មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​) (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ) Western States Scientific Safety Review Workgroup (ក្រុមការងារត្រួតពិនិត្យសុវត្ថិភាពវិទ្យាសាស្ត្រ)។

សំណួរចោទសួរជាញឹកញាប់សម្រាប់ឪពុកម្តាយនិងអាណាព្យាបាល

ហេតុអ្វីបានជាខ្ញុំបារម្ភខ្លាចក្រែងកូនរបស់ខ្ញុំកើតជំងឺ COVID-19?

តាំងពីចាប់ផ្ដើមមានការឆ្លងជំងឺរាតត្បាតមក កុមារជាង 15 លាននាក់នៅសហរដ្ឋអាមេរិកបានឆ្លងជំងឺ COVID-19។ ប្រភេទវីរុសថ្មីនៃជំងឺ COVID-19 មានគ្រោះថ្នាក់ជាង និងងាយឆ្លងទៅយុវជនជាងវីរុសប្រភេទដើម ហើយបានធ្វើឱ្យមានការចូលសម្រាកព្យាបាលជំងឺ COVID-19 នៅមន្ទីរពេទ្យច្រើនបំផុតក្នុងចំណោមយុវជន។

ពិតមែនតែ​ជំងឺ​ COVID-19 ជារឿយៗមាន​សភាពស្រាល​លើខ្លួន​កុមារ​ជាង​មនុស្ស​ពេញវ័យ ប៉ុន្តែ​កុមារនៅតែអាច​ឈឺធ្ងន់ និង​ចម្លង​ជំងឺ​ទៅ​មិត្តភក្តិនិង​គ្រួសារ​ដែល​មានប្រព័ន្ធភាពស៊ាំអន់ខ្សោយ ឬ​ងាយរង​គ្រោះ​ដោយប្រការ​ផ្សេងទៀត​។

កុមារដែល​បានឆ្លង​ជំងឺ​ COVID-19 អាចកើតមាន​ “ជំងឺ​ COVID-19 រយៈពេលវែង​” ឬ​រោគសញ្ញា​កើត​មានឥតស្រាកស្រាន​ ដែលជារឿយៗ​មានដូចជា​​ការពិបាកផ្ចង់អារម្មណ៍ អស់កម្លាំង ឈឺក្បាល​ វិលមុខ​ និង​ថប់ដង្ហើម​។ ការចាក់វ៉ាក់សាំង​គឺជា​វិធី​ដ៏ល្អបំផុត​ក្នុងការបន្តឲ្យកុមារមានសុខភាព​ល្អ​ និងមានសុវត្ថិភាព​​។

កុមារដែល​ឆ្លង​ជំងឺ​ COVID-19 អាច​នឹងមានហានិភ័យ​កាន់តែខ្ពស់​ ប្រឈមទៅនឹង​​ ប្រជុំរោគសញ្ញា​រលាក​ចម្រុះ​លើប្រព័ន្ធ​រាង​កាយ​ (MIS-C) (ជា​ភាសាអង់គ្លេស​តែប៉ុណ្ណោះ) ។ MIS-C គឺជា​ស្ថានភាព​ជំងឺ​មួយ​ដែល​ផ្នែកផ្សេងៗ​នៃ​រាងកាយ​អាចមានការហើមរលាក​ រួមទាំង​បេះដូង សួត ក្រលៀន ខួរក្បាល​ ស្បែក​ ភ្នែក ឬ​សរីរាង្គ​ក្រពះពោះវៀន​។ ពិតមែនតែ​គេនៅមិនទាន់ដឹងនៅឡើយអំពីបុព្វហេតុអ្វីខ្លះ​ដែល​បង្កជំងឺ​ MIS-C ប៉ុន្តែ​កុមារ​ជាច្រើន​ដែលមានជំងឺ​ MIS-C បានកើត​ជំងឺ​ COVID-19 ឬ​បាន​ស្ថិតនៅក្បែ​រអ្នកដែលមានជំងឺ​ COVID-19។ MIS-C អាច​មានភាពធ្ងន់ធ្ងរ​ ថែមទាំង​គ្រោះថ្នាក់ដល់ជីវិត​ទៀត​ផង ប៉ុន្តែ​កុមារ​ភាគច្រើន​ដែលបានធ្វើរោគវិនិច្ឆ័យ​ឃើញមានអាការជំងឺនេះ ​បាន​ជាសះស្បើយ​ដោយការថែទាំ​វេជ្ជសាស្ត្រ។​

