របៀបគណនាការនៅដាច់ដោយឡែក និងការធ្វើចត្តាឡីស័ក

This page is being reviewed for updates. The Washington State Department of Health has updated its guidance for what to do if you are sick with COVID-19 or were exposed to COVID-19. This page may have content that is inconsistent with the new guidance.

ការនៅដាច់ដោយឡែក និងការធ្វើចត្តាឡីស័កសម្រាប់ជំងឺ COVID-19៖ Washington State Department of Health (ជាភាសាអង់គ្លេសប៉ុណ្ណោះ)

សូមមើលខាងក្រោមដើម្បីដឹងពីរបៀបគណនារយៈពេលនៅដាច់ដោយឡែក ឬធ្វើចត្តាឡីស័ករបស់អ្នក។ សម្រាប់ព័ត៌មានបន្ថែមអំពីអ្វីដែលត្រូវធ្វើអំឡុងពេលនៅដាច់ដោយឡែក សូមមើលចំណុចដែលត្រូវធ្វើ ប្រសិនបើអ្នកធ្វើតេស្តឃើញវិជ្ជមានជំងឺ COVID-19 (PDF)។ សម្រាប់ព័ត៌មានបន្ថែមអំពីអ្វីដែលត្រូវធ្វើ ប្រសិនបើអ្នកគឺជាអ្នកប៉ះពាល់ផ្ទាល់ជាមួយនរណាម្នាក់ដែលមានផ្ទុកជំងឺ COVID-19 សូមមើលចំណុចអ្វីដែលត្រូវធ្វើ ប្រសិនបើអ្នកប្រហែលជាបានប៉ះពាល់ជាមួយនរណាម្នាក់ដែលមានផ្ទុកជំងឺ COVID-19 (PDF)

ប្រសិនបើអ្នកមានប្រព័ន្ធភាពស៊ាំចុះខ្សោយ ឬបានឈឺធ្ងន់ដោយសារជំងឺ COVID-19 របៀបគណនាទាំងនេះទំនងជាមិនត្រូវនឹងស្ថានភាពរបស់អ្នកទេ។ សូមមើលចំណុចអ្វីដែលត្រូវធ្វើ ប្រសិនបើអ្នកធ្វើតេស្តឃើញវិជ្ជមានជំងឺ COVID-19 (PDF) ដើម្បីទទួលបានព័ត៌មានបន្ថែម។

ប្រសិនបើអ្នកកំពុងស្នាក់នៅ ឬធ្វើការនៅក្នុងមជ្ឈដ្ឋានដែលមានហានិភ័យខ្ពស់ របៀបគណនាទាំងនេះប្រហែលជាមិនត្រូវនឹងស្ថានភាពរបស់អ្នកទេ។ មជ្ឈដ្ឋានដែលមានហានិភ័យខ្ពស់រួមមាន៖ មណ្ឌលថែទាំសុខភាព មណ្ឌលកែប្រែ មន្ទីរឃុំឃាំង ជម្រកសម្រាប់អ្នកគ្មានផ្ទះសម្បែង លំនៅដ្ឋានបណ្ដោះអាសន្ន មជ្ឈដ្ឋានដែនសមុទ្រពាណិជ្ជកម្ម (ឧ. នាវាដឹកអាហារសមុទ្របែបពាណិជ្ជកម្ម នាវាដឹកទំនិញ នាវាទេសចរណ៍) លំនៅដ្ឋានកម្មករបណ្ដោះអាសន្ន ឬមជ្ឈដ្ឋានការងារដែលមានមនុស្សច្រើនដែលការរក្សាគម្លាតរាងកាយមិនអាចធ្វើទៅបាន ដោយសារលក្ខណៈនៃកន្លែងធ្វើការ (ឧ. ឃ្លាំង រោងចក្រ និងរោងចក្រកែច្នៃសាច់ និងការវេចខ្ចប់អាហារ)។ សូមមើលចំណុចអ្វីដែលត្រូវធ្វើ ប្រសិនបើអ្នកធ្វើតេស្តឃើញវិជ្ជមានជំងឺ COVID-19 (PDF) សម្រាប់ព័ត៌មានបន្ថែមអំពីរយៈពេលនៅដាច់ដោយឡែករបស់អ្នក និងអ្វីដែលត្រូវធ្វើ ប្រសិនបើអ្នកប្រហែលជាបានប៉ះពាល់ជាមួយនរណាម្នាក់ដែលមានផ្ទុកជំងឺ COVID-19 (PDF) សម្រាប់ព័ត៌មានអំពីរយៈពេលធ្វើចត្តាឡីស័ក។

