COVID-19

This page is being reviewed for updates. The Washington State Department of Health has updated its guidance for what to do if you are sick with COVID-19 or were exposed to COVID-19. This page may have content that is inconsistent with the new guidance.

យើងដឹងថាជំងឺ COVID-19 បន្តមានក្នុងរយៈពេលមិនយូរទៀតទេ។ អ្វីដែលសំខាន់គឺត្រូវយល់អំពីរបៀបរស់នៅដែលអាចរក្សាខ្លួនយើង មនុស្សជាទីស្រលាញ់ និងសហគមន៍ឱ្យមានសុវត្ថិភាពតាមដែលអាចធ្វើបាន។ តើយើងអាចរក្សាសុវត្ថិភាពតាមរបៀបណា? តាមរយៈចាក់វ៉ាក់សាំងជំងឺ COVID-19 ឱ្យទាន់សភាពការណ៍ ធ្វើតេស្ត ស្នាក់នៅផ្ទះប្រសិនបើឈឺឬប្រឈមនឹងការឆ្លងជំងឺ ពាក់ម៉ាស់ក្នុងទីមានមនុស្សកកកុញ និងរក្សាគម្លាត។

ធ្វើសកម្មភាព ថែទាំសុខភាព

Decorative

ចាក់វ៉ាក់សាំងជំងឺ COVID-19 ឱ្យទាន់សភាពការណ៍

វ៉ាក់សាំងជំងឺ COVID-19 ឆ្នាំ 2023-2024 ថ្មីគឺជាប្រព័ន្ធការពារលេខ 1 ទល់នឹងការឆ្លងជំងឺ និងជំងឺធ្ងន់ធ្ងរ។

ស្វែងយល់បន្ថែម

Decorative

ដឹងថាពេលណាត្រូវធ្វើតេស្ត

ជួយកាត់បន្ថយហានិភ័យនៃការឆ្លងរាលដាលជំងឺ COVID-19 ដោយធ្វើតេស្ត ប្រសិនបើអ្នកមិនស្រួលខ្លួន កំពុងជួបជុំគ្នាច្រើន ឬបានប្រឈមនឹងការឆ្លងជំងឺ COVID-19។

ស្វែងយល់បន្ថែម

Decorative

ពាក់ម៉ាស់

ការពាក់ម៉ាស់ត្រូវបានទទួលស្គាល់ថាជួយពន្យឺតការឆ្លងរាលដាលជំងឺ COVID-19 ហើយនៅតែណែនាំឱ្យពាក់ក្នុងមជ្ឈដ្ឋានមួយចំនួន។

ស្វែងយល់បន្ថែម

 

ប្រសិនបើអ្នកមានជំងឺ COVID-19 ឥឡូវនេះ

សូមពិនិត្យមើលគោលការណ៍ណែនាំថ្មីៗបំផុត

សូមស្នាក់នៅផ្ទះ និងនៅឆ្ងាយពីអ្នកដទៃ ហើយអនុវត្តតាមគោលការណ៍ណែនាំថ្មីៗបំផុតស្ដីពីការនៅដាច់ដោយឡែក។

ស្វែងយល់បន្ថែម

ទទួលការព្យាបាល

សូមទាក់ទងអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក ដើម្បីស្វែងយល់អំពីជម្រើសព្យាបាលរបស់អ្នក។ ការថែទាំសុខភាពពីចម្ងាយក៏មានផ្ដល់ជូនអ្នកដែលត្រូវនឹងលក្ខខណ្ឌផងដែរ។

ស្វែងយល់បន្ថែម

ទទួលជំនួយពេលធូរស្បើយតាមរយៈ Care Connect

ទទួលបានអាហារ និងឱសថដែលដឹកជញ្ជូនដល់ផ្ទះ ការថែទាំកុមារ និងសេវាកម្មផ្សេងទៀត ខណៈពេលធូរស្បើយពីជំងឺ COVID-19។