តើវ៉ាក់សាំងនេះតម្រូវចាំបាច់សម្រាប់ការចូលរៀននៅសាលាថ្នាក់មត្តេយ្យដល់ថ្នាក់ទី12 ដែរឬទេ?

Washington State Board of Health (ក្រុមប្រឹក្សា​សុខាភិបាល​នៃ​រដ្ឋ​វ៉ាស៊ីនតោន) (ជា​ភាសាអង់គ្លេស) ពោល​គឺ​មិនមែន Department of Health (ក្រសួងសុខាភិបាល) ទេ​ដែល​មាន​សិទ្ធិ​អំណាច​ក្នុង​ការបង្កើត​លក្ខខណ្ឌ​តម្រូវ​ចំពោះ​ការ​ចាក់​វ៉ាក់សាំង​សម្រាប់​កុមារ​នៅ​សាលារៀន​ថ្នាក់​មត្តេយ្យ​ដល់​ថ្នាក់​ទី 12 តាម Revised Code of Washington (RCW, ច្បាប់​រដ្ឋ​វ៉ាស៊ីនតោន​ដែល​បាន​កែប្រែ) 28A.210.140 ។ មិន​មាន​លក្ខខណ្ឌ​តម្រូវ​អំពី​វ៉ាក់សាំង​ជំងឺ COVID-19 ចំពោះ​សាលារៀន ឬមណ្ឌល​ថែទាំ​កុមារ​នៅពេល​នេះ​ទេ។

តើខ្ញុំចាំបាច់ត្រូវបង់ប្រាក់សម្រាប់វ៉ាក់សាំងនេះដែរឬទេ?

ទេ។ កូនរបស់​អ្នកទទួលបាន​វ៉ាក់សាំងនេះ​ដោយឥតគិតថ្លៃពីអ្នកទេ​។ រដ្ឋាភិបាលសហព័ន្ធនឹងរ៉ាប់រងទៅលើថ្លៃចំណាយទាំងស្រុង​ទៅ​លើវ៉ាក់សាំង។

ប្រសិនបើអ្នក​មាន​ការធានារ៉ាប់រង​សាធារណៈឬ​ឯកជន​​ អ្នកផ្តល់​សេវា​វ៉ាក់សាំង​របស់អ្នកអាចនឹង​ចេញ​វិក្កយបត្រ​ទូទាត់​ទៅដល់ពួកគេ​ ដើម្បី​ទទួលបាន​សំណង​ទូទាត់​មកវិញ​សម្រាប់​ថ្លៃ​ផ្តល់វ៉ាក់សាំង​។ ប្រសិនបើអ្នក​មិនមាន​ការធានារ៉ាប់រង​ទេ​ រដ្ឋាភិបាលសហព័ន្ធ​មានផ្តល់ជូន​​កម្មវិធី​មួយ​ដែល​នឹង​បង់​ប្រាក់​ដល់អ្នក​ផ្តល់សេវា​ ដើម្បី​ផ្តល់​ជូនការចាក់វ៉ាក់សាំង​ដល់អ្នក​។

អ្នកមិនគួរ​ត្រូវបាន​គិតប្រាក់លើថ្លៃ​ចំណាយចេញពីហោប៉ៅផ្ទាល់់ខ្លួន ​ឬ​ទទួលបាន​​​វិក្កយបត្រ​ទូទាត់​ពីអ្នកផ្ដល់សេវារបស់អ្នក សម្រាប់ថ្លៃ​ផ្តល់​​វ៉ាក់សាំងជំងឺ COVID-19 នោះទេ។ នេះអនុវត្តចំពោះអ្នកដែលមានការ​ធានារ៉ាប់រងឯកជន មាន​Apple Health (Medicaid) មាន Medicareឬមិនមានការធានារ៉ាប់រង​។

តើផលរំខានទូទៅនៃវ៉ាក់សាំង COVID-19 លើកុមារមានអ្វីខ្លះ?

