រូបភាពបង្ហាញការណែនាំទៅកាន់ភ័ស្តុតាងផ្លូវការ​ នៃការចាក់វ៉ាក់សាំងជំងឺ COVID-19 នៅរដ្ឋវ៉ាស៊ីនតោន

ការចាក់វ៉ាក់សាំងជំងឺ COVID-19 ត្រូវបានតម្រូវដោយអាជីវកម្ម ព្រឹត្តិការណ៍ និងនិយោជកជាច្រើន។ ប្រភេទនៃភស្តុតាងខាងក្រោមនេះត្រូវបានទទួលយកនៅរដ្ឋវ៉ាស៊ីនតោន។ ទីតាំងខ្លះអាចទទួលយកតែប្រភេទជាក់លាក់មួយប៉ុណ្ណោះពីបញ្ជីខាងក្រោមនេះ។

គោរពតាមវិធាន​របស់ទីកន្លែង ហើយត្រូវរៀបចំជាមុនក្នុងការបង្ហាញប្រភេទនៃភស្តុតាងដែលបានស្នើសុំ។

ប័ណ្ណកំណត់ត្រាការចាក់វ៉ាក់សាំងជំងឺ COVID-19 របស់ Centers for Disease Control and Prevention (CDC, មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ)

  • ច្បាប់ដើម សំណៅចម្លង ឬរូបថតនៅក្នុង​ឧបករណ៍ចល័ត​សុទ្ធតែអាចទទួលយកបាន។
  • ការចាក់វ៉ាក់សាំងពេញលេញមានសុពលភាព​ក្នុងរយៈពេលពីរសប្ដាហ៍​បន្ទាប់ពី​ដូស​ចុងក្រោយ​ដែលត្រូវបាន​កត់ត្រា៖
    • Johnson & Johnson៖ អនុញ្ញាតឱ្យចាក់ 1 ដូសសម្រាប់អាយុ 18 ឆ្នាំឡើងទៅ
    • Moderna៖ ចាក់ 2 ដូសមុនក្រោយគ្នា 28 ថ្ងៃសម្រាប់អាយុ 6 ខែដល់ ឡើងទៅ
    • Novavax៖ ៖ ចាក់ 2 ដូសមុនក្រោយគ្នា 21 ថ្ងៃសម្រាប់អាយុ 12 ឆ្នាំឡើងទៅ
    • Pfizer៖ ចាក់ 3 ដូសសម្រាប់កុមារអាយុ 6 ខែដល់ 4 ឆ្នាំ។ ចាក់ 2 ដូសដំបូងនៅមុនក្រោយគ្នាចំនួន 21 ថ្ងៃ ហើយចាក់ដូសទី 3 បន្ទាប់ពីដូសទី 2 បាន 8 សប្ដាហ៍។
    • Pfizer៖ ចាក់ 2 ដូសមុនក្រោយគ្នា 21 ថ្ងៃសម្រាប់អាយុ 5 ឆ្នាំឡើងទៅ
COVID-19 Vaccination Record Card Sample

ទាំងនេះគឺជាដំបូន្មានមានប្រយោជន៍មួយចំនួនដែលត្រូវចងចាំពាក់ព័ន្ធនឹងការចាត់ចែងប័ណ្ណចាក់វ៉ាក់សាំងរបស់អ្នក៖