ស្វែងយល់បន្ថែម

ស្វែងយល់អំពីជំងឺ COVID រយៈពេលវែង

មនុស្សដែលមានផ្ទុកជំងឺ COVID-19 អាចចេញរោគសញ្ញាច្រើនសប្ដាហ៍រហូតដល់ឆ្នាំ បន្ទាប់ពីឆ្លងជំងឺ។ សូមបង្ការជំងឺ COVID រយៈពេលវែងដោយបង្ការកុំឱ្យឆ្លងជំងឺ COVID-19។

ស្វែងយល់បន្ថែម

ធនធាននិងព័ត៌មានបន្ថែម

រោគសញ្ញា សញ្ញា និងការបង្ការជំងឺ COVID-19

រោគសញ្ញាចម្បងៗនៃជំងឺ COVID-19 មានដូចខាងក្រោម៖

  • ក្អក ដង្ហក់ ឬពិបាក​ដកដង្ហើម គ្រុនក្ដៅ គ្រុន​រងា ឈឺ​សាច់ដុំ ឈឺបំពង់ក លែង​ដឹង​ក្លិន ឬរសជាតិ​នា​ពេល​ថ្មីៗ។ រោគសញ្ញា​ផ្សេងទៀត​ដែល​មិនសូវ​កើតមាន រួមមាន​ចង្អោរ ក្អួត ឬរាករូស។
  • ទូរសព្ទទៅលេខ 911 ប្រសិនបើអ្នកឃើញ​សញ្ញាព្រមាន​ឱ្យ​សង្គ្រោះ​បន្ទាន់​នៃ​ជំងឺ COVID-19 ដូច​ខាងក្រោម៖
    • ពិបាកដកដង្ហើម
    • ឈឺទ្រូង ឬណែនទ្រូងមិនបាត់
    • វង្វេង​ស្មារតី​ភ្លាមៗ​
    • អសមត្ថភាពក្នុងការភ្ញាក់ ឬដឹងខ្លួន
    • ស្បែក បបូរមាត់ ឬគល់ក្រចកមានសភាពស្លេកស្លាំង មានពណ៌ប្រផេះ ឬខៀវ​អាស្រ័យ​លើ​ពណ៌​ស្បែក​
  • តើក្រុមមនុស្សណាខ្លះប្រឈមនឹងហានិភ័យ?
    • មនុស្ស​វ័យ​ចំណាស់ មនុស្ស​គ្រប់វ័យ​ដែល​មាន​ស្ថានភាព​ជំងឺច្រើនស្រាប់ និងស្ត្រីមាន​​ផ្ទៃពោះ​ អាច​នឹង​មានហានិភ័យ​ខ្ពស់​ប្រឈមទៅនឹង​អាការៈធ្ងន់ធ្ងរ​ពីជំងឺ COVID-19។​

តើខ្ញុំអាចការពារខ្លួនខ្ញុំ និងគ្រួសាររបស់ខ្ញុំដោយរបៀបណា?

  • ចាក់វ៉ាក់សាំង និងចាក់ឱ្យទាន់សភាពការណ៍។នៅផ្ទះ ប្រសិនបើអ្នកឈឺ។
  • ពិចារណាពាក់ម៉ាស់។ជៀសវាងកន្លែងមានមនុស្សច្រើន និងខ្យល់ចេញចូលមិនគ្រប់គ្រាន់។
  • លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹក ឬប្រើទឹកលាងដៃសម្លាប់មេរោគ។ប្រើក្រដាសជូតមាត់ ឬកែងដៃខ្ទប់មាត់ នៅពេលអ្នកក្អកនិងកណ្តាស់។
  • ជៀសវាងការយកដៃដែលមិនបានលាងសម្អាតទៅប៉ះផ្ទៃមុខ មាត់ ច្រមុះ ឬភ្នែករបស់អ្នក។
  • ប្រសិនបើអ្នកមានរោគសញ្ញានៃជំងឺ COVID-19 សូម​ជួប​អ្នកផ្ដល់​សេវា​ថែទាំ​សុខភាព​របស់​អ្នក។ ប្រសិនបើ​អ្នក​មិន​មាន​អ្នកផ្ដល់​សេវា ឬធានារ៉ាប់រង​សុខភាព នោះ​នឹង​មានការ​ផ្ដល់​ជូន​ការណាត់ជួប​ថែទាំ​សុខភាព​តាម​ប្រព័ន្ធ​ឌីជីថល​ដោយ​ឥតគិតថ្លៃ (ជាភាសាអង់គ្លេស​) តាមរយៈ Department of Health (DOH, ក្រសួងសុខាភិបាល)។
សូមទៅហាង និងទីសាធារណៈនានាឱ្យកាន់តែមានសុវត្ថិភាព