ហានិភ័យសុខភាព​ក្នុងករណីកុមារ​ឆ្លងជំងឺ​ COVID-19 គឺ​ខ្ពស់ខ្លាំង​ជាង​ហានិភ័យនៃ​ផលរំខាន​របស់​វ៉ាក់សាំង​។

ដូចគ្នា​ទៅនឹងវ៉ាក់សាំង​ធម្មតា​ផ្សេងទៀត​ដែរ​​ ផលរំខានទូទៅបំផុត​រួមមានការឈឺដៃ អស់កម្លាំង ឈឺក្បាល និងឈឺចុកចាប់​សាច់ដុំ។ រោគសញ្ញា​ទាំងនេះគឺស្រាល​ជាធម្មតា​។

នៅក្នុង​ការពិសោធន៍​សាកល្បងបែបគ្លីនិក​ (ជា​ភាសា​អង់គ្លេស​​តែប៉ុណ្ណោះ) កុមារភាគច្រើន​បានរាយការណ៍​អំពីផលរំខាន​នានា​ក្រោយ​ដូសទីពីរ​ ជា​ជាង​ដូស​ទីមួយ​។ ផលរំខានជាទូទៅមានកម្រិតធ្ងន់ធ្ងរ​​ពីស្រាល​ទៅមធ្យម និង​បានកើត​មាន​ក្នុងរយៈពេល​ពីរថ្ងៃ​ក្រោយការចាក់វ៉ាក់សាំង​ និង​ភាគច្រើនបាត់ទៅវិញ​ក្នុងរយៈពេល​មួយថ្ងៃ​ទៅពីរ​ថ្ងៃ​។

តើមានសារធាតុផ្សំអ្វីខ្លះនៅក្នុងវ៉ាក់សាំង mRNA?

សារធាតុ​ផ្សំ​នៅក្នុង​វ៉ាក់សាំង​ mRNA គឺធម្មតា​បំផុត​សម្រាប់​វ៉ាក់សាំង​។ វ៉ាក់សាំងផ្ទុកនូវសារធាតុផ្សំសកម្ម mRNA ​​ជាមួយនឹង​សារធាតុ​ផ្សេងទៀត​ដូចជា​ខ្លាញ់ អំបិល និងស្ករ ដែលការពារសារធាតុផ្សំសកម្ម​ ជួយឲ្យវាមានប្រសិទ្ធភាពល្អនៅក្នុងរាងកាយ និងការពារ​វ៉ាក់សាំង​នៅអំឡុងពេល​រក្សា​ទុក​និង​ដឹកជញ្ជូន​។

វ៉ាក់សាំង​ mRNA មិន​ មានផ្ទុក​​កោសិកា​មនុស្ស​ (រួមទាំង​កោសិកាគភ៌​) វីរុស​ COVID-19 ជាតិជ័រ សារធាតុ​រក្សាទុកបានយូរ ឬអនុផល​ផលិត​ចេញ​ពីសត្វ​មួយចំនួន​ រួមទាំង​ផលិត​ផល​សាច់ជ្រូក ឬ ជេឡាធីនផងដែរ​​។​​​ វ៉ាក់សាំងនេះ​មិន​ត្រូវបានបណ្តុះ​នៅក្នុង​ស៊ុត និង​មិនមាន​ផទុកផលិតផល​ស៊ុត​ទេ​។