ខ្ញុំបានធ្វើតេស្តឃើញវិជ្ជមាន និងមានរោគសញ្ញា៖ សូមគណនារយៈពេលនៅដាច់ដោយឡែករបស់ខ្ញុំ។

ការនៅដាច់ដោយឡែក 5 ថ្ងៃ

រយៈពេលនៅដាច់ដោយឡែក 5 ថ្ងៃគឺសមស្រប ប្រសិនបើ៖

  • រោគសញ្ញារបស់អ្នកបានធូរស្រាល និង
  • 24 ម៉ោងបានកន្លងផុតទៅ ចាប់តាំងពីពេលដែលអ្នកមានអាការគ្រុនក្តៅ ឬបានប្រើថ្នាំបញ្ចុះកម្ដៅ និង
  • អ្នកអាចពាក់ម៉ាស់ដែលតឹងណែនល្អពេលនៅក្បែរអ្នកដទៃ

ប្រសិនបើត្រូវនឹងលក្ខខណ្ឌទាំងនេះ នោះមួយថ្ងៃពេញចុងក្រោយនៃការនៅដាច់ដោយឡែករបស់អ្នកគឺ៖
ការនៅដាច់ដោយឡែករបស់អ្នកបញ្ចប់នៅ៖

ត្រូវប្រាកដថាពាក់ម៉ាស់ពេលនៅក្បែរអ្នកដទៃឱ្យបាន 5 ថ្ងៃទៀត (រហូតដល់ ) និងជៀសវាងសកម្មភាពដែលអ្នកមិនអាចពាក់ម៉ាស់បាន។ អ្នកក៏គួរតែជៀសនៅក្បែរមនុស្សដែលមានហានិភ័យខ្ពស់ផងដែររហូតដល់ ផងដែរ។ សូមមើលផ្នែក ការធ្វើដំណើរ | CDC (ជាភាសាអង់គ្លេសប៉ុណ្ណោះ) ដើម្បីទទួលបានព័ត៌មានអំពីការធ្វើដំណើរ។

ប្រសិនបើអ្នកមានលទ្ធភាពទទួលបានការធ្វើតេស្តអង់ទីហ្សែន អ្នកអាចកាត់បន្ថយហានិភ័យនៃការចម្លងទៅអ្នកដទៃបន្ថែមទៀត ដោយធ្វើតេស្តនៅថ្ងៃទី 5 នៃរយៈពេលនៅដាច់ដោយឡែក។ ប្រសិនបើអ្នកធ្វើតេស្តឃើញអវិជ្ជមាន អ្នកអាចបញ្ចប់ការនៅដាច់ដោយឡែកក្រោយថ្ងៃទី 5 ប៉ុន្តែបន្តពាក់ម៉ាស់ពេលនៅក្បែរអ្នកដទៃឱ្យបាន 5 ថ្ងៃទៀត (រហូតដល់ )។ ប្រសិនបើអ្នកធ្វើតេស្តឃើញវិជ្ជមាន អ្នកគួរបន្តនៅដាច់ដោយឡែករហូតដល់

ការនៅដាច់ដោយឡែក 10 ថ្ងៃ

ប្រសិនបើលក្ខខណ្ឌខាងលើមិនត្រូវនឹងអ្នកទេ អ្នកគួរតែនៅដាច់ដោយឡែករយៈពេល 10 ថ្ងៃ។

ប្រសិនបើអ្នកកំពុងនៅដាច់ដោយឡែករយៈពេល 10 ថ្ងៃ នោះមួយថ្ងៃពេញចុងក្រោយនៃការនៅដាច់ដោយឡែករបស់អ្នកគឺ៖
ការនៅដាច់ដោយឡែករបស់អ្នកបញ្ចប់នៅ៖

ប្រសិនបើរោគសញ្ញារបស់អ្នកមិនបានធូរស្រាល ឬអ្នកបន្តមានអាការគ្រុនក្ដៅ (ឬត្រូវការថ្នាំបញ្ចុះកម្ដៅ) នៅ ត្រូវរង់ចាំបញ្ចប់ការនៅដាច់ដោយឡែករបស់អ្នក រហូតដល់រោគសញ្ញាបានធូរស្រាល ហើយអ្នកមិនមានអាការគ្រុនក្ដៅ 24 ម៉ោងដោយមិនប្រើថ្នាំបញ្ចុះកម្ដៅ។