មានរឿងជាច្រើន​ដែល​អ្នក​អាច​ចងចាំ​ដើម្បី​ការពារ​ខ្លួន​អ្នក និង​អ្នកដទៃ​មុន និង​ក្រោយពេល​អ្នក​ចេញទៅ​ក្រៅ និង​ខណៈ​ពេល​ដែល​អ្នក​នៅ​ឆ្ងាយ​ពី​ផ្ទះ។

មុនពេលចាកចេញ៖

  • បើអ្នកឈឺ កុំទៅហាង ឬទីសាធារណៈផ្សេងទៀតឱ្យ​បានច្រើន​តាមដែល​អាចធ្វើទៅបាន។ ឱ្យសមាជិកគ្រួសារ ឬមិត្តភក្តិយករបស់របរជំនួសអ្នក។
  • ពិចារណាបញ្ជាទិញគ្រឿងទេស ឱសថ និងរបស់របរផ្សេងទៀតតាមអ៊ីនធឺណិត ដើម្បីឱ្យគេដឹកមកផ្ទះរបស់អ្នក។

ខណៈពេលចូលក្នុងអគារក្នុងកន្លែងមានមនុស្សច្រើន៖

  • ពាក់ម៉ាស់ដែលបិទបាំងច្រមុះ និងមាត់របស់អ្នក។
    រក្សាគម្លាតរវាងអ្នក និងអ្នកដទៃ 
  • រួមទាំងពេលតម្រង់ជួរបង់ប្រាក់។
  • ខ្ទប់មាត់ពេលអ្នកក្អក ឬកណ្តាស់។
  • កុំយកដៃដែលមិនបានលាងសម្អាតទៅប៉ះផ្ទៃមុខរបស់អ្នក។
  • ប្រសិនបើអ្នកចេញទៅទិញទំនិញ ត្រូវប្រើទឹកលាងដៃសម្លាប់មេរោគ ឬក្រណាត់ជូតសម្លាប់មេរោគ ដើម្បីសម្អាតដងរទេះ ឬកន្ត្រកទំនិញរបស់អ្នក។
ការមានផ្ទៃពោះ ទារក និងជំងឺ COVID-19