មើល​សំណួរចម្លើយ​នេះ, ទំព័រ​គេហទំព័រ​ពី Children's Hospital of Philadelphia (មន្ទីរពេទ្យ​កុមារហ្វ៊ីឡាដែលហ្វ្យា៉) (ជា​ភាសា​អង់គ្លេស​ប៉ុណ្ណោះ​​) សម្រាប់ព័ត៌មាន​បន្ថែមអំពី​សារធាតុ​ផ្សំ​។

តើយីហោផលិតផលវ៉ាក់សាំងមួយណាដែលកូនរបស់ខ្ញុំអាចទទួលបាន?

នៅពេលនេះ យីហោវ៉ាក់សាំង Pfizer-BioNTech (Pfizer) និងវ៉ាក់សាំង Moderna សម្រាប់ជំងឺ COVID-19 ត្រូវបានអនុញ្ញាតសម្រាប់កុមារអាយុ 6 ខែឡើងទៅ។ វ៉ាក់សាំង Novavax មានផ្ដល់ជូនសម្រាប់បុគ្គលអាយុ 12 ឆ្នាំឡើងទៅតាម Emergency Use Authorization (EUA, ការផ្ដល់សិទ្ធិអនុញ្ញាតឱ្យប្រើប្រាស់ក្នុងពេលមានអាសន្ន)។

តើកូនរបស់ខ្ញុំនឹងត្រូវការដូសជំរុញដែរទេ?

បាទ/ចាស ដូសជំរុញស៊េរី mRNAថ្មីដែលមានពីរវ៉ាឡង់ត្រូវបានណែនាំឱ្យចាក់បន្ទាប់ពីចាក់ដូសចុងក្រោយឱ្យទាន់សភាពការណ៍បាន 2 ខែសម្រាប់មនុស្សអាយុ 6 ខែឡើងទៅ។ ឥឡូវនេះ វ៉ាក់សាំងជំងឺ COVID-19 ស៊េរី Pfizer សម្រាប់កុមារអាយុ 6 ខែដល់ 4 ឆ្នាំនឹងមានវ៉ាក់សាំង Pfizer មួយវ៉ាឡង់ចំនួន 2 ដូស និងវ៉ាក់សាំង Pfizer ពីរវ៉ាឡង់ចំនួន 1 ដូស។  ឥឡូវនេះ កុមារអាយុ 6 ខែដល់ 4 ឆ្នាំដែលមិនទាន់ចាប់ផ្ដើមចាក់វ៉ាក់សាំង Pfizer ស៊េរីចម្បងដែលមាន 3 ដូស ឬមិនបានចាក់ដូសទី 3 នៃវ៉ាក់សាំងស៊េរីចម្បងរបស់ខ្លួននឹងត្រូវចាក់វ៉ាក់សាំង Pfizer ស៊េរីថ្មី។  កុមារអាយុ 6 ខែដល់ 4 ឆ្នាំដែលបានចាក់វ៉ាក់សាំង Pfizer ស៊េរីចម្បងគ្រប់ចំនួន 3 ដូសរួចរាល់ហើយនឹងមិនមានសិទ្ធិចាក់ដូសបន្ថែម ឬដូសជំរុញនៅពេលនេះទេ។

តើកូនរបស់ខ្ញុំត្រូវការប៉ុន្មានដូស?

កុមារ​គ្រប់រូប​ត្រូវ​បាន​ណែនាំ​ឱ្យ​ចាក់​វ៉ាក់សាំង​យ៉ាងហោចណាស់​ 2 ​ដូស។

  • កុមារ​អាយុ 6 ខែ​ដល់ 4 ឆ្នាំ​ចាក់​វ៉ាក់សាំង Pfizer ស៊េរី​ចម្បង​ដែល​មាន 3 ដូស ឬវ៉ាក់សាំង Moderna ស៊េរី​ចម្បង​ដែល​មាន 2 ដូស​
  • កុមារអាយុ 5-11 ឆ្នាំចាក់ស៊េរីចម្បងដែលមាន 2 ដូស
  • កុមារអាយុ 12-17 ឆ្នាំចាក់ស៊េរីចម្បងដែលមាន 2 ដូស