  • សូមរក្សា​ប័ណ្ណ​ចាក់​វ៉ាក់សាំង​របស់​អ្នក​នៅចន្លោះ​ពេល​ចាក់​ដូ​សនី​មួយៗ និង​ក្រោយពេល​ចាក់​រួចរាល់។
  • សូមថតរូប​ទាំង​ផ្នែក​ខាងមុខ​និង​ខាងក្រោយ​នៃ​ប័ណ្ណ​របស់​អ្នក​ដើម្បី​រក្សា​វា​ជា​ទម្រង់​ឌីជីថល។ ពិចារណា​ផ្ញើ​វា​តាម​អ៊ីមែល​របស់​អ្នក បង្កើត​អាល់ប៊ុម ឬបញ្ចូល​ស្លាក​លើ​រូបថត​នោះ​ដើម្បី​ឱ្យ​អ្នក​ងាយស្រួល​ស្វែងរក​វា​ម្ដងទៀត។
  • សូមធ្វើការថតចម្លង ប្រសិនបើអ្នកចង់ដាក់វាតាមខ្លួន។
  • កុំបោះវាចោល ឬធ្វើឲ្យបាត់!
  • កុំបង្ហោះ​រូប​សែល​ហ្វី​តាម​អន​ឡាញ​ដែល​បង្ហាញ​កាត​ចាក់​វ៉ាក់សាំង​របស់​អ្នក។ ជំនួស​មកវិញ សូម​ថតរូប​សែល​ហ្វី ហើយ​ប្រើ​ស្ទីក​ឃ័រ​ឌីជីថល (ជា​ភាសាអង់គ្លេស​ប៉ុណ្ណោះ) របស់​យើង​ដោយ​ស្វែងរក​ពាក្យ #vaccinateWA ឬ #wadoh! កុំ​ភ្លេច​ដាក់​ស្លាក @WADeptHealth។
  • កុំអ៊ុតប័ណ្ណច្បាប់ដើមរបស់អ្នក។ អ្នកអាចអ៊ុតប័ណ្ណច្បាប់ចម្លងរបស់អ្នកដើម្បីដាក់តាមខ្លួនបាន។

លិខិតបញ្ជាក់អំពីការចាក់វ៉ាក់សាំងជំងឺ COVID-19 ឬកូដ QR

Certificate of COVID-19 Vaccination - Sample

គំរូ A៖
លិខិតបញ្ជាក់អំពីការចាក់វ៉ាក់សាំងជំងឺ COVID-19. អាចរកបានពី MyIRmobile.com
WA verify SMART Health Card QR code - Sample

គំរូ B៖
កូដ QR WAverify.org
QR Code Endorsed Partner App. - Sample

គំរូ C៖
កូដ QR ត្រូវបានបង្ហាញនៅលើកម្មវិធីទូរសព្ទជាដៃគូដែលមានការគាំទ្រ។ (កម្មវិធីអាចខុសគ្នា)

ឯកសារបោះពុម្ពប្រព័ន្ធ​ព័ត៌មាន​អំពីការ​ចាក់វ៉ាក់សាំងនៃរដ្ឋ​វ៉ាស៊ីនតោន​

  • ទម្រង់បែបបទ Certificate of Immunization Status (CIS, លិខិតបញ្ជាក់ស្ថានភាពការចាក់វ៉ាក់សាំង) ដែលបោះពុម្ពពី Washington State Immunization Information System។
  • ព័ត៌មានដែលសរសេរបញ្ចូលដោយដៃ​មិនត្រូវបានចាត់ទុកថា​មានសុពលភាព​នោះទេ លុះត្រាតែ​មានចុះហត្ថលេខាដោយ​អ្នកផ្ដល់សេវា​វេជ្ជសាស្ត្រ។
Certificate of Immunization - Sample

តើ​មានអ្វីខ្លះ​ទៀតដែលចាត់ទុកថា​ជា​កំណត់ត្រា​ផ្លូវការ​អំពីការចាក់វ៉ាក់សាំង​ជំងឺ COVID-19?

  • ឯកសារ​បោះពុម្ព​កំណត់ត្រា​វេជ្ជសាស្ត្រ​តាមប្រព័ន្ធអេឡិចត្រូនិក​ដែលបានផ្ទៀងផ្ទាត់​ពី​អ្នកផ្តល់​សេវាវេជ្ជសាស្ត្រ​

សម្រាប់សំណួរអំពីកំណត់ត្រាការចាក់វ៉ាក់សាំង សូមទូរសព្ទ​ទៅលេខ​ 1-800-525-0127 បន្ទាប់មកចុចសញ្ញា #