អ្វីដែលអ្នកគួរដឹងប្រសិនបើអ្នកមានផ្ទៃពោះ

  • មនុស្ស​មានផ្ទៃពោះ ឬមានផ្ទៃពោះថ្មីៗប្រឈមនឹងហានិភ័យខ្ពស់​ដែលអាចមានជំងឺធ្ងន់ធ្ងរដោយសារជំងឺ COVID-19 ធៀបទៅនឹង​មនុស្សដែលគ្មានផ្ទៃពោះ។
  • មនុស្សដែលឆ្លងជំងឺ COVID-19 ក្នុងអំឡុងពេលមានផ្ទៃពោះ ក៏​មាន​ហានិភ័យ​ខ្ពស់​ដែល​អាច​សម្រាលកូន​មុនពេលកំណត់ (សម្រាលកូន​មុន 37 សប្ដាហ៍) និង​កូន​ស្លាប់​ក្នុង​ពោះ និង​អាច​មាន​ហានិភ័យ​ខ្ពស់​ដែល​អាច​មាន​បញ្ហា​ផ្សេងទៀត​ក្នុង​ពេល​មានផ្ទៃពោះ​ផង​ដែរ។
  • មនុស្ស​មានផ្ទៃពោះ ឬមានផ្ទៃពោះថ្មីៗ និងមនុស្សដែលពួកគេបានប៉ះពាល់ជាមួយ គួរតែចាត់វិធានការទាំងនេះ ដើម្បីជួយការពារខ្លួនពីការចម្លងជំងឺ COVID-19៖
    • ចាក់វ៉ាក់សាំង និងចាក់ឱ្យទាន់សភាពការណ៍។
    • ពិចារណាពាក់ម៉ាស់នៅកន្លែងមានមនុស្សច្រើន។
    • ជៀសវាងកន្លែងមានមនុស្សច្រើន និងខ្យល់ចេញចូលមិនគ្រប់គ្រាន់។
    • ធ្វើតេស្តដើម្បីជៀសវាងចម្លងជំងឺទៅអ្នកដទៃ។
    • លាងសម្អាតដៃរបស់អ្នកឱ្យបានញឹកញាប់ និងប្រើក្រដាសជូតមាត់ ឬកែងដៃខ្ទប់មាត់ នៅពេលអ្នកក្អក និងកណ្តាស់។
    • សម្អាត និងសម្លាប់មេរោគក្នុងផ្ទះរបស់អ្នកជាប្រចាំ។
    • ពិនិត្យសុខភាពរបស់អ្នកប្រចាំថ្ងៃ។
    • ទូរសព្ទទៅអ្នកផ្ដល់សេវាថែទាំសុខភាពរបស់អ្នកភ្លាម ប្រសិនបើអ្នកមានការព្រួយបារម្ភអំពីការមានផ្ទៃពោះ ប្រសិនបើអ្នកឈឺ ឬប្រសិនបើអ្នកគិតថាអ្នកប្រហែលជាមានផ្ទុកជំងឺ COVID-19។

ការមានផ្ទៃពោះ និងវ៉ាក់សាំងជំងឺ COVID-19

  • ការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 ត្រូវបានណែនាំសម្រាប់​មនុស្ស​ដែលមានផ្ទៃពោះ កំពុងបំបៅដោះកូន កំពុងព្យាយាម​ចង់មានផ្ទៃពោះ ឬប្រហែលជាមានផ្ទៃពោះនាពេលអនាគត។
  • ភស្តុតាងស្ដីពីសុវត្ថិភាព និងប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 អំឡុង​ពេល​មានផ្ទៃពោះ​កំពុង​កើនឡើង។ ទិន្នន័យ​នេះ​លើកឡើង​ថា អត្ថ​ប្រយោជន៍​នៃ​ការ​ចាក់​វ៉ាក់សាំង​ជំងឺ COVID-19 មាន​ច្រើនជាង​ហានិភ័យ​នៃ​ការ​ចាក់​វ៉ាក់សាំង​ដែល​អាច​កើតមាន ឬដែលគេ​បានដឹង​ក្នុងអំឡុងពេល​មានផ្ទៃពោះ។
  • បុគ្គលមានផ្ទៃពោះគួរតែចាក់ 1 ដូសនៃវ៉ាក់សាំងជំងឺ COVID-19 ថ្មី នៅពេលមានលក្ខខណ្ឌគ្រប់គ្រាន់។
  • វ៉ាក់សាំងជំងឺ COVID-19 មិនធ្វើឱ្យឆ្លងជំងឺ COVID-19 សូម្បីតែមនុស្សមានផ្ទៃពោះ ឬទារករបស់ពួកគេ។
  • បច្ចុប្បន្ននេះ​ គ្មា​ន​ភស្តុតាង​ណាមួយបង្ហាញថាវ៉ាក់សាំង​ណាមួយ រួមទាំង​វ៉ាក់សាំងជំងឺ​ COVID-19 បង្កឱ្យមានបញ្ហា​មិនអាច​មានកូន​សម្រាប់ស្ត្រី ឬបុរស​នោះទេ។
  • តើអ្នកមានផ្ទៃពោះ និងមានសំណួរបន្ថែម​អំពីវ៉ាក់សាំង​ជំងឺ COVID-19 មែនទេ? សូមពិភាក្សាជាមួយអ្នកផ្ដល់សេវាថែទាំសុខភាពរបស់អ្នក ឬទាក់ទងទៅអង្គការ MotherToBaby ដែល​មាន​អ្នកជំនាញ​រង់ចាំ​ឆ្លើយ​សំណួរ​របស់​អ្នក​តាម​ទូរសព្ទ ឬសារ​ជជែក។ សេវាកម្ម​ឥតគិតថ្លៃ រក្សា​ការសម្ងាត់​នេះ​មាន​ផ្ដល់​ជូន​ចាប់ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃសុក្រ ពី​ម៉ោង 8 ព្រឹក​ដល់ម៉ោង 5 រសៀល។ សូម​ចូល​ទៅកាន់ MotherToBaby (ជាភាសាអង់គ្លេស) ដើម្បី​ជជែក​ផ្ទាល់ ឬផ្ញើ​អ៊ីមែល ឬទូរសព្ទ​ទៅ​លេខ 1-866-626-6847 (មាន​ផ្ដល់​ជូន​ជា​ភាសាអង់គ្លេស និង​ភាសា​អេស្ប៉ាញ​តែប៉ុណ្ណោះ)។