កុមារដែលបានចាក់ស៊េរីមាន 2 ដូស និងមានប្រព័ន្ធភាពស៊ាំចុះខ្សោយកម្រិតមធ្យមឬធ្ងន់ធ្ងរ គួរតែចាក់ដូសបន្ថែមនៃស៊េរីចម្បងបន្ទាប់ពីចាក់ដូសទី 2 បាន 28 ថ្ងៃ ហើយកុមារគ្រប់រូបដែលមានអាយុ 6 ខែឡើងទៅគួរតែចាក់ដូសជំរុញ។

សូម​ពិនិត្យមើល​គោលការណ៍​ណែនាំ​របស់ Centers for Disease Control and Prevention (CDC, មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ) សម្រាប់​បុគ្គល​មាន​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ ឬចូល​មើល​គេហទំព័រ​របស់ DOH

តើខ្ញុំគួរតែពិភាក្សាជាមួយនរណា ប្រសិនបើខ្ញុំមានសំណួរអំពីវ៉ាក់សាំងនេះ?

ពិភាក្សាជាមួយ​គ្រូពេទ្យកុមារ​របស់កូនអ្នក​ ឬ​អ្នកផ្តល់សេវា​វេជ្ជសាស្ត្រ​ដែល​ទុកចិត្តបានផ្សេងទៀត​ ពិភាក្សាជាមួយ​បុគ្គលិក​សុខភាព​តាមសហគមន៍​ ឬ​អានព័ត៌មាន​នៅលើ​ www.CovidVaccineWA.org

តើខ្ញុំអាចយកកូនខ្ញុំទៅចាក់វ៉ាក់សាំងនៅកន្លែងណា?

រដ្ឋ​ Washington ​ផ្ដល់​វ៉ាក់សាំង​ដែល​បាន​ណែនាំ​ទាំងអស់​ដោយ​ឥតគិតថ្លៃ​សម្រាប់​កុមារ​ដែល​មាន​អាយុ​រហូតដល់ 18 ឆ្នាំ។ សូម​សាកសួរ​គ្រូពេទ្យ​កុមារ ឬគ្លីនិក​ជាប្រចាំ​របស់​កូន​អ្នក​ថា​តើ​ពួក​គេ​ផ្តល់​វ៉ាក់សាំង​ជំងឺ COVID-19 ឬអត់។

គ្រួសារ​ដែល​មិន​មាន​អ្នកផ្ដល់​សេវា​ថែទាំ​សុខភាព​អាច​ហៅ​ទៅ​ខ្សែ​ទូរសព្ទ​បន្ទាន់​របស់ Help Me Grow WA តាមរយៈ​លេខ 1-800-322-2588 ឬចូល​ទៅកាន់​គេហទំព័រ ParentHelp123.org ដើម្បី​ស្វែងរក​អ្នកផ្ដល់​សេវា​ថែទាំ​សុខភាព គ្លីនិក ឬធន​ធាន​ផ្នែក​សុខភាព​ផ្សេងទៀត។ សេវាកម្ម​នេះ​ពុំ​មានការ​គិតថ្លៃ​ទេ ហើយ​យើង​មាន​ផ្ដល់​ជូន​ជំនួយ​ផ្នែក​ភាសា។

អ្នក​ក៏អាច​ចូល​ទៅកាន់​គេហទំព័រ VaccineLocator.doh.wa.gov ហើយ​ប្រើ​តម្រង​ដើម្បី​មើល​បញ្ជី​ទីតាំងនៅ​ជិត​អ្នក​ដែល​មាន​វ៉ាក់សាំង​សម្រាប់​កុមារ​បាន​ផង​ដែរ។

តើកូនរបស់ខ្ញុំអាចទទួលវ៉ាក់សាំង COVID-19 ដែរឬទេ នៅពេលពួកគេទទួលវ៉ាក់សាំងផ្សេងទៀតដូជជាវ៉ាក់សាំងសម្រាប់គ្រុនផ្តាសាយធំជាដើម?