ខ្ញុំបានធ្វើតេស្តឃើញវិជ្ជមាន ប៉ុន្តែខ្ញុំមិនធ្លាប់មានរោគសញ្ញាទេ៖ សូមគណនារយៈពេលនៅដាច់ដោយឡែករបស់ខ្ញុំ។

ការនៅដាច់ដោយឡែក 5 ថ្ងៃ

រយៈពេលនៅដាច់ដោយឡែក 5 ថ្ងៃគឺសមស្រប ប្រសិនបើ៖

  • អ្នកអាចពាក់ម៉ាស់ដែលតឹងណែនល្អពេលនៅក្បែរអ្នកដទៃ

ប្រសិនបើអ្នកមិនធ្លាប់មានរោគសញ្ញាទេ ហើយអាចពាក់ម៉ាស់ដែលតឹងណែនល្អនៅក្បែរអ្នកដទៃ នោះមួយថ្ងៃពេញចុងក្រោយនៃការនៅដាច់ដោយឡែករបស់អ្នកគឺ៖
ការនៅដាច់ដោយឡែករបស់អ្នកបញ្ចប់នៅ៖

ត្រូវប្រាកដថាពាក់ម៉ាស់ពេលនៅក្បែរអ្នកដទៃឱ្យបាន 5 ថ្ងៃទៀត (រហូតដល់ ) និងជៀសវាងសកម្មភាពដែលអ្នកមិនអាចពាក់ម៉ាស់បាន។ អ្នកក៏គួរតែជៀសនៅក្បែរមនុស្សដែលមានហានិភ័យខ្ពស់ផងដែររហូតដល់ ផងដែរ។ សូមមើលផ្នែក ការធ្វើដំណើរ | CDC (ជាភាសាអង់គ្លេសប៉ុណ្ណោះ) ដើម្បីទទួលបានព័ត៌មានអំពីការធ្វើដំណើរ។

ប្រសិនបើអ្នកមានលទ្ធភាពទទួលបានការធ្វើតេស្តអង់ទីហ្សែន អ្នកអាចកាត់បន្ថយហានិភ័យនៃការចម្លងទៅអ្នកដទៃបន្ថែមទៀត ដោយធ្វើតេស្តនៅថ្ងៃទី 5 នៃរយៈពេលនៅដាច់ដោយឡែក។ ប្រសិនបើអ្នកធ្វើតេស្តឃើញអវិជ្ជមាន អ្នកអាចបញ្ចប់ការនៅដាច់ដោយឡែកក្រោយថ្ងៃទី 5 ប៉ុន្តែបន្តពាក់ម៉ាស់ពេលនៅក្បែរអ្នកដទៃឱ្យបាន 5 ថ្ងៃទៀត (រហូតដល់ )។ ប្រសិនបើអ្នកធ្វើតេស្តឃើញវិជ្ជមាន អ្នកគួរបន្តនៅដាច់ដោយឡែករហូតដល់

ការនៅដាច់ដោយឡែក 10 ថ្ងៃ

ប្រសិនបើលក្ខខណ្ឌខាងលើមិនត្រូវនឹងអ្នកទេ អ្នកគួរតែនៅដាច់ដោយឡែករយៈពេល 10 ថ្ងៃ។

ប្រសិនបើអ្នកកំពុងនៅដាច់ដោយឡែករយៈពេល 10 ថ្ងៃ នោះមួយថ្ងៃពេញចុងក្រោយនៃការនៅដាច់ដោយឡែករបស់អ្នកគឺ៖
ការនៅដាច់ដោយឡែករបស់អ្នកបញ្ចប់នៅ៖

ខ្ញុំបានប្រឈមទៅនឹងការឆ្លងជំងឺ COVID-19 (ត្រូវបានកំណត់ថាជាអ្នកប៉ះពាល់ផ្ទាល់)៖ សូមគណនារយៈពេលធ្វើចត្តាឡីស័ករបស់ខ្ញុំ

អ្នកបានប៉ះពាល់ផ្ទាល់ជាមួយនរណាម្នាក់ដែលបានធ្វើតេស្ដឃើញវិជ្ជមានជំងឺ COVID-19 ប៉ុន្តែអ្នកមិនមានរោគសញ្ញាណាមួយទេ។