របៀបមើលថែទារកទើបនឹងកើត ប្រសិនបើពួកគេមានជំងឺ COVID-19

  • ទារកទើបនឹងកើតភាគច្រើនរបស់មនុស្សដែលមានផ្ទុកជំងឺ COVID-19 ក្នុងអំឡុងពេលមានផ្ទៃពោះ មិនមានផ្ទុកជំងឺ COVID-19 ទេ នៅពេលដែលទារកទាំងនោះកើតមក។
  • ទារកទើបនឹងកើតភាគច្រើនដែលបានធ្វើតេស្តវិជ្ជមានរកឃើញជំងឺ COVID-19 មានរោគសញ្ញាកម្រិត​ស្រាល ឬគ្មាន​រោគសញ្ញា​ទេ ហើយ​ជាសះស្បើយ។ របាយការណ៍​បង្ហាញថា​ទារក​ទើបនឹង​កើត​មួយចំនួន​មាន​ជំងឺ​ឈឺ​ធ្ងន់ធ្ងរ​ពី​ជំងឺ COVID-19។
  • ប្រសិនបើអ្នកកំពុងនៅដាច់ដោយឡែកសម្រាប់ជំងឺ COVID-19 និងមានទារកទើបនឹង​កើត សូម​ចាត់វិធានការ​ប្រុងប្រយ័ត្ន​ជាមុន​ខាងក្រោម រហូតដល់​បញ្ចប់​រយៈពេល​នៅ​ដាច់ដោយឡែក៖
    • នៅផ្ទះដើម្បីផ្ដាច់ខ្លួនអ្នកពីមនុស្សដែលមិនរស់នៅជាមួយអ្នក។
    • នៅដាច់ដោយឡែក (នៅឱ្យឆ្ងាយ) ពីសមាជិកគ្រួសារផ្សេងទៀតដែលមិនបានឆ្លង​ជំងឺ និង​ពាក់​ម៉ាស់​នៅកន្លែង​ប្រើប្រាស់​រួម។
    • រកអ្នកថែទាំមានសុខភាពល្អ ដែលបានចាក់វ៉ាក់សាំងទាន់សភាពការណ៍ និងមិនមានហានិភ័យខ្ពស់ដែលអាចឈឺធ្ងន់ ដើម្បីថែទាំទារកទើបនឹងកើតរបស់អ្នក។ ប្រសិនបើអាច សូមច្របាច់ទឹកដោះរបស់អ្នក ដើម្បីឱ្យអ្នកថែទាំអាចបំបៅកូនអ្នកបាន។ ប្រសិនបើអ្នកផ្ដល់ម្សៅទឹកដោះគោ សូមស្នើឱ្យអ្នកថែទាំដែលមានសុខភាពល្អរៀបចំម្សៅទឹកដោះគោនោះ។
    • អនុវត្តតាមការប្រុងប្រយ័ត្នដែលបានណែនាំ ប្រសិនបើអ្នកចាំបាច់ត្រូវមើលថែ​ទារកទើបនឹង​កើត​របស់​អ្នក​មុន​ពេល​បញ្ចប់​រយៈពេល​នៅ​ដាច់ដោយឡែក រួម​ទាំង​ការ​ពាក់​ម៉ាស់​ខណៈ​ពេល​កំ​ពុង​ព ឬបំបៅ​ទារក​របស់​អ្នក។
    • តាមដានទារកទើបនឹងកើតរបស់អ្នកក្រែងមានរោគសញ្ញាជំងឺ COVID-19។
  • ភស្តុតាងបច្ចុប្បន្នបង្ហាញថា ទឹកដោះ​ម្ដាយ​ទំនងជា​មិន​ចម្លង​វីរុស​ទៅ​ទារក​ទេ។ ការសិក្សា​ស្រាវ​ជ្រាវ​ថ្មីៗនេះ​បាន​បង្ហាញថា មនុស្ស​ដែល​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ COVID-19 ផ្ទេរ​អង់​ទី​ករ​ការពារ​ទៅ​ទារក​របស់​ខ្លួន​តាមរយៈ​ទឹកដោះ​ម្ដាយ។ ប្រសិនបើ​អ្នកមាន​ផ្ទុក​ជំងឺ COVID-19 និង​សម្រេចចិត្ត​បំបៅ​ដោះ​កូន៖
    • លាងសម្អាតដៃរបស់អ្នកមុនពេលបំបៅដោះកូន។
    • ពាក់ម៉ាស់ក្នុងពេលកំពុងបំបៅដោះកូន និង​រាល់ពេល​ដែល​អ្នកនៅក្បែរ​ទារករបស់អ្នកក្នុងរង្វង់ 6 ហ្វ៊ីត (2 ម៉ែត្រ)។