បាទ/ចាស។ នៅពេលនេះ​ កូនរបស់​អ្នកអាច​ទទួលបានវ៉ាក់សាំងជំងឺ​ COVID-19 ក្នុងពេល​តែ​មួយដែលពួកគេ​ចាក់​វ៉ាក់សាំង​ផ្សេងទៀត​ដែរ​។

អ្នក​មិនចាំបាច់​ត្រូវ​កំណត់ពេល​ ចាក់វ៉ាក់សាំង​តាមសាលាដែលបានតម្រូវ​ (ជាភាសាអង់គ្លេស​តែប៉ុណ្ណោះ​) ឬ​វ៉ាក់សាំង​ដែលបានណែនាំ​ផ្សេងទៀត​ ដាច់ដោយឡែក​ពី​​ការចាក់វ៉ាក់សាំង​ COVID-19 ទេ​។ ការណាត់ជួប​ចាក់​វ៉ាក់សាំងជំងឺ​​ COVID-19 គឺជាឱកាស​មួយទៀតដែល​អ្នក​ឲ្យកូនរបស់អ្នក​ទទួលបានវ៉ាក់សាំង​តាមការណែនាំ​ដែលអ្នកមិនទាន់បានទទួលកន្លង​មក​។

តើវ៉ាក់សាំងជំងឺ COVID-19 ត្រូវបានតម្រូវចាំបាច់សម្រាប់កូនរបស់ខ្ញុំដើម្បីបានចូលទៅកាន់មណ្ឌលថែទាំកុមារ ឬកម្មវិធីបោះជំរុំកុមារពេលថ្ងៃដែរឬទេ?

Washington State Board of Health (ជាភាសាអង់គ្លេសតែប៉ុណ្ណោះ) សម្រេចថាតើ​វ៉ាក់សាំង​មួយណាដែល​​តម្រូវ​ចាំបាច់​សម្រាប់​សាលារៀន​និង​មណ្ឌល​ថែទាំកុមារ។ គ្មានលក្ខខណ្ឌតម្រូវ​សម្រាប់សាលារៀន​ឬ​មណ្ឌលថែទាំ​កុមារ​សម្រាប់​វ៉ាក់សាំង​ជំងឺ COVID-19 នៅពេលនេះទេ​។​

សម្រាប់ជំរុំថែទាំ​កុមារ​ពេលថ្ងៃ​ សូមសាកសួរ​ទៅកាន់​ស្ថាប័នដែល​ដំណើរការ​ជំរុំថែទាំ​កុមារ​​ ដើម្បីស្វែងយល់​ថា​លក្ខខណ្ឌតម្រូវ​របស់ពួកគេ​មានអ្វីខ្លះ​។

តើធ្វើម៉េចទើបយើងដឹងថា វ៉ាក់សាំងទាំងនេះមានសុវត្ថិភាព និងប្រសិទ្ធភាពសម្រាប់កុមារ?

Centers for Disease Control and Prevention (CDC, មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ) បាន​ពង្រីក និង​ពង្រឹង​សមត្ថភាព​របស់​ប្រទេស​ក្នុង​ការ​តាមដាន​សុវត្ថិភាព​វ៉ាក់សាំង ដើម្បី​ឱ្យ​ប្រាកដ​ថា​វ៉ាក់សាំង​ជំងឺ COVID-19 មាន​សុវត្ថិភាព។ ជា​លទ្ធផល អ្នកជំនាញ​ផ្នែក​សុវត្ថិភាព​វ៉ាក់សាំង​អាច​តាមដាន និង​រក​ឃើញ​បញ្ហា​ដែល​ប្រហែលជា​មិនបាន​រក​ឃើញ​អំឡុង​ពេល​ពិសោធ​សាកល្បង​វេជ្ជសាស្ត្រ​លើ​វ៉ាក់សាំង​ជំងឺ COVID-19៖