មើលការណែនាំរបស់ Centers for Disease Control and Prevention (CDC, មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺ) (ជាភាសាអង់គ្លេសប៉ុណ្ណោះ) ដើម្បីឱ្យដឹងថាតើអ្នកបានចាក់វ៉ាក់សាំងជំងឺ COVID-19 គ្រប់ចំនួនតាមសភាពការណ៍ឬអត់។ ប្រសិនបើអ្នកមិនបានចាក់វ៉ាក់សាំងជំងឺ COVID-19 គ្រប់ចំនួនតាមសភាពការណ៍ទេ អ្នកគួរតែស្នាក់នៅផ្ទះ និងធ្វើចត្តាឡីស័ក។

ការធ្វើចត្តាឡីស័ក 5 ថ្ងៃ

រយៈពេលធ្វើចត្តាឡីស័ក 5 ថ្ងៃគឺសមស្រប ប្រសិនបើ៖

  • អ្នកមិនបានចាក់វ៉ាក់សាំងជំងឺ COVID-19 គ្រប់ចំនួនតាមសភាពការណ៍ទេ និង
  • អ្នកអាចពាក់ម៉ាស់ដែលតឹងណែនល្អពេលនៅក្បែរអ្នកដទៃ

អ្នកគួរតែស្នាក់នៅផ្ទះ និងធ្វើចត្តាឡីស័កឱ្យបានរយៈពេលយ៉ាងហោចណាស់ 5 ថ្ងៃពេញ (ទោះបីជាអ្នកធ្វើតេស្តឃើញអវិជ្ជមានក្នុងអំឡុងពេលនេះក៏ដោយ)។ មួយថ្ងៃពេញចុងក្រោយនៃការធ្វើចត្តាឡីស័ករបស់អ្នកគឺ៖
ការធ្វើចត្តាឡីស័ករបស់អ្នកបញ្ចប់នៅ៖

ពាក់ម៉ាស់ដែលតឹងណែនល្អ (ជាភាសាអង់គ្លេសប៉ុណ្ណោះ) ពេលនៅក្បែរអ្នកដទៃ ជៀសវាងធ្វើសកម្មភាពដែលអ្នកមិនអាចពាក់ម៉ាស់ និងជៀសវាងនៅក្បែរអ្នកដែលមានហានិភ័យខ្ពស់ដែលអាចនឹងកើតជំងឺធ្ងន់ធ្ងរឱ្យបាន 5 ថ្ងៃទៀត (រហូតដល់ )។ មើលការធ្វើដំណើរ | CDC (ជាភាសាអង់គ្លេសប៉ុណ្ណោះ) សម្រាប់ព័ត៌មានអំពីការធ្វើដំណើរ។

អ្នកក៏គួរតែធ្វើតេស្តផងដែរ ទោះបីជាអ្នកមិនមានរោគសញ្ញាក៏ដោយ។ ធ្វើតេស្តបន្ទាប់ពីអ្នកបានប៉ះពាល់ផ្ទាល់លើកចុងក្រោយជាមួយនរណាម្នាក់ដែលមានផ្ទុកជំងឺ COVID-19 យ៉ាងហោចណាស់ 5 ថ្ងៃ (នៅថ្ងៃ ឬក្រោយថ្ងៃទី )។ ប្រសិនបើអ្នកធ្វើតេស្តឃើញវិជ្ជមាន អ្នកគួរតែស្នាក់នៅផ្ទះ និងនៅដាច់ដោយឡែកពីអ្នកដទៃ (សម្រាប់ព័ត៌មានបន្ថែមអំពីការនៅដាច់ដោយឡែក សូមមើលចំណុចដែលត្រូវធ្វើ ប្រសិនបើអ្នកធ្វើតេស្តឃើញវិជ្ជមានជំងឺ COVID-19 (PDF))។

ការធ្វើចត្តាឡីស័ក 10 ថ្ងៃ

រយៈពេលធ្វើចត្តាឡីស័ក 10 ថ្ងៃគឺសមស្រប ប្រសិនបើ៖

  • អ្នកមិនបានចាក់វ៉ាក់សាំងជំងឺ COVID-19 គ្រប់ចំនួនតាមសភាពការណ៍ទេ និង
  • អ្នកមិនអាចពាក់ម៉ាស់ដែលតឹងណែនល្អពេលនៅក្បែរអ្នកដទៃបានទេ