Perinatal Support Washington Warm Line (ខ្សែ​ទូរសព្ទ​មិន​បន្ទាន់​សម្រាប់​ផ្ដល់​ជំនួយ​ដល់​ស្ត្រី​ពេល​មានផ្ទៃពោះ​និង​កូនខ្ចី​នៃ​រដ្ឋ​វ៉ាស៊ីនតោន) មាន​ផ្ដល់​ជូន​ដល់​មាតាបិតា​ថ្មីថ្មោង និង​ដែល​រំពឹង​ថា​នឹង​ក្លាយជា​មាតាបិតា ឬមនុស្សជា​ទីស្រឡាញ់​គ្រប់ពេល​ដែល​ពួក​គេ​ត្រូវការ​ព័ត៌មាន និង​ជំនួយ​ផ្នែក​សុខភាព​ផ្លូវចិត្ត។ ទូរសព្ទ​ទៅ៖ Perinatal Support Washington Warm Line តាមរយៈ​លេខ 1-888-404-7763 ឬចូល​ទៅកាន់ www.perinatalsupport.org​/warm-line (ជា​ភាសាអង់គ្លេស)។ ផ្ញើ​សារ​ជា​អក្សរ ឬអ៊ីមែល​ទៅ​ warmline@perinatalsupport.org

យកល្អត្រូវស្វែងរកជំនួយ។ ខ្សែ​ទូរសព្ទ​មិន​បន្ទាន់​ត្រូវ​បាន​ទទួល​ដោយ​ផ្ទាល់​ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃសុក្រ ពី​ម៉ោង 9 ព្រឹក​ដល់ម៉ោង 4:30 រសៀល (មាន​ជា​ភាសាអង់គ្លេស និង​អេស្ប៉ាញ​តែប៉ុណ្ណោះ)។ នៅពេល​ល្ងាច និង​ចុង​សប្ដាហ៍ សូម​ទុក​សារ​មួយ រួចហើយ​នរណា​ម្នាក់​នឹង​ទូរសព្ទ​ត្រឡប់ទៅ​អ្នក​វិញ​ក្នុងរយៈពេល 1-12 ម៉ោង។ ខ្សែ​ទូរសព្ទ​ជំនួយ​មាន​អ្នកធ្វើ​កិច្ចការ​សង្គម អ្នកព្យាបាល​មាន​អាជ្ញាប័ណ្ណ ឬមាតាបិតា​ដែល​ធ្លាប់​មាន​ជំងឺ​បាក់ទឹកចិត្ត ឬថប់អារម្មណ៍​ក្រោយ​សម្រាលកូន។