Pfizer

កុមារអាយុ 6 ខែដល់ 4 ឆ្នាំ

  • កុមារ​ប្រហែល 4,500 នាក់​ដែល​មាន​អាយុ 6 ខែ​ដល់ 4 ឆ្នាំ​បាន​ចូលរួម​ក្នុង​ការពិសោធន៍​សាកល្បង​វេជ្ជសាស្ត្រ​លើ​វ៉ាក់សាំង Pfizer សម្រាប់​ជំងឺ COVID-19។ ប្រតិកម្ម​នៃ​ភាពស៊ាំ​របស់​ក្រុម​អាយុ​នេះ​ចំពោះ​ស៊េរី 3 ដូស មាន​ភាព​ស្រដៀងគ្នា​នឹង​ប្រតិកម្ម​នៃ​ភាពស៊ាំ​របស់​អ្នកចូលរួម​ដែល​មាន​អាយុ​ច្រើនជាង។ គ្មានផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ត្រូវ​បាន​រក​ឃើញ​នៅក្នុង​ការសិក្សា​ដែល​កំពុង​បន្ត​នោះ​ទេ​​

កុមារអាយុ 5-11 ឆ្នាំ

  • កុមារប្រហែល​ 3,100 នាក់​ អាយុ​ 5ឆ្នាំដល់​ 11 ឆ្នាំ បានទទួល​វ៉ាក់សាំង​ COVID-19 ប្រភេទ​ Pfizer នៅក្នុង​ការពិសោធន៍​សាកល្បង​វេជ្ជសាស្ត្រ​។ គ្មាន​ផលរំខានធ្ងន់ធ្ងរ​ ត្រូវបានរកឃើញ​នៅក្នុងការសិក្សា​ដែលកំពុង​បន្តអនុវត្តនោះទេ​។
  • ការឆ្លើយតប​នៃ​ប្រព័ន្ធភាពស៊ាំ​នៃ​កុមារអាយុ​ 5ឆ្នាំដល់​ 11 ឆ្នាំ​ គឺស្របគ្នា​ទៅនឹង​ការឆ្លើយតបរបស់បុគ្គល​ដែលមានអាយុ​ 16 ឆ្នាំ​ដល់​ 25 ឆ្នាំ​។
  • វ៉ាក់សាំង​នេះ​មានប្រសិទ្ធភាពជិត​ 91% ក្នុងការ​ការពារ​ជំងឺ​ COVID-19 ទៅលើកុមារ​អាយុ​ 5ឆ្នាំដល់ 11 ឆ្នាំ​។

កុមារអាយុ 12-15ឆ្នាំ

  • អ្នកចូលរួម​ចំនួន 2,260នាក់​ អាយុ ​12ឆ្នាំដល់​ 15ឆ្នាំ​ ដែលបានចុះឈ្មោះ​ក្នុងការពិសោធន៍សាកល្បង​វេជ្ជសាស្ត្រ​ គ្រប់គ្រង​ដោយ​ថ្នាំ​បញ្ឆោត បែប​ចៃដន្យ​ ធ្វើឡើង​ជាបន្ត​ នៅក្នុងសហរដ្ឋ​អាមេរិក​។
  • ក្នុង​ចំណោមអ្នកចួលរួមទាំងនេះ អ្នកចូលរួម​ជាក្មេង​​ជំទង់​ចំនួន​​ 1,131 នាក់​បានទទួល​វ៉ាក់សាំង​ ហើយ​ 1,129 នាក់​បានទទួល​ថ្នាំបញ្ឆោត​ប្រភេទសាលីន​។ អ្នកចួលរួម​ជាងពាក់កណ្តាល​ ត្រូវបានតាមដាន​មើលសុវត្ថិភាព​រយៈពេល​យ៉ាង​តិច​ពីរខែ​ បន្ទាប់​ពី​ដូស​ទីពីរ។​