អ្នកគួរតែស្នាក់នៅផ្ទះ និងធ្វើចត្តាឡីស័កឱ្យបានរយៈពេលយ៉ាងហោចណាស់ 10 ថ្ងៃពេញ (ទោះបីជាអ្នកធ្វើតេស្តឃើញអវិជ្ជមានក្នុងអំឡុងពេលនេះក៏ដោយ)។ មួយថ្ងៃពេញចុងក្រោយនៃការធ្វើចត្តាឡីស័ករបស់អ្នកគឺ៖
ការធ្វើចត្តាឡីស័ករបស់អ្នកបញ្ចប់នៅ៖

នៅថ្ងៃនេះ អ្នកអាចបន្តសកម្មភាពជាធម្មតារបស់អ្នកបាន ប៉ុន្តែគួរតែបន្តចាត់វិធានការដើម្បីកាត់បន្ថយហានិភ័យរបស់អ្នក (ឧទាហរណ៍ ចាក់វ៉ាក់សាំងជំងឺ COVID-19 ទាន់សភាពការណ៍ (ជាភាសាអង់គ្លេសប៉ុណ្ណោះ), ពាក់ម៉ាស់តាមការណែនាំ និង/ឬលក្ខខណ្ឌតម្រូវនានា, ជៀសវាងកន្លែងមានខ្យល់ចេញចូលមិនគ្រប់គ្រាន់ និងលាងសម្អាតដៃរបស់អ្នកឱ្យបានញឹកញាប់។ សូមមើលរបៀបការពារខ្លួនអ្នក និងអ្នកដទៃ | CDC (ជាភាសាអង់គ្លេសប៉ុណ្ណោះ) ដើម្បីទទួលបានព័ត៌មានបន្ថែម)។

មិនចាំបាច់ធ្វើចត្តាឡីស័ក

ប្រសិនបើអ្នកបានចាក់វ៉ាក់សាំងជំងឺ COVID-19 គ្រប់ចំនួនតាមសភាពការណ៍ (ជាភាសាអង់គ្លេសប៉ុណ្ណោះ) អ្នកមិនចាំបាច់ស្នាក់នៅផ្ទះទេ លុះត្រាតែអ្នកមានរោគសញ្ញា។ អ្នកគួរតែបន្តពាក់ម៉ាស់ដែលតឹងណែនល្អនៅក្បែរអ្នកដទៃរហូតដល់ និងធ្វើតេស្ត ទោះបីជាអ្នកមិនមានរោគសញ្ញាក៏ដោយ។ ធ្វើតេស្តបន្ទាប់ពីអ្នកបានប៉ះពាល់ផ្ទាល់លើកចុងក្រោយជាមួយនរណាម្នាក់ដែលមានផ្ទុកជំងឺ COVID-19 យ៉ាងហោចណាស់ 5 ថ្ងៃ (នៅថ្ងៃ ឬក្រោយថ្ងៃ )។

ប្រសិនបើអ្នកមានផ្ទុកជំងឺ COVID-19 ក្នុងរយៈពេល 90 ថ្ងៃចុងក្រោយ (អ្នកបានធ្វើតេស្តឃើញវិជ្ជមានដោយប្រើការធ្វើតេស្តវីរុស (ជាភាសាអង់គ្លេសប៉ុណ្ណោះ)) អ្នកមិនចាំបាច់ស្នាក់នៅផ្ទះទេ លុះត្រាតែអ្នកមានរោគសញ្ញា។ អ្នកគួរតែបន្តពាក់ម៉ាស់ដែលតឹងណែនល្អនៅក្បែរអ្នកដទៃរហូតដល់ថ្ងៃ និងធ្វើតេស្តដោយប្រើតេស្តអង់ទីហ្សែន (មិនមែនតេស្ត PCR ទេ) បន្ទាប់ពីអ្នកបានប៉ះពាល់ផ្ទាល់លើកចុងក្រោយជាមួយនរណាម្នាក់ដែលមានផ្ទុកជំងឺ COVID-19 យ៉ាងហោចណាស់ 5 ថ្ងៃ (នៅថ្ងៃ ឬក្រោយថ្ងៃ )។

ប្រសិនបើអ្នកបានប៉ះពាល់ផ្ទាល់ជាមួយនរណាម្នាក់ដែលបានធ្វើតេស្តឃើញវិជ្ជមានជំងឺ COVID-19 និងមានរោគសញ្ញា សូមមើលចំណុចដែលត្រូវធ្វើ ប្រសិនបើអ្នកប្រហែលជាបានប៉ះពាល់ជាមួយនរណាម្នាក់ដែលមានផ្ទុកជំងឺ COVID-19 (PDF)