ការថែទាំខ្លួនអ្នក និងគ្រួសាររបស់អ្នក
  • បន្តតាមដានព័ត៌មានថ្មីៗអំពីការណែនាំបច្ចុប្បន្ន ដែលផ្ដល់ព័ត៌មានដោយទីភ្នាក់ងារសុខភាពសាធារណៈក្នុងតំបន់ ព័ត៌មានថ្មីៗពីគេហទំព័រផ្នែកសុខភាពសាធារណៈ និងប្រព័ន្ធផ្សព្វផ្សាយដែលអាចទុកចិត្តបាន។
  • រៀបចំបញ្ជីធនធានសហគមន៍ ដូចជាលេខទូរសព្ទ គេហទំព័រ និង​គណនី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ជាដើម។ អ្នក​អាច​បញ្ចូល​សាលារៀន វេជ្ជបណ្ឌិត ស្ថាប័ន​សុខភាព​សាធារណៈ សេវា​សង្គម មជ្ឈមណ្ឌល​សហគមន៍​សម្រាប់​សុខភាព និង​ខ្សែ​ទូរសព្ទ​បន្ទាន់។
  • រក្សាទំនាក់ទំនងជាមួយគ្រួសារ និងមិត្តភក្តិតាមទូរសព្ទ ឬសេវាកម្មតាមអ៊ីនធឺណិត។
  • មានសម្ភារៈថែទាំសុខភាពជាមូលដ្ឋាន (ដូចជាសាប៊ូដុំ ទឹកលាងដៃសម្លាប់​មេរោគ​ដែលមានសារធាតុអាល់កុល ក្រដាសជូតមាត់ ទែរម៉ូម៉ែត្រ ឱសថកាត់បន្ថយគ្រុនក្ដៅ និងឧបករណ៍ធ្វើតេស្តរកមើលជំងឺ COVID-19 នៅផ្ទះ) នៅនឹងដៃស្រាប់។
  • ព្យាយាមធ្វើយ៉ាងណាឱ្យមានឱសថដែលអ្នក ឬសមាជិកគ្រួសាររបស់អ្នកប្រើជាប្រចាំ។

ជំនួយសម្រាប់សមាជិកវ័យក្មេងនៃគ្រួសាររបស់អ្នក

  • ស្វែងរកជំនួយ និងការទំនាក់ទំនងជាបន្តបន្ទាប់​ពីមិត្តភក្តិ និងគ្រួសាររបស់អ្នក​ដោយជជែកជាមួយពួកគេតាមទូរសព្ទ សារជាអក្សរ អ៊ីមែល ឬប្រព័ន្ធផ្សព្វផ្សាយ​សង្គម។
  • ប្រសិនបើព័ត៌មានធ្វើឱ្យកូនៗរបស់អ្នកមានទុក្ខកង្វល់ខ្លាំង កុំ​ភ្លេច​សម្រាក។ ជជែក​ជា​មួ​យកូនៗរបស់​អ្នក​ដើម្បី​បញ្ជាក់​ឱ្យ​បាន​ច្បាស់​អំពី​រាល់​ព័ត៌មាន​ដែល​ពួក​គេ​អាច​ទទួល​បាន​ពី​អ៊ីនធឺណិត ឬប្រភព​ផ្សេងទៀត។
  • ផ្ដោតលើការជួយកុមារដោយលើកទឹកចិត្តឱ្យពួកគេសួរសំណួរ និងជួយឱ្យពួកគេយល់ពីស្ថានភាពបច្ចុប្បន្ន។
  • ជជែកអំពីអារម្មណ៍ដែលអ្នកមាន និងទទួលស្គាល់អារម្មណ៍ទាំងនោះ។
  • ជួយឱ្យពួកគេបង្ហាញអារម្មណ៍ក្នុងចិត្តដោយគូររូប ឬសកម្មភាពផ្សេងទៀត។
  • លួងលោម និងមានការអត់ធ្មត់ជាងធម្មតា។