Moderna

កុមារអាយុ 6 ខែដល់ 5 ឆ្នាំ

  • អ្នកចូលរួម​ប្រហែល 6,300 នាក់​ដែល​មាន​អាយុ 6 ខែ​ដល់​ក្រោម 6 ឆ្នាំ​បាន​ចូលរួម​ក្នុង​ការពិសោធន៍​សាកល្បង​វេជ្ជសាស្ត្រ​លើ​វ៉ាក់សាំង Moderna សម្រាប់​ជំងឺ COVID-19។ វ៉ាក់សាំង​នេះ​មានប្រសិទ្ធភាព 50% ក្នុង​ការ​បង្ការ​ជំងឺ COVID-19 នៅក្នុង​ក្រុម​អាយុ​នេះ។ គ្មានផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ត្រូវ​បាន​រក​ឃើញ​នៅក្នុង​ការសិក្សា​ដែល​កំពុង​បន្ត​នោះ​ទេ។

កុមារអាយុ 6-11 ឆ្នាំ

  • អ្នកចូលរួម​ប្រហែល 4,000 នាក់​ដែល​មាន​អាយុ 6-11 ឆ្នាំ​បាន​ចូលរួម​ក្នុង​ការពិសោធន៍​សាកល្បង​វេជ្ជសាស្ត្រ​លើ​វ៉ាក់សាំង Moderna សម្រាប់​ជំងឺ COVID-19។ ប្រតិកម្ម​នៃ​ភាពស៊ាំ​របស់​ក្រុម​អាយុ​នេះ​ចំពោះ​វ៉ាក់សាំង​នេះ មាន​ភាព​ស្រដៀងគ្នា​នឹង​ប្រតិកម្ម​នៃ​ភាពស៊ាំ​របស់​មនុស្ស​ពេញវ័យ។ គ្មានផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ត្រូវ​បាន​រក​ឃើញ​នៅក្នុង​ការសិក្សា​ដែល​កំពុង​បន្ត​នោះ​ទេ។

កុមារអាយុ 12-17 ឆ្នាំ

  • អ្នកចូលរួម​ប្រហែល 3,700 នាក់​ដែល​មាន​អាយុ 12-17 ឆ្នាំ​បាន​ចូលរួម​ក្នុង​ការពិសោធន៍​សាកល្បង​វេជ្ជសាស្ត្រ​លើ​វ៉ាក់សាំង Moderna សម្រាប់​ជំងឺ COVID-19។ វ៉ាក់សាំង​នេះ​មានប្រសិទ្ធភាព 93% ក្នុង​ការ​បង្ការ​ជំងឺ COVID-19 នៅក្នុង​ក្រុម​អាយុ​នេះ។ គ្មានផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ត្រូវ​បាន​រក​ឃើញ​នៅក្នុង​ការសិក្សា​ដែល​កំពុង​បន្ត​នោះ​ទេ។

Novavax

កុមារអាយុ 12-17 ឆ្នាំ

  • អ្នកចូលរួមប្រហែល 2,200 នាក់ដែលមានអាយុ 12-17 ឆ្នាំបានចូលរួមក្នុងការពិសោធន៍សាកល្បងវេជ្ជសាស្ត្រលើវ៉ាក់សាំង Novavax សម្រាប់ជំងឺ COVID-19។ វ៉ាក់សាំងនេះមានប្រសិទ្ធភាព 78% ក្នុងការបង្ការជំងឺ COVID-19 នៅក្នុងក្រុមអាយុនេះ។ គ្មានផលប៉ះពាល់ធ្ងន់ធ្ងរត្រូវបានរកឃើញនៅក្នុងការសិក្សាដែលកំពុងបន្តនោះទេ។